Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប៉ី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ចែ ( ន.នាមសព្ទ )
    គ្រឿង​ផ្លុំ​មួយ​យ៉ាង​មាន​ខ្សែ​សម្រាប់​ទាញ​ឲ្យ​ឮ ប្រើ​ជា​គ្រឿង​ប្រដាប់ កប៉ាល់ : កញ្ចែក​ប៉ាល់ ។ មួយ​យ៉ាង​ទៀត​មាន​សណ្ឋាន​ប្រហែល នឹង​អណ្តាត​ប៉ី​ដែល​ប៉ូលិស​យាម​ផ្លុំ ។
  2. ប
    ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់ ។ ព្យញ្ជនៈ ប នេះ​មាន​សំឡេង​ជា ៣ យ៉ាង​គឺ ប ប៉ ប៊ ។ តួ ប៉ បើ​ជា​ភាសា​សំស្ក្រឹត-ភាសា​បាលី និង​តួ​ផ្ញើ​ជើង-គ្រវាត់ មិន​បាច់​ប្រើ​មូសិកទន្ត (  ៉) ពី​លើ​ទេ ។ តួ ប៉ កាល​បើ​មាន​ស្រៈ  ិ  ី  ឹ  ឺ ើ នៅ​ពី​ខាង​លើ​ត្រូវ​យក​មូសិកទន្ត​តែ​ម្ខាង​មក​ភ្ជាប់​ពី​ខាង​ក្រោម​វិញ ដូច​ជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះ​បី​មាន​ស្រៈ​ទាំង​ប៉ុន្មាន​នេះ​នៅ​ពី​ខាង​លើ ក៏​ត្រូវតែ​ប្រើ​ត្រី​សព្ទ (   ៊) នេះ​ពី​ខាង​លើ​ជា​ដរាប ដូច​ជា​ឈ្មោះ ប៊ិន, ប៊ី ជាដើម កុំ​សរសេរ​ជា ប៉ិន, ប៉ី ដូច្នេះ​ឡើយ ។ ប, ប៉ ជា​សិថិល-អឃោសៈ, ឯ ប៊ ជា​សិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
  3. បបុស ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​ខ្ពស់​ៗ ដើម​រឹង​មាន​ប្រហោង, ពួក​អំពៅ​ព្រៃ, ច្រើន​ដុះ​នៅ​មាត់​ទឹក​ឬ​នៅ​ទី​ដែល​មាន​ដី​សើម ។
    - ប៉ី​បបុស ប៉ី​មួយ​ប្រភេទ​ជា​គ្រឿង​តន្ត្រី​ខ្មែរ, អណ្ដាត​បបុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប៉ី​២ ន. ទៀត​ផង) ។
  4. ប៉ី ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
  5. ប៉ី ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ភ្លេង​ផ្លុំ​ពួក​មួយ មាន​បែប​ផ្សេង​ៗ ។ ប៉ី​កែវ ឈ្មោះ​ភ្លេង​ខ្មែរ​មួយ​មេ : ភ្លេង​ប៉ី​កែវ ។
    - ប៉ី​បបុស ឈ្មោះ​ប៉ី​មួយ​បែប មាន​បបុស​ជា​អណ្ដាត (ស. អ. ថ. ពីអ “ប៉ី​បបុស”) អ្នក​ភ្លេង​ខ្មែរ​ច្រើន​ហៅ ប៉ី​អ ដែរ ។
    - ប៉ី​ពក ប៉ី​ធ្វើ​ដោយ​ដើម​ពក មាន​សូរ​សព្ទ​ធំ​ក្រអួន សម្រាប់​ផ្លុំ​ប្រគុំ ។
  6. ប៊
    ក៏​គឺ​តួ ប នុះ​ឯង គ្រាន់​តែ​ប្រើ ត្រី​សព្ទ (៊) នេះ​គឺ​លេខ ៣ ខ្មែរ​សម្រាប់​ប្រើ​ជា​លេខ នព្វន្ត ដាក់​ពី​លើ​ឲ្យ​ជា​សិថិល-ឃោសៈ មាន​សំឡេង​ធំ សម្រាប់​សរសេរ​អក្សរ​ឈ្មោះ​មនុស្ស​ខ្លះ ដូច​ជា​ឈ្មោះ ប៊ន, ប៊ិន, ប៊ី, ប៊ុត, ប៊ុន... និង​ឈ្មោះ​ប្រទេស, ឈ្មោះ​ក្រុង... ដូច​ជា ប៊ុលហ្គារ, ប៊ុលហ្គារី, ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest ។ល។ និង​ឈ្មោះ​វត្ថុ​ជា​ពាក្យ​បរទេស​កុំ​ឲ្យ​ខ្មែរ​ក៏​ហៅ​តាម​ឈ្មោះ​ដើម​ដែរ ត្រូវ​សរសេរ​ដោយ​តួ ប៊ ព្រោះ​ជា​ការ​ចាំ​បាច់​នោះ​មាន​តិចតួច​ណាស់ ។ សម្រាប់​ភាសា​ខ្មែរ, បណ្ដា​អក្សរ​មាន សំឡេង​តូច ៤ តួ គឺ ប > ប៊, ស > ស៊, ហ > ហ៊, អ > អ៊, នេះ, ស៊ ហ៊ អ៊ បី​តួ​នេះ កាល​បើ​ផ្សំ​ជាមួយ​នឹង​ស្រៈ អិ, អី, អើ ដែល​មាន​សំឡេង​​ធំ​ជា អ៊ិ, អ៊ី, អ៊ើ សរសេរ​ផ្សំ​ជា ឈ្មោះ​ស៊‌ិន, ឈ្មោះ​ហ៊‌ិន , ឈ្មោះ​អ៊‌ិន; ស៊‌ីបាយ, លេងហ៊‌ី, អ៊‌ីចឹង; ស៊‌ើក​ៗ.... ប៉ុន្តែ​ដើម្បី​សម្រួល​កុំ​ឲ្យ​ត្រួត​លើ​គ្នា​ពីរ​ជាន់, ត្រូវ​សរសេរ ឈ្មោះ​ស៊ិន, ឈ្មោះ​ហ៊ិន, ឈ្មោះ​អ៊ិន, ស៊ីបាយ, លេង​ហ៊ី, អ៊ីចឹង, ស៊ើក​ៗ... ដូច្នេះ​វិញ​ក៏​បាន; ឯតួ ប៊ នេះ​ទោះ​ផ្សំ​ជាមួយ​នឹង​ស្រៈ អ៊‌ិ, អ៊‌ី, នោះ ក៏​ដោយ អ្នក​សរសេរ​ក៏​ពុំ​អាច​ប្រើ​ជា ប៉ិ, ប៉ី ឲ្យ​ច្រឡំ​នឹង ប៉ ឡើយ, ដូច​ជា​ឈ្មោះ ប៊ិន កុំ​សរសេរ ប៉ិន, ឈ្មោះ ប៊ី កុំ​សរសេរ ប៉ី ព្រោះ​កុំ​ឲ្យ​ច្រឡំ​នឹង​ពាក្យ​ថា ប៉ិន​ធ្វើ​ការ, ប៉ិន​ប្រសប់; ផ្លុំ​ប៉ី, ប៉ី​ពក; ឆក់​ប៉ី; ផ្កា​ចំប៉ី ជាដើម ។
  7. ផ្លុំ ( កិ.កិរិយាសព្ទ )
    បញ្ចេញ​ខ្យល់​តាម​មាត់​ដោយ​បូញ​បបូរ​មាត់​បន្តិច : ផ្លុំ​ភ្លើង ។ ធ្វើ​គ្រឿង​តន្ត្រី​ដែល​មាន​រន្ធ មាន​អណ្តាត​ឬ​ហែប​ឲ្យ​លាន់​សំឡេង​ចេញ​ដោយ​កម្លាំង​មាត់​ប្រឹង​បញ្ចេញ​ខ្យល់ : ផ្លុំ​ប៉ី, ផ្លុំ​ស្រឡៃ, ផ្លុំ​ត្រែ, ផ្លុំ​ស័ង្ខ, ផ្លុំ​ស្លឹក ។
  8. ពិណពាទ្យ ( ន.នាមសព្ទ ) [ ពិន-ពាត, ឬ តាម​ទម្លាប់​ថា ពឹន-- ]
    (វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿង​តន្ត្រី​សម្រាប់​វាយ, ដំ, ផ្លុំ រួម​ផ្គុំ​គ្នា​ជាមួយ​វង់ ។ ខ្មែរ​ហៅ​ចំពោះ​តែ​តន្ត្រី​មាន​អង្គ ៥ គឺ​មាន​វាទ្យ​ភណ្ឌ (គ្រឿង​ភ្លេង) ប្រាំ​ឈ្មោះ​គឺ​មាន​រតនា​មួយ ឬ​មាន​រនាត​បី គឺ​រនាត​ឯក​១ រនាត​ធុង​១ រនាត​ដែក​១, មាន​គង​វង់​មួយ​វង់ ឬ​មាន​គង​វង់​ពីរ​វង់ គឺ​គង​វង់​ធំ​១ វង់ គង​វង់​តូច​១​វង់, មាន​ស្រឡៃ​១ មាន​សម្ភោរ​១ មាន​ស្គរ​ធំ​ពីរ រួម​គ្នា​ជា ៥ ឈ្មោះ​ហៅ​ថា ភ្លេង​ពិណពាទ្យ ព្រោះ​មាន ពិណ គឺ ចាប៉ី ជា​ប្រមុខ ដ្បិត​ចាប៉ី​ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ បញ្ចេញ​បទ​ភ្លេង​នាំ​មុខ​មុន​បង្អស់; រួម​ទាំង ពិណ នេះ​មួយ​ផង​ជា ៦ ឈ្មោះ; លុះ​ចំណេរ​កាល​ត​មក, ខ្មែរ​យើង​បំបាត់ ពិណ ចេញ​មិន​បញ្ចូល​ក្នុង​វង់​ភ្លេង​នេះ ប៉ុន្តែ​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​មាន​ឈ្មោះ​ថា ពិណពាទ្យ ដូច​ដើម​ដដែល ។ សម័យ​បច្ចុប្បន្ន, បើ​លេង​ភ្លេង​ធំ សម្ភោរ ត្រូវ​ចេញ​មុខ​បន្លឺ​សូរ​សព្ទ​មុន​បង្អស់, បើ​លេង​ភ្លេង​រាយ​រង​គឺ​ភ្លេង​ឥត​វាយ​ស្គរ​ធំ រនាត​ឯក ត្រូវ​ចេញ​មុន : ពិធី​បុណ្យ​មាន​ភ្លេង​ពិណពាទ្យ (ស. ហៅ​ថា ប៉ី​ពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះ​មាន​ស្រឡៃ​ជា​ប្រមុខ​បញ្ចេញ​សូរ​សព្ទ​មុន​បង្អស់); មាន​ខ្មែរ​ខ្លះ​ដែល​ចេះ​ភាសា​សៀម​ក៏​ចូល​ចិត្ត​ហៅ​ភ្លេង​នេះ​ថា ពីផាត តាម​សំឡេង​សៀម​ដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀត​ផង ។
  9. ពក ( ន.នាមសព្ទ )
    សាច់​ដែល​ដុះ​ជា​ដុំ​ខ្ពស់​ជាង​សាច់​ប្រក្រតី : ពក​ដៃ, ពក​ជើង, ពក​ថ្ងាស, ពក-ក ។ សាច់​រុក្ខ​ជាតិ ឬ លតា​ជាតិ​ដែល​ដុះ​ជា​កំពូក​ខ្ពស់​ជាង​សាច់​ប្រក្រតី : ពក​ធ្នង់, ពក​បេង, ពក​ស្រឡៅ; ពក​ខ្ញែ (ពក​វល្លិ​ខ្ញែ) ។ សាច់​ដែល​ពក​រម៉ិងរម៉ង់​រឹង​ៗ នៅ​កែង​ដៃ​ឬ​កែង​ជើង មាន​សណ្ឋាន​និង​ទំហំ​ស្រដៀង​នឹង​ផ្លែ​ស្លា​ហៅ​ថា ពក​ស្លា ។ ឈ្មោះ​ដំបៅ​មួយ​ប្រភេទ​ចេញ​ជា​ពក​បែក​គគុះគគុល មិន​ងាយ​នឹង​ថែរក្សា​ឲ្យ​សះ​ជា : ដំបៅ​ពក ។ ឈ្មោះ​ឫស្សី​ពួក​មួយ មាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាង​ក្រៅ​រលោង សម្រាប់​ប្រើ​ការ​ផ្សេង​ៗ​មាន​ធ្វើ​ត្រល់, ប៉ី, ខ្លុយ​ជាដើម : ត្រល់​ពក, ប៉ី​ពក, ក្លាក់​ពក, បំពង់​ពក ។
  10. លាំ ( ន.នាមសព្ទ )
    អណ្ដាត​ស្រឡៃ​ឬ​ប៉ី : លាំ​ស្រឡៃ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ប៉ី ( n ) [pəy]   - detail »
    kind of reed wind-instrument, flute; oboe
  2. ប៉ី ( n ) [pəy]   - detail »
    style of Cambodian music
  3. ប៉ី ( adv ) [pəy]   - detail »
    quickly (and suddenly)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឆក់ប៉ី [cʰɑk pəy]
    to snatch and quickly run away
  2. ប៉ីពក [pəy pɔɔk]
    kind of reed wind-instrument
  3. ប៉ីអ [pəy ʔɑɑ]
    kind of reed wind-instrument, with nine finger holes, resembling a flute (the reed is made of the plant bbus Aira arundinacea)
  4. ប៉ីកែវ [pəy kaev]
    See:ប៉ី (2)
  5. ប៉ីបបុស [pəy bɑboh]
    See:ប៉ីអ
  6. អណ្ដាតប៉ី [ʔɑndaat pəy]
    reed of a kind of flute called ប៉ី


Prohok Solutions @2017 : Learn Khmer | Khmer Calendar