Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មិន,

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងកេង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះ​មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើ​តាម​ធម្មតា​ច្រើន​នៅ​តែ​ក្នុង​ព្រៃ​ធំ មាន​ផ្លែ​ឈើ​ជា​អាហារ ។
  2. កញ្ជង់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចំរើន​ពាក្យ​លិច​ឲ្យ​ប្លែក​ឡើង :
    - លិច​កញ្ជង់ គឺ​ហិន​ហោច​វិនាស​អន្តរាយ​ទ្រព្យ​សម្បត្តិ ដោយ​មារយាទ​មិន​ល្អ; គេ​ច្រើន​និយាយ​ភ្ជាប់​ថា : លិច​កញ្ជង់​លង់​កញ្ជើ ។
  3. កញ្ជប់ ( គុ.គុនសព្ទ )
    ដែល​រារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃ​បំណុល​គេ​ដោយ​មាន​ល្មម​នឹង​សង​គេ​បាន ហើយ​ទម្រន់​បង្អង់​មិន​សង​គេ​ងាយ, ឬ​ដែល​ខ្ចី​ប្រដាប់​ប្រើ​ប្រាស់​របស់​គេ​ទៅ ហើយ​ទម្រន់​បង្អង់​ទុក​មិន​ឲ្យ​មក​គេ​វិញ : មនុស្ស​កញ្ជប់​ទ្រព្យ​គេ ។
  4. កណ្ដេង ( ន.នាមសព្ទ )
    ឈ្មោះ​ភមរ​ជាតិ​មួយ​ប្រភេទ​ពួក​ម្រោម មាន​មេ​ធំ​ជាង​ម្រោម​បន្តិច, មិន​ចេះ​ទិច, ត្រឹប​យក​ដម​និង​លំអង​ផ្កា​ដូច​ម្រោម ធើ្វ​សំបុក​នៅ​ក្នុង​រន្ធ​ដំបូក មាន​ជ័រ​ពណ៌​ស​ឬ​លឿង រឹង​ដូច​ជ័រ​ចុង ហៅ​ថា ជ័រ​កណ្តេង (មាន​ដោយ​ស្រុក) ។
  5. កណ្ដាល ( គុ.គុនសព្ទ )
    យ៉ាង​ល្មម, មិន​ល្អ​មិន​អាក្រក់, មិន​ធំ មិន​តូច ។ល។
  6. កន្តើយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ជើយ, ព្រងើយ, មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ធុរៈ​អ្វី ។
  7. កន្ដាញ ( គុ.គុនសព្ទ )
    ក្រអាញ​ធំ​ទៅ​ខាង​មិន​សម​នឹង​កម្ពស់ : រាង​កន្ដាញ, ទាប​កន្ដាញ ។
  8. កប ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ប្រកប​ឥត​ទាស់ : នៅ​កប គឺ​នៅ​ជា​សុខ​មិន​ដែល​មាន​ឈឺ​ចាប់​អ្វី; រក​ស៊ី​កប គឺ​រក​ស៊ី​មិន​ដែល​មាន​បង់​ខាត ។
  9. កម្ជេញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខ្ជេញ, និយាយ​ពាក្យ​ដដែល​ៗ នាំ​ឲ្យ​ជ្រេញ; ឲ្យ​អផ្សុក​ចិត្ត​ (មិន​សូវ​ប្រើ) ។
  10. កាត ( ន.នាមសព្ទ )
    (Carte កាត៌ ឬ​ការ្តិ៍) បង្កាន់​ដៃ​ពន្ធ​ថ្លៃ​ខ្លួន ឬ​ពន្ធ​ថ្លៃ​វត្ថុ : កាត​ពន្ធ​ខ្លួន, កាត​ពន្ធ​ទូក, ខ្វះ​ប្រាក់​បង់​កាត, បាត់​កាត ។ល។ ក្នុង​សម័យ​នេះ មិន​ប្រើ​ទេ, ប្រើ​ពាក្យ​ប័ណ្ណ, អត្តសញ្ញាណប័ណ្ណ​វិញ​ហើយ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចុះ ( fp ) [coh]   - detail »
    suggesting the ability to enter or pass through a narrow space
    Eg. ផ្លូវនេះធំណាស់ តែយើងនៅតែបើកឡាន​ចូល​មិន​ចុះ​ : This road is very big, but we still can't drive a car into it.
  2. ញឹន ( v ) [ɲɨn]   - detail »
    to let have, give in, concede, retreat, surrender one's positions; usually used with មិន as មិនញឹន 'unrepentant, unreformed, unchanged' (of a person who has done something bad and does not reform even after punishment)
  3. ត្រូវ ( v ) [trəv]   - detail »
    to be on the mark; to attain; to concern, have to do with; to agree / jibe with, coincide with
    Eg. ក្រុមនោះបាញ់សំដៅកង់រថយន្តតែ​មិន​ត្រូវត្រង់កង់ទេ គឺទៅត្រូវត្រង់ធុងសាំង ... : That group fired at the tires of the car but didn't hit them; they hit the gas tank ....
  4. ទេ ( fp ) [tei]   - detail »
    phrase final negative marker; usually occurs in conjunction with one of the preverbal negative particles មិន, ពុំ, អត់, ឥត or combinations of these particles with other preverbal particles, e.g. មិនដែល់ i no
    Eg. ឆ្កែខាំមនុស្ស​មិនមែនជាដំណឹងទេ​ តែ​មនុស្សខាំឆ្កែ​ទើបបានជាដំណឹង : ``Dog Bites Man'' is not news, but ``Man Bites Dog'' is.
  5. នឹង ( prenp ) [nɨŋ]   - detail »
    with, by (means of); for; against; from; (attached) to; as
    Eg. មិន​ងាយ​នឹងចោរលួចបានឡើយ : It's not easy for a thief to steal.
  6. បាច់ ( adj ) [bac]   - detail »
    to be necessary, worthwhile, to one's advantage (used chiefly with the negative particles such as កុំ, មិន, ពុំ to mean `don't worry, it's of no importance, it's not necessary, it's not worth troubling yourself')
    Eg. ពុំបាច់ឡើយ : Never mind.
  7. ពុំ [pum]   - detail »
    negative particle not, non-, without ( ពុំ is a stylistic variant of មិន and may replace it in many cases; like មិន it usually occurs with the final particle ទេ់ according the the VK, ពុំ is somewhat more respectful than other negative particles and is commonly used when addressing a superior)
  8. មិន [mɨn]   - detail »
    negative particle not, non- (usually requires the final particle ទេ ) Pronounced /man/ in Cambodian dialects of Surin and Buriram in Thailand
  9. ហឺត ( v ) [həət]   - detail »
    to gasp, breathe asthmatically
    Eg. គាត់កំពុងតែហឺត ទៅ​ណា​មិន​រួច​ទេ​ : He has asthma and can not go anywhere.
  10. ឡើយ ( fp ) [laəy]   - detail »
    (not) ... at all ..., ever, any more; absolutely (intensifying particle; generally used with the negative particles កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន )
    Eg. ខ្ញុំរវល់ធ្វើការ ខ្ញុំមិន​ដែលមានពេលទំនេរសោះឡើយ : I'm busy working; I never ever have any free time.

Next >>

Headley's Khmer-English Dictionary Subentry Full Text Search
  1. ការមិនចេះអក្សរ [kaa mɨn ceh ʔaksɑɑ]
    illiteracy
  2. កាលមិនគួរ [kaal mɨn kuə]
    at the wrong time, at an inopportune time
  3. កាំភ្លើងមិនធាក់ [kampləəŋ mɨn tʰeak]
    recoilless rifle
    See:កាំភ្លើងឥតធាក់ថយ
  4. កូនមិនពេញច្បាប់ [koon mɨn pɨɲ cbap]
    illegitimate child
  5. កោរមិនដាក់ទឹក [kao mɨn dak tɨk]
    to cheat someone badly; to charge exorbitant prices
  6. ក្រាញមិនចង់ទៅ [kraaɲ mɨn cɑŋ tɨv~toh]
    to refuse to go voluntarily; to go against one's will
  7. ខនដំណើរទៅមិនរួច [kʰɑɑn dɑmnaə tɨv~toh mɨn ruəc]
    to intend to go somewhere, but not able to do so at the appointed time
  8. ខំទប់ហ្វ្រ័ងមិនឲ្យជ្រុលមាត់ [----- fraŋ mɨn ʔaoy crul moat]
    to hold oneself in check in order to avoid a slip of the tongue
  9. ខ្យល់ដើរមិនល្អ [kyɑl~kcɑl daə mɨn lʔɑɑ]
    describes the condition of a person who is constipated or who has irregular bowel movements (lit. `the air does not move well')
  10. គិតមិនវែង [kit~kɨt mɨn vɛɛŋ]
    to be shortsighted

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar