Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លេង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្សាន្ត ( កិ.កិរិយាសព្ទ ) [កំសាន ]
    សម្រាក​ចិត្ត, ធ្វើ​ឲ្យ​ក្សាន្ត​ចិត្ត, លំហើយ​ចិត្ត, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផេ្សង​ៗ : ដើរ​លេង​កម្សាន្ត​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សាន្ត) ។
  2. កូនគោល ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ ដែល​គេ​យក​ដុំ​ឈើ​ស្រាល​មាន​រលួស​ជាដើម​ធ្វើ​ជា​កូន បើ​លេង​វេលា​យប់​ដុត​ដុំ​ឈើ​នោះ​ឲ្យ​ឆេះ ដាក់​កណ្ដាល​ទី​ស្នាម​លេង ហើយ​យក​ដំបង​វាយ​ដណ្ដើម​ដុំ​ឈើ​នោះ​ឲ្យ​ខ្ទាត​ទៅ​កាន់​ទី​របស់​ខ្លួន​ៗ ទាំង​ពីរ​ខាង បើ​ពួក​ណា​វាយ​បាន ទៅ​ដល់​ទី​របស់​ខ្លួន​មុន ពួក​នោះ​ឈ្នះ : លេង​កូន​គោល ។
  3. កូនគ្លី ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​អំពី​កៅ​ស៊ូ មាន​សណ្ឋាន​ជា​ដុំ​មូល​សម្រាប់​បោះ​ប្រមៀល​លេង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលី ផង) ។
  4. កែអួក ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ សម្រាប់​លេង​បញ្ចូល​មេមត់ :
    - ភ្លេង​កែ​អួក ។
  5. ក្បាលមឿង, ឬក្បាលជីមឿង ( ន.នាមសព្ទ )
    ឈ្មោះ​រន្ធ​ពិសេស​ពីរ​ក្នុង​ល្បែង​បាយខុំ ស្ថិត​នៅ​ខាង​ដើម គេ​សន្មត​ថា​រន្ធ​ពីរ​នេះ​ជា​ធំ ​ជា​ប្រធាន គេ​ដាក់​គ្រាប់​ក្នុង​មួយ​រន្ធ ៥ គ្រាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាយខុំ​ផង) ។ គ្រាប់​លញ់ ៤ គ្រាប់​ដែល​ក្មេង​តម្រៀប ក្នុង​ល្បែង​បាញ់​រង​ក៏​ហៅ​ថា​ក្បាលមឿង​ដែរ គឺ​ក្មេង​រៀប​បី​គ្រាប់​ដូច​មុំ​ចង្ក្រាន​ហើយ​ដាំ​មួយ​ពី​លើ​រួច​តម្រៀប​រាយ​បន្ត​គ្នា​ជា​ខ្សែ​ច្រើន​គ្រាប់​មក​ទៀត​ធ្វើ​ជា​កន្ទុយ​ហើយ​បោះ​តម្រូវ​កាត់​ផ្ដាច់​ដោយ​មេ​ជា​កើយ​មួយ ។ បើ​អ្នក​បោះ​ត្រូវ​គ្រាប់​ខ្ទាត​ដាច់​ត្រឹម​ណា សន្មតិ​ឈ្នះ​ត្រឹម​ណោះ ។ បើ​បោះ​ត្រូវ​ក្បាលមឿង ឈ្នះ​ទាំងអស់ ។ (ល្បែង​ពួក​ប្រុសៗ លេង​ដោយ​គ្រាប់​លញ់)
  6. ក្រសាល ( កិ.កិរិយាសព្ទ )
    លេង​លំហើយ (រ. ស.) : ស្ដេច​ទ្រង់​ក្រសាល ។
  7. កាច់សង្រែក ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​ក្មេង​លេង​គ្នា​ពីរ​នាក់ ឈរ​ឬ​អង្គុយ​ឈម​មុខ ហើយ​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ដៃ​នោះ ឲ្យ​មាន​សណ្ឋាន​ដូច​គូទ​សង្រែក​ហើយ​យោគ​ទៅ​យោគ​មក ហៅ លេង​កាច់​សង្រែក ។
  8. កីឡដ្ឋាន ( ន.នាមសព្ទ ) [កី-ឡាត់-ឋាន]
    ទី​កន្លែង​សម្រាប់​លេង​ល្បែង ផ្សេង​ៗ ។
  9. កីឡា ( ន.នាមសព្ទ )
    ការ​លេង​ល្បែង, ល្បែង​កម្សាន្ត​ផ្សេង​ៗ : លេង​កីឡា, ប្រកួត​កីឡា ។
  10. កីឡា​ភូមិ ( ន.នាមសព្ទ )
    ទី​សម្រាប់​លេង, ទី​លេង​កម្សាន្ត, ទី​លាន​សម្រាប់​លេង​ល្បែង​ផ្សេងៗ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ម៏ ( i ) [mɔɔ]   - detail »
    hey! come (on!), let's ... (informal; ម៏ is a spoken variant of មក់ if used when speaking to a person of a higher status it would be very rude and abrupt)
    Eg. ម៏ទៅហែលទឹក​លេង​ : ! Let's go swimming!
  2. លេង ( v ) [leiŋ]   - detail »
    to visit
  3. លេង ( v ) [leiŋ]   - detail »
    to play; to do something for fun or pleasure; to act in a play; to joke, flirt; to show off; to deceive; to act rashly.
  4. លេង [leiŋ]   - detail »
    to happen, occur
    Eg. ហេតុអ្វីលេងអញ្ចឹង : ? How did this happen?
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រាន់តែ [kroan tae]
    only, just, merely
    Eg. ខ្ញុំគ្រាន់តែនិយាយ​លេង​បន្តិច​បន្តួច ស្រាប់តែគាត់ខឹង: I just made a little joke and suddenly he was angry.
  2. ចូលលេង [cool leeŋ]
    to drop in, pay a visit
  3. ចេញលេង [cəɲ leeŋ]
    to take a break (e.g. between classes)
  4. ចំអកលេង [cɑmʔɑɑk leeŋ]
    to joke, tease
  5. ជន្លលេង [cʊənlɔɔ leeŋ]
    to tease (someone)
  6. ដើរលេង [daə leeŋ]
    to go for a walk, take a stroll
  7. ដើរលេង [daə leeŋ]
    to go out (for a walk), (take a) stroll
  8. ដេកលេង [deɛk leeŋ]
    to relax by lying down
  9. ទៅលេង [tɨv~toh leeŋ]
    to go to visit
  10. និយាយលេង [niʔyiey leeŋ]
    to joke

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar