Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វាសរង្គាភិវាទ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សុប្បភាត ( ន.នាមសព្ទ ) [សុប-ប៉ៈ-- ឬ--ប្រៈ-- ]
    អរុណោទ័យ, ពេល​ថ្ងៃ​រះ, ពេល​ភ្លឺ​ឯ​កើត : ចេញ​ដំណើរ​ទៅ​តាំង​ពី​សុប្បភាត ។ គុ. ដែល​រះ​ភ្លឺ​ច្បាស់​ពី​ទិស​បូព៌ : វេលា​សុប្រភាត ។
    - សុប្បភាត សុវត្ថិ ! ឬ - សុប្រភាត សួស្ដី ! អរុណ សុវត្ថិ ! ឬ​អរុណ សួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាសរង្គាភិវាទ ក្នុង​ពាក្យ វាសរ ឬ វាសរៈ ផង) ។
    - សុប្បភាត​កាល, --សម័យ ឬ សុប្រភាត-- (--តៈ--) ពេល​ថ្ងៃ​រះ (ដែរ) ។
  2. សាយណ្ហៈ ( ន.នាមសព្ទ ) [--យុ័ន-ហៈ]
    (សាយណ្ហ; សាយាហ្ន) វេលា​រសៀល, ពេល​ល្ងាច : វេលា​សាយ័ណ្ហ; ហៅ សាយណ្ហ​កាល ឬ--សម័យ ក៏​បាន (ព. ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហ​កាល, --សម័យ) ។ សាយណ្ហៈ សុវត្ថិ !  ឬ សាយណ្ហៈ សួស្ដី ! (សាយុ័ន-ហៈសុវ៉ាត់ ឬ--សួស-ស្ដី) “សួស្ដី​ក្នុង​វេលា​រសៀល​ឬ​ក្នុង​វេលា​ល្ងាច”; ពាក្យ​សម្រាប់​ឲ្យ​ពរ​គ្នា​ឬ​គំនាប់​គ្នា​ក្នុង​វេលា​តាំង​អំពី​ថ្ងៃ​ជ្រេ​ពី​ត្រង់ រហូត​ដល់​ថ្ងៃ​អស្ដង្គត (ប្រើ​តាម​សម័យ​និយម), បាន​សេចក្ដី​ថា សូម​ឲ្យ​មាន​សួស្ដី​ក្នុង​វេលា​រសៀល ឬ ក្នុង​វេលា​ល្ងាច !; សរសេរ​ជា សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! ក៏​បាន (ព. ផ្ទ. អរុណ សុវត្ថិ ! ឬ សួស្ដី !; រាត្រី សុវត្ថិ ! ឬ –សួស្ដី !) ។
    - សាយណ្ហាភិវាទ (បា. សាយណ្ហ + អភិវាទ) ការ​ពោល​ពាក្យ​គំនាប់​គ្នា​ក្នុង​វេលា​សាយ័ណ្ហ​ថា : សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! (ព. ផ្ទ. វាសរង្គាភិវាទ) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar