Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ្រប់គ្រាន់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ថួន ( កិ.កិរិយាសព្ទ )
    ល្មម, គ្រប់, គ្រប់គ្រាន់, គួរ​ដល់ : ខ្ញុំ​ឲ្យ​ប្រាក់ ៥ រៀល ប៉ុណ្ណឹង មិន​ធួន​នឹង​កម្លាំង​ដែល​គាត់​ជួយ​ធ្វើ​ការ​ឲ្យ​ខ្ញុំ​នោះ​ទេ ។
  2. និស្សយ​មុត្តកៈ ( ន.នាមសព្ទ ) [និស-សៈយ៉ៈ មុត-តៈកៈ ]
    (មុត្តក) ភិក្ខុ​ដែល​មាន​វស្សា​តាំង​ពី ៥ ឡើង​ទៅ ហើយ​ចេះ​វិន័យ មាន​សេចក្ដី​អៀន​ខ្មាស​គ្រប់គ្រាន់ អាច​ផុត​ចាក​និស្ស័យ​របស់​ឧបជ្ឈាយ៍​ឬ​អាចារ្យ​បាន គឺ​អាច​នៅ​តាម​ទំនើង​ខ្លួន​បាន (ព. វិ. ពុ.) ។
  3. នីតិ ( ន.នាមសព្ទ ) [នី-តិ ]
    ច្បាប់; ឧបាយ​ជា​គ្រឿង​ណែនាំ; បែប​ផែន; ទំនឹម​ទំនៀម, ប្រពៃណី ។
    - នីតិកម្ម (--កាំ) ការ​ធ្វើ​ច្បាប់, សិទ្ធិ​តែង​ច្បាប់, អង្គ​ច្បាប់ សម្រាប់​រដ្ឋ​នីមួយ​ៗ ។
    - នីតិ​កាល កាល​របស់​នីតិ, រយៈ​កាល​របស់​សភា​អ្នក​តែងតាំង​ច្បាប់ : នីតិ​កាល​នៃ​សភា​ទាំង​ពីរ មាន​កំណត់​តែ​ត្រឹម ៤ ឆ្នាំ ។
    - នីតិ​កោសល (--សល់) អ្នក​ឈ្លាស​ក្នុង​ច្បាប់, ដែល​វាងវៃ​ខាង​ច្បាប់ ។
    - នីតិ​ក្រម លំដាប់​នៃ​ច្បាប់; ទម្រង់​ការ​របស់​ច្បាប់ គឺ​របៀប​ដែល​ចៅក្រម​ត្រូវ​ធ្វើ​ក្នុង​ការ​អង្កេត​ពិនិត្យ​សាក​សួរ​ពី​បទ​ល្មើស​ផ្សេង​ៗ ។
    - នីតិ​និយម ការ​កំណត់​យក​តាម​ច្បាប់, សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ច្បាប់​រាជការ​សម្រាប់​រដ្ឋ​ ។
    - នីតិប្បញ្ញត្តិ (--តិប-បាញ់-ញ៉ាត់) បញ្ញត្តិ​របស់​ច្បាប់, ការ​តែង​តាំង​ច្បាប់, ការ​បង្គាប់​ឲ្យ​ធ្វើ​តាម​ច្បាប់ : នីតិប្បញ្ញត្តិ​ជា​ភារៈ​របស់​សភា ។
    - នីតិ​បុគ្គល អ្នក​រៀបរៀង​ច្បាប់, អ្នក​តែងតាំង​ច្បាប់ ។
    - នីតិ​ប្រតិបត្តិ (--ប្រៈតិបាត់) ការ​ប្រតិបត្តិ​តាម​ច្បាប់, សេចក្ដី​គោរព​ច្បាប់ ។
    - នីតិ​សម្បទា (---សាំ-ប៉ៈ--) ការ​ដល់​ព្រម, សម​ប្រកប, បរិបូណ៌​ដោយ​ច្បាប់, ការ​មាន​សិទ្ធិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ ។ នីតិ​សាស្ត្រ គម្ពីរ​ឬ​ក្បួន​ខ្នាត​ស្ដី​ពី​ច្បាប់ ។ល។
  4. គ្រាន់គ្រប់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    បរិបូណ៌, ធួន : ចែក​របស់​ឲ្យ​បាន​គ្រាន់​គ្រប់​គ្នា​ហើយ ។
  5. ប្រកាសនីយបត្រ ( ន.នាមសព្ទ ) [--សៈនីយៈប័ត ]
    (ប្រកាឝនីយ + បត្រ; បកាសនីយ “ដែល​គួរ​សម្ដែង” + បត្ត “ស្លឹក, ក្រដាស”) សំបុត្រ​សម្ដែង​គុណ​សម្បត្តិ​របស់​បុគ្គល​អ្នក​មាន​ចំណេះ​វិជ្ជា​អ្វី​មួយ​គ្រប់គ្រាន់ គួរ​ដល់​កិច្ចការ​ហើយ (សញ្ញា​បត្រ) ។
  6. ប្រយោគ ( ន.នាមសព្ទ ) [ប្រយោក ]
    (បយោគ) ការ​ប្រកប, ការ​ប្រកប​ព្យាយាម, អាការ​សម្រាប់​ប្រកប​តាម​ទំនង ។ ដំណើរ​ពាក្យ​ដែល​មាន​សេចក្ដី​គ្រប់គ្រាន់​មួយ​សង្កាត់​ៗ : សេចក្ដី ១ ប្រយោគ ។
    - ជើង​ប្រយោគ របៀប​ពាក្យ​ដែល​រៀបរៀង​តាម​មុន​តាម​ក្រោយ​នៃ​ភាសា​នីមួយ​ៗ ។
    - ដេញ​ប្រយោគ ប្រឡង​ឲ្យ​ឃើញ​កម្លាំង​ចំណេះ​វិជ្ជា​ដើម្បី​ឲ្យ​បាន​ទទួល​សញ្ញាបត្រ​ឬ​ទទួល​មុខ​ការ​អ្វី​មួយ ។
    - ប្រែ​លោត​ប្រយោគ ប្រែ​ភាសា​ណា​មួយ លោត​ចុះ​លោត​ឡើង​តាម​របៀប​ជើង​ប្រយោគ សម្រួល​តាម​លំនាំ​សេចក្ដី​នៃ​ភាសា​របស់​ខ្លួន ។
    - មេ​ប្រយោគ ក្រុម​សន្និបាត​អ្នក​ត្រួតត្រា​ពិនិត្យ​ការ​ប្រឡង ។ល។ កិ. (អ. ថ. ប្រយ៉ោក) ប្រកប​ចិត្ត​ឲ្យ​ឱន​ទៅ​រក​សេចក្ដី​សង្វេគ​គិត​រំពឹង​ដល់​រូប​កាយ : ឱ ពុទ្ធោ ពុទ្ធោ ! ឈឺ​ដុនដាប​ម្ល៉េះ ហើយ​នៅ​តែ​សើច​លេង​សប្បាយ​មិន​ប្រយោគ​រូប !
  7. បូរណភាព ( ន.នាមសព្ទ ) [ប៉ូរ៉ៈណៈ-- ]
    (--ភាវ) ភាព​ពេញ​គ្រប់គ្រាន់, ការ​ពេញ​ឥត​ខ្វះ​កន្លះ ។
  8. ពេញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ដល់​ចំនួន ។ ច្រើន​តែ​ប្រើ​ជា គុ. ឬ កិ. វិ. ដែល​ដល់​ចំនួន, ដល់​មាត់, ដល់​កណ្ដាប់​មាត់, បរិបូណ៌, គ្រប់គ្រាន់, មាន​សព្វ​អន្លើ, ឥត​មាន​សល់​ចន្លោះ​មិន​ខ្វះ​ខាត : ទឹក​ពេញ​ពាង, អង្ករ​ពេញ​តៅ, ឆ្អែត​ពេញ​ពោះ; មនុស្ស​អង្គុយ​ពេញ​រោង ។
    - ពេញ​ការ ដែល​បាន​ការ, ដែល​ដល់​កំណត់​ធ្វើ​ការ​កើត : មនុស្ស​ពេញ​ការ ។
    - ពេញ​កម្លាំង ដែល​ប្រឹង​ឥត​សំចៃ​កម្លាំង : ធ្វើ​ការ​ពេញ​កម្លាំង ។
    - ពេញ​កំលោះ, ពេញ​ក្រមុំ ដែល​មាន​វ័យ​កំលោះ, ក្រមុំ ពេញ​ទី ។
    - ពេញ​ចិត្ត គាប់​ចិត្ត, ស្ម័គ្រ​ចិត្ត ។
    - ពេញ​ចំហ បើក​អស់​មិន​លាក់​មិន​សំចៃ : លេង​ពេញ​ចំហ, បើក​ពេញ​ចំហ ។
    - ពេញ​ជំទង់ ដែល​មាន​វ័យ​ជំទង់​ពេញ​ទី ។
    - ពេញ​ជំហរ អស់​ជំហរ ។
    - ពេញ​ដៃ ពេញ​កម្លាំង​ដៃ : អស់​យ៉ាង, ឥត​សំចៃ, ឥត​ញញើត : លេង​ឲ្យ​ពេញ​ដៃ ។
    - ពេញ​ដៃ​ពេញ​ជើង ពេញ​កម្លាំង​ដៃ​ជើង ។
    - ពេញ​ទី ដល់​ទី, ដល់​កំណត់ ។
    - ពេញ​ទំហឹង អស់​ទំហឹង គឺ​ប្រហែល​នឹង​រត់​ហត់​ហ៊ឹង​ត្រចៀក ។
    - ពេញ​បន្ទុក ដល់​បន្ទុក ។
    - ពេញ​ធឹង (ព.សា.) ពេញ​លក្ខណៈ, ពេញ​សមត្ថភាព, ពេញ​ទី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។
    - ពេញ​បូណ៌មី តិថី​ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់, ថ្ងៃ ១៥ កើត ។
    - ពេញ​មាត់ ស៊ប់​មាត់​ឥត​កោត​ញញើត : ស្ដី​ថា​ពេញ​មាត់ ។
    - ពេញ​រង្វាស់ ពេញ​ដូច​គេ​វាល់, គ្រប់គ្រាន់ : ធ្វើ​ការ​ពេញ​រង្វាល់ ។
    - ពេញ​របុង គ្រប់គ្រាន់, ដល់​ខ្នាត : ធ្វើ​ការ​ពេញ​របុង ។
    - ពេញ​លេញ
    - ពេញ​កម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញ​សាច់, ពេញ​សាច់​ពេញ​ឈាម : ធ្វើ​ការ​ពេញ​លេញ, រក​ស៊ី​ពេញ​លេញ, មាន​សាច់​ពេញ​លេញ ។
    - ពេញ​សន្ធឹក មាន​សូរ​សន្ធឹក​ខ្លាំង​ក្រៃ; លើស​លន់, ក្រៃ​ពេក, សន្ធឹក​សន្ធាប់ : លេង​ឲ្យ​ពេញ​សន្ធឹក ។ល។
  9. យាបនមត្ត ( ន.នាមសព្ទ ) [យាប៉ៈន៉ៈម៉ាត់ ]
    (យាបនមាត្រ) អាហារ​សម្រាប់​ញ៉ាំ​ជីវិត​ឲ្យ​ប្រព្រឹត្ត​ទៅ គឺ​ស្បៀង​សម្រាប់​ចិញ្ចឹម​ជីវិត : ចេត​បុត្រ​ព្រាន​ព្រៃ​និយាយ​ប្រាស្រ័យ​ថា ហៃ​តា​ព្រឹទ្ធាចារ្យ​អ្ហើយ ចូរ​តា​ជី​យក​សាច់ ឆ្អើរ​និង​ទឹក​ឃ្មុំ​នេះ​ទៅ គ្រាន់​ជា​យាបនមត្ត​តាម​ផ្លូវ​ចុះ (ម. កណ្ឌចូឡពន) ។ ខ្មែរ​ក្នុង​សម័យ​ពី​ដើម​ប្រើ​ពាក្យ យាបនមត្ត នេះ​ឃ្លាត​ក្លាយ​ជា យាបរមត្ត ក៏​មាន ដោយ​ពុំ​យល់​អត្ថ​ន័យ​របស់​បាលី​នេះ ។ យើង​អាច​ប្រើ​ពាក្យ យាបនមត្ត នេះ​ថា ស្រូវ​អង្ករ​ល្ង​សណ្តែក​ជាដើម​ថា​ជា យាបនមត្ត ក្នុង​គ្រួសារ​ក៏​បាន : ឆ្នាំ​នេះ គ្រួសារ​ខ្ញុំ​មាន​យាបន​មត្ត​គ្រប់គ្រាន់ មិន​ខ្វះ​ខាត​ខ្លះ​ដូច​ឆ្នាំ​ទៅ​មិញ​ទេ ។ ប្រើ​ជា គុ. ផង​ក៏​បាន “ដែល​ល្មម​ចម្អែត​អាត្មា​បាន, ដែល​ល្មម​មួយ​ចម្អែត” ។
  10. វត្ថុ ( ន.នាមសព្ទ ) [វ័ត-ថុ]
    (វស្តុ, សំ. ក្ល. ពស្តុ; ប្រើ​ឃ្លាត​ក្លាយ​មក​ជា ភ័ស្តុ) របស់​ជា​ទី​តាំង; លំនៅ; ទី; ទី​ដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿង​និទាន; ហេតុ; ដើម​ហេតុ; ដំណើរ​សេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណ​សម្បត្តិ; ព្រះ​រត្នត្រ័យ ។ល។ : ខ្ញុំ​មក​ដៃ​ទទេ ឥត​មាន​វត្ថុ​អ្វី​ផ្ញើ​អ្នក​ទេ ! ។
    - វត្ថុ​កាម សេចក្ដី​ប្រាថ្នា​ឬ​ចំណង់​ចំពោះ​ត្រង់​វត្ថុ​ដែល​នាំ​ចិត្ត​ឲ្យ​រីករាយ ។
    - វត្ថុ​ទេវតា ទេវតា​ដែល​អាស្រ័យ​នៅ​នា​ផ្ទះ​លំនៅ ឬ​នៅ​ទី​ដី​ចម្ការ​ច្បារ​ដំណាំ​របស់​មនុស្ស ។
    - វត្ថុ​និយម (--យំ) ការ​កំណត់​ធម្មតា​របស់​វត្ថុ; សេចក្ដី​កំណត់​តាម​ហេតុ ។
    - វត្ថុ​សម្បទា (--ស័ម-ប៉ៈ--) ការ​គ្រប់គ្រាន់​ដោយ​គុណ​សម្បត្តិ ។
    - វត្ថុ​ស្វាធ្យាយ ការ​រៀន​ទន្ទេញ​ចំណាំ​ឲ្យ​ស្គាល់​វត្ថុ​ផ្សេង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាធ្យាយ ផង) ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រប់គ្រាន់ [krup kroan]
    to be enough, sufficient, plentiful; satisfactory
  2. គ្រាន់គ្រប់ [kroan krup]
    See:គ្រប់គ្រាន់
  3. ទស្សនគ្រប់គ្រាន់និយម [tʊəhsaʔnaʔ krup kroan niʔyum]
    self-conceit


Prohok Solutions @2017 : Learn Khmer | Khmer Calendar