Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាកសព

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខ្សែបាស ( ន.នាមសព្ទ )
    (បាស “អន្ទាក់, ខ្សែ​ចំណង, ខ្សែ​ឆ្វាក់...”) ឈ្មោះ​ខ្សែ​អំបោះ​ឆៅ សម្រាប់​ទាក់​ចង​រុំ​សាកសព​តាម​កិច្ច តាម​ក្បួន​យោគី ។
  2. ត្រដក់ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​ពួក​រនាល តែ​មាន​រូប​សណ្ឋាន​ធំ​ខ្ពស់​ចង្គ្រោង​ជាង​រនាល មាន​សម្បុរ​ប្រផេះ ចំពុះ​ធំ​វែង, ក​វែង ខាង​ក្រោម​មាន​សណ្ឋាន​ស្រដៀង​នឹង​ថង់ គេ​ច្រើន​ហៅ​ថា យាម, ក្បាល​រលីង​កណ្ដាល, មាន​មច្ឆាជាតិ​ជា​ចំណី ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ហៅ ត្រដក់​គម្រង់ ស៊ី​គម្រង់​សាកសព​ផ្សេង​ៗ ។
  3. បង្សុកូល ( ន.នាមសព្ទ ) [ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
    (បំសុកូល) គំនរ​អាចម៍​ដី, គំនរ​ធូលី​ឬ​អ្វី​ៗ​ដែល​ប្រឡាក់, ដែល​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី ។ សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម ប្រឡាក់​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ទស់​ដោយ​សម្គាល់​ថា​ជា​របស់​ឥត​ម្ចាស់ ព្រោះ​គេ​បោះ​បង់​ចោល លែង​ត្រូវ​ការ​ហើយ​ទាញ​យក​មក​ផ្សែផ្សំ​ធ្វើ​ជា​ចីវរ​ប្រើ​ប្រាស់​តាម​ពុទ្ធានុញ្ញាត (ចំពោះ​តែ​សំពត់​មាន​ព័ណ៌​ស​ឬ​លឿង ដែល​ល្មម​យក​មក​ជ្រលក់​សម្រួល​ព័ណ៌​បាន; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស សម្រាប់​បព្វជិត​អ្នក​មាន​សន្តោស​ស្ងប់​រម្ងាប់) ។ លុះ​ដល់​មក​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្ដារ​មឈូស​ជាដើម គេ​និមន្ត​ឲ្យ​បព្វជិត​ទាញ​យក​ទៅ​ទី​ចំពោះ​មុខ​គេ ឬ​កំបាំង​ពី​មុខ​គេ​ក៏​ហៅ​សំពត់​បង្សុកូល​ដែរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់​ប្រទេស, ហៅ​ដំណើរ​ដែល​គេ​និមន្ត​ភិក្ខុ​សាមណេរ ឲ្យ​ចាប់​កាន់​អំបោះ ឬ​ផ្ទាំង​សំពត់​ដែល​ត​ភ្ជាប់​ពី​សាកសព ឬ​ពី​អដ្ឋិ​ធាតុ​មក​សូត្រ​ធម៌ អនិច្ចាវត សង្ខារា... ក៏​ហៅ បង្សុកូល ដែរ; ច្រើន​ប្រើ​ជា កិ. ឬ គុ. ថា និមន្ត​លោក​បង្សុកូល, ធម៌​បង្សុកូល; បើ​ក្នុង​ព្រះ​បរម​រាជវាំង ច្រើន​ប្រើ​ពាក្យ​ថា និមន្ត​លោក​សត្តប្បករណ៍, ជា​ពាក្យ​ហៅ​កាត់​ខ្លី​ក្លាយ​មក​ពី​ពាក្យ​ថា និមន្ត​លោក​សូត្រ​សត្តប្បករណាភិធម្ម គឺ​និមន្ត​លោក​សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ (ដោយ​សង្ខេប) ។ល។
  4. បាស ( ន.នាមសព្ទ )
    (បាឝ) អន្ទាក់; ផ្នួង​សក់ ។ ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ហៅ​អំបោះ​ចំណង​ដែល​ចង​សំពត់​ស្នប​រុំ​សាកសព​ថា : ចង​ខ្សែ​បាស, កាត់​ខ្សែ​បាស ។
  5. បិសាច ( ន.នាមសព្ទ )
    (បិឝាច) អមនុស្ស​ជា​អាបាយិក​សត្ត​ដែល​កើត​នៅ​ក្នុង​មនុស្ស​លោក​មាន​ច្រើន​ពួក មាន​អមនុស្ស​ដែល​លិទ្ធ​ជញ្ជក់​ឈាម​ស្រស់ ឬ​ដែល​ជញ្ជក់​យក​រស​គំរង់​សាកសព​ជាដើម : ពួក​បិសាច, ខ្មោច​បិសាច ។
  6. បុគ្គល ( ន.នាមសព្ទ ) [បុក-គល់ ]
    (បុទ្គល) ចិត្ត, វិញ្ញាណ; រាង​កាយ, ខ្លួន​ប្រាណ; សត្វ​លោក​ទួទៅ​ទាំងអស់​ដែល​មាន​ចិត្ត​មាន​វិញ្ញាណ : បុគ្គល​ប្រុស​ស្រី ។ ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធ​សាសនា ហៅ​ភិក្ខុ ១ រូប​ថា បុគ្គល ។ ព. សា. រូប​សាកសព​ស្រស់​នៃ​មនុស្ស ក៏​ហៅ បុគ្គល ដែរ ។
  7. ផ្នូរ ( ន.នាមសព្ទ )
    ពំនូក​ដី​ដែល​ពូន​លើ​រណ្ដៅ​សាកសព : ពូន​ផ្នូរ, ផ្នូរ​ខ្មោច ។
  8. ផាយោង ( ន.នាមសព្ទ )
    សំពត់​បន្ទះ​វែង​សម្រាប់​ទាញ​យោង​ពី​សាកសព​ឬ​ពី​អដ្ឋិ​ធាតុ​មក​ដល់​ដៃ​ព្រះ​ភិក្ខុ​សង្ឃ​ចាប់​កាន់​សូត្រ​ធម៌​បង្សុកូល; ហៅ​ថា ទូ ឬ សំពត់​ទូ ក៏​បាន (ប្រើ​តាម​ទំនៀម​ប្រទេស) ។
  9. មតក ( ន.នាមសព្ទ ) [មៈតៈកៈ]
    (មតក; ម្ឫតក) បុគ្គល​ដែល​ស្លាប់​ហើយ ។
    - មតក​បរិក្ខារ ឬ - មតក​ភណ្ឌ (មៈតៈកៈបរ៉ិក-ខា ឬ--ភ័ន) គ្រឿង​បរិក្ខារ ឬ​ទ្រព្យ​របស់​បុគ្គល​ដែល​ស្លាប់​ហើយ ។
    - មតក​ភត្ត (មៈតៈកៈភ័ត) ភត្ត​ដែល​គេ​ឧទ្ទិស​ឲ្យ​បុគ្គល​ស្លាប់ (ខាង​ពុទ្ធ​សាសនា ចំពោះ​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​សង្ឃ ហើយ​ឧទ្ទិស​ចំណែក​បុណ្យ​ទៅ​បុគ្គល​ស្លាប់; ខាង​លិទ្ធិ​ដទៃ ចំពោះ​បាយ​សំណែន) ។
    - មតក​រូប (មតៈកៈរូប) សព, សាកសព ។
    - មតក​សាសន៍ (មៈតៈកៈសាស) បណ្ដាំ​បុគ្គល​ស្លាប់ (បណ្ដាំ​ខ្មោច) ។ល។
  10. សាកសព [--សប់ ]
    មើល​ពាក្យ សាក ៣ ន. ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សាកសព [saak sɑp]
    corpse, dead body (of a person), carcass (of an animal)


Prohok Solutions @2017 : Learn Khmer | Khmer Calendar