Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចំណង់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាម ( ន.នាមសព្ទ )
    សេចក្ដី​ប្រាថ្នា, ចំណង់; ទ្រព្យ​សម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក; បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ.
    - កាម៉ៈ ដូច​ជា កាមគុណ, កាម​តណ្ហា ជាដើម ។
    - កាម​គុណ ដំណើរ​ចំរើន​នៃ​សេចក្ដី​ប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
    - កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដី​ពេញ​ចិត្ត​ក្នុង​កាម ។
    - កាម​តណ្ហា ចំណង់​ចំពោះ​កាម, សេចក្ដី​ប្រាថ្នា​មិន​ចេះ​ចប់​ក្នុង​កាម ។
    - កាម​ទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម, ទុក្ខ​ដែល​កើត​ឡីង​ព្រោះ​កាម ។
    - កាម​បង្កៈ (--ប៉័ង-កៈ) ភក់​គឺ​កាម ឬ​កាម​ដូច​ជា​ភក់ ។
    - កាម​បរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដី​ក្ដៅ​ក្រហាយ, រោលរាល, អន្ទះអន្ទែង​ព្រោះ​កាម ។
    - កាម​ភព ភព​គឺ​កាម ឬ​ភព​ដែល​ប្រកប​ដោយ​កាម​គុណ​ទាំង ៥ , បាន​ដល់​ភព ១១ គឺ​ទេវ​លោក ៦, មនុស្ស​លោក ១, អបាយ​ភូមិ ៤ ។
    - កាម​ភោគិសេយ្យា (--សៃ-យ៉ា) ដំណេក​របស់​បុគ្គល​អ្នក​បរិភោគ​កាម (អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង) តាម​អដ្ឋ​កថា សុត្តន្ត​បិដក ។ កាម​ភោគី អ្នក​បរិភោគ​កាម ។ ឥត្ថី.
    - កាម​ភោគិនី ។ កាម​យោគ សេចក្ដី​ប្រកប ឬ​ព្យាយាម​ក្នុង​កាម ។
    - កាម​រាគ តម្រេក​ក្នុង​កាម ។ កាម​រាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅ​ក្នុង​សន្ដាន គឺ​កាម​រាគ ។ កាម​រោគ រោគ​កើត​ឡើង​ព្រោះ​កាម ។
    - កាម​វិតក្ក (--វិ-តាក់-កៈ) សេចក្ដី​ត្រិះរិះ​ក្នុង​កាម ។ កាម​វិយោគ ការ​ព្រាត់​ប្រាស់​និរាស​ចាក​កាម ។
    - កាម​សិនេហៈ ឬ កាម​ស្នេហា សេចក្ដី​ស្រឡាញ់​​ជក់​ជាប់​ស្អិត​ក្នុង​កាម ។
    - កាម​សុខ សុខ​ក្នុង​កាម ឬ​សេចក្ដី​សប្បាយ​ដែល​កើត​ឡើង​អំពី​កាម ។
    - កាម​សុខល្លិកានុយោគ ការ​ប្រកប​រឿយ​ៗ ក្នុង​កាម​សុខ, ការ​ប្រព្រឹត្ត​ជាប់​ចិត្ត​ចំពោះ​កាម​សុខ ។
    - កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោស​នៃ​កាម, ទោស​ដែល​កើត​អំពី​កាម ។
    - កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង មាន​រូបារម្មណ៍​ជាដើម ។
    - កាមាវចរ ឈ្មោះ​ឋាន​សួគ៌ ៦ ជាន់ ឬ​ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅ​ក្នុង​កាម​ភព ឬ​ដែល​ចុះ​ស៊ប់​កាន់​កាម​ភព ។
    - កាមាសវៈ (--សៈ-វ៉ៈ) អាសវៈ​គឺ​កាម ។
    - កាមុបាទាន (-ប៉ា-) សេចក្ដី​ប្រកាន់​មាំ​ក្នុង​កាម ។
    - កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការ​ស្វែង​រក​កាម ។
    - កាមោឃៈ (--ឃៈ) អន្លង់​គឺ​កាម ឬ កាម​ដូច​ជា​អន្លង់ ។ល។
  2. តណ្ហា ( ន.នាមសព្ទ ) [តន់-ហា ]
    (ត្ឫស្ណា) ចំណង់, សេចក្ដី​ប្រាថ្នា, សម្រេក, សេចក្ដី​អន្ទះអន្ទែង...។ ឈ្មោះ​ធីតា​នៃ​មារ ... ។
  3. ណាយ ( កិ.កិរិយាសព្ទ )
    រសាយ​ចិត្ត, លាក​ចិត្ត : ណាយ​ចិត្ត, ណាយ​គំនិត ។
    - នឿយ​ណាយ គឺ​នឿយ​ចិត្ត ណាយ​គំនិត, ថយ​ចំណង់, ធុញ​ទ្រាន់ ។
  4. ទំនើង ( ន.នាមសព្ទ )
    សេចក្ដី​ទើង, ដំណើរ​ដែល​ធ្វើ​ឥត​ទើស​ទាល់​តាម​តែ​អំណាច​ចិត្ត, អំពើ​ចិត្ត, ចំណង់ : ធ្វើ​តាម​ទំនើង​ចិត្ត, ប្រព្រឹត​តាម​ទំនើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេរីភាព ផង) ។
  5. ធម្ម ( ន.នាមសព្ទ ) [ធ័ម-មៈ]
    (ធម៌) ធម៌, សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញា​ញាណ; គុណ; សេចក្ដី​ចម្រើន; អារម្មណ៍​ខាង​ផ្លូវ​ចិត្ត; ការ​រិះ​គិត; សង្ខារ; កិរិយា​មារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យ​នេះ​ប្រើ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត​ដូច​ជា ធម្ម​កថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដី​ដែល​ជា​ធម៌; ការ​សំដែង​ធម៌ ។
    - ធម្ម​កម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការ​ដែល​ប្រកប​ដោយ​ធម៌, ដែល​ត្រូវ​តាម​ធម៌ ។ ព. ផ្ទ. អធម្ម​កម្ម ។
    - ធម្ម​កាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌​កាយ) កាយ​មួយ​យ៉ាង​ក្នុង​កាយ​ទាំង​បី​របស់​ព្រះ​សព្វញ្ញុ​ពុទ្ធ​គឺ រូប​កាយ, នាម​កាយ, ធម្ម​កាយ; ព្រះ​ធម៌​ដែល​ជា​ពុទ្ធ​ភាសិត​ហៅ​ថា ធម្ម​កាយ ព្រោះ​ទុក​ដូច​ជា រូប​កាយ​របស់​ព្រះ​អង្គ សូម្បី​ទ្រង់​បរិព្វាន​ទៅ​ហើយ ក៏​នៅ​មាន​ព្រះ​ធម៌​នេះ​ជា​តំណាង​ព្រះ​អង្គ ។
    - ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះ​ក្រសួង​រដ្ឋ​មន្ត្រី​សម្រេច​កិច្ចការ​ខាង​សាសនា : ក្រសួង​ធម្មការ ។
    - ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួក​ធម៌, កង​ធម៌; ចំនួន​កង​ធម៌​ជា​ពុទ្ធ​វចនៈ​ក្នុង​ព្រះ​ត្រៃ​បិដក ហៅ​ថា ព្រះ​ធម៌ ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
    - ធម្ម​គុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌​គុណ) គុណ​ព្រះ​ធម៌ គឺ​សភាវៈ​ដែល​ស្រោច​ស្រង់​ទ្រទ្រង់​សត្វ​អ្នក​ប្រតិបត្តិ​តាម​គន្លង​ធម៌​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ធម្ម​គោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដី​កោត​ក្រែង​ចំពោះ​ធម៌ គឺ​សេចក្ដី​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​គន្លង​ធម៌ ។ ឈ្មោះ​សាស្ត្រា​ប្រែ​រយ​មួយ​ខ្សែ សម្រាប់​សំដែង​ជា​មុន​បង្អស់​ប្រាប់​សេចក្ដី​គោរព​ធម៌ ក្នុង​ឱកាស​បុណ្យ​ធំ​ៗ តាម​ទម្លាប់​ពុទ្ធ​សាសនិក​ជន​ក្នុង​កម្ពុជ​រដ្ឋ : សាស្ត្រា​ព្រះ​ធម្ម​គោរព ។
    - ធម្ម​ចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រ​គឺ​ធម៌​ឬ​ធម៌​ដូច​ជា​កង់ គឺ​ធម៌​ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ជា​ដំបូង​បង្អស់ ក្នុង​កាល​ព្រះ​អង្គ​បាន​ត្រាស់​ទើប​បាន ៥៩​ថ្ងៃ, ទ្រង់​សំដែង​អរិយ​សច្ច ៤ បង្វិល​ដំណើរ​សេចក្ដី​ដូច​ជា​កង់​រទេះ ។
    - ធម្ម​ចក្កប្បវត្តន​សូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌​ចក្រ​ប្រវត៌ន​សូត្រ) ឈ្មោះ​សូត្រ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ធម្ម​ចក្ក ។
    - ធម្ម​ចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌​ចក្សុស៑ ឬ--ចក្សុ) ភ្នែក​គឺ​ធម៌ ឬ​ធម៌​ទុក​ដូច​ជា​ភ្នែក, បាន​ខាង​ឯ​អរិយ​មគ្គ​ជាន់​ក្រោម​បី​ប្រភេទ​គឺ សោតាបត្តិ​មគ្គ, សកទាគាមិ​មគ្គ, អនាគាមិ​មគ្គ; តែ​ច្រើន​សំដៅ​ចំពោះ សោតាបត្តិ​មគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយ​មគ្គ ផង) ។
    - ធម្ម​ចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌​ចៃត្យ) ចេតិយ​ដែល​បញ្ចុះ​ព្រះ​ធម៌ ។
    - ធម្ម​មន្ទីរ, តួ​គម្ពីរ ឬ​ទូ​ដែល​តម្កល់​គម្ពីរ, ក្រាំង, សៀវភៅ​ធម៌​ជា​ពុទ្ធ​សាសនា, ជា​សុភាសិត​ក៏​ហៅ​ថា ធម្ម​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
    - ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
    - ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វី​ៗ​ដែល​តែង​មាន​មក, ទំនៀម, ទម្លាប់ ។
    - ធម្ម​ទាន (ធ័ម-មៈ--) ន. (បា.) ការ​ឲ្យ​ធម៌ គឺ​ការ​សម្ដែង​ធម៌, និយាយ, បង្រៀន​ធម៌; ការ​កសាង​គម្ពីរ​ដីកា​ធម៌​វិន័យ : ធ្វើ​ធម្ម​ទាន, កសាង​ធម្ម​ទាន; ធម្ម​ទាន​មាន​ផល​ច្រើន​ជាង​ទាន​ទាំងពួង ព្រោះ​ជា​គ្រូ​ប្រាប់​ផ្លូវ​ខុស​ត្រូវ ។
    - ធម្ម​ទូត (ធ័ម-មៈ--) ន. (បា.) ទូត​របស់​ធម៌​គឺ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​កាន់​ទី​ផ្សេង​ៗ ដើម្បី​ឲ្យ​ផ្សាយ​ធម៌ ។
    - ធម្ម​ទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរ​សំដែង​ធម៌ ។
    - ធម្ម​ធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នក​មាន​ធាតុ​ជា​ធម៌ គឺ​ព្រះ​ពុទ្ធ; ធាតុ​គឺ​ធម៌ ។
    - ធម្ម​និទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេស​នៃ​ធម៌, ការ​សម្ដែង​ញែក​ចែក​នូវ​ធម៌ ។
    - ធម្ម​និយម ឬ - ធម្ម​និយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដី​កំណត់​តាម​ធម្មតា ។
    - ធម្ម​នីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះ​គម្ពីរ​មួយ​ដែល​សម្ដែង​អំពី​បែប​គតិ​លោក និង​គតិ​ធម៌ ។
    - ធម្ម​នុញ្ញ ឬ - ធម្ម​នូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះ​ច្បាប់​មួយ​ក្រម សម្ដែង​ពី​របៀប​ការ​ក្នុង​តុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​ធម្ម​នុញ្ញ ផង) ។
    - ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្ស​ព្រោះ​ធម៌ គឺ​អ្នក​សិក្សា​ធម៌​អាថ៌​អំពី​សំណាក់​គ្រូ​អាចារ្យ​ណា​មួយ ។
    - ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការ​ប្រតិបត្តិ​ធម៌, ការ​ប្រព្រឹត្ត​តាម​ច្បាប់ : ព្រះ​ពុទ្ធ​ទ្រង់​លើក​យក​ធម្មប្បដិបត្តិ​មក​ជា​គោល​ធំ​បំផុត ។
    - ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការ​ប្រៀប​ប្រដូច​ស្រដៀង​នឹង​ធម៌, ធម៌​ប្លម, ធម៌​ក្លែងក្លាយ : សេចក្ដី​ត្រង់​ឃ្លា​នេះ គឺ​ជា​ធម្មប្បដិរូប​ទេ ។
    - ធម្មប្បដិ​សម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​ធម៌, ប្រាជ្ញា​បែក​ភ្លឺ​ស្វាង​ឥត​ទើស​ទាក់​ក្នុង​ធម៌ ។
    - ធម្ម​បថ (ធ័ម-មៈ-បត់) ន. (បា.) គន្លង​ធម៌, ផ្លូវ​ធម៌ ។
    - ធម្ម​បទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវ​ធម៌, លំអាន​ធម៌ ។ ឈ្មោះ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សុត្តន្ត​បិដក​ខាង​ពួក​ខុទ្ទក​និកាយ ហៅ​ថា ខុទ្ទក​និកាយ ធម្ម​បទ, ជា​ពុទ្ធ​ភាសិត​សុទ្ធ​តែ​ជា​គាថា​ទាំងអស់ ហៅ​ថា ធម្ម​បទ​គាថា ឬ គាថា​ធម្ម​បទ ។
    - ធម្ម​បទដ្ឋ​កថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះ​អដ្ឋ​កថា គឺ​គម្ពីរ​អធិប្បាយ​សេចក្ដី​គាថា​ធម្ម​បទ, អដ្ឋ​កថា​នេះ​មាន​ពីរ​ភាគ, ភាគ​ខាង​ដើម​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បុព្វ​ភាគ, ភាគ​ខាង​ចុង​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បច្ឆិម​ភាគ ។
    - ធម្ម​បរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយ​នៃ​ធម៌, សេចក្ដី​អធិប្បាយ​វែក​ញែក​នូវ​ធម៌, ការ​ពន្យល់​សេចក្ដី​តាម​ដំណើរ​ធម៌ : ធម្ម​បរិយាយ​នេះ​មិន​ត្រូវ​តាម​របៀប​ទេ, ធម្ម​បរិយាយ​នោះ​ពីរោះ​ជ្រាលជ្រៅ​ល្អ​ណាស់ ។
    - ធម្ម​បាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌​ប្រមោទ ឬ ធម៌​ប្រាមោទ្យ) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​បាល (ធ័ម-មៈ--) ន. (បា.) អ្នក​រក្សា​ធម៌ ។
    - ធម្ម​បីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌​ប្រីតិ) ដំណើរ​ក្រេប​ផឹក​រស​ធម៌; សេចក្ដី​រីករាយ​ចំពោះ​ធម៌ : អ្នក​មាន​ធម្មបីតិ​ក្នុង​សន្តាន​រមែង​សម្រេច​ឥរិយាបថ​ទាំង ៤ ជា​សុខ ។ ធម្ម​បូជា (ធ័ម-មៈ--) ន. (បា.) បូជា​ចំពោះ​ធម៌, បូជា​ចំពោះ​អ្នក​ចេះ​ធម៌​ឬ​ចំពោះ​អ្នក​ប្រព្រឹត្ត​ធម៌ : វត្ថុ​នេះ​ជា​ធម្ម​បូជា​របស់​ខ្ញុំ ។
    - ធម្ម​មន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្ម​មន្ទិរ) ផ្ទះ, កន្លែង​តម្កល់​ធម៌ គឺ​បណ្ណាល័យ​តម្កល់​គម្ពីរ​ផ្សេង​ៗ ។
    - ធម្ម​មាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្ម​មាមក) អ្នក​ដែល​រាប់​អាន​គោរព​ថា​ព្រះ​ធម៌​ជា​របស់​អាត្មា​អញ គឺ​អ្នក​ដែល​ជឿ​ធម៌​ជា​ពុទ្ធ​សាសនា​ស៊ប់​ចិត្ត ឥត​មាន​ងាក​បែរ ។
    - ធម្ម​មូល (ធ័ម-មៈ--) ន. (បា.) ឫស​គល់​នៃ​ធម៌, ទី​តាំង​នៃ​ធម៌ : សេចក្ដី​ដឹង​គុណ​គោរព​អ្នក​មាន​គុណ ជា​ធម្ម​មូល ។
    - ធម្ម​មោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​យុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។
    - ធម្ម​យុត្តិក​និកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះ​គណៈ​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​សម័យ​សព្វ​ថ្ងៃ​នេះ ដែល​ជា​គូ​គ្នា​នឹង​មហា​និកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
    - ធម្ម​រក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌​រក្សិត) អ្នក​រក្សា​ធម៌ ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​ឈ្មោះ​ភិក្ខុ​ឬ​សាមណេរ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ចួន​កាល​ប្រើ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​ក៏​មាន ។
    - ធម្ម​រក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តី​ដែល​ជន​អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា គ្រប់គ្រង​រក្សា​ជា​ធំ​ត្រួតត្រា​លើ : ស្ត្រី​ធម្ម​រក្ខិតា ។
    - ធម្ម​រក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការ​រក្សា​ធម៌ ។ ពាក្យ​នេះ​សព្វ​ថ្ងៃ ខ្មែរ​យើង​ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​សង្ឃ​ការី : ព្រះ​ធម្ម​រក្សា ។
    - ធម្ម​រតនៈ ឬ - ធម្ម​រ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្ម​រតន, សំ. ធម៌​រត្ន) កែវ​គឺ​ព្រះ​ធម៌ ឬ​ព្រះ​ធម៌​ដែល​ទុក​ជា​កែវ​ដ៏​វិសេស ។
    - ធម៌​រត្ន ឬ - ធម៌​រ័ត្ន (ធ័រ​រ័ត) ន. (ដូច​គ្នា​នឹង ធម្ម​រតនៈ ឬ ធម្ម​រ័តន៍) ។
    - ធម្ម​រា
    - ជ (ធ័ម-មៈ-រាច) ន. (បា.) លោក​ដែល​ជា​ស្ដេច​ព្រោះ​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​សម្ពុទ្ធ​ជា​ធម្ម​រាជ ។ ធម្ម​លាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភ​ដែល​កើត​ដោយ​ធម៌, ការ​បាន​អ្វី​ៗ ដោយ​នូវ​ធម៌ : ទ្រព្យ​នេះ​ជា​ធម្ម​លាភ​របស់​ខ្ញុំ ។
    - ធម្ម​លិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នក​សរសេរ, កត់ត្រា, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណ​ស័ក្តិ​ខាង​បព្វជិត​ទី​រាជា​គណៈ​ជាន់​ខ្ពស់ : ព្រះ​ធម្ម​លិខិត; ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តាំង​ដល់​ទី​សម្ដេច​​ក៏​មាន : សម្ដេច​ព្រះ​ធម្ម​លិខិត ។
    - ធម្ម​វិធី (ធ័ម-មៈ--) ន. (បា.) បែប​ផែន​នៃ​ធម៌, វិធី​ប្រតិបត្តិ​ធម៌ ។
    - ធម្ម​សង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
    - ធម្ម​សង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួក​ព្រះ​ថេរៈ​អ្នក​សង្គាយនា​ធម៌ គឺ​ពួក​ព្រះ​ថេរានុត្ថេរៈ ដែល​ប្រជុំ​គ្នា​ផ្ទៀង​ព្រះ​ត្រៃ​បិដក ដូច​កាល​ប្រជុំ​ធ្វើ​បឋម​សង្គាយនា​ជាដើម ។
    - ធម្ម​សង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការ​ប្រជុំ​ផ្ទៀង​ធម៌​គឺ​ការ​ផ្ទៀង​ផ្ទាត់​រួបរួម​ធម្ម​វិន័យ​ឲ្យ​មាន​របៀប​ត្រឹមត្រូវ​តាម​បែប​ដើម (ហៅ​ថា ធម្ម​សង្គាយនា ក៏​បាន) ។
    - ធម្ម​សង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្ម​សង្គីតិកាចរិយ) ពួក​លោក​អាចារ្យ​អ្នក​ផ្ទៀង​ផ្ទាត់​រួបរួម​ធម៌ (ពាក្យ​នេះ​ជា​វេវចនៈ​នៃ ធម្ម​សង្គាហកត្ថេរ) ។
    - ធម្ម​សភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌​សភា) សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​អំពី​ធម៌ ។ សាលា​យុត្តិ​ធម៌; សាលា​ជំនុំ​ក្ដី ។
    - ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌​ស្រវណ​កាល) កាល, ពេល​ដែល​សាធុជន​គួរ​ស្ដាប់​ធម៌ (ថ្ងៃ​សីល​ឬ​ក្រៅ​ពី​ថ្ងៃ​សីល​ក៏​ដោយ ដែល​មាន​ពេល​ឱកាស​គួរ​សាធុ​ជន​ស្ដាប់​ធម៌ ហៅ​ថា ធម្មស្សវន​កាល) ។
    - ធម្ម​សាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការ​សន្ទនា​អំពី​ធម៌, ការ​ប្រឹក្សា, សាក​សួរ​អំពី​ធម៌ : ធ្វើ​ធម្ម​សាកច្ឆា, ស្ដាប់​ធម្ម​សាកច្ឆា ។
    - ធម្ម​សាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​សាស្ត្រ) ។
    - ធម្ម​សាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌​ស្វាមិន៑) ម្ចាស់​លើ​គេ​ព្រោះ​បាន​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​ធម្ម​សាមី; ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​ធម្ម​សាមី ។
    - ធម្ម​សារ (ធ័ម-មៈ--) ន. (បា.) ខ្លឹម​ធម៌, ធម៌​មាន​ខ្លឹម គឺ​ធម៌​ដែល​នាំ​អ្នក​ប្រព្រឹត្ត​ឲ្យ​រួច​ចាក​ទុក្ខ ។
    - ធម្ម​សាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌​សាលា) សាលា​សម្រាប់​សាធុ​ជន​ប្រជុំ​ស្ដាប់​ធម៌, ប្រឹក្សា​អំពី​ធម៌ : សាលា​សម្រាប់​ប្រជុំ​រៀន​ធម៌ (រោង​រៀន​ធម៌) ។
    - ធម្ម​សាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យ​ប្រដៅ​ប្រកប​ដោយ​ធម៌, ពាក្យ​បណ្ដាំ​ឬ​ឱវាទ​ដែល​ទាក់ទង​ដោយ​ច្បាប់ ។
    - ធម្ម​សាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្ម​សាស្ត្រ; បា. ធម្ម​សត្ថ) ឈ្មោះ​គម្ពីរ​សំដែង​អំពី​យុតិ្ត​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ ។ ឈ្មោះ​ក្រម​ច្បាប់​យុត្តិ​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ (ហៅ​ក្លាយ​ជា ធម្ម​សាត្រ ក៏​មាន, គួរ​ប្រើ ធម្ម​សាស្ត្រ ឬ​ធម៌​សាស្ត្រ វិញ ត្រឹមត្រង់​តាម​ប្រភេទ​នៃ​ពាក្យ) ។
    - ធម្ម​សេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្ម​សេនាបតិ) នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ជា​អគ្គ​សាវ័ក (សាវ័ក​ខាង​ស្ដាំ) នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ; មាន​ន័យ​មួយ​ផ្សេង​ថា ព្រះ​ខីណាស្រព​ទាំងអស់​ក៏​សុទ្ធ​តែ​មាន​នាម​វិសេស​ថា ធម្ម​សេនាបតី បាន​ដែរ ព្រោះ​លោក​ច្បាំង​ឈ្នះ​សេនា​គឺ​អកុសល​ធម៌ ដោយ​កម្លាំង​រេហ៍​ពល​គឺ​កុសល​ធម៌​ដូច​ៗគ្នា​ទាំងអស់; ប៉ុន្តែ​ពាក្យ​នេះ ដែល​ប្រើ​ប្រាកដ ចំពោះ​តែ​ជា​នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ប៉ុណ្ណោះ : ព្រះ​សារីបុត្ត​ជា​ធម្ម​សេនាបតី, ព្រះ​ធម្ម​សេនាបតី ។
    - ធម្ម​សំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដី​សំវេគ​ចំពោះ​ធម៌​មាន​ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
    - ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យ​អ្នក​បង្រៀន​ធម៌, គ្រូ​ព្រះ​ធម៌ : លោក​ជា​ធម្មាចារ្យ​របស់​ខ្ញុំ ។
    - ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍​អំពី​ធម៌; សាលា​យុតិ្តធម៌, សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូច​គ្នា​នឹង ធម្មាធិករណ៍ ដែរ ។
    - ធម្មាធិការ​នាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬ​ចាងហ្វាង) សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នក​ពិភាក្សា​ក្ដី, អ្នក​ជំនុំ​ក្ដី (ចៅក្រម) ។
    - ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការ​ផ្គង​តាំង​ចិត្ត​ចំពោះ​ធម៌; ការ​លើក​យក​ធម៌​ឬ​យក​ច្បាប់​មក​ជា​ទី​តាំង, ពាក្យ​ឬ​ប្រយោគ​ដែល​និយាយ​សំដៅ​ចំពោះ​អំពើ ឬ​ចំពោះ​ធម៌​ត្រង់​ៗ​តែ​ម្យ៉ាង មិន​បាន​និយាយ​ដល់​រូប​បុគ្គល​អ្នក​ធ្វើ​អ្នក​ប្រព្រឹត្ត ដូច​ជា​ប្រយោគ​ថា : បាប​រមែង​ឲ្យ​ផល​អាក្រក់, បុណ្យ​រមែង​ឲ្យ​ផល​ល្អ យ៉ាង​នេះ​ជាដើម ហៅ​ថា​ពាក្យ​ជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
    - ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នក​ដែល​មាន​ធម៌​ជា​អធិបតី គឺ​អ្នក​ដែល​ធ្វើ​អ្វី​ៗ អាង​ដល់​ធម៌ និង​ច្បាប់​ជា​ធំ; ដំណើរ​ដែល​អាង​ដល់​ធម៌​និង​ច្បាប់​ជា​ធំ ។
    - ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដី​អធិប្បាយ​ធម៌, ដំណើរ​ពន្យល់​ធម៌ ។
    - ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែល​សម​គួរ, ដែល​មាន​ទំនង​ដ៏​សម​គួរ​តាម​ធម៌, ដែល​ស្រប​ទៅ​តាម​ធម៌, ដែល​សមរម្យ​ត្រឹមត្រូវ​តាម​ច្បាប់ ។
    - ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍​របស់​ចិត្ត; អារម្មណ៍​គឺ​ធម៌ ឬ​ធម៌​ជា​អារម្មណ៍ ។ ក្នុង​អភិធម្មត្ថ​សង្គហៈ​ថា ធម៌ ៦ យ៉ាង​គឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅ​ថា ធម្មារម្មណ៍ ។
    - ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ​ធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈ​សម្រាប់​អង្គុយ​សំដែង​ធម៌ ឬ​សម្រាប់​អង្គុយ​សូត្រ​ធម៌, គ្រែ​សម្រាប់​អង្គុយ​សម្ដែង​ធម៌ : អង្គុយ​លើ​ធម្មាសនៈ; គ្រែ​ធម្មាសន៍ ។
    - ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែល​ប្រកប​ដោយ​ធម៌ : ព្រះ​បាទ​ធម្មិក, មនុស្ស​ធម្មិក, ទ្រព្យ​ធម្មិក, ភោជន​ធម្មិក ។ល។
    - ធម្មិក​រាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិក​រាជ) ស្ដេច​ប្រកប​ដោយ​ធម៌, ស្ដេច​ទ្រង់​ទសពិធ​ធម៌ : ព្រះ​មហា​ក្សត្រ​អង្គ​នុះ ទ្រង់​ជា​ធម្មិក​រាជ ។
    - ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការ​លើក​យក​ចំនួន​មាតិកា​ធម៌​នីមួយ​ៗ​មក​សម្ដែង​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម្ម​កថិក​មុន​នឹង​អធិប្បាយ​ពន្យល់​ធម៌​ណា​មួយ គប្បី​សំដែង​នូវ​ធម្មុទ្ទេស​សិន ។ មួយទៀត​ថា ការ​លើក​យក​ធម៌​៤​យ៉ាង មក​ពិចារណា​ ឬ​យក​មក​សម្ដែង​តាម​ការណ៍​ពិត ហៅ​ថា ធម្មុទ្ទេស, ធម៌ ៤ នោះ​គឺ ១-សត្វ​លោក សុទ្ធ​តែ​ឥត​ទៀងទាត់​ឋិតថេរ​ចិរកាល​ទេ តែងតែ​លុះ​ក្នុង​អំណាច​នៃជ​រា-ព្យាធិ-មរណៈ គេច​មិន​ផុត​ឡើយ; ២-សត្វ​លោក​ឥត​មាន​កន្លែង​ជ្រក​ពួន​ឲ្យ​រួច​អំពី​ការ​ភិតភ័យ​ទេ; ៣-សត្វ​លោក​ឥត​មាន​ទ្រព្យ​សម្បត្តិ​ក្រៅ​ពី​កុសល​កម្ម​ដែល​ខ្លួន​បាន​កសាង​សន្សំ​ទេ រមែង​តែ​លះ​សរពើ​ទាំង​អស់ ហើយ​ចេញ​ចាក​លោក​នេះ​ទៅ​ៗ; ៤-សត្វ​លោក​ជា​ទាសៈ​នៃ​តណ្ហា តែងតែ​មាន​ការ​ខ្វះ​កន្លះ​ជានិច្ច​មិន​ដែល​ពេញ​ចំណង់​ខ្លួន​ទេ ។ល។
  6. នាយ​ចំណង់ ( ន.នាមសព្ទ )
    នាយ​ទាហាន​ដែល​មាន​ចិត្ត​ចង់​បម្រុង​នឹង​ឡើង​ទៅ​កាន់​ឋានន្តរ​ជា​អនុសេនីយ៍​ត្រី គឺ​ឋានន្តរ​របស់​នាយ​ទាហាន​ដែល​នៅ​ក្នុង​ចន្លោះ​ព្រឹន្ទបាល​ឯក​និង​អនុសេនីយ៍​ត្រី (បារ. Aspirant) ហៅ​ថា បេក្ខសេនីយ៍ ក៏​បាន (មើល​ក្នុង​ពាក្យ បេក្ខជន) ។
  7. បេក្ខជន ( ន.នាមសព្ទ ) [ប៉េក-ខៈជន់ ]
    (បេក្ខ + ជន) ជន​អ្នក​សម្លឹង, អ្នក​ប៉ង​ប្រាថ្នា, អ្នក​ចង់​បាន​នូវ​មុខ​តំណែង, មុខ​ការងារ ឬ​ឋានន្តរ​ផ្សេង​ៗ​ដូច​ជា​អ្នក​ប្រឡង​ប្រជែង​ដណ្ដើម​យក​មុខ​តំណែង​ជា​ស្មៀន, ជា​សិស្ស​ចូល​រៀន​ក្នុង​សាលា ឬ​អ្នក​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាដើម : បេក្ខជន​ទាំង​ពីរ​ភេទ អាច​សុំ​ចុះ​ឈ្មោះ​ចូល​ប្រឡង​ប្រជែង​បាន; មាន​បេក្ខជន​តែ​ពីរ​រូប​ទេ ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​រដ្ឋសភា​ក្នុង​គ្រា​នេះ ។
    - បេក្ខជន​ស្វៃរិន ន. (សំ. ស្វៃរិន៑; បា. សេរី)
    - បេក្ខជន​សេរី, បេក្ខជន​ដែល​មាន​អំណាច​ចូល​ប្រឡង​ប្រជែង​បាន គឺ​បេក្ខជន​ក្រៅ ពី​សិស្ស​នៃ​គ្រឹះស្ថាន​សិក្សា​ជា​ផ្លូវ​ការ ដែល​បាន​ទទួល​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​បាន ។
    - បេក្ខភាព ន. (បា.--ភាវ) ភាព, ឋានៈ, លក្ខណ​សម្បត្តិ​របស់​បេក្ខជន ។
    - បេក្ខសមណៈ ន. (បា.) សមណៈ​ដែល​មាន​បំណង​ប្រឡង​ប្រជែង​យក​ឋានៈ​ជា​សិស្ស​នៃ​សាលា​រៀន​ជាដើម ។
    - បេក្ខ​សេនីយ៍ (--សេន៉ី) ន. ឋានន្តរ​របស់​នាយ​ទាហាន នៅ​ក្រោម​ថ្នាក់​អនុសេនីយ៍​ត្រី​មួយ​ថ្នាក់ គឺ​នាយ​ទាហាន​ដែល​ប្រឡង​ជាប់​លេខ​ក្នុង​សាលា​រៀន​ខាង​យោធា ហើយ​ត្រូវ​ហាត់​ហ្វឹកហ្វឺន​ធ្វើ​ការ​ឲ្យ​ស្ទាត់​មុន​នឹង​ឡើង​ទៅ​កាន់​ឋានន្តរ​ជា​អនុសេនីយ៍​ត្រី ។ ហៅ​ថា នាយ​ចំណង់ ក៏​បាន (បារ. Aspirant) ។
  8. ប្រព្រឹត្តិ ( ន.នាមសព្ទ ) [--ព្រឹត ]
    (ប្រវ្ឫត្តិ; បវត្តិ) ការ​ធ្វើ​តាម, ការ​កាន់​វត្ត​ប្រតិបត្តិ; ដំណឹង; ហេតុ, ដើម​ហេតុ; រឿងរ៉ាវ; ពង្សាវតារ : ការ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ ។ ប្រព្រឹត្ត នេះ​ជា​នាម​សព្ទ​ចេញ​ពី​កិរិយា​សព្ទ​ថា ប្រព្រឹត្ត ដោយ​ផ្សំ​ជា​មួយ​នឹង តិ-បច្ច័យ តម្រួត​គ្នា​ជា ត្តិ ( ជា ប្រព្រឹត្តិ ) មាន​លក្ខណា​ការ​ដូច​ជា បញ្ញត្ត កិ., បញ្ញត្តិ ន. នោះ​ដែរ : រាជ​រដ្ឋាភិបាល​បញ្ញត្ត​ហើយ​ថា...; មាន​បញ្ញត្តិ​របស់​រាជ​រដ្ឋាភិបាល​ថា...; មិន​មាន​បង្គាប់​ឲ្យ​ប្រើ​ពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី ផ្សំ​ជាមួយ​ផង​ជា សេចក្ដី​បញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជា​នាម​សព្ទ​ចេញ​ពី​កិរិយា​សព្ទ​ថា បញ្ញត្ត (ឲ្យ​ជា​នាម​សព្ទ​ថា បញ្ញត្តិ ស្រេច​ទៅ​ហើយ); គួរ​តែ​ប្រើ ប្រព្រឹត្តិ នេះ​ឲ្យ​ដូច បញ្ញត្តិ នោះ​ដែរ គឺ​ប្រើ​ថា : អ្នក​នុះ​មាន​ប្រព្រឹត្តិ​ត្រឹមត្រូវ​ណាស់, ប្រព្រឹត្តិ​របស់​គេ​ជា​ទិដ្ឋានុគតិ គួរ​អ្នក​ផង​យក​តម្រាប់​តាម; កុំ​ប្រើ​ថា ការ​ប្រព្រឹត្តិ, ក្ដី​ប្រព្រឹត្តិ, ដំណើរ​ប្រព្រឹត្តិ, សេចក្ដី​ប្រព្រឹត្តិ ដូច្នេះ​ឡើយ, ប៉ុន្តែ​ដោយ​មាន​ទម្លាប់​ប្រើ​ផ្សំ​ជាមួយ​នឹង ការ, ក្ដី, ដំណើរ, សេចក្ដី ផង​ដូច្នេះ​យូរ​ណាស់​មក​ហើយ, ទោះបី​ខុស​ពី​បែប​វេយ្យាករណ៍​ខ្មែរ​យ៉ាង​នេះ​ក៏​ដោយ អ្នក​អក្សរ​សាស្រ្ត​ក៏​គួរ​ពិចារណា​ឲ្យ​ហ្មត់ចត់​ល្អិត​ល្អ​ចុះ ។ តាម​បែប​វេយ្យាករណ៍​ថា បើ​ត្រូវ​ការ​បង្វែរ​កិរិយា​សព្ទ​ខ្លះ​ឲ្យ​ជា​នាម​សព្ទ​ ដោយ​ប្រើ​ពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី មក​ផ្សំ​ផង​នោះ គួរ​ផ្សំ​ជា​មួយ​នឹង កិ. ថា ប្រព្រឹត្ត ជា ការ​ប្រព្រឹត្ត, ក្ដី​ប្រព្រឹត្ត, ដំណើរ​ប្រព្រឹត្ត, សេចក្ដី​ប្រព្រឹត្ត ដូច្នេះ​វិញ ដូច​ជា ចំណង់, ចំណេះ, បំណង, អំណរ ដែល​គេ​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ​ថា សេចក្ដី​ចង់, ការ​ចេះ, ក្ដី​ប៉ង, សេចក្ដី​អរ... ដូច្នោះ​ដែរ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវត្តិ>បវត្តិ, ប្រវត្តិ និង សេចក្ដី ទៀត​ផង) ។
    - ប្រព្រឹត្ត​ការណ៍ ឬ - ប្រព្រឹត្តិ​ហេតុ; ប្រព្រឹត្ត​កាល; ប្រព្រឹត្តិ​សាស្ត្រ ដូច​គ្នា​នឹង
    - បវត្តិ​ការណ៍ ឬ - បវត្តិ​ហេតុ; បវត្តិ​កាល; បវត្តិ​សាស្ត្រ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ ទៀត​ផង) ។
  9. ប៉ង ( កិ.កិរិយាសព្ទ )
    មាន​បំណង គឺ​ផ្គង​ចំណង់​ទុក : ប៉ង​នឹង​ទៅ, ប៉ង​នឹង​ជួប, ប៉ង​នឹង​រក ។
  10. ផ្ចង់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ដោយ​ពេញ​ចំណង់ គឺ​ធ្វើ​អ្វី​ៗ​ដោយ​ពិនិត្យ​ពិច័យ ។
    - ផ្ចង់​ចិត្ត តាំង​ចិត្ត​ដោយ​ប្រុង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចំណង់ ( n ) [cɑmnɑŋ]   - detail »
    desire, intention, tendency, wish, inclination; whim
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឃាត់ចំណង់ [kʰoat cɑmnɑŋ]
    See:ឃាត់ចិត្ត
  2. ចំណង់ដឹង [cɑmnɑŋ dəŋ]
    curiosity
  3. ចំណង់បើ [cɑmnɑŋ baə]
    See:ចំណង់តែ
  4. ចំណង់ស៊ី [cɑmnɑŋ sii]
    appetite
  5. ចំណង់ចិត្ត [cɑmnɑŋ cət]
    desire, wish
  6. ចំណង់ចំណូលចិត្ត [cɑmnɑŋ cɑmnool cət]
    desire, wish
  7. ធ្វើតាមចំណង់ [tvəə taam -----]
    to use one's own discretion
  8. នាយចំណង់ [niey cɑmnɑŋ]
    warrant officer, student officer French `aspirant'
  9. ពេញចំណង់ [pɨɲ -----]
    to one's complete satisfaction
  10. រលត់ចំណង់ [rɔlʊət cɑmnɑŋ]
    to be appeased / calmed (of passions)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar