Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លេខទោ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. លេខទោ
    (ព. ម. អាមេណ្ឌិត​សញ្ញា) ។
  2. អាមេណ្ឌិត ( គុ.គុនសព្ទ ) [--មេន-ឌិតៈ ឬ--មេន-ឌិត]
    (សំ. អាម្រេឌិត) ដែល​ផ្ទួន​ពីរ​ដង, ដែល​ផ្ទួន​ៗ, ថែម​ៗ, ដែល​ថា​ដដែល​ៗ, ច្រំដែល (ប្រើ​ចំពោះ​តែ​សម្ដី : ពាក្យ​ថា ផ្សេង​ៗ, ទីទៃ​ៗ, តូច​ៗ, ធំ​ៗ, កុំ​ៗ, ទេ​ៗ ជាដើម​ជា​សម្ដី​អាមេណ្ឌិត) ។ ប្រើ​ជា ន. ក៏​បាន “ពាក្យ​ផ្ទួន” (ដូច​គ្នា នឹង អាមេណ្ឌន) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --មេន-ឌិតៈ, ដូច​ជា អាមេណ្ឌិត​ពាក្យ  ឬ--វាចា, --វាទ ពាក្យ​ផ្ទួន, សម្ដី​ថែម​ៗ ដូច​យ៉ាង ទៅ​ៗ !, កុំ​ៗ, បង​ៗ ជាដើម (ហៅ​ អនុលាប ក៏​បាន) ។
    - អាមេណ្ឌិត​លេខ ឬ - អាមេណ្ឌិត​សញ្ញា លេខ​ផ្ទួន​ឬ​គ្រឿង​សម្គាល់​ពាក្យ​ផ្ទួន ។ ខ្មែរ​ប្រើ​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ មាន​សណ្ឋាន​ខាង​ក្បាល​ឬ​ខាង​លើ​ជា​លេខ ២ ប៉ុន្តែ​ខាង​កន្ទុយ​ឬ​ខាង​ក្រោម​ទាញ​ចុះ (ៗ) នេះ សម្រាប់​សរសេរ​រៀង​ពី​ខាង​មុខ​ពាក្យ ដែល​ត្រូវ​ថា ផ្ទួន, ដូច​ជា ផ្សេង​ៗ, ទីទៃ​ៗ, បង​ៗ, ប្អូន​ៗ ជាដើម, ប៉ុន្តែ​ពាក្យ បា. ដូច​យ៉ាង អាបោ អាបោ ជាដើម​កុំ​ប្រើ អាបោ​ៗ ត្រូវ​ប្រើ អាបោ អាបោ តាម​រូប​ដើម (ហៅ លេខទោ ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ទៀត​ផង) ។
    - អាមេណ្ឌិត​វាទី អ្នក​ដែល​ច្រើន​តែ​និយាយ​ផ្ទួន​ៗ, ដូច​ជា លោក​ៗ, អ្នក​ៗ, តា​ៗ, យាយ​ៗ ជាដើម (បើ​ស្ត្រី​ជា អាមេណ្ឌិត​វាទិនី) ។
    - អាមេណ្ឌិត​សព្ទ សព្ទ​ផ្ទួន​ៗ, ដូច​ជា បា. អាបោ អាបោ “ទឹក​ៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើន​ៗ (ច្រើន​ក្រៃលែង)” ជាដើម; ខ្មែរ​ដូច​ជា ផ្សេង​ៗ, ទីទៃ​ៗ; ច្រើន​ៗ; តិច​ៗ; ដដែល​ៗ ជាដើម ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. លេខទោ [leek too]
    the orthographic symbol ( ៗ ) which indicates the doubling of the preceding word or syllable
  2. វណ្ណយុត្ត [vannaʔ yut~yuttaʔ]
    diacritical mark, accent and punctuation symbol There are a total of 19: 1) វិសជ៌នី or វិសគ៌ (ះ ); 2) មូសិកទន្ត ( ៉ ); 3) ត្រីសព្ទ ( ៊ ); 4) ទណ្ឌឃាត បដិសេធ) ( ៍ ); 5) របាទ រេផៈ ) ( ៌ ); 6) រស្សសញ្ញា បន្តក់ ) (់); 7) សំយោគសញ្ញា (័); 8) អាមេណ្ឌិត សញ្ញា លេខទោ) ( ៗ ); 9) លេខអស្តា ( ៏ ); 10) កាកបាទ ជើងក្អែក ) (៎ ); 11) កុក្កុដនេត្រ ភ្នែកមាន់ ) (៙); 12) របះ ល្បះ ) (។ ); 13) របះចប់ or របះ​បរិយោ​សាន​ ល្បះចប់ ) ( ៕ ); 14) គោមូត្រ ( ៚ ); 15) រ៉ាត់ គាប ) ( ); 16) រជ្ជុសញ្ញា ( ); 17) មច្ឆណ្ឌសញ្ញា ពងត្រី ) ( .... ); 18) បេយ្យាល (។ប។ or ។ល។​ ); 19) យុគលពិន្ទុ ( ៈ )
    See:ធ្មេញកណ្ដុរ


Prohok Solutions @2017 : Learn Khmer | Khmer Calendar