Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សូបៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ព្យញ្ជនៈ ( ន.នាមសព្ទ )
    (ព្យញ្ជន; វ្យញ្ជន) ម្ហូប​ក្រៅ​ពី​សម្ល​ទឹក គឺ​ម្ហូប​ក្រៀម, ម្ហូប​គោក, ម្ហូប​ខាប់, ឬ​ទឹក​ត្រី, ទឹក​គ្រឿង, អន្លក់ ជាដើម ហៅ ព្យញ្ជនាហារ (ព្យ័ញ-ជៈនាហា) ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូបៈ និង សម្ល ផង ។ បា. ឧត្តរិភង្គ ឈ្មោះ​ម្ហូប​គោ​មួយ​ប្រភេទ​ក្នុង វិ. ពុ. ថា​ជា ព្យញ្ជនៈ ដែរ ប្រហែល​ជា ប្រហិត ?
  2. សុន្ទរ ( គុ.គុនសព្ទ ) [សុន-ទៈរៈ ឬ សុន-ទ]
    ល្អ, ប្រពៃ; ពីរោះ, ដែល​គួរ​ចង់​ឮ គួរ​ចង់​ស្ដាប់, ពីរោះ​ចាប់​ចិត្ត; ដែល​គួរ​ស្រឡាញ់; គួរ​រីករាយ ។
    - សុន្ទរ​កថា សម្ដី​ពីរោះ, សម្ដី​គួរ​ចង់​ស្ដាប់ ។ ខ្មែរ​ហៅ​សម្ដី​សូត្រ​ថ្លែង​សេចក្ដី​ក្នុង​ទី​ប្រជុំ​ជន​ថា សុន្ទរ​កថា ដែរ : សូត្រ​សុន្ទរ​កថា​ក្នុង​មហា​សន្និបាត... (ហៅ សុន្ទរ​ពាក្យ ឬ សុន្ទរ​ពេចន៍ ក៏​បាន) ។
    - សុន្ទរ​កម្ម អំពើ​ល្អ; ការ​ងារ​ល្អ ។
    - សុន្ទរ​ភាព ភាព​ល្អ, សេចក្ដី​ល្អ ។
    - សុន្ទរ​មតិ គំនិត​ត្រូវ ។
    - សុន្ទរ​យាត្រា ដំណើរ​ល្អ, ដំណើរ​មាន​សុខ​ស្រួល ។
    - សុន្ទរ​យាន យាន​ល្អ, យាន​ស្រួល​ជិះ ។
    - សុន្ទរ​លក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈ​ល្អ ។
    - សុន្ទរ​វាចា ឬ
    - --វាទ ពាក្យ​ពីរោះ ។
    - សុន្ទរ​វាទិន ឬ - --វាទី អ្នក​ដែល​មាន​សំដី​ពីរោះ (បើ​ស្ត្រី​ជា សុន្ទរ​វាទិនី) ។
    - សុន្ទរ​សម្បត្តិ សម្បត្តិ​ល្អ; សម្បត្តិ​របស់​អ្នក​ល្អ (ការ​ប្រព្រឹត្ត​ល្អ) ។
    - សុន្ទរ​សូបៈ សម្ល​ឆ្ងាញ់ ។
    - សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទ​ល្អ, ដំបូន្មាន​ត្រូវ ។ល។
  3. សូប ( ន.នាមសព្ទ ) [--ប៉ៈ--]
    (សូប) សម្ល​ទឹក, ម្ហូប​មាន​ទឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ុប ផង) ។ ព. ផ្ទ. ព្យញ្ជនៈ ។
    - សូប​ការ សូទៈ (បើ​ស្ត្រី​ជា សូប​ការិកា) ។
    - សូប​ព្យញ្ជនៈ សម្ល​ទឹក​និង​សម្ល​គោក, ម្ហូប​មាន​ទឹក​និង​ម្ហូប​គោក​ឬ​ខាប់, ក្រៀម ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar