Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វប្បកម្ម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កោសេយ្យ​វប្បកម្ម ( ន.នាមសព្ទ ) [--យ៉ៈ-វ៉ាប់-ប៉ៈ-កាំ ]
    ការ​ចិញ្ចឹម​នាង, ការ​ធ្វើ​សូត្រ, មុខ​របរ​សូត្រ ។
  2. អារាម ( ន.នាមសព្ទ ) [--រ៉ាម]
    ប្រទេស​ឬ​ទី​ដែល​នាំ​ទឹក​ចិត្ត​ឲ្យ​រីករាយ​សប្បាយ គឺ សួន, សួន​ច្បារ; អាវាស​ដែល​មាន​សួន​ច្បារ​និង​កុដិ​លំនៅ​នៃ​ពួក​បព្វជិត ។ ខ្មែរ​ហៅ​ចំពោះ​តែ​ទី​វត្ត​របស់​បព្វជិត​ថា អារាម  ឬ វត្ត​អារាម (ទី​វត្ត​បាន​ជា​ហៅ អារាម ព្រោះ​កាល​ពី​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ គេ​ច្រើន​យក​សួន​ច្បារ​ឬ​ឱទ្យាន​ធ្វើ​ជា​អាវាស​សម្រាប់​ពួក​បព្វជិត ដូច​យ៉ាង​វត្ត​វេឡុវ័ន (ក្នុង​ពុទ្ធ​កាល) ជាដើម; ឬ​ពុំនោះ​ក្នុង​ទី​វត្ត​ទាំងពួង​គេ​ដាំ​ដើម​ឈើ​តូច​ធំ​មាន​របៀប​ជា​សួន​ច្បារ​ឬ​ជា ឧទ្យាន ជា​ទី​សប្បាយ​ប្លែក​ជាង​ភូមិ​លំនៅ​របស់​ពួក​គ្រហស្ថ, ដោយ​ហេតុ​នេះ​ទើប​ហៅ​ថា អារាម  “សួន” ឬ “ទី​នាំ​ទឹក​ចិត្ត​ឲ្យ​រីករាយ​សប្បាយ, ទី​សប្បាយ​ប្លែក​ជាង​ភូមិ​គ្រហស្ថ”)។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --រ៉ាម៉ៈ, ដូច​ជា អារាម​ករ ឬ--ការ  អ្នក​សាង​សួន​ឬ​អ្នក​សាង​វត្ត (បើ​ស្ត្រី​ជា អារាម​ការិកា) ។
    - អារាម​ចេតិយ ឬ
    - --ថូប, --ស្តូប ចេតិយ​ឬ​ស្តូប​ក្នុង​អារាម ។
    - អារាម​នាយក ឬ - អារាមាធិបតី (--ម៉ាធិប៉ៈតី) ចាងហ្វាង​សួន (បើ​ស្ត្រី​ជា អារាម​នាយិកា) ។
    - អារាម​បាល អ្នក​រក្សា​អារាម គឺ​អ្នក​ថែ​សួន​ឬ​អ្នក​ថែ​វត្ត (បើ​ស្ត្រី​ជា អារាម​បាលី ឬ អារាម​បាលិកា អ. ថ. --ប៉ា--) ។
    - អារាម​បុស្ប-- (--បុស) ឬ - --បុប្ផា ផ្កា​ក្នុង​សួន​ឬ​ក្នុង​វត្ត ។
    - អារាម​ព្រឹក្ស ឈើ​ក្នុង​សួន​ឬ​ក្នុង​វត្ត ។
    - អារាម​ភូមិ ទី​សួន ឬ​ទី​វត្ត ។
    - អារាម​វត្ថុ របស់​ឬ​អ្វី​ៗ​មាន​ដើម​ឈើ​ជាដើម​មាន​នៅ​ក្នុង​វត្ត (ព. វិ. ពុ.) ។
    - អារាម​វប្បកម្ម (--វ៉ាប់-ប៉ៈ-កាំ) ការ​ដាំ​សួន​ច្បារ, សិល្បៈ​ខាង​សួន​ច្បារ ។
    - អារាម​វប្បករ (--ក) អ្នក​ដាំ​សួន​ច្បារ, អ្នក​ប្រកប​កិច្ច​ការ​ខាង​ការ​ដាំ​ឈើ​សម្រាប់​សួន​ច្បារ (បើ​ស្ត្រី​ជា អារាម​វប្បការិកា) ។
    - អារាមាធិការ (--ម៉ា--) ចៅ​អធិការ​វត្ត (ហៅ អាវាសាធិការ ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អារាមាធិការ ចេះ​ធម៌​អាថ៌​អ្នក​គ្រប់គ្រង ទើប​ត្រូវ​តាម​ទំនង នាយកៈ-ធម៌​ប្រាំមួយ ។ បើ​ខ្វះ​ធម៌​ទាំង​នោះ ច្រើន​មាន​មោះហ្មង​ឲ្យ​ព្រួយ ឥត​មាន​អ្នក​ណា​ជួយ ត្រូវ​តែ​ខ្លួន​ជួយ​ខ្លួន​ឯង ។ល។
Headley's Khmer-English Dictionary Full Text Search
  1. វប្រក្រឹត្យ   - detail »
    See:វប្បកម្ម
Headley's Khmer-English Dictionary Subentry Full Text Search
  1. កោសេយ្យវប្បកម្ម [kaosay voappaʔ kam~kammeaʔ or kammaʔ]
    sericulture, the raising of silkworms
  2. ទារកវប្បកម្ម [tierʊək voappaʔ kam~kammeaʔ or kammaʔ]
    child-rearing, child welfare
  3. លាមកវប្បកម្ម [liemʊək~liemeaʔkaʔ voappaʔ kam~kammeaʔ or kammaʔ]
    stool culture
  4. រុក្ខវប្បកម្ម [rukkʰaʔ voappaʔ kam~kammeaʔ or kammaʔ]
    arboriculture (esp. of fruit trees)
  5. វនវប្បកម្ម [veaʔneaʔ~voan voappaʔ kam~kammeaʔ or kammaʔ]
    sylviculture, forestry, arboriculture
  6. វប្បកម្ម [voappaʔ kam~kammeaʔ or kammaʔ]
    distribution; cultivation, raising; sowing
  7. វប្បកិច្ច [voappaʔ kəc]
    See:វប្បកម្ម
  8. វប្បក្រឹត្យ [voappaʔ krət]
    See:វប្បកម្ម
  9. សាកវប្បកម្ម [saak voappaʔ kam~kammeaʔ or kammaʔ]
    gardening; horticulture
  10. ឯកវប្បកម្ម [ʔaek voappaʔ kam~kammeaʔ or kammaʔ]
    monoculture


Prohok Solutions @2017 : Learn Khmer | Khmer Calendar