Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិស្សមោកាស

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. វិស្សម ( ន.នាមសព្ទ ) [វិះ-សៈម៉ៈ ]
    ការ​សម្រាក; ការ​ឈប់​សម្រាក, ដំណើរ​ឈប់ (មិន​ធ្វើ​ការ); ការ​សំណាក់ ។
    - វិស្សម​កាល,
    - វិស្សម​មាស ឬ - វិស្សមោកាស (បា. < វិស្សម + ឱកាស) ពេល, ខែ ឬ​ឱកាស ដែល​ឈប់​សម្រាក​មិន​ធ្វើ​ការ​ឬ​មិន​ចូល​សាលា​រៀន ។
    - វិស្សមដ្ឋាន ទី​សម្រាប់​ឈប់​សម្រាក; ទី​សម្រាប់​សំណាក់; ទី​សម្រាប់​ចត, ទី​សំចត ។
    - វិស្សម​មាល ឬ - វិស្សម​សាលា រោង​សម្រាប់​សំណាក់, សាលា​សំណាក់ ។
    - វិស្សម​សង្រ្គាម ការ​ឈប់​ច្បាំង, ការ​ស្ងប់​សឹក; ប្រទេស​ដែល​ស្ងប់ ឥត​ចម្បាំង ។ល។
  2. វិហារៈ ( ន.នាមសព្ទ ) [--ហារៈ]
    (វិហារ) ការ​នៅ, ការ​នៅ​ដោយ​សប្បាយ; ការ​ដើរ​លេង, ការ​ដើរ​កំសាន្ត​សប្បាយ; ការ​សម្រួល​អារម្មណ៍​ឲ្យ​គេច​ផុត​ចាក​កង្វល់ ។
    - វិហារ​កីឡា ឬ
    - --ក្រីឌា ល្បែង​កំសាន្ត​ចិត្ត, ការ​លេង​កំសាន្ត​អារម្មណ៍ ។
    - វិហារដ្ឋាន, --ស្ថាន, --ទេស, --ភូមិ ទី​សម្រាប់​ឈប់​សម្រាក​កំសាន្ត​សប្បាយ (ដូច​យ៉ាង​ទី​សម្រាប់​ពួក​សិស្ស​ឈប់​សម្រាក​កំសាន្ត​ក្នុង​ចន្លោះ​ម៉ោង​រៀន​ជាដើម) ។
    - វិហារ​ទិន ឬ - វិស្សម​ទិន ថ្ងៃ​ឈប់​សម្រាក ។
    - វិហារ​ធម៌ ធម៌​ឬ​សភាវៈ​ជា​ទី​សម្រាក​ចិត្ត; ឈាន, សមាបត្តិ ។
    - វិហារ​បព៌ត (--ហារៈបរពត់) ភ្នំ​សម្រាប់​កំសាន្ត​សប្បាយ ។
    - វិហារ​មាស ឬ
    - --កាល ឬ​ក៏ វិហារោកាស (បា. វិហារ + ឱកាស) ខែ​ឬ​ពេល, ឧកាស ដែល​ឈប់​សម្រាក​មិន​ធ្វើ​ការ​ឬ​មិន​ចូល​សាលា​រៀន (វិស្សម​មាស, វិស្សម​កាល, វិស្សមោកាស) ។
    - វិហារ​យាត្រា ការ​ដើរ​លេង​សប្បាយ, ការ​ដើរ​លេង​កំសាន្ត​ចិត្ត ឬ រំហើយ​ខ្លួន ។
    - វិហារ​វ័ន ព្រៃ​សម្រាប់​កំសាន្ត​សប្បាយ, ឧទ្យាន ។ល។
    - ទិព្វ​វិហារ (ទិប-ពៈវិហ៊ា) ការ​នៅ​ដូច​ជា ទេវតា ។
    - ផាសុ​វិហារ (--ហ៊ា) ការ​នៅ​សប្បាយ ។
    - ព្រហ្ម​វិហារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។ សុខ​វិហារ (--ហ៊ា) ការ​នៅ​ជា​សុខ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. វិស្សមោកាស ( n ) [vihsaʔmaokaah]   - detail »
    vacation; leave; break (between classes)
Headley's Khmer-English Dictionary Subentry Full Text Search
  1. វិស្សមមាស [vihsaʔmaʔ mieh]
    See:វិស្សមោកាស


Prohok Solutions @2017 : Learn Khmer | Khmer Calendar