Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: និគម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. និគម ( ន.នាមសព្ទ ) [--គំ ]
    ប្រជុំ​ភូមិ​ច្រើន គឺ​តំបន់​ដែល​មាន​មេ​ភូមិ​ម្នាក់​ជា​អ្នក​ត្រួតត្រា; ទី​ផ្សារ​នីមួយ​ៗ​ក្នុង​ខែត្រ​ក្រៅ (ពាក្យ​នេះ​មាន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ) ។
  2. និគម​វចនៈ ( ន.នាមសព្ទ ) [--គៈមៈវៈចៈ ន៉ៈ ឬ--គំ- មៈ-- ]
    ពាក្យ​បន្ថែម គឺ​សេចក្ដី​បញ្ជាក់​សង្ខេប​ខ្លី​ៗ ត្រួត​ថែម​លើ​ពាក្យ​ដែល​បាន​និយាយ​យ៉ាង​ពិស្ដារ​ពី​ខាង​ដើម​ម្ដង​រួច​មក​ហើយ គឺ​ពាក្យ​ពន្យល់​ដោយ​រួបរួម​សេចក្ដី​ចុង​ក្រោយ​បង្អស់ : ធម្ម​កថិក មុន​នឹង​បញ្ចប់​ធម៌​ទេសនា តែងតែ​សម្ដែង​នូវ​និគម​វចនៈ​ដើម្បី​ញ៉ាំង​អ្នក​ស្ដាប់​ឲ្យ​ចងចាំ​នូវ​គោល​ធម៌​ដែល​លោក​បាន​សម្ដែង​មក​ហើយ ។
  3. សូទ្រនិគម ( ន.នាមសព្ទ ) [--ទ្រៈនិគំ]
    (ឝូទ្រ + និគម) និគម​នៃ​ពួក​សូទ្រៈ ។ (អ. ថ. សូត-និគំ) ឈ្មោះ​ស្រុក​មួយ​ក្នុង​អាណា​ខេត្ត​សៀមរាប (ស្រុក​រលួស) នៅ​ខាង​កើត​ទី​រួម​ខែត្រ​សៀមរាប​សព្វ​ថ្ងៃ​នេះ (ប្រហែល​ជា​កាល​ពី​ក្នុង​សម័យ​មហា​នគរ ស្រុក​នេះ​ជា​ភូមិ​លំនៅ​របស់​ពួក​សូទ្រៈ​ទេ​ដឹង ?) ។
  4. អាណា ( ន.នាមសព្ទ )
    (អាជ្ញា) អំណាច; បញ្ញត្តិ,ច្បាប់​បញ្ញត្តិ, បញ្ញត្តិ​មាន​កម្រិត; ការ​គ្រប់គ្រង; ការ​បង្គាប់​បញ្ជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាជ្ញា ផ) ។
    - អាណា​ខេត្ត (--ខែត; បា. ប្រើ​ជា អាណក្ខេត្ត ក៏​មាន) ។ ខេត្ត​ដែន​ដែល​នៅ​ក្នុង​អំណាច​ការ​គ្រប់គ្រង​នៃ​មហា​ក្សត្រ​ឬ​រដ្ឋបាល​មួយ​ៗ : អាណា​ខេត្ត​កម្ពុជា​កាល​ពី​ក្នុង​សម័យ​មហា​នគរ មាន​ទំហំ​ធំ​ទូលាយ​ណាស់ ។
    - អាណា​ចក្ក ឬ--ចក្រ អំណាច​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​មួយ​ជុំ​ខេត្ត​ដែន ដូច​ជា​កង់​រទេះ គឺ​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រទេស​មួយ​ៗ​ផ្សាយ​ទៅ​ជុំ​វិញ​ប្រទេស​នោះ (ពាក្យ​នេះ ប្រើ​ជា​គូ​គ្នា​នឹង សាសន​ចក្ក ឬ ពុទ្ធ​ចក្ក ឬ​ក៏ សាសន​ចក្រ, ពុទ្ធ​ចក្រ) : អាណា​ចក្រ​ជា​ភារៈ​លើ​ព្រះ​ព្រះ​មហា​ក្សត្រ ឬ រដ្ឋាភិបាល​ឯ​ពុទ្ធ​ចក្រ​ជា​ភារៈ​លើ​ពួក​បព្វជិត​ពុទ្ធ​សាសនិក ។
    - អាណា​និគម (--គំ) និគម​ដែល​នៅ​ក្នុង​អាណា​ខេត្ត; និគម​ដែល​ឋិត​នៅ​ក្នុង​អំណាច; រដ្ឋ​ដែល​តាំង​នៅ​ក្នុង​អំណាច​នៃ​បរទេស, ស្រុក​ចំណុះ​គេ ។
    - អាណា​និគមនិយម (--គំ-និ-យំ) លទ្ធិ​ឬ​អធ្យាស្រ័យ​នៃ​ជន​ខ្លះ ដែល​ចូល​ចិត្ត​តែ​ខាង​ជ្រៀតជ្រែក​វាយ​ដណ្ដើម​យក​ប្រទេស​ដទៃ​មក​ធ្វើ​ជា​ស្រុក​ចំណុះ​របស់​ខ្លួន ។
    - អាណា​បវត្តិ (--ប៉ៈវ័ត) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច; ការ​ផ្សាយ​អំណាច ។
    - អាណា​ប្រជា ឬ--ប្រជាជន ប្រជាជន​ក្នុង​អាណា​ចក្រ​មួយ​ៗ ។
    - អាណា​ប្រជានុរា-ស្រ្ត ប្រជាជន​ក្នុង​អាណា​ខេត្ត តាម​លំដាប់​ថ្នាក់​បុគ្គល​គឺ​ថ្នាក់​ខ្ពស់, កណ្តាល, ទាប ឬ​ប្រជាជន​ដែល​នៅ​ក្នុង​អាណា​ខេត្ត​និង​រាស្រ្ត​ប្រជា​ក្នុង​ប្រទេស​ចំណុះ ។
    - អាណា​ប្រជារាស្រ្ត ប្រជារាស្រ្ត​ក្នុង​អាណា​ចក្រ​មួយ​ៗ ។
    - អាណា​ប្រយោជន៍ ផល​ប្រយោជន៍​ផ្សេង​ៗ​ដែល​កើត​ពី​ការ​គ្រប់គ្រង​ប្រទេស (ផល​ប្រយោជន៍​ជា​រាជការ) ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​មាន​អំណាច​គ្រប់គ្រង​មុខ​ការ​ឬ​ក៏​មុខ​របរ​ណា​មួយ ។
    - អាណា​ព្យាបាល អ្នក​គ្រប់គ្រង​រក្សា​អាណា​ខេត្ត ឬ​ការ​គ្រប់គ្រង​រក្សា​អាណា​ខេត្ត ។ ខ្មែរ​ប្រើ​ជា គុ. ផង​ក៏​មាន “ដែល​គ្រប់គ្រង​រក្សា​អាណា​ខេត្ត” : រាជការ​អាណា​ព្យាបាល ។
    - អាណា​វីតិក្កមៈ ឬ --វីតិក្រម (--ក្រំ) ការ​ប្រព្រឹត្ត​កន្លង​ឬ​ល្មើស​ច្បាប់​បញ្ញត្តិ, ការ​ប្រព្រឹត្ត​បំពាន​ច្បាប់ ។
    - អាណា​វីតិក្កម​ចេតនា (--តិក-កៈ ម៉ៈ--) គំនិត​ដែល​បម្រុង​នឹង​ប្រព្រឹត្ត​កន្លង​ឬ​បំពាន​ច្បាប់​បញ្ញត្តិ ។
    - អាណា​វីតិក្កម​ទោស (--តិក-កៈម៉ៈ--) ទោស​ព្រោះ​ការ​ប្រព្រឹត្ត​កន្លង​ច្បាប់​បញ្ញត្តិ, ទោស​ព្រោះ​ល្មើស​ច្បាប់ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. និគម ( n ) [niʔkum]   - detail »
    district, ward; community; former administrative subdivision made up of several villages ( ភូមិ )
Headley's Khmer-English Dictionary Subentry Full Text Search
  1. ជននិគម [cɔɔn niʔkum]
    immigrant
  2. និគមជន [niʔkum cɔɔn]
    villager(s); settler, colonist
  3. សូទ្រនិគម [sootreaʔ niʔkum]
    laboring class district
  4. អាណានិគម [ʔaa naa niʔkum]
    colony


Prohok Solutions @2017 : Learn Khmer | Khmer Calendar