Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាំង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងចៅ ( ន.នាមសព្ទ )
    ពួក​ស្ត្រី​ខ្ញុំ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង ធ្វើ​ការ​ពួក​បាវ (ស្ត្រី​ទាំង​នេះ​កាល​ពី​បុរាណ​គេ​ជ្រើស​រើស​យក​តែ​កូន​ចៅ​ពល ឬ​របឹប) ។
  2. កញ្ចោត ( គុ.គុនសព្ទ )
    ដែល​ខ្ចក​ដោយ​មាន​ជើង​ចោត​ម្ខាង​ឬ​ទាំង​ពីរ​ខាង ហើយ​ដើរ​ខ្ចោត​ៗ ជាន់​ដី​ដោយ​ចុង​ជើង កែង​ជើង​ផុត​ពី​ដី : មនុស្ស​កញ្ចោត (ព. ទ្រ.) ។
  3. កណ្ដោច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ត្រមោច​ឯក​ឯង, ដែល​មាន​ចិត្ត​ត្រមោច លន្លង់លន្លោច​ក្នុង​ទី​ស្ងាត់​ជ្រងំ : គ្នា​ជា​មនុស្ស​កណ្ដោច​ទាំង​ថ្ងៃ​ទាំង​យប់; នៅ​កណ្ដោច​ម្នាក់​ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀត​ផង ។ គេ​អាច​ប្រើ​ពាក្យ កណ្ដោច នេះ​ផ្សំ​ជា​មួយ​នឹង​ពាក្យ កណ្ដាច់ ២ គុ. ផង​ក៏​បាន : យក​ខ្សែ​កណ្ដាច់កណ្ដោច​អ៊‌ីចឹង​មក​ឲ្យ​គ្នា ! ប្រើ​ការ​អី​នឹង​កើត ?
  4. កថា ( ន.នាមសព្ទ ) [កៈ--]
    ពាក្យ, សំដី, ពំនោល, ការ​សំដែង, រឿង ។
    - កថា​ខណ្ឌ សង្កាត់, ផ្នែក, ប៉ែក​នៃ​កថា ។
    - កថា​បទ បទ ឬ ចំណែក​នៃ​កថា ។
    - កថា​បរិយោសាន ទី​បំផុត ឬ ចុង​ចប់​នៃ​កថា ។
    - កថា​មគ្គ ផ្លូវ គន្លង​របស់​កថា ។
    - កថា​មុខ សេចក្ដី​ផ្ដើម​រឿង, អារម្ភ​បទ ។
    - កថា​វត្ថុ រឿង​និទាន​ដែល​គួរ​និយាយ គួរ​ថ្លែង ។ ឈ្មោះ​គម្ពីរ អភិ​ធម្ម​ទី ៥ ក្នុង​គម្គីរ​ទាំង ៧ ។
    - កថាវសាន (កថា+អវសាន) ទី​បំផុត, ទី​ចប់​កថា ។
    - កថា​សល្លាប (--ស័ល-ល៉ា-ប៉ៈ) ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ពី​នេះ​ខ្លះ​ពី​នោះ​ខ្លះ, ការ​ចរចា, ការ​សន្ទនា, ការ​សំណេះសំណាល ។
  5. ករជកាយ ( ន.នាមសព្ទ ) [កៈ-រ៉ៈ-ជៈ-កាយ]
    ប្រជុំ​នៃ​អាការៈ​ទាំង ៣២ មាន​សក់​ជាដើម, ខ្លួន​ប្រាណ, រូប​កាយ​ទាំងមូល : ជម្ងឺ​តែង​មាន​ប្រចាំ​នៅ​ក្នុង​ករជ​កាយ ។
  6. កាលិក ( ន.នាមសព្ទ ) [កា-លិក ]
    របស់​ដែល​កើត​ឡើង​តាម​កាល, វត្ថុ​ដែល​ប្រើប្រាស់​បាន​តាម​កាល​វេលា ។ កាលិក​មាន ៤ យ៉ាង​គឺ យាវ​កាលិក, យាម​កាលិក, សត្តាហ​កាលិក, យាវ​ជីវិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។
  7. កាំប្រមា ( ន.នាមសព្ទ ) [--ប្រម៉ា ]
    កាំ​គឺ​ព្រួញ​ស្រួច​ៗ ជា​ជំនួស​រោម​របស់​ប្រមា ដុះ​ចេញ​វែង​ច្រូង​ច្រាង​ពេញ​ទាំង​ខ្លួន សម្រាប់​ប្រើ​ជា​អាវុធ​ផ្ទាត់​បាញ់​ទម្លាក់​ផ្លែ​ឈើ​ជា​អាហារ ឬ​សម្រាប់​ការពារ​ខ្លួន​វា ។
  8. កូនគោល ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ ដែល​គេ​យក​ដុំ​ឈើ​ស្រាល​មាន​រលួស​ជាដើម​ធ្វើ​ជា​កូន បើ​លេង​វេលា​យប់​ដុត​ដុំ​ឈើ​នោះ​ឲ្យ​ឆេះ ដាក់​កណ្ដាល​ទី​ស្នាម​លេង ហើយ​យក​ដំបង​វាយ​ដណ្ដើម​ដុំ​ឈើ​នោះ​ឲ្យ​ខ្ទាត​ទៅ​កាន់​ទី​របស់​ខ្លួន​ៗ ទាំង​ពីរ​ខាង បើ​ពួក​ណា​វាយ​បាន ទៅ​ដល់​ទី​របស់​ខ្លួន​មុន ពួក​នោះ​ឈ្នះ : លេង​កូន​គោល ។
  9. កើតក្ដី ( ន.នាមសព្ទ )

    - នំ​បំពួន​ស្ករ ឬ - នំ​ផ្លែ​អាយ ។ ចាស់​ៗ តំណាល​ប្រាប់​ថា នំ​នេះ​បាន​ជា​ឈ្មោះ​ថា នំ​កើត​ក្ដី ផង​ដែរ ពីព្រោះ​​ក្នុង​សម័យ​ព្រេង​នាយ នៅ​ពេល​មួយ​នោះ មាន​បុរស​ពីរ​នាក់ បរិភោគ​នំ​បំពួន​ស្ករ​នេះ​ក្នុង​ទី​ជិត​គ្នា អង្គុយ​ប្រទល់​មុខ​គ្នា, បុរស​ម្នាក់​ខាំ​នំ​នេះ​ពាក់​កណ្ដាល​មិន​ពម​ទាំង​មូល​ទៅ​ក្នុង​មាត់ ទឹក​ស្ករ​ក៏​ធ្លាយ​បាញ់​ឆ្វាច​ទៅ​ចូល​ភ្នែក​អ្នក​ម្ខាង, កើត​ជា​ជ​ម្លោះ​ដាល់​តប់​គ្នា រហូត​ដល់​កើត​ក្ដី​ប្ដឹង​ចៅក្រម... ចៅក្រម​ក៏​ហៅ​នំ​នេះ​ថា
    - នំ​កើត​ក្ដី, ឈ្មោះ​នំ​នេះ​ក៏​កើត​មាន​តាំង​ពី​កាល​នោះ​មក ។ នេះ​ជា​ប្រវត្តិ​ដែល​ចាស់​ៗ បាន​តំណាល​ប្រាប់ ប៉ុន្តែ​ពុំ​ប្រាកដ​ថា នំ​កើត​ក្ដី នេះ​កើត​មាន​នៅ​ក្នុង​សម័យ​ណា​ទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួន​ស្ករ និង​ផ្លែ​អាយ ទៀត​ផង ព្រោះ​ជា​ឈ្មោះ​នំ​តែ​មួយ​ប្រភេទ នេះ​ឯង ។
  10. កើយ ( ន.នាមសព្ទ )
    រាន​ចំ​ពី​ខាង​មុខ​គេហដ្ឋាន​សម្រាប់​ចម្លង​របស់​ទាំងឡាយ​ពី​ផ្ទះ​ដាក់​ទៅ​លើ​យាន​ជំនិះ​ដែល​ខ្ពស់ ឬ ទទួល​របស់​ទាំង​នោះ​អំពី​យាន​ជំនិះ​ខ្ពស់​ដាក់​មក​ក្នុង​ផ្ទះ​វិញ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចំពូក ( n ) [cɑmpuuk]   - detail »
    category, kind, type; group(ing); division; chapter, section, part
    Eg. ចំពូកជន​ទាំង​នេះ​ : that (specific) group (often has a bad connotation referring to a group of conspirators or criminals)
  2. ទាំង ( prenp ) [teaŋ]   - detail »
    including, together / complete with
    Eg. យើងមានគ្នាចំនួន ១២ នាក់ទាំងខ្ញុំ​ផង​ : We have 12 people including me.
  3. ទាំង ( adv ) [teaŋ]   - detail »
    entirely, completely
  4. ទាំង ( adv ) [teaŋ]   - detail »
    also, as well; moreover
  5. ទាំង ( conj ) [teaŋ]   - detail »
    while, when; even (when), even though at the same time (marks a contradiction between the action and the circumstances under which it was accomplished)
    Eg. ត្រីអាំងទាំងស្រស់ឆ្ងាញ់ណាស់ : Fish grilled while they are fresh are delicious.
  6. ទាំង ( adv ) [teaŋ]   - detail »
    adverb marker equivalent to ដោយ
    Eg. ហេតុអ្វីបានជាគាត់មក ស្តីឲ្យខ្ញុំទាំងទទឹងទិសដូច្នេះ​? : Why did he come and criticize me so unreasonably?
  7. សិច ( adj ) [səc]   - detail »
    to be sexual
    Eg. ការរួម​សិច​ទាំង​នេះ​ : all these sexual encounters
Headley's Khmer-English Dictionary Subentry Full Text Search
  1. គិតផ្គួបទាំងអស់ [kit~kɨt pkuəp teaŋ ʔɑh]
    to add everything up, put together
  2. ដួលទាំងឈរ [duəl teaŋ cʰɔɔ]
    to fall with a plop, go sprawling at full length
  3. ញ័រដៃជើងរណ្ដំទាំងធ្មេញ [ɲoa day cəəŋ rʊəndɑm teaŋ tmɨɲ]
    to have one's teeth chatter (from the cold)
  4. ដេកទាំងគំនាត [deɛk teaŋ kumniet]
    to sleep with the arms and legs tightly drawn up
  5. ដោយរួមទាំង [daoy ruəm teaŋ]
    all together
  6. ទាំងទើសទាំងទាល់ [teaŋ təəh teaŋ toal]
    reluctantly
  7. ទាំងនេះ [teaŋ nih]
    all of these
  8. ទាំងនោះ [teaŋ nuh]
    all of those
  9. ទាំងបួន [teaŋ buən]
    all four
  10. ទាំងប៉ុន្មាន [teaŋ ponmaan]
    all

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar