Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: តន្ត្រី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. តុរិយាង្គ ( ន.នាមសព្ទ ) [-យ៉ាង ]
    (តុរិយង្គ, តុរិយាង្គ; តូយ៌ាង្គ) អង្គ​នៃ​តន្រ្តី គឺ​គ្រឿង​ភ្លេង​ខ្សែ​១​វង់ ឬ គ្រឿង​ភ្លេង​ដេញ​ដំ​ផ្លុំ​កូត​១​វង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រី, តូយ៌តន្ត្រី ផង) ។
  2. ដេញ ( កិ.កិរិយាសព្ទ )
    បង្អើល​ឲ្យ​ដើរ​ចេញ, បង្ខំ​ឲ្យ​ដើរ, កម្ចាត់​ឲ្យ​ឃ្លាត​ចេញ : ដេញ​ចាប, ដេញ​គោ, ដេញ​គូលី​ឲ្យ​លែង​ធ្វើ​ការ ។ រត់​តាម​ដើម្បី​ចាប់, ឬ​នឹង​ប្រហារ : ដេញ​ចោរ, ដេញ​ទន្សាយ ។ ជម្រះ​មន្ទិល​សម្រាំង​យក​សាច់​ល្អ​បរិសុទ្ធ : ដេញ​មាស ។ កេះ, ត្រេះ, ផ្ទាត់​ខ្សែ​តន្ត្រី : ដេញ​ចាប៉ី ។ ដេញ​ជើង ពិនិត្យ, សង្កេត​សង្កិន, ឈ្លេច​សួរ ឲ្យ​ទាស់​ជើង, ឲ្យ​ឃើញ​ពិត ។ ដេញ​ដោល សាក​សួរ​ជជីក​ឲ្យ​ច្បាស់​ការ, សួរ​សង្កិន​បង្ខំ​ឲ្យ​ឆ្លើយ​ដោះ​ស្រាយ ។ ដេញ​ថ្លៃ ត​ដំឡើង​ថ្លៃ​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​មក​ខ្លួន ។ ដេញ​ធ្នាក់ ចូល​មក​ត​យុទ្ធ​នឹង​ធ្នាក់ (បក្សី) ។ ដេញ​ប្រយោគ ប្រឡង​ចំណេះ​វិជ្ជា, ពិនិត្យ​ចំណេះ​វិជ្ជា​តាម​ប្រយោគ​មុខ​ការ​មាន​កំណត់ ។ ដេញ​ពុត សង្កេត​រក​ពុត, ពិនិត្យ​រក​ឲ្យ​ឃើញ​ពុត ។ ដេញ​មុខ​ការ ត​ថ្លៃ, ដេញ​ថ្លៃ ដណ្ដើម​យក​មុខ​ការ (ហៅ​ត្រឹម​តែ ដេញ ក៏​បាន) ។ល។
  3. តន្រ្តី ( ន.នាមសព្ទ ) [ដន់ត្រី]
    (តន្រ្តិន៑; តន្តី “ភ្លេង​មាន​ខ្សែ”) គ្រឿង​ភ្លេង​ខ្សែ, គ្រឿង​ភ្លេង​ដេញ ដំ ផ្លុំ កូត : ប្រគំ​តន្រ្តី, មាន​តន្ត្រី​ប្រគំ​កំដរ​បរិយាកាស ។
  4. បបុស ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​ខ្ពស់​ៗ ដើម​រឹង​មាន​ប្រហោង, ពួក​អំពៅ​ព្រៃ, ច្រើន​ដុះ​នៅ​មាត់​ទឹក​ឬ​នៅ​ទី​ដែល​មាន​ដី​សើម ។
    - ប៉ី​បបុស ប៉ី​មួយ​ប្រភេទ​ជា​គ្រឿង​តន្ត្រី​ខ្មែរ, អណ្ដាត​បបុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប៉ី​២ ន. ទៀត​ផង) ។
  5. ប្រគំ ( កិ.កិរិយាសព្ទ )
    លេង​ភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ, លេង​ភ្លេង​កំដរ​ឲ្យ​ក្សាន្ត​ចិត្ត... : ប្រគំ​តន្ត្រី​មួយ​វង់ ។
  6. ផ្លុំ ( កិ.កិរិយាសព្ទ )
    បញ្ចេញ​ខ្យល់​តាម​មាត់​ដោយ​បូញ​បបូរ​មាត់​បន្តិច : ផ្លុំ​ភ្លើង ។ ធ្វើ​គ្រឿង​តន្ត្រី​ដែល​មាន​រន្ធ មាន​អណ្តាត​ឬ​ហែប​ឲ្យ​លាន់​សំឡេង​ចេញ​ដោយ​កម្លាំង​មាត់​ប្រឹង​បញ្ចេញ​ខ្យល់ : ផ្លុំ​ប៉ី, ផ្លុំ​ស្រឡៃ, ផ្លុំ​ត្រែ, ផ្លុំ​ស័ង្ខ, ផ្លុំ​ស្លឹក ។
  7. ពិណពាទ្យ ( ន.នាមសព្ទ ) [ ពិន-ពាត, ឬ តាម​ទម្លាប់​ថា ពឹន-- ]
    (វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿង​តន្ត្រី​សម្រាប់​វាយ, ដំ, ផ្លុំ រួម​ផ្គុំ​គ្នា​ជាមួយ​វង់ ។ ខ្មែរ​ហៅ​ចំពោះ​តែ​តន្ត្រី​មាន​អង្គ ៥ គឺ​មាន​វាទ្យ​ភណ្ឌ (គ្រឿង​ភ្លេង) ប្រាំ​ឈ្មោះ​គឺ​មាន​រតនា​មួយ ឬ​មាន​រនាត​បី គឺ​រនាត​ឯក​១ រនាត​ធុង​១ រនាត​ដែក​១, មាន​គង​វង់​មួយ​វង់ ឬ​មាន​គង​វង់​ពីរ​វង់ គឺ​គង​វង់​ធំ​១ វង់ គង​វង់​តូច​១​វង់, មាន​ស្រឡៃ​១ មាន​សម្ភោរ​១ មាន​ស្គរ​ធំ​ពីរ រួម​គ្នា​ជា ៥ ឈ្មោះ​ហៅ​ថា ភ្លេង​ពិណពាទ្យ ព្រោះ​មាន ពិណ គឺ ចាប៉ី ជា​ប្រមុខ ដ្បិត​ចាប៉ី​ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ បញ្ចេញ​បទ​ភ្លេង​នាំ​មុខ​មុន​បង្អស់; រួម​ទាំង ពិណ នេះ​មួយ​ផង​ជា ៦ ឈ្មោះ; លុះ​ចំណេរ​កាល​ត​មក, ខ្មែរ​យើង​បំបាត់ ពិណ ចេញ​មិន​បញ្ចូល​ក្នុង​វង់​ភ្លេង​នេះ ប៉ុន្តែ​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​មាន​ឈ្មោះ​ថា ពិណពាទ្យ ដូច​ដើម​ដដែល ។ សម័យ​បច្ចុប្បន្ន, បើ​លេង​ភ្លេង​ធំ សម្ភោរ ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ​មុន​បង្អស់, បើ​លេង​ភ្លេង​រាយ​រង​គឺ​ភ្លេង​ឥត​វាយ​ស្គរ​ធំ រនាត​ឯក ត្រូវ​ចេញ​មុន : ពិធី​បុណ្យ​មាន​ភ្លេង​ពិណពាទ្យ (ស. ហៅ​ថា ប៉ី​ពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះ​មាន​ស្រឡៃ​ជា​ប្រមុខ​បញ្ចេញ​សូរ​សព្ទ​មុន​បង្អស់); មាន​ខ្មែរ​ខ្លះ​ដែល​ចេះ​ភាសា​សៀម​ក៏​ចូល​ចិត្ត​ហៅ​ភ្លេង​នេះ​ថា ពីផាត តាម​សំឡេង​សៀម​ដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀត​ផង ។
  8. ពាទ្យ ( ន.នាមសព្ទ ) [ពាត ]
    (វាទ្យ ឬ ពាទ្យ) គ្រឿង​ភ្លេង​ប្រគំ, គ្រឿង​តន្រ្តី​ដេញ​ផ្លុំ​កូត ឬ​គ្រឿង​តន្ត្រី​ទួទៅ​គ្រប់​យ៉ាង ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​បរិវារ​សព្ទ​ផ្សំ​នឹង​ពាក្យ ពិណ ថា : ពិណពាទ្យ គឺ​គ្រឿង​ភ្លេង​ដេញ​ផ្លុំ​មាន​ពិណ​គឺ ចាប៉ី​ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណពាទ្យ នេះ​ទៀត​ផង) ។
  9. ពាទ្យភណ្ឌ ( ន.នាមសព្ទ ) [ពាទ្យៈភ័ន]
    (វាទ្យភាណ្ឌ) គ្រឿង​តន្ត្រី​មួយ​វង់ ។
  10. មហោរី ( ន.នាមសព្ទ ) [មៈហោ-រី ]
    (មហោរី អ. ថ. ម៉ៈហូ-រី) គ្រឿង​ភ្លេង​ដេញ​ដំ​ផ្លុំ​កូត​មួយ​វង់​គ្រប់​ប្រដាប់ (តន្ត្រី, ភ្លេង​ខ្សែ); ខ្មែរ​ច្រើន​ហៅ​ចំពោះ​តែ​ភ្លេង​ខ្សែ​សម្រាប់​លេង​ថ្វាយ​ក្សត្រិយ៍ : ភ្លេង​មហោរី, ពួក​មហោរី ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. តន្ត្រី ( n ) [dɑntrəy]   - detail »
    musical instrument, stringed instrument; music; orchestra (esp. of stringed instruments)
  2. ដន្ត្រី   - detail »
    See:តន្ត្រី
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រុមតន្ត្រី [krom~krommaʔ- dɑntrəy]
    band, orchestra
  2. ប្រគំតន្ត្រី [prɑkum dɑntrəy]
    to play (music) together
  3. វង់តន្ត្រី [vʊəŋ dɑntrəy]
    orchestra, band
  4. សាលតន្ត្រី [saal dɑntrəy]
    music-hall
  5. ឧបករណ៍តន្ត្រី [ʔuʔpaʔkɑɑ dɑntrəy]
    musical instrument


Prohok Solutions @2017 : Learn Khmer | Khmer Calendar