Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ្មារ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កូនតឹង ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ប្រហារ​មួយ​ប្រភេទ ធ្វើ​ពី​ដែក ឬ សំណ​មាន​សណ្ឋាន​មូល ទំហំ​ប៉ុន​ផ្លែ​ក្រសាំង ឬ​ផ្លែ​ក្រូច​ឆ្មារ ចង​ភ្ជាប់​នឹង​ខ្សែ​វែង សម្រាប់​ចោល​ទៅ​ហើយ​កន្រ្តាក់​មក​វិញ ។ ឈ្មោះ​ប្រដាប់​សម្រាប់​ភ្ជាប់​នឹង ដំបូល​មុង​ធុតង្គ ហើយ​ចោល​ទៅ​ថ្ពក់​នឹង​មែក​ឈើ ដើម្បី​នឹង​ចង​ព្យួរ​មុង​ធុតង្គ​នោះ ។
  2. ក្រូច ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកប​ដោយ​ក្លែប, កំពឹស​មាន​រស​ជូរ ឬ ផ្អែម​សម្រាប់​ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើន​យ៉ាង : ក្រូច​ថ្លុង, ក្រូច​សើច, ក្រូច​ឆ្មារ, ក្រូច​ចង​សក់, ក្រូច​ឃ្វិច,
    - ក្រូច​ពោធិ៍សាត់ ។ល។
  3. ក្រូចឆ្មារ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខែត្រ​កំពង់ចាម : ស្រុក​ក្រូច​ឆ្មារ ។
  4. ខ្ញិកខ្ញុក ( គុ.គុនសព្ទ )
    ផត​ប៉ោង, ក្រញិកក្រញុក, ក្រញីវក្រញូវ (និយាយ​បាន​តែ​ពី​របស់​ស្ដើង​ឆ្មារ​ហើយ​ទន់) ។
  5. ខ្សៀក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​តិច​ៗ ដោយ​ប្រហារ​អ្វី​ៗនឹង​អាវុធ​ដ៏​មុត ឬ ដោយ​ខ្យល់​បក់; ដោយ​អូស​ខ្សែ​តូច​ឆ្មារ​យ៉ាង​ឆាប់​រហ័ស ; ដោយ​ពស់​លូន​យ៉ាង​រហ័ស : កាំបិត​នេះ​មុត​ខ្សៀក, ខ្យល់​បក់​ឮ​ខ្សៀក ។
  6. ដែក ( ន.នាមសព្ទ )
    លោហ​ជាតិ​មួយ​ពួក កើត​ពី​ជាតិ​ថ្ម​មាន​ព័ណ៌​ក្រមៅ ជា​ធាតុ​រឹង​ជាង​ពួក​លោហ​ជាតិ​ទាំងពួង, មាន​ប្រយោជន៍​ប្រើ​ការ​បាន​ច្រើន​យ៉ាង​ជាង​លោហ​ជាតិ​ទាំងពួង ។ ដែក​កណ្ដារ ដែក​ស្រួយ​សម្រាប់​ក្ដារ​ឬ ខៃ​ទម្លុះ​សាច់​ឈើ ។ ដែក​ខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែក​ខៃ ដែក​សម្រាប់​ខៃ​ទម្លុះ ។ ដែក​គាស់ ដែក​មាន​សណ្ឋាន​ឆែក​ជា​ចម្ពាម​ខាង​ចុង សម្រាប់​គាស់​ដក​ដែក​គោល ។ ដែក​គោល ដែក​មាន​សណ្ឋាន​មូល​តូច​ទ្រវែង​មាន​ក្បាល ខាង​ចុង​ស្រួច​សម្រាប់​បោះ​ភ្ជាប់​អ្វី​ៗ ។ ដែក​ចារ ដែក​មូល​ឆ្មារ​ស្រួច​មាន​ដង​សម្រាប់​ចារ​សាស្ត្រា​ស្លឹក​រឹត ។ ដែក​ឆាប ដែក​មាន​បន្លា​ខ្លី​ញឹក​សម្រាប់​ឆាប​ធ្មេញ​រណារ​ជាដើម ។ ដែក​ឈូស ដែក​សម្រាប់​ឈូស​រំលីង​ឈើ ។ ដែក​ដុល ដែក​ដែល​នៅ​ទាំង​ដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែក​ថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែក​ពុត ដែក​សម្រាប់​ពត់​ធ្មេញ​រណារ ។ ដែក​ភ្លើង ដែក​សម្រាប់​ដំ​យក​ភ្លើង (ដែក​ភ្លើង​១​គ្រឿង មាន​ដែក​ដំ​១ បំពង់​ប៉ុយ​១ ថ្ម ១​ដុំ) ។ (ម.ព.ឈើ​គូស​ផង) ។ ដែក​ស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែក​អង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
  7. តូច ( គុ.គុនសព្ទ )
    ទីទៃ​ពី​ធំ គឺ​មាន​សំណុំ​សំនួន​ស្ដួច​ស្ដៀវ​រៀវ​ឆ្មារ នឹង​រាប់​ជា​ធំ​មាំ​មួន​ពុំបាន ។ ព. សា. ថា. ទូច; ពាក្យ​ទំយើ​ថា នូច (តាម​ទម្លាប់​ដោយ​ស្រុក) ។
  8. ខ្វៀប ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​វាយ​វាត់​នឹង​រំពាត់​ឆ្មារ : វាយ​ខ្វៀប, វាត់​ខ្វៀប ។
  9. តង្ករ ( ន.នាមសព្ទ ) [តង់-ក]
    ខ្សែ​អំបោះ​ឆ្មារ​សម្រាប់​ថ្ករ​តម្បាញ : ខ្ញុំ​មិន​ទាន់​បាន​ត្បាញ​ក្រមា​នៅ​ឡើយ ព្រោះ​ខ្វះ​តង្ករ ។
  10. ត្អើក ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ឆ្មារ​មួយ​ប្រភេទ ច្រើន​ដុះ​នៅ​មាត់​ទឹក, នៅ​ព្រៃ​រនាម : វល្លិ​ត្អើក ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឆ្មារ ( adj ) [cmaa, cmal]   - detail »
    to be fine, thin, very slender; sharp (of a voice); insignicant
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រូចឆ្មារ [krooc cmaa]
    lime, lemon (Citrus aurantifolia)
  2. តូចឆ្មារ [tooc~tuuc cmaa]
    to be thin, fine
  3. បន្ទាយឆ្មារ [bɑntiey cmaa]
    Banteay Chhmar (name of a large city and temple complex about 100 miles northwest of Angkor)
  4. សណ្ដែកឆ្មារ [sɑndaek cmaa]
    kind of small bean
  5. ស្ដួចឆ្មារ [sduǝc cmaa]
    to be very thin
  6. ស្រូវឆ្មារ [srǝv cmaa]
    kind of rice
  7. ឫសឆ្មារ [rɨh cmaa]
    fibrous root


Prohok Solutions @2017 : Learn Khmer | Khmer Calendar