Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លើកលែង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. អស្វ ( ន.នាមសព្ទ ) [អ័ស-ស្វៈ ]
    ឬ បា.; សំ. (អឝ្វ) សេះ ។
    - អស្វ​កុដី ឬ - អស្ស​កុដិ រោង​សេះ (វេវ. អស្វ​សាលា ឬ អស្ស--) ។
    - អស្វ​កោវិទ ឬ អស្ស-- អ្នក​ដែល​ស្ទាត់​ជំនាញ​ខាង​សេះ​ គឺ​អ្នក​ដែល​ប៉ិន​ប្រសប់​ខាង​បង្ហាត់​សេះ, ប្រើ​សេះ, ជិះ​សេះ ។
    - អស្វ​ឃោសៈ (សំ. អឝ្វ​ឃោឞ; បា. អស្សឃោស) សម្រែក​សេះ ។ នាម​បព្វជិត​ពុទ្ធ​សាសនិក ១ រូប​ខាង​ពួក​មហា​យាន ជា​អ្នក​ប្រាជ្ញ​មាន​នាម​ល្បីល្បាញ​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ែក​ខាង​លិច (ក្នុង​បុរាណ​សម័យ) បាន​តែង​គម្ពីរ​ពុទ្ធ​សាសនា​ជា​ភាសា​សំស្រ្កឹត​ច្រើន​គម្ពីរ​មាន​គម្ពីរ ពុទ្ធ​ចរិត ជាដើម... ។
    - អស្វ​ជពន៍, អស្ស-- (--ជប់) ឬ អស្វ​ជវ័ន, អស្ស-- ល្បឿន​សេះ ។
    - អស្វ​តរ ឬ អស្ស-- (--ដរ) សេះ​ល្អ; សេះ​លឿន ។
    - អស្វ​ទូត ឬ អស្ស-- អ្នក​ជិះ​សេះ​នាំ​សំបុត្រ​ឬ​នាំ​ដំណឹង​ទៅ​មក ។
    - អស្វ​ធន ឬ អស្ស-- សេះ​ជា​ទ្រព្យ; អ្នក​ដែល​មាន​សេះ​ជា​ទ្រព្យ គឺ​អ្នក​ដែល​មាន​សេះ​ជា​របរ ។
    - អស្វ​នាយ អ្នក​បរ​សេះ ។
    - អស្វ​បតី ឬ អស្ស-- (--ប៉ៈដី) ម្ចាស់​សេះ; អ្នក​ត្រួតត្រា​ខាង​ការ​រក្សា​សេះ (នៃ​ព្រះ​រាជា​ជាដើម) ។
    - អស្វ​បាល ឬ អស្ស-- អ្នក​រក្សា​សេះ; គង្វាល​សេះ ។
    - អស្វ​បោសក ឬ អស្ស-- (--ប៉ោសៈកៈ ឬ --ប៉ោសក់) អ្នក​ចិញ្ចឹម​សេះ (បើ​ស្ត្រី​ជា --បោសិកា) ។
    - អស្វ​ពាណិជ ឬ អស្ស-- (--និច) ឈ្មួញ​សេះ ។
    - អស្វ​ពាណិជ្ជ, --ពាណិជ្យ ឬ អស្ស-- (--និច) ជំនួញ​សេះ ។
    - អស្វ​ពាហ៍ ឬ អស្ស-- ពាហនៈ​សេះ ឬ​សេះ​ជា​ពាហនៈ (ខ្មែរ​ប្រើ​ក្លាយ​ជា អស្សុ​ពាហ៍ ក៏​មាន, គួរ​លើកលែង​ប្រើ) ។
    - អស្វ​ពេទ្យ ឬ អស្ស-- (សំ. អឝ្វ​វៃទ្យ; បា. អស្ស​វេជ្ជ) ពេទ្យ​ព្យាបាល​សេះ, ពេទ្យ​សេះ (ហៅ​ដោយ​រួប​រួម​ថា បសុ​ពេទ្យ “ពេទ្យ​ព្យាបាល​សត្វ​ចិញ្ចឹម ឬ​ពេទ្យ​សត្វ” ក៏​បាន) ។
    - អស្វ​ភារៈ ឬ អស្ស-- អ្វី​ៗ​ជា​គ្រឿង​ធ្ងន់​ដែល​ដឹក​នាំ​ទៅ​មក​ដោយ​ខ្នង​សេះ ។
    - អស្វ​មេធ ឬ អស្ស-- ឈ្មោះ​ពិធី​មហា​យញ្ញ​មួយ​យ៉ាង​គេ​លែង​សេះ​ស​មួយ​ឲ្យ​ចេញ​ដើរ​ទៅ, មាន​ព្យុហ​យាត្រា​តាម​ទៅ​ជា​មួយ​ផង សំដៅ​ទៅ​ត្រង់​ប្រទេស​ឬ​ក្រុង​ដែល​គេ​ត្រូវ​ការ​យក​ជា​ចំណុះ..., ចេញ​ទៅ​ពេញ​មួយ​ឆ្នាំ​តាម​កាល​កំណត់​នៃ​យញ្ញ​ពិធី​នោះ..., លុះ​ដល់​ត្រឡប់​មក​វិញ (ក្នុង​ខែ​ថ្ងៃ​ត្រូវ​នឹង​ខែ​ថ្ងៃ កាល​ដែល​ចេញ​ទៅ) គេ​ពិឃាត​សេះ​ស​នោះ​ធ្វើ​បូជា​យញ្ញ (ជា​ព្រះ​រាជ​ពិធី​ប្រកាស​មហា​តេជានុភាព យក​ប្រទេស​ឯ​ទៀត​ៗ​ជា​ចំណុះ នៃ​ព្រះ​រាជា​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដែល​ប្រតិបត្តិ​ជឿ​កាន់​តាម​លទ្ធិ​ព្រាហ្មណ៍, មាន​តំណាល​តែ​ក្នុង​រឿងរ៉ាវ​ពី​ព្រេង​នាយ) ។
    - អស្វ​យាត្រ ឬ អស្ស-- យាត្រា​ដោយ​សេះ; ដំណើរ​ទៅ​ដោយ​សេះ ។
    - អស្វ​យាន ឬ អស្ស-- យាន​សេះ ។
    - អស្វ​យុគ ឬ អស្ស-- សេះ​មួយ​គូ​ឬ​សេះ​មួយ​នឹម ។
    - អស្វ​យុទ្ធ ឬ អស្ស-- ការ​ប្រយុទ្ធ​គ្នា​នៃ​សេះ​និង​សេះ (សេះ​ប្រខាំ​គ្នា); ការ​ច្បាំង​គ្នា​ដោយ​កង​ទ័ព​សេះ, ចម្បាំង​ទ័ព​សេះ។
    - អស្វ​រ័ត្ន ឬ​អស្ស​រ័តន៍ សេះ​រ័ត្ន (សេះ​កែវ សម្រាប់​ព្រះ​រាជា​ចក្រពត្តិ)។
    - អស្វ​រថ ឬ អស្ស-- រថ​ទឹម​សេះ (រទេះ​សេះ) ។
    - អស្វ​រាជ ឬ អស្ស-- ស្តេច​សេះ​គឺ​សេះ​ដែល​មាន​អានុភាព​ជាង​អស់​សេះ ឬ​សេះ​ព្រះ​ទីន័ង​នៃ​ព្រះ​រាជា, សេះ​មង្គល ។
    - អស្វ​ឫទ្ធិ, អស្ស-- ឬ - អស្វ​រឹទ្ធិ, អស្ស-- ឫទ្ធិ​នៃ​សេះ ។ ពាក្យ​នេះ​ខ្មែរ​សន្មត​ប្រើ​តាម​សម័យ​និយម​ហៅ​គ្រឿង​ឥស្សរិយាភរណៈ ឬ​គ្រឿង​ឥស្សរិយ យស​ដែល​បារាំងសែស​ហៅ សឺវ៉ាលីយេរ (Chevalier) : គ្រឿង ឥស្សរិយ​យស​អស្ស​ឫទ្ធិ ឬ មេដាយ​អស្ស​ឫទ្ធិ (ហៅ​ ឥស្សរិ-យាភរណៈ​អស្ស​ឫទ្ធិ ក៏​បាន) ។
    - អស្វ​សាទិន (សំ. អឝ្វ​សាទិន៑) ទាហាន​សេះ; អ្នក​ជិះ​សេះ ។
    - អស្វ​សាលា ឬ អស្ស-- (សំ. អឝ្វ​ឝាលា; បា. អស្ស​សាលា) រោង​សេះ (វេវ. អស្វ​កុដី ឬ អស្ស​កុដិ) ។
    - អស្វ​សាវ (សំ. អឝ្វ​ឝាវ) កូន​សេះ ។
    - អស្វ​សិល្ប ឬ - អស្ស​សិប្បៈ សិល្ប​សាស្រ្ត​ខាង​សេះ ។
    - អស្វ​សូត ឬ អស្ស-- សារថី, អ្នក​បរ​រថ​សេះ ។
    - អស្វាជានេយ្យ ឬ អស្សា-- (អ. ថ. --នៃ; សំ. អឝ្វ + អាជា-នេយ; បា. អស្ស + អាជានេយ្យ ឬ អាជានីយ) សេះ​អាជានេយ្យ (សេះ​ដែល​មាន​ល្បឿន​លឿន​ឆាប់​ទាន់​ចិត្ត ។
    - អស្វានិក, អស្សា-- ឬ --នីក (សំ. អឝ្វ, បា. អស្ស + អនីក “កង​ទ័ព, ក្បួន​ទ័ព”) កង​ទ័ព​សេះ, ក្បួន​ទ័ព​សេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីក​លក្ខណៈ ផង ។
    - អស្វារោហៈ, អស្សា-- ឬ - អស្វារោហ៍, អស្សា-- (សំ. អឝ្វ, បា. អស្ស + អារោហ “អ្នក​ជិះ”) អ្នក​ជិះ​សេះ, ជំនិះ​សេះ ។ល។
  2. អាក្រោស ( ន.នាមសព្ទ )
    (អាក្រោឝ ឬ អាក្រោឝន) ពាក្យ​គរហា, ពាក្យ​និន្ទា; បណ្តាសា; ពាក្យ​ជេរ​ប្រទេច​ឮ​ខ្លាំង​ៗ; ការ​ស្រែក​គំហក​ឬ​គំរាម, ការ​សង្ឃក​ដាក់ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ ចំពោះ​ការ​ស្រែក (ដោយ​មាន​កំហឹង​ខ្លាំង​ភ្លេច​គិត​ដល់​សេចក្ដី​អៀន​ខ្មាស) ប្រកាស​ទោស​អ្នក​ដែល​ឈ្លោះ​ប្រកែក​នឹង​ខ្លួន ឲ្យ​អ្នក​ស្រុក​ភូមិ​ផង​របង​ជា​មួយ​បាន​ឮ​រាល់​គ្នា : ស្រែក​អាក្រោស​ឲ្យ​អ្នក​ស្រុក​ទុក​ភូមិ​ឮ​រាល់​គ្នា ។ មួយ​យ៉ាង​ទៀត, ប្រើ​ចំពោះ​ការ​បណ្ដើរ​មនុស្ស​មាន​ទោស​ឲ្យ​ដើរ​ស្រែក​ប្រកាស​ទោស​កំហុស​របស់​ខ្លួន​ឲ្យ​សាធារណ​ជន​បាន​ឮ​ទួទៅ (ធ្វើ​ជា​ផ្លូវ​រាជការ) : បណ្តើរ​អាក្រោស (ប្រើ​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។ ចួន​កាល, ក្មេង​ដែល​ប្រហែស​ឲ្យ​បែក​របស់​ស្រួយ​ដូច​យ៉ាង ក្អម​ដី, កែវ, ចាន​ជាដើម, ដើម្បី​ក្មេង​នោះ​រាង​ចាល​ចេះ​ប្រុង​ប្រយ័ត្ន​មិន​ប្រហែស​ឲ្យ​បែក​ទៀត, គេ​យក​បំណែក​អំបែង​នោះ ចង​ព្យួរ​នឹង​ក​ក្មេង​នោះ​ឲ្យ​វា​ដើរ​បី​ជុំ​ផ្ទះ​លំនៅ ស្រែក​ប្រកាស​ឲ្យ​គេ​រាល់​គ្នា​ឮ​ថា អាក្រោស​អើយ ខ្ញុំ​ឲ្យ​បែក​ក្អម !... (ការ​ផ្ចាល​ទោស​បែប​នេះ​លើសលុប​ណាស់, អ្នក​ដែល​ធ្លាប់​ប្រកាន់​ធ្វើ គួរ​លើកលែង​ធ្វើ​ត​ទៅ) ។
  3. អ្នកងារ ( ន.នាមសព្ទ ) [នាក់--]
    អ្នក​ធ្វើ​ការ​ងារ​មាន​កម្រិត​តាម​រាជប្បញ្ញតិ្ត គឺ​ជន​ដែល​ត្រូវ​ទោស​របឹប​ជាដើម​ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ថ្នាក់​ទី ៤ (សូទ្រៈ) ជាប់​ជា​ពូជ​វង្ស​ត​រៀង​ទៅ​ឬ​ជន​ដែល​កើត​ក្នុង​ពូជ​វង្ស​នោះ : ពួក​អ្នក​ងារ, ពូជ​អ្នក​ងារ (មាន​ច្រើន​ពួក​ច្រើន​ពូជ) ។ ព. ផ្ទ. ព្រៃ​ងារ (វេស្សៈ​ឬ​វៃស្យៈ) ។ ក្នុង​កម្ពុជ​រដ្ឋ លើកលែង​មិន​ឲ្យ​មាន​អ្នក​ងារ​ពី​ក្នុង​ឆ្នាំ​រោង​ចត្វាស័ក ព. ស. ២៤៣៦ គ. ស. ១៨៩២; តាំង​ពី​នោះ​មក ពាក្យ​ថា អ្នក​ងារ ថា ព្រៃ​ងារ ក៏​បាត់​បន្តិច​ម្តង​ៗ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. លើកលែង [lǝǝ kɑɑ lɛɛŋ]
    to exclude, discard, reject, quit, abandon
  2. លើកលែងចេញ [lǝǝ kɑɑ lɛɛŋ cəɲ]
    See:លើកលែង


Prohok Solutions @2017 : Learn Khmer | Khmer Calendar