Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រហែក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដាច ( កិ.កិរិយាសព្ទ )
    រហែក : សំពត់​ដាច​ច្រើន​កន្លែង ។
  2. ធ្លាយ ( កិ.កិរិយាសព្ទ )
    រហែក, ធ្លុះ, របើក ដោយ​មាន​កម្លាំង​ខ្លាំង​ឬ​មាន​ទម្ងន់​មក​ពិត​ប៉ះ​ច្រាន : ទូក​ធ្លាយ, ទំនប់​ធ្លាយ, បូស​ធ្លាយ ។ បញ្ចេញ​វាចា​ប្រាប់​អាថ៌​កំបាំង : ខ្ញុំ​សួរ​ចុច​ចំ​លើ​រឿង​ហ្នឹង​ទៅ ស្រាប់​តែ​គាត់​ធ្លាយ​ប្រាប់​ត្រង់​ៗ​អស់​ឥត​សល់ ។ល។
  3. ប៉ះ ( កិ.កិរិយាសព្ទ )
    ទង្គិច, ពាល់​ត្រូវ : ប៉ះ​ស្មា​គ្នា, ប៉ះ​ត្រូវ​ត្រង់​ឆ្អឹង​ជំនីរ ។ យក​កំណាត់, បំណែក, ផ្ទាំង​តូច​នៃ​សំពត់​ជាដើម​មក​ដេរ, បិទ ដាក់​ភ្ជាប់​ឲ្យ​ជិត​ត្រង់​កន្លែង​ដែល​រហែក, ដាច់​ធ្លុះ ឲ្យ​ជិត ឲ្យ​ជាប់ : ប៉ះ​សំពត់, ប៉ះ​ខោ ។ ធ្វើ​ឲ្យ​ជា​គូ​ដោយ​ទឹម. សែង​ឬ​ផ្គូ​គ្នា : ទឹម​ប៉ះ​គ្នា, សែង​ប៉ះ​គ្នា ។ ចួប, ប្រទះ​គ្នា : ប៉ះ​មុខ​គ្នា គឺ​ចួប ឬ​ប្រទះ​ទល់​មុខ​គ្នា ។
    - ប៉ះ​ប៉ុន ប៉ះ​ទប់​ផ្សែផ្សំ​ឲ្យ​តែ​បាន ។
    - ប៉ះ​ពារ ប៉ះ​ដោយ​ពារ​ពេញ​ទំហឹង ។ ព. ប្រ. ប្រទះ​លើ : ប៉ះ​ពារ​លើ​គ្រោះ​កាច ។
    - ប៉ះ​ពាល់ ពាល់​ត្រូវ​ដោយ​ប៉ះ, ដោយ​ប្រទះ ។
  4. ប្រតាយ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ប្រវាយ​គ្នា, ប្រញាយ : ប្រតាយ​គ្នា​ទាល់​តែ​រហែក​សំពត់​រហែក​អាវ​អស់ ។
  5. ប្រហួរ ( កិ.កិរិយាសព្ទ )
    ដណ្ដើម​គ្នា​ហួរ, ហួរ​ប្រជែង​គ្នា, ហួរ​ខ្ទេចខ្ទី ។ គុ. ដែល​រហែក​រយៈរយាយ ឬ​ដែល​ចាស់​រយាក ។ ប. ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រហែក ថា : ប្រហែកប្រហួរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រហែក) ។
  6. ប្រហែង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រហោង ថា :
    - ប្រហែង​ប្រហោង គឺ​ប្រហោង​តូច​ៗ​ធំ​ៗ ឬ​ប្រហោង​រហែក​រហោក ។
  7. រយះ ( កិ.កិរិយាសព្ទ )
    បែក​រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ : មែក​ឈើ​រយះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រយាយ ផង)។ ព. ប្រ.
    - សើច​រយះ​មាត់ សើច​ដោយ​រិះ​គន់​ហាក់​ដូច​ជា​នឹង​រយះ​មាត់ : ឱ! ធ្វើ​ការ​យ៉ាង​ហ្នឹង គេ​សើច​រយះ​មាត់​អស់​ហើយ !; និយាយ​ថា សើច​រយះ​មាត់​រយះ​ក ក៏​មាន (ព. សា.)។
  8. រខាក ( គុ.គុនសព្ទ )
    តាករ៉ាក, រហែក​រហោក : ដំបូល​រខាក, ផ្ទះ​រខាក, សំពត់​ស្តើង​រខាក ។
  9. រយ៉ី ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រយ៉ៃ ថា : រយ៉ី​រយ៉ៃ ដែល​រយ៉ៃ​ក្រៃ​ពេក : សំពត់​រហែក​រយ៉ី​រយ៉ៃ ។
  10. រយ៉ៃ ( គុ.គុនសព្ទ )
    ដែល​រតាយ​ដូច​គេ​ច្រៀក​រាត់​រាយ : សំពត់​រហែក​រយ៉ៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រយ៉ី>រយ៉ី ផង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. រហែក ( adj ) [rɔhaek]   - detail »
    to be torn, ripped, tattered, worn out.
  2. រហែក ( n ) [rɔhaek]   - detail »
    tear, rupture, laceration
Headley's Khmer-English Dictionary Subentry Full Text Search
  1. រហែករហុយ [rɔhaek rɔhoy]
    to be torn to shreds
  2. រហែករហោក [rɔhaek rɔhaok]
    to be riddled with holes; in rags
  3. សំលៀកបំពាក់រហែកច្រៀកងៀត [sɑmliek bɑmpeak rɔhaek criək ŋiət]
    torn up clothes, rags


Prohok Solutions @2017 : Learn Khmer | Khmer Calendar