Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កៀន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្លៀក ( ន.នាមសព្ទ )
    កៀន​ដៃ​នៅ​ក្រោម​ស្មា ។
  2. កន្លាត ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ មាន​ក្លិន​ឆ្អេះ​អាក្រក់ ច្រើន​កើត​នៅ​នឹង​ទី​កៀន​កោះ​ក្នុង​ផ្ទះ​លំនៅ ជា​សត្វ​ឲ្យ​ទុក្ខម្នេញ​ដល់​មនុស្ស ដោយ​ហេតុ​កាត់​សំពត់​អាវ និង​ក្រដាស​ជាដើម ។ កន្លាត​មួយ​យ៉ាង​ទៀត មាន​ស្លាប ហៅ​ថា កន្លាត​ស្លាប ។
  3. កន្លៀត ( ន.នាមសព្ទ )
    កៀន​កំបាំង, ទី​ចង្អៀត​កៀន​កោះ ។
  4. កៀន ( ន.នាមសព្ទ )
    ញោច ឬ ឈូង​តូច : កៀន​សមុទ្រ ។
    - កន្លៀត : កៀន​ជញ្ជាំង ។ ឈ្មោះ​ក្អម​តូច​ៗ ធ្វើ​នៅ​ភូមិ​កៀន ក្នុង​ស្រុក​កណ្ដាល​ស្ទឹង, សម្រាប់​ដាក់​ស្ករ​ត្នោត : ក្អម​កៀន ។
  5. ក្រលៀន ( ន.នាមសព្ទ )
    កៀន​ភ្លៅ ។
  6. ខួច ( ន.នាមសព្ទ )
    អវយវៈ​ដំរី​នៅ​កៀន​ត្រចៀក កន្លែង​ចេញ​ប្រេង នៅ​ពេល​ដែល​វា​ឡើង​ខ្លួន​ពេញ​ទំហឹង (ដំរី​ចុះ​ប្រេង) ។ កុម្ភការ​ភណ្ឌ​ខ្នាត​តូច​មាន​ក​ស្ដួច​ភាគ​ខាង​ក្រោម​ប៉ោង​ឆ្អឹង​គ្អីង​ធ្វើ​ដោយ​ថ្ម ឬ​ដោយ​ដី ។ ស្នាម​ខូង​នៅ​តំបន់​ថ្ពាល់ ឬ​ក្បែរ​មាត់ ឧ. ថ្ពាល់​ខួច ។
  7. មមៀរ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ សសៀរ ថា : ដើរ​សសៀរ​មមៀរ គឺ​ដើរ​សសៀរ​សំរៀម​ៗ​ក្បែរ​ខាង ។
    - អៀរ​មមៀរ ដែល​សសៀរ​រក​តែ​ខាង​ៗ​ឬ​ក្បែរ, កៀន​ដោយ​អាការ​អៀន​ប្រៀន ឬ​ញញើត​ញញើម ។
  8. រនោង ( ន.នាមសព្ទ )
    សត្វ​ល្អិត​មួយ​ប្រភេទ សម្បុរ​ខ្មៅ​ពភ្លក់ ខ្លួន​រឹង ច្រើន​កើត​ក្នុង​រដូវ​ភ្លៀង នៅ​នឹង​កៀន​មេ​ដំបូល​ឬ​កៀន​ផ្លាន​ផ្ទះ​ចាស់, ចួន​កាល​ធ្លាក់​ចុះ​មក​ក៏​មាន, ច្រើន​ហៅ​ថា មេ​រនោង (ប្រហែល​ជា​ហៅ​ក្លាយ​មក​ពី​ពាក្យ​ថា ននោង ទេ​ដឹង ? ព្រោះ​សត្វ​នេះ​មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​គ្រាប់​ននោង) ។
  9. លាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទ​បាំង, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់, លាក់​ខ្លួន, លាក់​ពុត ។
    - លាក់​កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច, លាក់​ចំណេះ ។ លាក់​បាំង​អ្វី និ. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀង​ត្រង់​មិន​លាក់​មិន​បំបាំង : លាក់​បាំង​អ្វី ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ទ័ល​ក្រ​ណាស់​បាន​ជា​មក​រក​ខ្ចី​ប្រាក់​អ្នក ។
    - លាក់​លៀប ឬ - លាក់​លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ ឬ​លាក់​ទុក​នៅ​កៀន​កោះ ។
    - លាក់​សុំ លាក់​ទុក​ត្រដក់​ត្រសុំ ។ល។
  10. សីហៈ ( ន.នាមសព្ទ )
    (សីហ; សឹហ) សត្វ​ចតុប្បាទ​ពួក​មួយ​ជា​ម្រឹគ​មាន​អំណាច​អង់អាច (សិង្ហ; បារ. លីយ៉ុង Lion) ។ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា សីហៈ មាន​ ៤ ប្រភេទ​គឺ ១-
    - តិណ​សីហៈ សីហៈ​មាន​សម្បុរ​ប្រផេះ ស៊ី​តិណ​ជាតិ​ជា​អាហារ; ២-
    - កាឡ​សីហៈ សីហៈ​មាន​សម្បុរ​ខ្មៅ​ស៊ី​តិណ​ជាតិ​ជា​អាហារ​ដែរ; ៣-
    - បណ្ឌុ​សីហៈ សីហៈ​មាន​សម្បុរ​លឿង​ចាស់ (សម្បុរ​ត្នោត) ស៊ី​សាច់​សត្វ​ជា​អាហារ; ៤-
    - កេសរ​សីហៈ សីហៈ​មាន​កេសរ គឺ​ត្រង់​ក​មាន​សំណុំ​រោម​សម្បុរ​ក្រហម, មាន​ឆ្នូត​ក្រហម​៣​ស្រស់​ក្រឡាញ​ពី​ត្រឹម​ក្បាល​កាត់​ចំ​មក​លើ​ខ្នង គឺ​ឆ្នូត​មួយ​កណ្ដាល​បង្ហូត​ត្រង់​ចុះ​តាម​ខ្នង​ដង​កន្ទុយ ឆ្នូត​ពីរ​សង​ខាង​ងាក​ចុះ​តាម​កៀន​ត្រគាក​ទាំង​ពីរ (ម្ខាង​មួយ) វិល​វៀន​ព័ទ្ធ​ជា​ទក្ខិណា​ព័ត៌, ត្រង់​មុខ​និង​ចុង​ជើង​ទាំង​បួន​និង​ចុង​កន្ទុយ​មាន​សម្បុរ​ក្រហម​ស្រស់, សរីរ​ប្រទេស ក្រៅ​ពី​នោះ​មាន​សម្បុរ-ស​ដូច​សម្បុរ​ខ្យង​ស័ង្ខ​ដែល​ខាត់, ស៊ី​សាច់​សត្វ​ជា​អាហារ (ច្រើន​មាន​នៅ​ក្នុង​ហិមវន្តប្បទេស), កេសរ​សីហៈ​នេះ​មាន​អានុភាព​ជាង​សីហៈ​ទាំង ៣ ប្រភេទ​ខាង​លើ; ហៅ សីហ​រាជ ឬ រាជ​សីហ៍ “ស្ដេច​សីហៈ” ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិង្ហ និង​ គជ​សីហ៍, នរ​សីហៈ ឬ នរ​សីហ៍ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា​សីហ អ. ថ. សីហៈ​ដូច​ជា សីហ​នាទ សូរ​សព្ទ​បន្លឺ​នៃ​សីហៈ, សម្រែក​សីហៈ ។ ព. ប្រ.
    - បញ្ចេញ​សីហ​នាទ កម្ទរ​សូរ​សព្ទ​ឮ​ខ្លាំង​ៗ​ឥត​ញញើត, និយាយ​ក្អេង​ពេញ​ត្រពង​មាត់ ។ (សូរ​សីហ​នាទ) (សូរៈ--) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូរ គុ.) ។
    - សីហ​បញ្ជរ (ព. ប្រ.) បង្អួច​របស់​លោក​អ្នក​មាន​អានុភាព​ដូច​សីហៈ គឺ​បង្អួច​ដំណាក់​ឬ​ប្រាសាទ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ : ព្រះ​រាជា​ទ្រង់​ប្រថាប់​ក្បែរ​សីហ​បញ្ជរ ។ ឬ បង្អួច​មាន​រង្វង់​ដូច​ជា​ទ្រង់​ជំហរ​សីហៈ ។
    - សីហ​ពិលាស ឬ--វិលាស ដំណើរ​នៃ​សីហៈ ។ ព. ប្រ. លំនាំ​លីលា​ឬ​ដំណើរ​គគាត​ឥត​ភ្លឹក ។
    - សីហ​សយ្យា ឬ --សេយ្យា (--សៃយ៉ា) ដំណេក​សីហៈ (កេសរ​សីហៈ​ដេក​ផ្អៀង​ទៅ​ខាង​ស្ដាំ​ជា​ដរាប) ។ ព. ប្រ. ដំណេក​ដូច​ជា​សីហៈ គឺ​ដំណេក​ផ្អៀង​ទៅ​ខាង​ស្ដាំ ជើង​ធ្វេង​តម្រួត​លើ​ជើង​ស្ដាំ​(បន្ទំ​ព្រះ​ពុទ្ធ) : ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្រេច​សីហ​សេយ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីហ​សេយ្យាសន៍ ក្នុង​ពាក្យ សយ្យា ឬ សេយ្យា ផង) ។
    - សីហាស-នៈ (--សៈន៉ៈ; បា. < សីហ + អាសន) ព. ប្រ. អាសនៈ​របស់​លោក​អ្នក​មាន​អំណាច​ដូច​ជា​សីហៈ គឺ​រាជាសនៈ​ឬ​រាជ​បល្ល័ង្ក : ព្រះ​បរម​ក្សត្រិយ៍​ទ្រង់​គង់​លើ​សីហាសនៈ ។ ឬ​អាសនៈ​មាន​ទ្រង់ទ្រាយ​ដូច​រូប​សីហៈ, គ្រែ​រូប​សីហៈ ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កៀន ( n ) [kien]   - detail »
    corner; inlet
  2. កៀន ( prenp ) [kien]   - detail »
    near; next to, against

    Reference: នៅកៀន
  3. កៀន ( n ) [kien]   - detail »
    kind of small characteristic earthenware jug made in the town of Kien

    Reference: ក្អមកៀន
Headley's Khmer-English Dictionary Subentry Full Text Search
  1. កៀនកោះ [kien kɑh]
    (every) nook and cranny
  2. កៀនសមុទ្រ [kien saʔmot~saʔmottreaʔ-]
    small bay


Prohok Solutions @2017 : Learn Khmer | Khmer Calendar