Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មហេសី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កន្សៃសារពេជ្ញ ( ន.នាមសព្ទ )
    ស្រី​ជា​អគ្គ​មហេសី​របស់​ព្រះ​បរម​ពោធិសត្វ​ជា​បច្ឆិម​ជាតិ ក្នុង​កាល​ដែល​នៅ​ជា​គ្រហស្ថ ឬ​ដែល​បាន​ត្រាស់​ហើយ ក៏​គង់​នៅ​ហៅ​ស្រី​នោះ​ថា កន្សៃសារពេជ្ញ : នាង​ពិម្ពា​យសោធរា ជា​កន្សៃសារពេជ្ញ នៃ​ព្រះ​សាក្យមុនី​គោតម ។
  2. ទេពី ( ន.នាមសព្ទ )
    (ទេវី, វ > ព = ទេពី) ភរិយា​ធំ​របស់​ព្រះ​សម្មតិ​ទេព គឺ​ស្ត្រី​​ជា​ភរិយា​នៃ​ក្សត្រ​ទ្រង់​រាជ្យ ដែល​ស្ដេច​បាន​អភិសេក​តាំង​ពេញ​ទី​ជា​មហេសី ឬ​ជា​អគ្គមហេសី ។
  3. នរនាថា ( ន.នាមសព្ទ ) [នៈរៈ-- ]
    ស្ត្រី​ដែល​ជា​ទី​ពំនាក់​របស់​ពួក​មនុស្ស, ស្ត្រី​ជា​ម្ចាស់​នៃ​ពួក​មនុស្ស (ព្រះ​អគ្គ​មហេសី, សម្ដេច​ព្រះ​មហា​ក្សត្រិយានី ឬ​សម្ដេច​ព្រះ​វរ​រាជ​ជននី​នៃ​ក្សត្រ​ទ្រង់​រាជ្យ) ។
  4. នាង ( ន.នាមសព្ទ )
    ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ (មាន​ពីរ) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំង​ពីរ​ខាង (ទុក​ជា​ព្រះ​អគ្គ​មហេសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ទៀត​ផង ។
  5. ផុស្សតី ( ន.នាមសព្ទ ) [ផុស-សៈដី ]
    នាម​ព្រះ​នាង​ទេវី​ជា​ព្រះ​មាតា​នៃ​ព្រះ​វេស្សន្តរ​ក្នុង​វេស្សន្តរ​ជាតក (មហា​ជាតក៍) :
    - ព្រះ​នាង​ផុស្សតី ជា​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​ស្រី​សញ្ជ័យ...។ មហា​ជាតក៍​ប្រែរយ​ប្រើ​ក្លាយ​ជា សុបារសុបតី ឬ សុបារសបតី ឃ្លាត​ឆ្ងាយ​ណាស់​អំពី​បាលី​មហា​វេស្សន្តរ​ជាតក ។
  6. ពិរាល័យ ( ន.នាមសព្ទ ) [--លៃ ]
    (វីរ + អាលយ) “លំនៅ​របស់​ជន​អ្នក​ក្លៀវក្លា, អ្នក​អង់អាច; លំនៅ​របស់​អ្នក​ចម្បាំង; ស្ថាន​សួគ៌”) ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា រ. ស. សំដៅ​សេចក្ដី​ថា “ដំណើរ​ស្លាប់​ទៅ​កើត​ឯ​ស្ថាន​សួគ៌” សម្រាប់​ហៅ​មរណ​ភាព​នៃ​ព្រះ​អគ្គ​មហេសី​ក្សត្រិយ៍​ទ្រង់​រាជ្យ : ទ្រង់​សោយ​ព្រះ​ពិរាល័យ, ឬ​និយាយ​ក្លាយ​ជា ទ្រង់​សោយ​ព្រះ​ពិលាល័យ ឬ ព្រះ​វិលាល័យ (ព្រះ​អគ្គ​មហេសី​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​អស់​ព្រះ​ជន្ម) ។
  7. ភគវតី ( ន.នាមសព្ទ ) [ភៈគៈវៈដី ]
    ពាក្យ​ជា​ឥត្ថី​លិង្គ​របស់​ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាម​រូប​សព្ទ​សម្រាប់​ហៅ​ស្ត្រី​អ្នក​មាន​បុណ្យ​អ្នក​មាន​ស័ក្តិ​ធំ​ទាំងពួង; តាម​លទ្ធិ​ព្រាហ្មណ៍, ច្រើន​ហៅ ព្រះ​ឧមា ឬ ព្រះ​លក្ស្មី ថា ព្រះ​ភគវតី; តាម​សណ្ដាប់​ប្រទេស, ប្រើ​ហៅ ស្ត្រី​ជា​ព្រះ​អគ្គ​មហេសី​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ក៏​បាន : សម្ដេច​ព្រះ​ភគវតី ។
  8. មទ្រី ( ន.នាមសព្ទ ) [ម័ត-ទ្រី ឬ មៈ-- ]
    (មទ្ទី) ព្រះ​នាម​ព្រះ​រាជ​បុត្រី​មួយ​អង្គ​នៃ​ព្រះ​បាទ​មទ្ទរដ្ឋ ត្រូវ​ជា​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​ស្រី​វេស្សន្តរ, ក្នុង​វេស្សន្តរ​ជាតក (ព. ពុ.) : ព្រះ​នាង​មទ្រី ។
  9. មហេសី ( ន.នាមសព្ទ ) [មៈ--]
    (មហរ្សិ < មហា + ឫឞិ ) អ្នក​ស្វែង​រក​នូវ​គុណ​ធំ (ព្រះ​សព្វញ្ញុពុទ្ធ) ។
    - ឥសី​ធំ គឺ​ឥសី​ដែល​បាន​សម្រេច​គុណ​វិសេស​ជាន់​ខ្ពស់​ជាង​ពួក​ឥសី​សាមញ្ញ (ដែល​ហៅ​ថា មហា​ឥសី ឬ មហា​ឫសី) ។
  10. មហេសី ( ន.នាមសព្ទ ) [មៈ--]
    (មហិឞី “ក្សត្រិយ៍​ដែល​ជា​ធំ​ជាង​អស់​ស្ត្រី​ទាំងពួង”) ឋានន្តរ​ថ្នាក់​ខ្ពស់​សម្រាប់​ព្រះ​រាជ​ទេពី​ដែល​ក្សត្រិយ៍​ទ្រង់​បាន​ព្រះ​រាជ​ទាន​អភិសេក ឬ​ដែល​បាន​អភិសេក​ជា​មួយ​នឹង​ព្រះ​រាជា សម្ដេច​មហេសី; ហៅ​ថា សម្ដេច​ព្រះ​រាជ​ទេវី ឬ សម្ដេច​ព្រះ​រាជិនី ក៏​បាន ។
    - សម្ដេច​ព្រះ​អគ្គ​មហេសី មហេសី​ដែល​ជា​ធំ​បំផុត​ជាង​ព្រះ​រាជ​ទេវី​ទាំងពួង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. មហេសី ( n ) [meaʔheesəy]   - detail »
    wife
  2. មហេសី ( n ) [meaʔheesəy]   - detail »
    high-ranking ascetic; epithet of the Buddha
Headley's Khmer-English Dictionary Subentry Full Text Search
  1. ព្រះមហេសី [preah meaʔheɛsəy]
    queen
  2. រាជមហេសី [riec meaʔheɛsəy]
    king's wife
  3. អគ្គមហេសី [ʔaʔkeaʔ meaʔheɛsəy]
    first queen, senior queen (highest-ranking wife of a reigning king; one who has been accorded the full marriage ceremony; her full title is សម្ដេចព្រះអគ្គមហេសី )


Prohok Solutions @2017 : Learn Khmer | Khmer Calendar