Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចៅអធិការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដីកា ( ន.នាមសព្ទ )
    គម្ពីរ​កែ​ខៃ បញ្ជាក់​អត្ថន័យ​របស់​បាលី (បិដក) ខ្លះ, របស់​អដ្ឋកថា​នៃ​បាលី​ខ្លះ, របស់​ដីកា​មុន​ៗ​ខ្លះ, អាង​ដល់​អត្ថន័យ​របស់​គម្ពីរ​ឯទៀត​ខ្លះ​ក៏​មាន គម្ពីរ សារត្ថទីបនី ជា មូល​ដីកា (ដីកា​ដើម); វិមតិវិនោទនី ជា អនុ​ដីកា (ដីកា​បន្ទាប់); វជិរ​ពុទ្ធិ ជា អន្វានុដីកា (ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត) នៃ​វិនយបិដក ។ ឯ​ដីកា​ដែល​កើត​មាន​ថ្មី​ៗ ត​ៗ​មក​ទៀត​ហៅ​ថា នវ​ដីកា (ដីកា​ថ្មី) ។ ព្រះ​ត្រៃ​បិដក គឺ វិនយ​បិដក, សុត្តន្តបិដក, អភិធម្ម​បិដក សុទ្ធ​តែ​មាន ដីកា មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា (ព. ពុ.) ។ ក្នុង​បុរាណ​សម័យ​ព្រេង​នាយ, ប្រទេស​កម្ពុជា ប្រើ​ពាក្យ​ថា ដីកា នេះ​ច្រើន​បែប​មាន​ដើម​គឺ ដីកា​កោះ លិខិត​កោះ​ហៅ...។ ដីកា​បើក លិខិត​បើក​ប្រាក់​ ឬ​វត្ថុ​ផ្សេង​ៗ ។ ដីកា​សា​ទុក្ខ ឬ ដីកា​សា​ទោស សម្រាប់​ថ្វាយ​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ។ល។ សង្ឃ​ដីកា លិខិត​របស់​លោក​ចៅអធិការ​វត្ត ឬ​របស់​លោក​គ្រូ​សូត្រ (ចំពោះ​តែ​ការ​ប្រើ​ក្នុង​ផ្លូវ​ការ) ។ សព្វ​ថ្ងៃ​នេះ ទោះ​លិខិត​របស់​លោក​មេគណ, អនុ​គណ​និង​មន្ត្រី​សង្ឃ​ឯទៀត ក៏​សុទ្ធ​តែ​ហៅ សង្ឃដីកា ដូច​គ្នា។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​នាយក ហៅ ព្រះ​សង្ឃដីកា (គួរ​បង្កើត​ពាក្យ​ហៅ​ថា ព្រះ​សង្ឃ​នាយក​ដីកា វិញ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​ផ្សេង​អំពី​លិខិត របស់​ព្រះ​រាជា​គណៈទី សម្ដេច ដែល​ត្រូវ​ហៅ​ថា ព្រះ​សង្ឃដីកា ដែរ) ។ លិខិត​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ហៅ​ថា ព្រះ​សង្ឃ​រាជ​ដីកា ។ល។
  2. ធម្មធរ ( ន.នាមសព្ទ ) [ធ័ម-មៈ-ធ]
    (ធម៌ធរ) អ្នក​ទ្រទ្រង់​ធម៌, អ្នក​កាន់​ធម៌, អ្នក​ប្រតិបត្តិ​ត្រឹមត្រង់​តាម​គន្លង​ធម៌ ។
    - ឋានន្តរ គឺ​ងារ​នៃ​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ចំពោះ​ភិក្ខុ​អ្នក​ចេះ​ចាំ​ធម៌​ពុំ​សូវ​ទើស​ទាល់ ។ ខ្មែរ​យក​ពាក្យ​នេះ​មក​ប្រើ​ជា​ងារ​នៃ​ភិក្ខុ​ក្នុង​ថ្នាក់​ជា​ឋានានុក្រម​ថា ព្រះ​ធម្មធរ ជា​គូ គ្នា​នឹង ព្រះ​វិន័យ​ធរ ជា​សហការី​របស់​ព្រះ​រាជា​គណៈ ជា​ចៅអធិការ​វត្ត​ធំ​ៗ ក្នុង​ព្រះ​រាជ​ធានី; ក្នុង​សម័យ​បច្ចុប្បន្ន មេ​គណ​និង​អនុ​គណ​គ្រប់​ខែត្រ-ស្រុក​ក៏​មាន ព្រះ​ធម្ម​ធរ ជា​សហការី​ដែរ ហៅ​ថា ព្រះ​ធម្ម​ធរ ជា​សហការី​នៃ​មេ​គណ​ឬ​នៃ​អនុ​គណ; ដោយ​ការ​ផ្គូ​ងារ​ថា ព្រះ​វិន័យ​ធរ ខាង​វិន័យ, ព្រះ​ធម្ម​ធរ ខាង​ធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​កថិក និង វិន័យ​ធរ ទៀត​ផង) ។
  3. បរិស័ទ ( ន.នាមសព្ទ ) [បរ៉ិស័ត]
    (បរិឞទ៑; បរិសា) ពួក​ជន​ដែល​ប្រជុំ​គ្នា : ថ្ងៃ​នេះ មាន​បរិស័ទ​មក​ជួប​ជុំ​ច្រើន​គ្នា ។ ពួក​ជន​ដែល​ស្ម័គ្រ​ចិត្ត​រួម​គំនិត​ធ្វើ​ការ​របរ​ចូល​គ្នា, ក្រុម​ហ៊ុន, សមាគម : បរិស័ទ​សាមគ្គី​មិត្ត...។ ភិក្ខុ​សាម័ញ្ញ​ធម្មតា​ក្រៅ​ពី​លោក​ចៅអធិការ​និង​សាមណេរ ក៏​ហៅ​ថា បរិស័ទ ដែរ (អ. ថ. ប-ស័ត) : ក្នុង​វត្ត​នេះ​មាន​លោក​បរិស័ទ ៥០ អង្គ ។ សរសេរ​ជា បរិសទ្យ ដូច្នេះ​ក៏​បាន ។
  4. សង្រ្គាជ ( ន.នាមសព្ទ ) [សង់គ្រាច ]
    លោក​ចៅអធិការ​វត្ត : លោក​សង្រ្គាជ, តាំង​សង្រ្គាជ (ព. សា. យារ​ក្លាយ​មក​ពី​ពាក្យ សង្ឃរាជ “ស្ដេច​សង្ឃ”); ប្រហែល​ជា​កាល​ពី​ព្រេង​នាយ ហៅ​ដោយ​ប្រៀប​ធៀប​ទេ, លុះ​យូរ​ៗ​មក ក៏​ក្លាយ​ជា​ពាក្យ​សាមញ្ញ​ទៅ (?) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រូសូត្រឆ្វេង [kruu soot cveɛŋ]
    second assistant to the ចៅអធិការ or abbot of a wat
  2. គ្រូសូត្រស្ដាំ [kruu soot sdam]
    first assistant to the ចៅអធិការ or abbot of a wat
    See:ចៅអធិការរង
  3. ចៅអធិការ [cav ʔaʔtʰiʔkaa]
    superior of a Buddhist temple, abbot
    See:មេវត្ត
  4. ចៅអធិការរង [cav ʔaʔtʰiʔkaa rɔɔŋ]
    first assistant to the superior of a Buddhist temple
  5. ព្រះគ្រូចៅអធិការ [preah kruu cav ʔaʔtʰiʔkaa]
    superior of a Buddhist temple


Prohok Solutions @2017 : Learn Khmer | Khmer Calendar