Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេរីភាព

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទំនើង ( ន.នាមសព្ទ )
    សេចក្ដី​ទើង, ដំណើរ​ដែល​ធ្វើ​ឥត​ទើស​ទាល់​តាម​តែ​អំណាច​ចិត្ត, អំពើ​ចិត្ត, ចំណង់ : ធ្វើ​តាម​ទំនើង​ចិត្ត, ប្រព្រឹត​តាម​ទំនើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេរីភាព ផង) ។
  2. បរាធីន ( ន.នាមសព្ទ ) [ប៉ៈរ៉ា--]
    អ្នក​ដែល​លុះ​នៅ​ក្នុង​អំណាច, ក្នុង​បង្គាប់​នៃ​អ្នក​ដទៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទារាធីន ផង) ។ ព. ផ្ទ. អត្តាធីន, សេរីភាព ។
  3. បាវ ( ន.នាមសព្ទ )
    ទាសៈ​ឬ​ទាសី គឺ​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី (សម័យ​បច្ចុប្បន្ន​នេះ ឈប់​ប្រើ​ពាក្យ បាវ ហើយ ព្រោះ​គ្មាន ទាសៈ ឬ ទាសី ទេ មាន​តែ ឈ្នួល (មនុស្ស​ស៊ី​ឈ្នួល) និង កម្មករ, កម្មការិកា ឬ​ថា ប្រុស​បម្រើ, ស្រី​បម្រើ ប៉ុណ្ណោះ, ប្រជា​ពលរដ្ឋ​ទាំងពួង ក្នុង​ប្រទេស​កម្ពុជា​ក៏​សុទ្ធ​តែ​មាន សេរីភាព, សមភាព, ភាតរភាព អស់​ហើយ) ។
  4. សេរី ( ន.នាមសព្ទ ) [សេរ៉ី ]
    (< សេរ “សិទ្ធិ​ឬ​អំណាច​លើ​ខ្លួន” + ឦ (បច្ច័យ) “មាន”; ស្វៃរិន៑ < ស្វៃរ + ឥន៑) អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន, អត្តាធីន (ព. ផ្ទ. អសេរី, អនត្តាធីន, បរាធីន); បើ​ស្ត្រី​ជា សេរិនី (ប. ព. សេរ គុ. ឬ ន. ផង) ។
    - សេរីកា ការ​ដោះ​ខ្លួន​ឲ្យ​រួច, ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​សេរីភាព, ការ​រំដោះ​ចេញ​ឲ្យ​ផុត​ស្រឡះ​ពី​អំណាច​របស់​ជន​ដទៃ ។
    - សេរី​បទេស ឬ - ស្វៃរី​ប្រទេស (បា. សេរិ--; សំ. ស្វៃរិ--) ប្រទេស​ឯករាជ្យ​ដែល​មាន​អំណាច​ពេញ​ទី ។
    - សេរី​ភាព ឬ - ស្វៃរី​ភាព (បា. សេរិភាវ; សំ. ស្វៃរិ​ភាវ) អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​ក្រោម​ច្បាប់, អំណាច​ពេញ​ទី (ប៉ុន្តែ​មាន​មាត្រា​ច្បាប់​ជា​គោល​ដែរ) : មាន​សេរី​ភាព, ចិញ្ចឹម​ជីវិត​ដោយ​សេរី​ភាព, នៅ​ដោយ​សេរី​ភាព, ទៅ​មក​ដោយ​សេរី​ភាព ។
    - សេរី​រដ្ឋ រដ្ឋ​សេរី, រដ្ឋ​ដែល​មាន​សេរី​ភាព​ឬ​អំណាច​ពេញ​ទី, រដ្ឋ​ឯករាជ្យ ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. បើកសេរីភាព [baək seɛrǝy pʰiep]
    to grant freedom
  2. សាធារណសេរីភាព [saa tʰie nɑɑ seɛrǝy pʰiep]
    basic public freedom(s)
  3. សេរីភាព [seɛrǝy pʰiep]
    freedom, liberty


Prohok Solutions @2017 : Learn Khmer | Khmer Calendar