Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្រឡឹង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រឡឹង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មូល​ដោយ​គ្រឿង​វិល និង​ដែក​ចាក់​ដែល​ហៅ​ថា​គ្រឿង​ក្រឡឹង : ក្រឡឹង​ដន្លាប់, ក្រឡឹង​ជើង​ទៀន, ក្រឡឹង​ជើង​បាត្រ ។
  2. ក្រឡឹង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​ដំណើរ​វិល​ជុំ​វិញ : ដើរ​ក្រឡឹង, បរ​ក្រឡឹង, ហោះ​ក្រឡឹង​ទី​ក្រុង, សត្វ​ហើរ​ក្រឡឹង​បឹង ។
  3. ក្លង ( ន.នាមសព្ទ )
    បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់ ធ្វើ​ដោយ​ក្រឡឹង ឬ ដោយ​ដំ, ដោយ​សិត : ក្លង​ស្ពាន់, ក្លង​ភ្លុក ។
  4. កន្ទោក ( ន.នាមសព្ទ )
    ឈ្មោះ​ប្រដាប់​សម្រាប់​ក្រឡឹង ធ្វើ​ដោយ​ឈើ​មាន​ជើង មាន​ត្រឡាច មាន​ខ្សែ​ពាន​សម្រាប់​ទាញ ។
  5. តៀប ( ន.នាមសព្ទ )
    ភាជនៈ​ធ្វើ​ដោយ​ឈើ​ក្រឡឹង​ឬ​ស្មាច់, ខ្មុក​មាន​រាង​មូល​ច្រឡោ​ មាន​ជើង​ស្រដៀង​នឹង​តោក តែ​មាន​គម្រប​សម្រាប់​ប្រើ​ដាក់​ភោជនាហារ (មាន​សម្បូរ​តែ​ក្នុង​សម័យ​ពី​ដើម, សព្វ​ថ្ងៃ​មាន​ប្រើ​តិច) ។
  6. ត្រឡាច ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​មូល​វែង​ដូច​ផ្លែ​ត្រឡាច សម្រាប់​ព័ទ្ធ​ខ្សែ​ពាន​នឹង​របស់​ដែល​ក្រឡឹង ។
  7. បន្ស៊ី ( កិ.កិរិយាសព្ទ ) [បន់-ស៊ី ]
    ធ្វើ​ឲ្យ​ស៊ី, នាំ​ឲ្យ​ស៊ី : បន្ស៉ី​គោ​តាម​ភ្លឺ​ស្រែ គឺ​ដឹក​គោ​ឲ្យ​ស៊ី​ស្មៅ​តាម​ភ្លឺ​ស្រែ ។ ធ្វើ​ឲ្យ​ដាច់ ឲ្យ​មុត​ឬ​ឲ្យ​ខូង : ក្រឡឹង​បន្ស៉ី​ខ្ចៅ​នេះ​បន្ដិច​ទៀត​ទើប​យក​មក​ដាក់​បាន ។ ប្រើ​ជា​មួយ​នឹង​ពាក្យ បញ្ចុក ថា : បញ្ចុក​បន្ស៉ី គឺ​នាំ​យក​ទៅ​ឲ្យ​ផឹក​ស៊ី ដើរ​លេង​សប្បាយ ហើយ​និយាយ​ល្បួង​បញ្ចុះ​បញ្ចូល​ឲ្យ​ងាក​ចិត្ត​ទៅ​តាម​គោល​បំណង​របស់​ខ្លួន ។
  8. ពួត ( កិ.កិរិយាសព្ទ )
    ចាប់​គួត, ដុស​កួត​ក្រឡឹង​ជុំ​វិញ : ពួត​ដំបង, ដុស​ក្អែល​ពួត ។
    - ពួត​ភ្លើង យក​កូន​ពំនួត​ដាក់​ផ្ទប់​ពី​លើ​មេ​ពំនួត​រុញ​ទាញ​ៗ ដោយ​ប្រឹង​សង្កត់​ពេញ​កម្លាំង ដើម្បី​ឲ្យ​ក្ដៅ​កើត​ភ្លើង; (ហៅ​ថា កួត​ភ្លើង ក៏​មាន តាម​ទម្លាប់​ដោយ​ស្រុក; ប៉ុន្តែ​បើ​ហៅ កួត គួរ​ប្រើ ន. ជា កំនួត) ។
    - ពួត​ដៃ​ស្ទុះ​ចូល យក​បាត​ដៃ​ម្ខាង​ចាប់​រឹត​ក្រឡឹង​ក​ដៃ​ឬ​កំភួន​ដៃ ស្ទុះ​ចូល​ដោយ​បម្រុង​នឹង​ដាល់​ឬ​ទះ, តប់ ។ ព. ប្រ.
    - ពួត​ដៃ​គ្នា ចូល​គំនិត​ស្រុះ​គ្នា​ធ្វើ​ការ​ប្រណាំង​ប្រជែង​យក​ឈ្នះ ។ល។
  9. ភ្រមរ ( ន.នាមសព្ទ ) [ភ្រ-ម]
    ភមរ​ជាតិ ។ គ្រឿង​វិល, គ្រឿង​ក្រឡឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រមរ ផង) ។
  10. រី ( អា. និ.អាយតនិបាត )
    ពាក្យ​សម្រាប់​ប្រើ​នាំ​មុខ​នាម​នាម ដែល​ជា​ប្រធាន​ឬ​ប្រើ​ផ្តើម​សេចក្ដី​ក្នុង​ប្រយោគ​មួយ​ៗ : រី​បុរស​នោះ, រី​ជន​ទាំងឡាយ ។
    - រី​នឹង ទោះ​នឹង, បើ​នឹង : រី​នឹង​ចេះ​ឯង​ដូច​អ្នក​វង្វេង កណ្ដាល​អធ្វា ពុំ​នោះ​ដូច​ខ្វាក់ តែ​ម្នាក់​អាត្មា ចរ​ចេញ​យាត្រា ឥត​អ្នក​ដឹក​ដៃ ។ (សាស្រ្តា​ច្បាប់​ក្រម) ។
    - រី​ឯ ចំណែក​ឯ, ចំណែក​ខាង : រី​មូល​ពឹង​ក្រឡឹង រី​ឯ​ត្រង់​ពឹង​បន្ទាត់ កិរិយា​ពឹង​សំពត់ អ្នក​បរិសុទ្ធ​ពិត​ពឹង​សីល (ច្បាប់​ហៃ​មហា​ជន) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ក្រឡឹង ( v ) [krɑləŋ]   - detail »
    to revolve, rotate, encircle, go around (and around); to sharpen, grind; to turn (on a lathe)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ជាងក្រឡឹង [cieŋ krɑləŋ]
    lathe operator
  2. ដើរក្រឡឹង [daə krɑləŋ]
    to walk around a place
  3. ម៉ាស៊ីនក្រឡឹង [maasɨn~maasiin krɑləŋ]
    lathe


Prohok Solutions @2017 : Learn Khmer | Khmer Calendar