Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពាល់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  2. កាយ​សម្ផស្ស ( ន.នាមសព្ទ )
    ការ​ប៉ះ​ពាល់​រវាង​កាយ​និង​ផោដ្ឋព្វៈ គឺ​ការ​ប៉ះ​ប្រសព្វ​ចួប​គ្នា រវាង​កាយ​និង​ផោដ្ឋព្វៈ ទើប​កើត​សេចក្ដី​ដឹង​ឡើង ។
  3. ខឹង ( កិ.កិរិយាសព្ទ )
    កម្រើក​ចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់​ចិត្ត​ មក​ប៉ះ​ពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុ​ទ្វារ​ជាដើម នាំ​ឲ្យ​ក្ដួលក្ដៅ​ចិត្ត​ឡើង ។
  4. កកិត ( កិ.កិរិយាសព្ទ ) [ក៏កិត ]
    ពាល់, ដដុស, ឬ​ប៉ះ​យ៉ាង​ស្រាល ។
  5. ដៃ ( ន.នាមសព្ទ )
    អវយវៈ​មនុស្ស​ឬ​សត្វ​ពួក​ខ្លះ សម្រាប់​ចាប់​ពាល់​កាន់​ជាដើម ។ ប្រដាប់​សម្រាប់​ចាប់​រវៃឬ​បង្វិល​ក៏​ហៅ ដៃ ដែរ :
    - ដៃរ​ហាត់, ដៃ​ត្បាល់​កិន, ដៃ​ស្នា ។ ប្រដាប់​សម្រាប់​ចាប់​ក្បាល​ចង្កូត​ក៏​ហៅ​ដៃ ដែរ :
    - ដៃ​ចង្កូត ។ មែក​ឫស្សី​ក៏​ហៅ ដៃ ដែរ :
    - ដៃ​ននោង, ដៃ​ត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែល​លយ​វែង​ចូល​មក​ក្នុង​ដី ក៏​ហៅ ដៃ ដែរ :
    - ដៃ​ស្ទឹង, ដៃ​ទន្លេ, ដៃ​សមុទ្រ ។ល។
  6. ឍាលិន ( ន.នាមសព្ទ )
    (ឍាលិន៑) អ្នក​មាន​ខែល, អ្នក​កាន់​ខែល, ទាហាន​ខែល គឺ​អ្នក​ចម្បាំង​ខែល​ដែល​វេលា​ចូល​ច្បាំង​កាន់​ខែល​សម្រាប់​រារាំង​គ្រឿង​សស្រ្តាវុធ​​នៃ​បច្ចាមិត្រ មិន​ឲ្យ​ប៉ះ​ពាល់​ត្រូវ​ខ្លួន ។
  7. ត្រៃ ( ប.បរិវារសព្ទ )
    (ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត​ដូច​ជា
    - ត្រៃ​ចីវរ ឬ ត្រ័យ​ចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះ​គឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់​ដេរ​ផ្គួប​ភ្ជាប់​គ្នា​ជា ២ ជាន់ ឬ​៤ ជាន់); ជា​សំពត់​សម្រាប់​ពួក​បព្វជិត ជា​ពុទ្ធ​សាសនិក​ប្រើប្រាស់; ហៅ​ថា ចីវរ​១​ត្រៃ ឬ ហៅ​ត្រឹមតែ ត្រៃ ប៉ុណ្ណោះ​ក៏​បាន, ជា​ចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
    - ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះ​យុគ​ទី ២ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទី​ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
    - ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
    - ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬ​ប្រជុំ​នៃ​ទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយ​ទុក​ដូច​ជា​ទ្វារ​សម្រាប់​បើក​បិទ​បាន ដោយ​ការ​នាំ​ចិត្ត​ឲ្យ​ដឹង​ព្រោះ​ប៉ះ​ពាល់), វចីទ្វារ (សម្ដី​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​ស្ដី​និយាយ), មនោទ្វារ (ចិត្ត​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​បង្អោន​ទទួល​អារម្មណ៍) : អំពើ​ល្អ​អាក្រក់ កើត​តែ​អំពី​ត្រៃទ្វារ, ព្រោះ​ហេតុ​នោះ​បុគ្គល​គួរ​ញ៉ាំង​កាយ​វាចា​ចិត្ត​ឲ្យ​បរិសុទ្ធ​កុំ​ឲ្យ​សៅហ្មង ។
    - ត្រៃបិដក ឬ ត្រ័យ​បិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អី​បី​ឬ​ប្រជុំ​នៃ​ល្អី​បី...”) ប្រជុំ​នៃ​ព្រះ​ធម្មវិន័យ​ពុទ្ធ​សាសនា ៣ ចំណែក​គឺ វិនយបិដក (ច្បាប់​ទូន្មាន ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត), សុត្តន្តបិដក (ពាក្យ​ឱវាទ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយបិដកទេ), អភិធម្មបិដក (សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេតសិក, រូប, និព្វាន ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរភាព តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣ ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា ព្រះ​ត្រៃបិដក ឬ ព្រះ​ត្រ័យ​បិដក ឬ​ក៏ ត្រិបិដក ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឲ្យ​ស្ថិត​នៅ​មិន​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ ។
    - ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការ​បង្អោន​កាយ វាចា ចិត្ត ថ្វាយ​បង្គំ​ព្រះ​រត្នត្រ័យ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
    - ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
    - ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទី​សម្រាប់​សត្វ​កើត) មាន ៣ ផ្នែក​គឺ កាមភព មាន ១១​ឋាន​គឺ ឋាន​សួគ៌ ៦​ជាន់, ឋាន​មនុស្ស ១, អបាយភូមិ ៤; រូបភព មាន​១៦ បាន​ខាង​ឯ​ឋាន​រូបព្រហ្ម ១៦​ជាន់; អរូបភព​មាន ៤ បាន​ខាង​ឯ​ឋាន​អរូបព្រហ្ម ៤​ជាន់; តាម​ន័យ​ក្នុង​គម្ពីរ​ឯទៀត​ខ្លះ​ក្រៅ​ពី​ពុទ្ធ​សាសនា​ថា ភព ៣ គឺ ឋាន​សួគ៌, ឋាន​មនុស្ស​, បាតាល : សព្វ​សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ៗ​កើត​ក្នុង​ត្រៃ​ភព...។
    - ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទី​សម្រាប់​ពួក​សត្វ​កើត​មាន ៣ ផ្នែក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ ឈ្មោះ​គម្ពីរ ១ មាន​សេចក្ដី​សំដែង​អំពី​ភូមិ ៣ : គម្ពីរ​ត្រៃភូមិ ។
    - ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​កាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​រូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​អរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
    - ត្រៃភេទ (--ភេត) ពាក្យ​ក្លាយ​តាម​សំនៀង​សៀម : ត្រៃពេទ ដែល​គេ​អាន​ថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
    - ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬ​ប្រជុំ​នៃ​យុគ ៣ (បណ្ដា​យុគ​ទាំង ៤, សំដៅ​តែ​ត្រង់​យុគ​ទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទាំង ៣ នោះ, ខ្មែរ​យើង​ហៅ​ក្លាយ​ដោយ​ច្រឡំ គ ជា ត ជា ត្រៃយុត ក៏​មាន; ត្រៃយុត ត្រៃតា (ខុស​ទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
    - ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬ​ប្រជុំ​នៃ​រ័ត្ន ៣, ការ​រួបរួម​នៃ​រតនៈ ៣ គឺ ព្រះ​ពុទ្ធរ័ត្ន, ព្រះ​ធម្មរ័ត្ន, ព្រះ​សង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
    - ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាង​គឺ អនិច្ចំ សេចក្ដី​មិន​ទៀង, ទុក្ខំ សេចក្ដី​ព្រួយ​លំបាក, អនត្តា ដំណើរ​មិន​មែន​លុះ​ក្នុង​បង្គាប់​ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
    - ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែល​កត់​សម្គាល់ ឬ​ពិចារណា​ឃើញ​នូវ​លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
    - ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ មាន​ន័យ​មួយ​ផ្សេង​ថា លោក ៣ គឺ ១- សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឲ្យ​មាន​ដូច​យ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅ​ជាដើម; ២- សត្តលោក ឬ សត្វលោក ពួក​សត្វ​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី; ៣- ឱកាសលោក ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ​ឬ​ការ​រួបរួម​នៃ​វិជ្ជា ៣ ប្រភេទ ១- សេចក្ដី​ដឹង​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់; ២- សេចក្ដី​ដឹង​ដំណើរ​អន្ទោល​ស្លាប់​កើត​នៃ​ខ្លួន​ឯង​និង​ពួក​សត្វ​ដទៃ ដែល​បណ្ដាល​មក​អំពី​អំពើ​អាក្រក់​ល្អ​ផ្សេង​ៗ; ៣- សេចក្ដី​ដឹង​ធម៌​ជា​ឧបាយ​ឲ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញ៉ាំង​អាសវក្កិលេស​នោះ​ឲ្យ​អស់​ជ្រះ​ស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត ។
    - ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នក​បាន​ត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
    - ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការ​រួបរួម​ឬ​ប្រជុំ​នៃ​វេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
    - ត្រៃ​សរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទី​រឭក, ទី​ពឹង, ទី​ពំនាក់ ៣ ប្រភេទ ឬ​ប្រជុំ​នៃ​ទីពឹង ៣ ប្រភេទ​គឺ ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ ខាង​សាសនា​ព្រាហ្មណ៍​សំដៅ​យក ព្រះ​ព្រហ្ម, ព្រះ​វិស្ណុ, ព្រះ​សិវៈ ទាំង ៣ នេះ​ ហៅ​ថា ត្រៃសរណៈ ។ ខាង​សាសនា​ឯទៀត​ៗ​ក៏​ច្រើន​តែ​អាង​ទី​ពឹង​ឬ​ទី​រឭក, ទី​ពំនាក់​មាន​បី​ៗ​ដែរ ផ្សេង​គ្នា​តែ​ឈ្មោះ​វត្ថុ ឬ​បុគ្គល ដែល​អាង​ទៅ​រក​ប៉ុណ្ណោះ ។
    - ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការ​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ទាំង៣ ជា​ទី​រឭក​ឬ​ជា​ទី​ពឹង គឺ​ជឿ​ព្រះ​រត្នត្រ័យទាំង ៣ នេះ​ស៊ប់​ថា​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង​ដ៏​ប្រសើរ​បំផុត (ព. ពុ.) ។
    - ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ​សិក្សា​ត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬ​ប្រជុំ​នៃ​សិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀត​ផង) ។
  8. ប៉ះ ( កិ.កិរិយាសព្ទ )
    ទង្គិច, ពាល់​ត្រូវ : ប៉ះ​ស្មា​គ្នា, ប៉ះ​ត្រូវ​ត្រង់​ឆ្អឹង​ជំនីរ ។ យក​កំណាត់, បំណែក, ផ្ទាំង​តូច​នៃ​សំពត់​ជាដើម​មក​ដេរ, បិទ ដាក់​ភ្ជាប់​ឲ្យ​ជិត​ត្រង់​កន្លែង​ដែល​រហែក, ដាច់​ធ្លុះ ឲ្យ​ជិត ឲ្យ​ជាប់ : ប៉ះ​សំពត់, ប៉ះ​ខោ ។ ធ្វើ​ឲ្យ​ជា​គូ​ដោយ​ទឹម. សែង​ឬ​ផ្គូ​គ្នា : ទឹម​ប៉ះ​គ្នា, សែង​ប៉ះ​គ្នា ។ ចួប, ប្រទះ​គ្នា : ប៉ះ​មុខ​គ្នា គឺ​ចួប ឬ​ប្រទះ​ទល់​មុខ​គ្នា ។
    - ប៉ះ​ប៉ុន ប៉ះ​ទប់​ផ្សែផ្សំ​ឲ្យ​តែ​បាន ។
    - ប៉ះ​ពារ ប៉ះ​ដោយ​ពារ​ពេញ​ទំហឹង ។ ព. ប្រ. ប្រទះ​លើ : ប៉ះ​ពារ​លើ​គ្រោះ​កាច ។
    - ប៉ះ​ពាល់ ពាល់​ត្រូវ​ដោយ​ប៉ះ, ដោយ​ប្រទះ ។
  9. ប្រភស្សរ ( ន.នាមសព្ទ ) [ប្រៈភ័ស-សៈ រ៉ៈ ឬ​ប្រភ័ស-ស ]
    (បភស្សរ) សម្បុរ​ភ្លឺ​ផ្លេក​ៗ:
    - ពន្លឺ​ចិត្ត​ប្រក្រតី គឺ​ពន្លឺ​ចិត្ត​ដែល​មិន​ទាន់​មាន​គ្រឿង​សៅហ្មង​មក​ប៉ះ​ពាល់ ។ គុ. ដែល​ភ្លឺ​ផ្លេក, ដែល​ភ្លឺ​ចាំង, ព័ណ៌​គ្រាប់​ភ្លៀង : មាន​កាល​ខ្លះ, ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បញ្ចេញ​ដោយ​ឈាន​ឫទ្ធិ​នូវ​រស្មី ៦ ព័ណ៌​ឲ្យ​ផ្សាយ​ចេញ​អំពី​ព្រះ​សរីរ​កាយ, គឺ​រស្មី​ព័ណ៌​ខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ ហៅ​ថា ឆព្វណ្ណរង្សី ឬ ឆ័ព្វណ៌រស្មី ឬក៏ ឆ័ទ្ពណ៌រស្មី ។
  10. ប្រសាទ ( ន.នាមសព្ទ ) [-សាត ]
    (បសាទ) សេចក្ដី​ជ្រះថ្លា ។ អាយតនៈ​សម្រាប់​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍​គឺ​គ្រឿង​វិសេស​ដែល​មាន​ប្រចាំ​តាម​ធម្មជាតិ នៅ​ក្នុង​រូប​កាយ​មនុស្ស​សត្វ​សម្រាប់​ទទួល​ដឹង​នូវ​អារម្មណ៍​ពី​ខាង​ក្រៅ​ដែល​មក​ប៉ះ​ពាល់ : ភ្នែក​អាច​មើល​ឃើញ​រូប​បាន ដោយសារ​ប្រសាទ​សម្រាប់​ភ្នែក, ត្រចៀក​អាច​ស្ដាប់​ឮ​សំឡេង​បាន​ដោយសារ​ប្រសាទ​សម្រាប់​ត្រចៀក; ។ល។ កាល​បើ​ប្រសាទ​នោះ​វិនាស​ខូច​ហើយ​ភ្នែក​មិន​អាច​មើល​ឃើញ​រូប, ត្រចៀក​មិន​អាច​ស្ដាប់​ឮ​សំឡេង​បាន​ឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុ​បសាទ, ជិវ្ហា​បសាទ ផង) ។ កិ. ជ្រះថ្លា, ពេញ​ចិត្ត :
    - ប្រសាទ​ពរ (ប្រសាត-ព) គឺ​ឲ្យ​ពរ​ដោយ​ពេញ​ចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រជា​ពលរដ្ឋ​ឈូឆរ មក​ដោយ​អំណរ ប្រសាទ​ប្រសិទ្ធ​ពរ​ថ្វាយ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ពាល់ ( v ) [poal]   - detail »
    to touch (lightly), feel; to handle; to try out
Headley's Khmer-English Dictionary Subentry Full Text Search
  1. ប៉ះពាល់ [pah poal]
    to be affected; to affect, have an effect on; to touch, come into contact with; to violate, infringe on; to collide with eg. ប៉ះពាល់សិទ្ឋិ​អ្នកដទៃ . To infringe on someone else's rights.
  2. ពាល់ត្រូវ [poal trəv]
    to perceive / discern (through the senses / intellect)
  3. ពាល់ពែ [poal pɛɛ]
    to touch lightly / furtively
    See:ពែពាល់


Prohok Solutions @2017 : Learn Khmer | Khmer Calendar