Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ្ការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កុងកាប់ ( កិ.កិរិយាសព្ទ )
    ការពារ, ថែ​រក្សា, ហួងហែង, : ព្រៃ​នេះ​ខ្ញុំ​បាន​កុង​កាប់​ទុក មិន​ឲ្យ​នរណា​កាប់​ឆ្ការ​ទេ ។
  2. តាំង ( ន.នាមសព្ទ )
    ទួល​ក្នុង​ដង​ព្រៃ; លុះ​ចំណេរ​កាល​ត​មក​គេ​កាប់​ឆ្ការ​ព្រៃ គាស់​រាន ធ្វើ​ជា​ភូមិ​លំនៅ ឬ​គេ​កសាង​ជា​វត្ត​អារាម​លើ​ទួល​នោះ គេ​ហៅ​ភូមិ​ឬ​វត្ត​នោះ​ថា តាំង តាម​ឈ្មោះ​ដើម ដូច​ជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើម​ក្នុង​ប្រទេស​កម្ពុជា​យើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
  3. ប្រកែក ( កិ.កិរិយាសព្ទ )
    ជជែក​គ្នា​រក​ខុស​រក​ត្រូវ, ឆ្លើយ​ទទឹង​ទាស់, មិន​ព្រម​តាម ។
    - ប្រកែក​ប្រណាំង ប្រកែក​ដោយ​ប្រណាំង​ប្រជែង​យក​ឈ្នះ ។
    - ប្រកែក​វែក​ដៃ ប្រកែក​ដោយ​ឆ្ការ​ដៃ ឬ​វែក​ទាត់​ដៃ​គេ​ចេញ ។
  4. ផ្គាក់ ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​សស្ត្រា​មួយ​ប្រភេទ​ធ្វើ​ដោយ​ដែក មាន​មុខ​តែ​ម្ខាង​ រាង​ស្រដៀង​នឹង​កាំបិត​ចែត ប៉ុន្តែ​មាន​ដង​វែង​សម្រាប់​ឆ្ការ, ត្រាយ, ត្រួស​ព្រៃ ឬ​កាត់​អ្វី​ៗ​ក៏​បាន ។
  5. ផ្លូវ ( ន.នាមសព្ទ )
    គន្លង​សម្រាប់​ដើរ, សម្រាប់​ទៅ​មក; ចន្លោះ; លំអាន, តម្រាយ; លំនាំ; ហេតុ; វិធី ។ល។ ពាក្យ​នេះ​មាន​ឈ្មោះ​និង​ន័យ​ច្រើន​យ៉ាង​ណាស់, ដូច​ជា : ផ្លូវ​គោក ផ្លូវ​លើ​គោក ។
    - ផ្លូវ​ឆ្ការ ផ្លូវ​ដែល​គេ​គ្រាន់​តែ​ឆ្ការ​ព្រៃ​ចេញ​ឲ្យ​ទៅ​មក​បាន​ដោយ​ស្រួល ។
    - ផ្លូវ​ជើង ផ្លូវ​តូច​ដែល​ដើរ​ទន្ទឹម​គ្នា​មិន​កើត ។
    - ផ្លូវ​ត្រឡែងកែង ផ្លូវ​ដែល​បែក​ខ្វែង​ជា​បី​ឬ​ជា​បួន ។
    - ផ្លូវ​ទឹក ផ្លូវ​នាវា ឬ​ក្បូន ។
    - ផ្លូវ​ធ្លា ផ្លូវ​សម្រាប់​រទេះ​គោ​ឬ​រទេះ​ក្របី ។
    - ផ្លូវ​បត់ ផ្លូវ​តែ​មួយ​ដែល​បត់​កេលកុង ។
    - ផ្លូវ​បែក ឬ - ផ្លូវ​បំបែក ផ្លូវ​ដែល​បែក​ចេញ​ជា​បី​ឬ​ជា​បួន ។
    - ផ្លូវ​ហ្លួង ផ្លូវ​សម្រាប់​ព្រះ​រាជា​ស្ដេច​ចេញ​ចូល ឬ​ផ្លូវ​ធំ​សម្រាប់​ហ្លួង​ស្ដេច​ចេញ​ពី​ក្នុង​ព្រះ​បរម​រាជ​វាំង​ទៅ​កាន់​ទី​ក្រៅ​ក្រុង (ច្រើន​ប្រើ​តែ​ពី​ក្នុង​បុរាណ​សម័យ) ។ល។
    - ផ្លូវ​ខុស, ផ្លូវ​ត្រូវ ដំណើរ ឬ​អំពើ​ខុស, ត្រូវ ។
    - ផ្លូវ​ឆ្វេង, ផ្លូវ​ស្ដាំ ផ្លូវ​ខាង​ឆ្វេង, ខាង​ស្ដាំ; ព. ប្រ. ផ្លូវ​ខុស, ផ្លូវ​ត្រូវ ។
    - ផ្លូវ​ជំនួញ ផ្លូវ​ដែល​នាំ​ជំនួញ​ទៅ​មក ឬ​មុខ​ការ​របរ​ខាង​ជួញ ។
    - ផ្លូវ​សួគ៌, ផ្លូវ​នរក កុសល, អកុសល ដែល​នាំ​សត្វ​ឲ្យ​ទៅ​កើត​ក្នុង​ឋាន​សួគ៌, ក្នុង​នរក ។
    - ផ្លូវ​បុណ្យ, ផ្លូវ​បាប បុណ្យ, បាប​ ដែល​ទុក​ដូច​ផ្លូវ​នៃ​សេចក្ដី​សុខ, ទុក្ខ, ឬ​ល្អ, អាក្រក់ ។
    - ផ្លូវ​ស្លាប់, ផ្លូវ​រស់ ហេតុ ឬ​ដំណើរ​ដែល​នាំ​ឲ្យ​ស្លាប់, ឲ្យ​រស់ ។
    - ផ្លូវ​សេចក្ដី ដំណើរ​សេចក្ដី ។ល។
  6. រាជការ ( ន.នាមសព្ទ ) [រាច ជៈកា ក្លាយ​ជា រាច ឆ្ការ]
    ការងារ ឬ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​សម្រាប់​បម្រើ​ព្រះ​រាជា ឬ​ប្រទេស​ជាតិ, ពាក្យ​នេះ​ប្រើ​សម្រាប់​ប្រទេស​ដែល​មាន​ស្ដេច​គ្រងរាជ្យ ។
  7. លៀម ( ន.នាមសព្ទ )
    ឈ្មោះ​ខ្វែវ​មួយ​ប្រភេទ ផ្លែ​រាង​ខុប​ខាង​ចុង​ដង​វែង​ក៏​បាន​ខ្លី​ក៏​បាន សម្រាប់​ប្រើ​ការ​កាប់​ឆ្ការ ។ ឈ្មោះ​លំនាំ​ក្បាច់​ល្ខោន​មួយ​ប្រភេទ ។
  8. ល្ហ ( គុ.គុនសព្ទ )
    ដែល​មាន​លំហ​ទូលាយ​ឥត​មាន​អ្វី​ទើសទែង : វាល​ល្ហ ។ ដែល​មាន​លំអាន​ឆ្លុង​ឬ​ស្នាម​ក្រឡាញ : ឆ្ការ​ផ្លូវ​ល្ហ; មុខ​សស្រ្ត​ល្ហ ។
    - ល្ហ​ល្ហាច ល្ហ​មើល​ទៅ​ឃើញ​រាច​ល្ហាច : ទឹក​ឡើង​ចូល​វាល​ល្ហ​ល្ហាច ។
    - ល្ហ​ល្ហេវ ល្ហ​ធ្លុងត្លេវ, ល្ហ​ស្រឡះ​ត្លេវ : វាល​ល្ហ​ល្ហេវ ។
  9. វីវែក ( កិ.កិរិយាសព្ទ )
    វាស​ឆ្ការ​ដៃ​ដូច​គេ​ចាប់​វី​ចាប់​វែក​ញែក​ចេញ ។ ពាក្យ​សម្រាប់​ប្រើ​ជា​បរិវារ​របស់​ពាក្យ ជជែក ថា : ជជែក​វីវែក ជជែក​ឆ្ការ​ដៃ​ព្រោង​ទាំង​ពីរ​ខាង ដណ្តើម​យក​ផ្លូវ​យក​ដំណើរ​រៀង​ខ្លួន ។
Headley's Khmer-English Dictionary Full Text Search
  1. ឆ្ការ ( v ) [ckaa]   - detail »
    to clear virgin land; to build (a road)
  2. ឆ្ការ ( v ) [ckaa]   - detail »
    to gesticulate, move the arms about

    Reference: ឆ្ការដៃ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឆ្ការផ្លូវ [ckaa pləv]
    to lay out a road, clear a path
  2. ឆ្ការព្រៃ [ckaa prey]
    to clear a forest, deforest
  3. និយាយឆ្ការដៃឆ្ការជើង [niʔyiey ckaa day ckaa cəəŋ]
    to talk while gesturing
  4. ផ្លូវឆ្ការ [pləv ckaa]
    path freshly cut through bushes
  5. កាប់ឆ្ការទ័ព [kap ckaa toap]
    to mow down soldiers


Prohok Solutions @2017 : Learn Khmer | Khmer Calendar