Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេនាង្គ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សេនា ( ន.នាមសព្ទ ) [--ន៉ា]
    ពួក​ទាហាន, ពួក​ពល, រេហ៍​ពល, កង​ទ័ព ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “មេ​កង​ទ័ព, មេ​កង​សឹក, អ្នក​ត្រួត​ពល” ក៏​មាន : សេនា​ទ័ព​ស្រួច, សេនា​ឆ្វេង, សេនា​ស្ដាំ, សេនា​ដៃ​ឯក ។
    - សេនា​កម្ម (បា.; សំ. --កម៌ន៑) កិច្ច​ការ​ឬ​បែប​បទ​របស់​កង​ទ័ព ។
    - សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃ​កង​ទ័ព​ជើង​គោក ។ តាម​របៀប​ក្នុង​បុរាណ​សម័យ​ចាត់​ជា ៤ ពួក​គឺ ១-កង​ទ័ព​ដំរី (ហៅ ហត្ថានីក); ២-កង​ទ័ព​សេះ (ហៅ អស្សានីក); ៣-កង​ទ័ព​រថ ឬ រទេះ (ហៅ រថានីក); ៤-កង​ទ័ព​ថ្មើរ​ជើង (ហៅ បត្តានីក); រួម​ទាំង ៤ ពួក​នេះ​ហៅ សេនាង្គ ឬ ចតុរង្គ​សេនា ឬ ក៏​ហៅ​ថា កង​ទ័ព​មួយ​វាហិនី ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីក​លក្ខណៈ និង វាហិនី ផង) ។
    - សេនាចរ ទាហាន​ល្បាត ។
    - សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នក​ចាត់​ការ​ខាង​កង​ទ័ព; អ្នក​ចាត់​កង​ទ័ព (អង្គ​សេនានី ឬ​អង្គ​ការ​ធំ​របស់​យោធា ឋិត​នៅ​ក្រោម​បង្គាប់​នៃ​ឧត្តម​សេនីយ៍ ជា​មេ​បញ្ជាការ សម្រាប់​ទទួល​ភារៈ​ចាត់​ការ​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​បញ្ជា) ។
    - សេនានិករ ពួក​ទ័ព, ប្រជុំ​កង​ទ័ព ។
    - សេនានី មេ​ទ័ព​ធំ, នាយ​ទាហាន​ជាន់​ខ្ពស់ ។
    - សេនានុព័ន្ធ សេនានី​ដែល​ចាត់​ឲ្យ​ទៅ​បំពេញ​កិច្ច​ការ​អម​រាជការ​នានា ក្រៅ​ពី​រាជការ​សឹក ដូច​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ដែល​នៅ​អម​ស្ថាន​ទូត​ជាដើម ។
    - សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយ​សេនា​គឺ​មហាមាត្យ; មន្រ្តី​ស័ក្ដិ​ធំ​ទី​ចតុស្ដម្ភ (ខ្មែរ​សម័យ​បុរាណ​ហៅ ព្រះ​បាទ​អស់​ជំនុំ)។
    - សេនាបតី​សភា មន្ទីរ​ជា​ទី​ប្រជុំ​ប្រឹក្សា​ការ​ផែន​ដី​សម្រាប់​ពួក​សេនាបតី។
    - សេនា​ប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេ​ទ័ព​រង ។
    - សេនា​ប្រមុខ មេ​ទ័ព​ធំ​បំផុត, ស្ដេច​សឹក ។
    - សេនា​ព្យុហៈ ឬ - --ព្យូហ៍ ក្បួន​ទ័ព, របៀប​កង​ទ័ព ។
    - សេនា​មុខ ទ័ព​ស្រួច ។
    - សេនា​យាត្រា ការ​ចេញ​ដើរ​នៃ​ពួក​ទាហាន ។
    - សេនា​សន្និបាត ការ​ភ្ជុំ​កង​ទ័ព ។ល។
  2. អនីកលក្ខណៈ ( ន.នាមសព្ទ ) [អៈនីកៈ-- ]
    (--លក្ខណ; --លក្សណ) លក្ខណៈ​នៃ​កង​ទ័ព​ឬ​នៃ​ក្បួន​ទ័ព, មាន ៤ ពួក​គឺ ១-ហត្ថានីក កង​ទ័ព​ដំរី; ២-អស្សានីក កង​ទ័ព​សេះ; ៣- រថានីក កង​ទ័ព​រថ​ឬ​រទេះ; ៤-បត្តានីក កង​ទ័ព​ថ្មើរ​ជើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេនាង្គ ក្នុង​ពាក្យ សេនា និង វាហិនី ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សេនាង្គ [seɛnaa -----]
    all the military land forces (In ancient times there were four types of land forces: ហត្ថានីក elephant army, អស្សានីក cavalry, រថានីក chariot army, បត្តានីក infantry)


Prohok Solutions @2017 : Learn Khmer | Khmer Calendar