Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាធុ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ធម្ម ( ន.នាមសព្ទ ) [ធ័ម-មៈ]
    (ធម៌) ធម៌, សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញា​ញាណ; គុណ; សេចក្ដី​ចម្រើន; អារម្មណ៍​ខាង​ផ្លូវ​ចិត្ត; ការ​រិះ​គិត; សង្ខារ; កិរិយា​មារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យ​នេះ​ប្រើ​សម្រាប់​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត​ដូច​ជា ធម្ម​កថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដី​ដែល​ជា​ធម៌; ការ​សំដែង​ធម៌ ។
    - ធម្ម​កម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការ​ដែល​ប្រកប​ដោយ​ធម៌, ដែល​ត្រូវ​តាម​ធម៌ ។ ព. ផ្ទ. អធម្ម​កម្ម ។
    - ធម្ម​កាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌​កាយ) កាយ​មួយ​យ៉ាង​ក្នុង​កាយ​ទាំង​បី​របស់​ព្រះ​សព្វញ្ញុ​ពុទ្ធ​គឺ រូប​កាយ, នាម​កាយ, ធម្ម​កាយ; ព្រះ​ធម៌​ដែល​ជា​ពុទ្ធ​ភាសិត​ហៅ​ថា ធម្ម​កាយ ព្រោះ​ទុក​ដូច​ជា រូប​កាយ​របស់​ព្រះ​អង្គ សូម្បី​ទ្រង់​បរិព្វាន​ទៅ​ហើយ ក៏​នៅ​មាន​ព្រះ​ធម៌​នេះ​ជា​តំណាង​ព្រះ​អង្គ ។
    - ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះ​ក្រសួង​រដ្ឋ​មន្ត្រី​សម្រេច​កិច្ចការ​ខាង​សាសនា : ក្រសួង​ធម្មការ ។
    - ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួក​ធម៌, កង​ធម៌; ចំនួន​កង​ធម៌​ជា​ពុទ្ធ​វចនៈ​ក្នុង​ព្រះ​ត្រៃ​បិដក ហៅ​ថា ព្រះ​ធម៌ ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
    - ធម្ម​គុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌​គុណ) គុណ​ព្រះ​ធម៌ គឺ​សភាវៈ​ដែល​ស្រោច​ស្រង់​ទ្រទ្រង់​សត្វ​អ្នក​ប្រតិបត្តិ​តាម​គន្លង​ធម៌​ឲ្យ​បាន​សេចក្ដី​សុខ ។
    - ធម្ម​គោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដី​កោត​ក្រែង​ចំពោះ​ធម៌ គឺ​សេចក្ដី​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​គន្លង​ធម៌ ។ ឈ្មោះ​សាស្ត្រា​ប្រែ​រយ​មួយ​ខ្សែ សម្រាប់​សំដែង​ជា​មុន​បង្អស់​ប្រាប់​សេចក្ដី​គោរព​ធម៌ ក្នុង​ឱកាស​បុណ្យ​ធំ​ៗ តាម​ទម្លាប់​ពុទ្ធ​សាសនិក​ជន​ក្នុង​កម្ពុជ​រដ្ឋ : សាស្ត្រា​ព្រះ​ធម្ម​គោរព ។
    - ធម្ម​ចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រ​គឺ​ធម៌​ឬ​ធម៌​ដូច​ជា​កង់ គឺ​ធម៌​ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ជា​ដំបូង​បង្អស់ ក្នុង​កាល​ព្រះ​អង្គ​បាន​ត្រាស់​ទើប​បាន ៥៩​ថ្ងៃ, ទ្រង់​សំដែង​អរិយ​សច្ច ៤ បង្វិល​ដំណើរ​សេចក្ដី​ដូច​ជា​កង់​រទេះ ។
    - ធម្ម​ចក្កប្បវត្តន​សូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌​ចក្រ​ប្រវត៌ន​សូត្រ) ឈ្មោះ​សូត្រ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ធម្ម​ចក្ក ។
    - ធម្ម​ចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌​ចក្សុស៑ ឬ--ចក្សុ) ភ្នែក​គឺ​ធម៌ ឬ​ធម៌​ទុក​ដូច​ជា​ភ្នែក, បាន​ខាង​ឯ​អរិយ​មគ្គ​ជាន់​ក្រោម​បី​ប្រភេទ​គឺ សោតាបត្តិ​មគ្គ, សកទាគាមិ​មគ្គ, អនាគាមិ​មគ្គ; តែ​ច្រើន​សំដៅ​ចំពោះ សោតាបត្តិ​មគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយ​មគ្គ ផង) ។
    - ធម្ម​ចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌​ចៃត្យ) ចេតិយ​ដែល​បញ្ចុះ​ព្រះ​ធម៌ ។
    - ធម្ម​មន្ទីរ, តួ​គម្ពីរ ឬ​ទូ​ដែល​តម្កល់​គម្ពីរ, ក្រាំង, សៀវភៅ​ធម៌​ជា​ពុទ្ធ​សាសនា, ជា​សុភាសិត​ក៏​ហៅ​ថា ធម្ម​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
    - ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
    - ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វី​ៗ​ដែល​តែង​មាន​មក, ទំនៀម, ទម្លាប់ ។
    - ធម្ម​ទាន (ធ័ម-មៈ--) ន. (បា.) ការ​ឲ្យ​ធម៌ គឺ​ការ​សម្ដែង​ធម៌, និយាយ, បង្រៀន​ធម៌; ការ​កសាង​គម្ពីរ​ដីកា​ធម៌​វិន័យ : ធ្វើ​ធម្ម​ទាន, កសាង​ធម្ម​ទាន; ធម្ម​ទាន​មាន​ផល​ច្រើន​ជាង​ទាន​ទាំងពួង ព្រោះ​ជា​គ្រូ​ប្រាប់​ផ្លូវ​ខុស​ត្រូវ ។
    - ធម្ម​ទូត (ធ័ម-មៈ--) ន. (បា.) ទូត​របស់​ធម៌​គឺ​អ្នក​ដែល​គេ​បញ្ជូន​ទៅ​កាន់​ទី​ផ្សេង​ៗ ដើម្បី​ឲ្យ​ផ្សាយ​ធម៌ ។
    - ធម្ម​ទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរ​សំដែង​ធម៌ ។
    - ធម្ម​ធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នក​មាន​ធាតុ​ជា​ធម៌ គឺ​ព្រះ​ពុទ្ធ; ធាតុ​គឺ​ធម៌ ។
    - ធម្ម​និទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេស​នៃ​ធម៌, ការ​សម្ដែង​ញែក​ចែក​នូវ​ធម៌ ។
    - ធម្ម​និយម ឬ - ធម្ម​និយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដី​កំណត់​តាម​ធម្មតា ។
    - ធម្ម​នីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះ​គម្ពីរ​មួយ​ដែល​សម្ដែង​អំពី​បែប​គតិ​លោក និង​គតិ​ធម៌ ។
    - ធម្ម​នុញ្ញ ឬ - ធម្ម​នូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះ​ច្បាប់​មួយ​ក្រម សម្ដែង​ពី​របៀប​ការ​ក្នុង​តុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​ធម្ម​នុញ្ញ ផង) ។
    - ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្ស​ព្រោះ​ធម៌ គឺ​អ្នក​សិក្សា​ធម៌​អាថ៌​អំពី​សំណាក់​គ្រូ​អាចារ្យ​ណា​មួយ ។
    - ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការ​ប្រតិបត្តិ​ធម៌, ការ​ប្រព្រឹត្ត​តាម​ច្បាប់ : ព្រះ​ពុទ្ធ​ទ្រង់​លើក​យក​ធម្មប្បដិបត្តិ​មក​ជា​គោល​ធំ​បំផុត ។
    - ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការ​ប្រៀប​ប្រដូច​ស្រដៀង​នឹង​ធម៌, ធម៌​ប្លម, ធម៌​ក្លែងក្លាយ : សេចក្ដី​ត្រង់​ឃ្លា​នេះ គឺ​ជា​ធម្មប្បដិរូប​ទេ ។
    - ធម្មប្បដិ​សម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការ​បែក​ប្រាជ្ញា​យល់​ធ្លុះ​ធ្លាយ​ក្នុង​ធម៌, ប្រាជ្ញា​បែក​ភ្លឺ​ស្វាង​ឥត​ទើស​ទាក់​ក្នុង​ធម៌ ។
    - ធម្ម​បថ (ធ័ម-មៈ-បត់) ន. (បា.) គន្លង​ធម៌, ផ្លូវ​ធម៌ ។
    - ធម្ម​បទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវ​ធម៌, លំអាន​ធម៌ ។ ឈ្មោះ​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សុត្តន្ត​បិដក​ខាង​ពួក​ខុទ្ទក​និកាយ ហៅ​ថា ខុទ្ទក​និកាយ ធម្ម​បទ, ជា​ពុទ្ធ​ភាសិត​សុទ្ធ​តែ​ជា​គាថា​ទាំងអស់ ហៅ​ថា ធម្ម​បទ​គាថា ឬ គាថា​ធម្ម​បទ ។
    - ធម្ម​បទដ្ឋ​កថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះ​អដ្ឋ​កថា គឺ​គម្ពីរ​អធិប្បាយ​សេចក្ដី​គាថា​ធម្ម​បទ, អដ្ឋ​កថា​នេះ​មាន​ពីរ​ភាគ, ភាគ​ខាង​ដើម​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បុព្វ​ភាគ, ភាគ​ខាង​ចុង​ហៅ​ថា ធម្ម​បទដ្ឋ​កថា​បច្ឆិម​ភាគ ។
    - ធម្ម​បរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយ​នៃ​ធម៌, សេចក្ដី​អធិប្បាយ​វែក​ញែក​នូវ​ធម៌, ការ​ពន្យល់​សេចក្ដី​តាម​ដំណើរ​ធម៌ : ធម្ម​បរិយាយ​នេះ​មិន​ត្រូវ​តាម​របៀប​ទេ, ធម្ម​បរិយាយ​នោះ​ពីរោះ​ជ្រាលជ្រៅ​ល្អ​ណាស់ ។
    - ធម្ម​បាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌​ប្រមោទ ឬ ធម៌​ប្រាមោទ្យ) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​បាល (ធ័ម-មៈ--) ន. (បា.) អ្នក​រក្សា​ធម៌ ។
    - ធម្ម​បីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌​ប្រីតិ) ដំណើរ​ក្រេប​ផឹក​រស​ធម៌; សេចក្ដី​រីករាយ​ចំពោះ​ធម៌ : អ្នក​មាន​ធម្មបីតិ​ក្នុង​សន្តាន​រមែង​សម្រេច​ឥរិយាបថ​ទាំង ៤ ជា​សុខ ។ ធម្ម​បូជា (ធ័ម-មៈ--) ន. (បា.) បូជា​ចំពោះ​ធម៌, បូជា​ចំពោះ​អ្នក​ចេះ​ធម៌​ឬ​ចំពោះ​អ្នក​ប្រព្រឹត្ត​ធម៌ : វត្ថុ​នេះ​ជា​ធម្ម​បូជា​របស់​ខ្ញុំ ។
    - ធម្ម​មន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្ម​មន្ទិរ) ផ្ទះ, កន្លែង​តម្កល់​ធម៌ គឺ​បណ្ណាល័យ​តម្កល់​គម្ពីរ​ផ្សេង​ៗ ។
    - ធម្ម​មាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្ម​មាមក) អ្នក​ដែល​រាប់​អាន​គោរព​ថា​ព្រះ​ធម៌​ជា​របស់​អាត្មា​អញ គឺ​អ្នក​ដែល​ជឿ​ធម៌​ជា​ពុទ្ធ​សាសនា​ស៊ប់​ចិត្ត ឥត​មាន​ងាក​បែរ ។
    - ធម្ម​មូល (ធ័ម-មៈ--) ន. (បា.) ឫស​គល់​នៃ​ធម៌, ទី​តាំង​នៃ​ធម៌ : សេចក្ដី​ដឹង​គុណ​គោរព​អ្នក​មាន​គុណ ជា​ធម្ម​មូល ។
    - ធម្ម​មោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដី​រីករាយ​ចំពោះ​ធម៌ ។
    - ធម្ម​យុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌​យុក្ត) អ្នក​ប្រកប​ដោយ​ធម៌; ដែល​ប្រកប​ដោយ​ធម៌ ។
    - ធម្ម​យុត្តិក​និកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះ​គណៈ​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​សម័យ​សព្វ​ថ្ងៃ​នេះ ដែល​ជា​គូ​គ្នា​នឹង​មហា​និកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
    - ធម្ម​រក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌​រក្សិត) អ្នក​រក្សា​ធម៌ ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​ឈ្មោះ​ភិក្ខុ​ឬ​សាមណេរ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ចួន​កាល​ប្រើ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​ក៏​មាន ។
    - ធម្ម​រក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តី​ដែល​ជន​អ្នក​ប្រព្រឹត្ត​ធម៌​ត្រូវ​គ្នា គ្រប់គ្រង​រក្សា​ជា​ធំ​ត្រួតត្រា​លើ : ស្ត្រី​ធម្ម​រក្ខិតា ។
    - ធម្ម​រក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការ​រក្សា​ធម៌ ។ ពាក្យ​នេះ​សព្វ​ថ្ងៃ ខ្មែរ​យើង​ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​សង្ឃ​ការី : ព្រះ​ធម្ម​រក្សា ។
    - ធម្ម​រតនៈ ឬ - ធម្ម​រ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្ម​រតន, សំ. ធម៌​រត្ន) កែវ​គឺ​ព្រះ​ធម៌ ឬ​ព្រះ​ធម៌​ដែល​ទុក​ជា​កែវ​ដ៏​វិសេស ។
    - ធម៌​រត្ន ឬ - ធម៌​រ័ត្ន (ធ័រ​រ័ត) ន. (ដូច​គ្នា​នឹង ធម្ម​រតនៈ ឬ ធម្ម​រ័តន៍) ។
    - ធម្ម​រា
    - ជ (ធ័ម-មៈ-រាច) ន. (បា.) លោក​ដែល​ជា​ស្ដេច​ព្រោះ​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​សម្ពុទ្ធ​ជា​ធម្ម​រាជ ។ ធម្ម​លាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភ​ដែល​កើត​ដោយ​ធម៌, ការ​បាន​អ្វី​ៗ ដោយ​នូវ​ធម៌ : ទ្រព្យ​នេះ​ជា​ធម្ម​លាភ​របស់​ខ្ញុំ ។
    - ធម្ម​លិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នក​សរសេរ, កត់ត្រា, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណ​ស័ក្តិ​ខាង​បព្វជិត​ទី​រាជា​គណៈ​ជាន់​ខ្ពស់ : ព្រះ​ធម្ម​លិខិត; ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​តាំង​ដល់​ទី​សម្ដេច​​ក៏​មាន : សម្ដេច​ព្រះ​ធម្ម​លិខិត ។
    - ធម្ម​វិធី (ធ័ម-មៈ--) ន. (បា.) បែប​ផែន​នៃ​ធម៌, វិធី​ប្រតិបត្តិ​ធម៌ ។
    - ធម្ម​សង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
    - ធម្ម​សង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួក​ព្រះ​ថេរៈ​អ្នក​សង្គាយនា​ធម៌ គឺ​ពួក​ព្រះ​ថេរានុត្ថេរៈ ដែល​ប្រជុំ​គ្នា​ផ្ទៀង​ព្រះ​ត្រៃ​បិដក ដូច​កាល​ប្រជុំ​ធ្វើ​បឋម​សង្គាយនា​ជាដើម ។
    - ធម្ម​សង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការ​ប្រជុំ​ផ្ទៀង​ធម៌​គឺ​ការ​ផ្ទៀង​ផ្ទាត់​រួបរួម​ធម្ម​វិន័យ​ឲ្យ​មាន​របៀប​ត្រឹមត្រូវ​តាម​បែប​ដើម (ហៅ​ថា ធម្ម​សង្គាយនា ក៏​បាន) ។
    - ធម្ម​សង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្ម​សង្គីតិកាចរិយ) ពួក​លោក​អាចារ្យ​អ្នក​ផ្ទៀង​ផ្ទាត់​រួបរួម​ធម៌ (ពាក្យ​នេះ​ជា​វេវចនៈ​នៃ ធម្ម​សង្គាហកត្ថេរ) ។
    - ធម្ម​សភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌​សភា) សាលា​សម្រាប់​ប្រជុំ​ប្រឹក្សា​អំពី​ធម៌ ។ សាលា​យុត្តិ​ធម៌; សាលា​ជំនុំ​ក្ដី ។
    - ធម្មស្សវន​កាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌​ស្រវណ​កាល) កាល, ពេល​ដែល​សាធុជន​គួរ​ស្ដាប់​ធម៌ (ថ្ងៃ​សីល​ឬ​ក្រៅ​ពី​ថ្ងៃ​សីល​ក៏​ដោយ ដែល​មាន​ពេល​ឱកាស​គួរ​សាធុ​ជន​ស្ដាប់​ធម៌ ហៅ​ថា ធម្មស្សវន​កាល) ។
    - ធម្ម​សាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការ​សន្ទនា​អំពី​ធម៌, ការ​ប្រឹក្សា, សាក​សួរ​អំពី​ធម៌ : ធ្វើ​ធម្ម​សាកច្ឆា, ស្ដាប់​ធម្ម​សាកច្ឆា ។
    - ធម្ម​សាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្ម​សាស្ត្រ) ។
    - ធម្ម​សាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌​ស្វាមិន៑) ម្ចាស់​លើ​គេ​ព្រោះ​បាន​ត្រាស់​ដឹង​ធម៌ (ព្រះ​សព្វញ្ញុ​ពុទ្ធ) : ព្រះ​ធម្ម​សាមី; ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​ធម្ម​សាមី ។
    - ធម្ម​សារ (ធ័ម-មៈ--) ន. (បា.) ខ្លឹម​ធម៌, ធម៌​មាន​ខ្លឹម គឺ​ធម៌​ដែល​នាំ​អ្នក​ប្រព្រឹត្ត​ឲ្យ​រួច​ចាក​ទុក្ខ ។
    - ធម្ម​សាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌​សាលា) សាលា​សម្រាប់​សាធុ​ជន​ប្រជុំ​ស្ដាប់​ធម៌, ប្រឹក្សា​អំពី​ធម៌ : សាលា​សម្រាប់​ប្រជុំ​រៀន​ធម៌ (រោង​រៀន​ធម៌) ។
    - ធម្ម​សាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យ​ប្រដៅ​ប្រកប​ដោយ​ធម៌, ពាក្យ​បណ្ដាំ​ឬ​ឱវាទ​ដែល​ទាក់ទង​ដោយ​ច្បាប់ ។
    - ធម្ម​សាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្ម​សាស្ត្រ; បា. ធម្ម​សត្ថ) ឈ្មោះ​គម្ពីរ​សំដែង​អំពី​យុតិ្ត​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ ។ ឈ្មោះ​ក្រម​ច្បាប់​យុត្តិ​ធម៌ (ខាង​តុលាការ) : ច្បាប់​ធម្ម​សាស្ត្រ (ហៅ​ក្លាយ​ជា ធម្ម​សាត្រ ក៏​មាន, គួរ​ប្រើ ធម្ម​សាស្ត្រ ឬ​ធម៌​សាស្ត្រ វិញ ត្រឹមត្រង់​តាម​ប្រភេទ​នៃ​ពាក្យ) ។
    - ធម្ម​សេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្ម​សេនាបតិ) នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ជា​អគ្គ​សាវ័ក (សាវ័ក​ខាង​ស្ដាំ) នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ; មាន​ន័យ​មួយ​ផ្សេង​ថា ព្រះ​ខីណាស្រព​ទាំងអស់​ក៏​សុទ្ធ​តែ​មាន​នាម​វិសេស​ថា ធម្ម​សេនាបតី បាន​ដែរ ព្រោះ​លោក​ច្បាំង​ឈ្នះ​សេនា​គឺ​អកុសល​ធម៌ ដោយ​កម្លាំង​រេហ៍​ពល​គឺ​កុសល​ធម៌​ដូច​ៗគ្នា​ទាំងអស់; ប៉ុន្តែ​ពាក្យ​នេះ ដែល​ប្រើ​ប្រាកដ ចំពោះ​តែ​ជា​នាម​វិសេស​របស់​ព្រះ​សារីបុត្តត្ថេរ​ប៉ុណ្ណោះ : ព្រះ​សារីបុត្ត​ជា​ធម្ម​សេនាបតី, ព្រះ​ធម្ម​សេនាបតី ។
    - ធម្ម​សំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដី​សំវេគ​ចំពោះ​ធម៌​មាន​ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
    - ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យ​អ្នក​បង្រៀន​ធម៌, គ្រូ​ព្រះ​ធម៌ : លោក​ជា​ធម្មាចារ្យ​របស់​ខ្ញុំ ។
    - ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍​អំពី​ធម៌; សាលា​យុតិ្តធម៌, សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូច​គ្នា​នឹង ធម្មាធិករណ៍ ដែរ ។
    - ធម្មាធិការ​នាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬ​ចាងហ្វាង) សាលា​ជំនុំ​ក្ដី ។
    - ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នក​ពិភាក្សា​ក្ដី, អ្នក​ជំនុំ​ក្ដី (ចៅក្រម) ។
    - ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការ​ផ្គង​តាំង​ចិត្ត​ចំពោះ​ធម៌; ការ​លើក​យក​ធម៌​ឬ​យក​ច្បាប់​មក​ជា​ទី​តាំង, ពាក្យ​ឬ​ប្រយោគ​ដែល​និយាយ​សំដៅ​ចំពោះ​អំពើ ឬ​ចំពោះ​ធម៌​ត្រង់​ៗ​តែ​ម្យ៉ាង មិន​បាន​និយាយ​ដល់​រូប​បុគ្គល​អ្នក​ធ្វើ​អ្នក​ប្រព្រឹត្ត ដូច​ជា​ប្រយោគ​ថា : បាប​រមែង​ឲ្យ​ផល​អាក្រក់, បុណ្យ​រមែង​ឲ្យ​ផល​ល្អ យ៉ាង​នេះ​ជាដើម ហៅ​ថា​ពាក្យ​ជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
    - ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នក​ដែល​មាន​ធម៌​ជា​អធិបតី គឺ​អ្នក​ដែល​ធ្វើ​អ្វី​ៗ អាង​ដល់​ធម៌ និង​ច្បាប់​ជា​ធំ; ដំណើរ​ដែល​អាង​ដល់​ធម៌​និង​ច្បាប់​ជា​ធំ ។
    - ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដី​អធិប្បាយ​ធម៌, ដំណើរ​ពន្យល់​ធម៌ ។
    - ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែល​សម​គួរ, ដែល​មាន​ទំនង​ដ៏​សម​គួរ​តាម​ធម៌, ដែល​ស្រប​ទៅ​តាម​ធម៌, ដែល​សមរម្យ​ត្រឹមត្រូវ​តាម​ច្បាប់ ។
    - ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍​របស់​ចិត្ត; អារម្មណ៍​គឺ​ធម៌ ឬ​ធម៌​ជា​អារម្មណ៍ ។ ក្នុង​អភិធម្មត្ថ​សង្គហៈ​ថា ធម៌ ៦ យ៉ាង​គឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅ​ថា ធម្មារម្មណ៍ ។
    - ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ​ធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈ​សម្រាប់​អង្គុយ​សំដែង​ធម៌ ឬ​សម្រាប់​អង្គុយ​សូត្រ​ធម៌, គ្រែ​សម្រាប់​អង្គុយ​សម្ដែង​ធម៌ : អង្គុយ​លើ​ធម្មាសនៈ; គ្រែ​ធម្មាសន៍ ។
    - ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែល​ប្រកប​ដោយ​ធម៌ : ព្រះ​បាទ​ធម្មិក, មនុស្ស​ធម្មិក, ទ្រព្យ​ធម្មិក, ភោជន​ធម្មិក ។ល។
    - ធម្មិក​រាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិក​រាជ) ស្ដេច​ប្រកប​ដោយ​ធម៌, ស្ដេច​ទ្រង់​ទសពិធ​ធម៌ : ព្រះ​មហា​ក្សត្រ​អង្គ​នុះ ទ្រង់​ជា​ធម្មិក​រាជ ។
    - ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការ​លើក​យក​ចំនួន​មាតិកា​ធម៌​នីមួយ​ៗ​មក​សម្ដែង​ប្រាប់​ឲ្យ​ដឹង​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម្ម​កថិក​មុន​នឹង​អធិប្បាយ​ពន្យល់​ធម៌​ណា​មួយ គប្បី​សំដែង​នូវ​ធម្មុទ្ទេស​សិន ។ មួយទៀត​ថា ការ​លើក​យក​ធម៌​៤​យ៉ាង មក​ពិចារណា​ ឬ​យក​មក​សម្ដែង​តាម​ការណ៍​ពិត ហៅ​ថា ធម្មុទ្ទេស, ធម៌ ៤ នោះ​គឺ ១-សត្វ​លោក សុទ្ធ​តែ​ឥត​ទៀងទាត់​ឋិតថេរ​ចិរកាល​ទេ តែងតែ​លុះ​ក្នុង​អំណាច​នៃជ​រា-ព្យាធិ-មរណៈ គេច​មិន​ផុត​ឡើយ; ២-សត្វ​លោក​ឥត​មាន​កន្លែង​ជ្រក​ពួន​ឲ្យ​រួច​អំពី​ការ​ភិតភ័យ​ទេ; ៣-សត្វ​លោក​ឥត​មាន​ទ្រព្យ​សម្បត្តិ​ក្រៅ​ពី​កុសល​កម្ម​ដែល​ខ្លួន​បាន​កសាង​សន្សំ​ទេ រមែង​តែ​លះ​សរពើ​ទាំង​អស់ ហើយ​ចេញ​ចាក​លោក​នេះ​ទៅ​ៗ; ៤-សត្វ​លោក​ជា​ទាសៈ​នៃ​តណ្ហា តែងតែ​មាន​ការ​ខ្វះ​កន្លះ​ជានិច្ច​មិន​ដែល​ពេញ​ចំណង់​ខ្លួន​ទេ ។ល។
  2. ប្រពៃ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ល្អ, ស្រួល; ត្រឹមត្រូវ : ប្រពៃ​ហើយ ! ល្អ​ហើយ ! ត្រូវ​ហើយ; ជួន​កាល​ថា សាធុ ! ប្រពៃ​ហើយ ! ឬ​ថា សាធុ ! សាធុ ! ប្រពៃ​ៗ​ហើយ !, ប្រពៃ​ណាស់​ហើយ !; ល្អ​ប្រពៃ ល្អ​ហ្មត់ហ្មង ។ល។
  3. ពរ ( ន.នាមសព្ទ )
    (វរ) គុណជាត​ដ៏​ប្រសើរ; គុណជាត​ឬ​អ្វី​ៗ ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត : សូម​ពរ, ឲ្យ​ពរ, ទទួល​ពរ ។ ឲ្យ​ពរ​សព្ទ​សាធុការ បញ្ចេញ​សូរ​សព្ទ​ថា សាធុ សូម​ឲ្យ... បាន​ប្រកប​តាម​បំណង!... ។ ស្រែក​ឲ្យ​ពរ​ឲ្យ​ជ័យ ស្រែក​ឲ្យ​ពរ​ថា សូម​ឲ្យ... មាន​ជ័យ​ជម្នះ ! ដូច​យ៉ាង​ស្រែក​ថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។ ពាក្យ​នេះ សំ. បា. ប្រើ​ជា គុ. ក៏​បាន ប្រែ​ថា “ប្រសើរ; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន, គួរ​ជ្រើសរើស​យក​តាម​គាប់​ចិត្ត”; ខ្មែរ​ប្រើ​ក្លាយ​មក​ជា ព្រះ ក៏​មាន, នៅ​ជា វរ ឬ វរៈ តាម​រូប​ដើម​ក៏​មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង វរ ឬ វរៈ ទៀត​ផង) ។
  4. សទ្ទ ( ន.នាមសព្ទ ) [ស័ត-ទៈ]
    (ឝព្ទ) សព្ទ គឺ​សូរ, សូរ​សព្ទ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី, សម្រែក ។
    - សទ្ទ​កោវិទ អ្នក​ឈ្លាស​ក្នុង​ភាសា; អ្នក​ឈ្លាស​ក្នុង​វេយ្យាករណ៍ ។
    - សទ្ទ​ឃោស សូរ​គឹកកង, សូរ​រំពង ។
    - សទ្ទ​ន័យ ន័យ, គោល​របស់​ភាសា ។
    - សទ្ទ​វិបល្លាស ដំណើរ​ភ្លាត់​សព្ទ, ការ​ប្រែប្រួល​សព្ទ ។
    - សទ្ទ​វិសេស គម្ពីរ​និយាយ​អំពី​សព្ទ​ផ្សេង​ៗ ដែល​ទាក់ទង​ដោយ​វេយ្យាការណ៍​ភាសា​បាលី (ហៅ​ក្លាយ​ជា សទ្ទា​វិសេស ក៏​មាន) ។
    - សទ្ទ​សញ្ញា ការ​សម្គាល់​ដោយ​សូរ​សព្ទ; ការ​បញ្ចេញ​វាចា​ថា សាធុ ! ។
    - សទ្ទ​សស្ត្រ ឬ - សព្ទ-- គម្ពីរ​កែ​សព្ទ; វេយ្យាករណ៍, គម្ពីរ​ពួក​វេយ្យាករណ៍ ។
    - សទ្ទានុក្រម (< បា. សុទ្ធ + សំ. អនុក្រម) វចនានុក្រម, បទានុក្រម ។ល។
  5. សព្ទ ( ន.នាមសព្ទ ) [ស័ប]
    (ឝព្ទ; សទ្ទ) សូរ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី; សម្រែក ។
    - ឆ្កួត​សព្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្កួត គុ.) ។
    - រៀន​ចាំ​សព្ទ រៀន​ចាំ​ពាក្យ​ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ ។
    - សូរ​សព្ទ សូរ​សំឡេង, សូរ​សម្ដី, សូរ​សម្រែក ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ ច្រើន​អាន​ថា ស័ប-ព្ទៈ, ដូច​ជា សព្ទ​ចោរ អ្នក​លួច​សព្ទ, អ្នក​លួច​យក​ពាក្យ​ឬ​រឿង​របស់​អ្នក​ដទៃ (ហៅ ចោរ​សព្ទ ក៏​បាន) ។
    - សព្ទ​ជាតិ ឬ - សទ្ទ​ជាតិ តួ​សព្ទ ។
    - សព័្ទន (ស័ប-ព័្ទន) គុ. ដែល​មាន​សូរ, ដែល​លាន់​សូរ​ចេញ​មក ។
    - សព្ទ​ព្រហ័្មន វេទ, ព្រះ​វេទ, ត្រៃ​វេទ ។
    - សព្ទ​សង្រ្គោះ អភិធាន​សព្ទ, វចនានុក្រម, បទានុក្រម ។
    - សព្ទ​សាស្រ្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ទ​សាស្រ្ត>សទ្ទ​សាស្រ្ត ក្នុង​ពាក្យ សទ្ទ) ។ល។
    - សព្ទ​សាធុការ (ស័ប--) ការ​បញ្ចេញ​វាចា​ថា សាធុ ! ឬ​ថា សាធុ សាធុ ! ។
    - សព្ទ​សាធុការ​ពរ ការ​បញ្ចេញ​វាចា​ថា សាធុ ! ព្រម​ទាំង​ឲ្យ​ពរ​ផង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ទ>សទ្ទ ផង) ។
  6. សាធុ ( គុ.គុនសព្ទ )
    ល្អ, ប្រពៃ; ត្រូវ, ត្រឹម​ត្រូវ; ស្រួល, ស្រួលបួល; ដែល​ឲ្យ​សម្រេច​ផល​ឬ​សម្រេច​ប្រយោជន៍; ដែល​ពិត, មែន;... ។ ន. សម្បុរ​ស, មនុស្ស​ចិត្ត​ល្អ, មនុស្ស​ចិត្ត​បុណ្យ, អ្នក​ប្រាជ្ញ ។ និ. សព្ទ​ប្រាប់​សេចក្ដី​ថា “ល្អ !; ល្អ​ហើយ !; ស្រួល​ហើយ !; ត្រូវ​ហើយ !; មែន !; មែន​ហើយ !; អរ​ហើយ !;...” ជា​ពាក្យ​សម្រាប់​ប្រើ​ក្នុង​ការ​ទទួល​អនុមោទនា, ទទួល​អំណរ, ទទួល​ព្រម​ផង​ជាដើម : បើ​អស់​លោក-អ្នក​យល់​ព្រម​ សូម​ឲ្យ​សទ្ទ​សញ្ញា​ថា សាធុ បី​ដង​ឲ្យ​ព្រម​ៗ​គ្នា​មក ! ។ល។ 
    - សាធុ​កម្ម អំពើ​ល្អ, បុណ្យ, កុសល ។
    - សាធុ​ការ ការ​បញ្ចេញ​វាចា​ថា សាធុ ! : ឲ្យ​សាធុ​ការ ឬ ឲ្យ​សព្ទ​សាធុ​ការ ។ ឈ្មោះ​ដំណើរ​ភ្លេង​ពិណពាទ្យ​មួយ​បទ : ភ្លេង​សាធុ​ការ ។
    - សាធុ​ការ​ពរ សាធុ​ការ​និង​ពរ ឬ​ពាក្យ​ពរ​ដែល​លាយ​ដោយ​សម្ដី​ថា សាធុ ! ផង : ឲ្យ​សាធុ​ការ​ពរ, ទទួល​សាធុ​ការ​ពរ ។
    - សាធុ​ការ​សព្ទ សូរ​សព្ទ​សាធុ​ការ ។
    - សាធុ​ការី អ្នក​បញ្ចេញ​វាចា​ថា សាធុ ! ឬ​អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ថា សាធុ ! (បើ​ស្ត្រី​ជា សាធុ​ការិនី) ។
    - សាធុ​កីឡា ឬ - --ក្រីឌា ការ​លេង​សាធុ, ល្បែង​សាធុ, ការ​រីករាយ​សប្បាយ​ដោយ​បញ្ចេញ​វាចា​ថា សាធុ ! គឺ​ការ​បញ្ចេញ​វាចា​ថា សាធុ ! ព្រម​ៗ​គ្នា​ឮ​ខ្លាំង​ៗ​រឿយ​ៗ​ក្នុង​វេលា​កំពុង​ដើរ​ហែ​ព្រះ​ពុទ្ធ​រូប ឬ​ដើរ​ប្រទក្សិណ​ឧបោសថាគារ​ជាដើម ដែល​មាន​មនុស្ស​ម្នាក់​ស្រែក​ថា អនុមោទនា​លោក​អឺយ ! (អ្ហឺយ) --អ្នក​ទាំងអស់​ទទួល​ព្រម​គ្នា​ថា សាធុ ! ឬ ទទួល​បី​ដង​ថា សាធុ ! សាធុ ! សាធុ ! ព្រម​ៗ​គ្នា​ឮ​ខ្លាំង​ៗ ។
    - សាធុ​ក្រឹត (សំ. សាធុក្ឫត) ដែល​បាន​ធ្វើ​ឬ​ផ្ទៀងផ្ទាត់​ត្រឹម​ត្រូវ​ហើយ : ការ​សាធុ​ក្រឹត, សៀវភៅ​សាធុ​ក្រឹត ។
    - សាធុ​ក្រឹត្យ (សំ. សាធុក្ឫត្យ) ក្រឹត្យ​ត្រឹមត្រូវ ។
    - សាធុ​គត (--គត់) ដែល​ឋិត​នៅ​ក្នុង​អំពើ​ល្អ; អ្នក​ត្រឹមត្រូវ (បើ​ស្ត្រី​ជា សាធុ​គតា) ។
    - សាធុ​ជន ជន​អ្នក​ត្រឹមត្រូវ, មនុស្ស​អ្នក​កាន់​អំពើ​ល្អ ។
    - សាធុ​ជាត ល្អ; ដែល​ត្រឹមត្រូវ, ដែល​សម្រេច​ត្រឹមត្រូវ​ហើយ ។
    - សាធុ​បថ ឬ - សាធុ​បទវី (--បត់ ឬ--បៈទៈវី) ផ្លូវ​នៃ​អំពើ​ល្អ, ផ្លូវ​ត្រឹមត្រូវ ។
    - សាធុ​ផល ផល​ល្អ ។
    - សាធុ​ពាហនៈ ឬ
    - --វាហនៈ ពាហនៈ​ដែល​បង្ហាត់​បាន​បទ​ហើយ ។
    - សាធុ​ព្រឹត្តិ (--ព្រឹត; សំ. សាធុវ្ឫត្តិ) ការ​ប្រព្រឹត្ត​ត្រឹមត្រូវ, មារយាទ​ល្អ ។
    - សាធុ​ភាព ភាព​ល្អ; ដំណើរ​មាន​ចិត្ត​ល្អ ។
    - សាធុ​រូប ដែល​មាន​សភាព​ល្អ; ដែល​ច្បាស់លាស់; សភាព​ត្រឹមត្រូវ ។
    - សាធុ​វាចា ឬ
    - --វាទ សម្ដី​ពីរោះ, សម្ដី​ត្រឹមត្រូវ; សាធុ​ការ ។
    - សាធុ​វាទី (បើ​ស្ត្រី​ជា សាធុ​វាទិនី) អ្នក​ពោល​ពាក្យ​ពីរោះ, ត្រឹមត្រូវ; សាធុ​ការី ឬ សាធុ​ការិនី ។
    - សាធុ​សព្ទ សូរ​សព្ទ​ថា សាធុ ! សូរ​ស្រែក​ឲ្យ​ពរ ។
    - សាធុ​សមាចារ (--សៈម៉ាចា) ឬ សាធ្វាចារ (សំ. បា. < សាធុ + អាចារ “មារយាទ”) មារយាទ​ល្អ; ដែល​មាន​មារយាទ​ល្អ; អ្នក​មាន​មារយាទ​ត្រឹមត្រូវ ។
    - សាធុ​សម្មត (--ស័ម-ម៉ត់) ឬ សាធុ​សន្មត (--សន់-ន៉ៈម៉ត់) ដែល​មាន​សេចក្ដី​យល់​ព្រម​អំពី​សប្បុរស ឬ​អំពី​អ្នក​ប្រាជ្ញ, ដែល​អ្នក​កាន់​ត្រឹមត្រូវ​យល់​ព្រម​ផង​ហើយ : សេចក្ដី​នេះ​ជា​សាធុ​សម្មត ។ល។
  7. សាធុ --
    (មើល​ក្នុង​ពាក្យ សាធុ) ។
  8. សាធ្វសាធុ ( ន.នាមសព្ទ ) [--ធ្វៈ--]
    (< សាធុ “សប្បុរស” + អសាធុ “អសប្បុរស”, ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ) សប្បុរស​និង​អសប្បុរស, អ្នក​ល្អ​និង​អ្នក​អាក្រក់, អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​និង​អ្នក​ប្រព្រឹត្ត​ខ្ជីខ្ជា : ពួក​សាធ្វ​សាធុ​បើ​ទុក​ជា​ច្រឡំ​គ្នា ក៏​មិន​យូរ​ប៉ុន្មាន​ដូច​ប្រេង​លាយ​ទឹក ។ ប្រើ​ជា សាធ្វា​សាធុ​ជន ក៏​បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សាធ្វា​សាធុ​ជន ទោះ​សម្ពន្ធ​រួប​រួម​គ្នា យូរ​ទៅ​គង់​ឃ្លាត​ឃ្លា ព្រោះ​ចរិយា​ផ្សេង​ដោយ​ខ្លួន ។
  9. សាធ្វាចារ
    (មើល​ក្នុង​ពាក្យ សាធុ) ។
  10. សាហុ ! ( និ.និបាតសព្ទ )
    ប្រពៃ​ហើយ !, ល្អ​ហើយ !, ស្រួល​ហើយ !; សាធុ !; ពាក្យ​សម្រាប់​ព្រះ​ថេរៈ​ជា​ឧបជ្ឈាយ៍​ឬ​អាចារ្យ​ទទួល​ព្រម​ក្នុង​វេលា​ដែល​ភិក្ខុ​ឬ​សាមណេរ សូម​និស្ស័យ (ព. វិ. ពុ.) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សាធុ ( n ) [saatʰuʔ]   - detail »
    generosity, charity, kindness, generous; kind / generous person; scholar
  2. សាធុ ( i ) [saatʰuʔ]   - detail »
    well done, bravo, amen (to express solemn approval at the end of prayers or statements)
  3. សាធុ ( v ) [saatʰuʔ]   - detail »
    (instruction given by an elder to a young child) to greet an elder respectfully
  4. សាធុ ( adj ) [saatʰuʔ]   - detail »
    to be good, righteous; excellent; correct, true, exact; proper.
Headley's Khmer-English Dictionary Subentry Full Text Search
  1. សទ្ទសញ្ញា [satteaʔ saɲɲaa]
    interjection, exclamation; specif. saying សាធុ in agreement
  2. សាធុ (...) ទៅចុះ!
    expression indicating satisfaction that something bad has happened to an enemy, well isn't that too bad!
    Eg. សាធុឲ្យវា អញ្ចឹងទៅចុះ​!: Well, he finally got just what he deserved!
  3. សាធុកម្ម [saatʰuʔ kam~kammeaʔ or kammaʔ]
    good act / deed
  4. សាធុការ [saatʰuʔ kaa]
    saying `amen, well done;' giving of good wishes; blessing, good wishes; approval
  5. សាធុការ [saatʰuʔ kaa]
    name of a song of blessing
  6. សាធុភាព [saatʰuʔ pʰiep]
    goodness, kindness, generosity
  7. សាធុរូប [saatʰuʔ ruup]
    to be good, presentable (of someone's appearance); to be clear; correct or proper conduct / appearance
  8. សាធុវាចា [saatʰuʔ viecaa]
    eloquent words / speech; eloquence
  9. សាធុវាចា [saatʰuʔ viecaa]
    giving of good wishes; blessing, good wishes; approval
  10. សាធុសមាចារ [saatʰuʔ saʔmaacaa]
    good / proper conduct; gentleman

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar