Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នឹម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កូនកំព្រា ( ន.នាមសព្ទ )
    កំណាត់​ឈើ ឬ​កំណាត់​ឫស្សី​សម្រាប់​ស៊ក នឹង​ព័្រត្យ, ខ្សែ, វល្លិ ហើយ​មួល​រឹត​ត្របែង​អ្វី​ៗ មាន​នឹម​រទេះ ជាដើម ដើម្បី​ឲ្យ​តឹង​ឲ្យ​មាំ : ត្របែង​កូន​កំព្រា (ពាក្យ​នេះ​ច្រើន​ហៅ​ខុស​គ្នា​តាម​ទម្លាប់​ស្រុក, អ្នក​ស្រុក​ខ្លះ​ហៅ មេ​កំព្រា) ។
  2. ដាក់ ( កិ.កិរិយាសព្ទ )
    បន្ទាប​ចុះ, តម្កល់​លើ​ទី : ដាក់​អម្រែក, ដាក់​សៀវភៅ​លើ​តុ​សរសេរ។ រមូល​រអាក់​អើ ដោយ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រស​ជូរ​ចត់។ ថយ​អំណាច, ថយ​ទ្រព្យ។
    - ដាក់​ការ​ឲ្យ​ធ្វើ ប្រគល់​ការ​ឲ្យ​ធ្វើ ។
    - ដាក់​ខ្លួន បន្ទន់​ខ្លួន, ថយ​រាសី។
    - ដាក់​គុក កាត់​ទោស​ឲ្យ​ជាប់​គុក ។
    - ដាក់​ចិត្ត ផ្គង, តម្រង់​ចិត្ត ។
    - ដាក់​មុខ​ចុះ សំយុង​មុខ​ចុះ។
    - ដាក់​រទេះ ដោះ​គោ​ឬ​ក្របី​ចេញ​ពី​នឹម​ហើយ​ចត​រទេះ ។
    - ដាក់​រាជ្យ ឈប់​លែង​សោយ​រាជ្យ។ កំញើញ​ដាក់ កំញើញ​ទៅ​រក។
    - ក្រញូវ​ដាក់ ធ្វើ​មុខ​ក្រញូវ​ទៅ​រក។
    - ក្រញើត​ដាក់ ពោល​ពាក្យ​ក្រញើត​ទៅ​រក។ ក្រឡូវ​ដាក់ សម្ដែង​អាការ​ក្រឡូវ​ទៅ​រក។
    - ញញឹម​ដាក់ ញញឹម​ទៅ​រក។
    - បោល​ដាក់ បោល​សំដៅ​ត្រង់​ទៅ​រក។
    - ស្ដោះ​ដាក់ ស្ដោះ​ទឹក​មាត់​លើ, ស្ដោះ​ទឹក​មាត់​ទៅ​ក្នុង។ល។
  3. ត្របែង ( កិ.កិរិយាសព្ទ )
    ចង​ហើយ​រឹត​ដោយ​មេ​កំព្រា​ឬ​កូន​កំព្រា : ត្របែង​នឹម, ត្របែង​ក្បូន ។
  4. ទឹម ( កិ.កិរិយាសព្ទ )
    (ទិម្ភ “រួបរួម, ផ្គុំ​គ្នា; បង្គាប់...”) ដាក់​នឹម​លើ-ក​ឬ​ពាក់​គ្រឿង​ប្រដាប់​សត្វ​ពាហនៈ​ឲ្យ​ទាញ, ឲ្យ​អូស​រទេះ, រថ, ន័ង្គល, រនាស់, គាវ...។ ចម្អិន​ម្ហូប​ដែល​ហៅ​ថា ទឹម ។
  5. ថ្នូរ ( ន.នាមសព្ទ )
    របស់​ដែល​ប្ដូរ, តម្លៃ​ដែល​ដូរ : អ្នក​យក​ប្រាក់​ហាសិប​រៀល​ទៅ​ ជា​ថ្នូរ​នឹង​គោ​អ្នក ១ នឹម​ដែល​ខ្ញុំ​យក​មក; អ្នក​ដូរ​គោ​ហ្នឹង​មក​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​ឲ្យ​ពីរ​ថ្នូរ ។
  6. ទាម ( ន.នាមសព្ទ )
    (សទាមន៑) “ខ្សែ”) ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ចំពោះ​តែ​ខ្សែ​ដែល​ចង​ភ្ជាប់​នឹង​នឹម សម្រាប់​ពាក់​ព័ទ្ធ​ពី​ក្រោម-ក​សត្វ​ពាហនៈ មាន​គោ​ជាដើម ហៅ​ថា ខ្សែ​ទាម ។
  7. នឹម ( ន.នាមសព្ទ )
    ប្រដាប់​រទេះ​សម្រាប់​ទឹម​គូ​សត្វ​ពាហនៈ ដែល​ត្រូវ​អូស​ត្រូវ​ទាញ​រទេះ​ឬ​គាវ​ជាដើម : នឹម​រទេះ, នឹម​នង្គ័ល ។ គូ (សត្វ​ពាហនៈ) : គោ​មួយ​នឹម គឺ​គោ​មួយ​គូ​ដែល​ទឹម​ប៉ះ​គ្នា ។
  8. បំណាត់ ( ន.នាមសព្ទ )
    ការ​បាត់; ដែល​បាត់ : បំណាត់​គោ​មួយ​នឹម; វត្ថុ​បំណាត់ ។
  9. ផាយ ( កិ.កិរិយាសព្ទ )
    ចោល​បោះ​ជើង​ទាំង​៤​យ៉ាង​ខ្លាំង​ពេញ​ទំហឹង (សេះ) : សេះ​ផាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំផ្លាយ ផង) ។ រើ​ឬ​កញ្រ្ជោល​ងាក​គូថ​ចេញ​ក្រៅ​ទម្លាក់​នឹម (គោ) : គោ​ផាយ​ទម្លាក់​នឹម ។ រត់​សាយ​ឬ​ធាក់​ភាយ​ឡើង​លើ​ឬ​ចុះ​ក្រោម (ខ្យល់​ក្នុង​សព៌ាង្គកាយ) : ខ្យល់​ផាយ ឬ ផាយ​ខ្យល់ ។ ទាស​ចិត្ត​ចេញ​ពី​គូ​ស្រករ (ក្បត់​ចិត្ត, ផិត​ក្បត់) : ផាយ​ចេញ​ពី​ប្ដី (ព. សា.) ។
    - ផាយ​ផិត កិ. ទាស​ចិត្ត​រសាយ​ឃ្លាត​ក្លាយ​ជា​ផិត​ក្បត់ : ស្រី​បង្ហិន​ប្ដី ផាយ​ផិត​អប្រីយ៍ ឥត​សារ​ឥត​សព្ទ... (ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហិររក្ស​រាមា​ឥស្សរាធិ-បតី...) ។
  10. ពាក់ ( កិ.កិរិយាសព្ទ )
    ដាក់​ព្យួរ​ឬ​ដាក់​ថ្ពក់​បន្តោក : ពាក់​ឆត្រ​នឹង​ដៃ​កែវ ។ លើក​ស៊ក​ប្រហក​រាង​កាយ ឬ​ប្រដាប់​តាក់តែង​រាង​កាយ : ពាក់​អាវ, ពាក់​កង, ពាក់​ចិញ្ចៀន, ពាក់​ទុំហូ, ពាក់​មួក, ពាក់​ស្រោម​ជើង, ពាក់​ស្បែក​ជើង (រ. ស. ទ្រង់) ។ ឡើង​ពាន​លើ​គ្នា : គោ​ពាក់​គ្នា (ព. ព.) ។
    - ពាក់​ខ្សែ​ទាម ថ្ពក់​ក្រវិល​ខ្សែ​ទាម​នឹង​ញួញ​នឹម​ឬ​នឹង​គល់​កាំ​នឹម ។
    - ពាក់​ចែវ ស៊ក​ក្បាល​ចែវ​ក្នុង​រង្វង់​ចែវ ហើយ​លើក​ចែវ​មួល​ត្រឡប់​ឲ្យ​ណែន​មាំ ដើម្បី​នឹង​ចែវ​ទូក ។
    - ពាក់​ចំបាប់ ចាប់​គៀក​ចំបាប់​គ្នា ។
    - ពាក់​ព័ន្ធ ព័ន្ធ​ពាក់​លើ​គ្នា ។
    - ពាក់​មង រាយ​មង​ដាក់​ឲ្យ​ជាប់​ត្រី ។
    - ពាក់​អាមឹង ពោល​ពាក្យ​ឈ្លានពាន ដោយ​ប្រមាថ​មើល​ងាយ​ដល់​ហៅ អា ហៅ មឹង ដូច​ជា​និយាយ​ថា នែ​អា​នេះ, អា​អ្ហែង​ដឹក​គោ​ហ្នឹង​ទៅ​ឯណា ? គោ​ហ្នឹង​មឹង​លួច​គេ​ទេ​អ៊្ហៃ ? មឹង​ប្រយ័ត្ន​ណា៎ៈ ! ប្រយ័ត្ន​ជាប់​គុក​វ៉ី ! (ព. សា.) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. នឹម ( n ) [nɨm]   - detail »
    yoke (of a cart or plow); pair, team, yoke (of draft animals) eg. គោមួយនឹម . a pair of oxen [plate 3]
  2. នឹម [nɨm]   - detail »
    See:នឹងនួន
    Reference: នឹមនួន
Headley's Khmer-English Dictionary Subentry Full Text Search
  1. កាំនឹម [kam nɨm]
    pins / pegs at either end of a yoke which secure the yoke around the neck of the ox
  2. ក្បាលនឹម [kbaal nɨm]
    ends of the yoke
    See:ចុងនឹម
  3. គល់នឹម [kʊəl nɨm]
    the center part of a yoke
    See:កណ្ដាលនឹម
  4. គោមួយនឹម [koo muə yɔɔ nɨm]
    yoke / team / pair of oxen
  5. គឹលនឹម [kɨl nɨm]
    peg or nail on the top of a yoke to which the កន្ទុយខ្សែទាម is attached
  6. ចែនឹម [cae nɨm]
    small raised area at either end of a yoke to help hold the ខ្សែទាម in place
    See:ញោចនឹម
  7. ចុងនឹម [coŋ nɨm]
    See:ក្បាលនឹម
  8. ញោចនឹម [ɲooc nɨm]
    See:ចែនឹម
  9. ដោះនឹម [dɑh nɨm]
    piece of wood that projects down from the middle of a yoke
  10. នឹមនួនល្អង [nɨm nuun lʔɑɑŋ]
    to be fair / beautiful (of the complexion)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar