Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្គាល់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្លែង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ប្លែក​ចាក​រូប​រាង​ដើម ទៅ​យក​រូប​រាង​ថ្មី ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ឬ ពោល​ឲ្យ​ខុស​ចាក​សំដី​ដើម​ទៅ​ពោល​សំដី​ថ្មី​ដើម្បី​កុំ​ឲ្យ​គេ​ដឹង : ក្លែង​រូប, ក្លែង​សំដី, ក្លែង​សំឡេង ។
  2. ក្រមៅ ( គុ.គុនសព្ទ )
    ក្រហម​ចាស់ គឺ​ក្រហម​ខ្លាំង​ណាស់ ជិត​តែ​នឹង​ខ្មៅ តែ​មើល​ទៅ​នៅ​ស្គាល់​ជា​ពណ៌​ក្រហម : ក្រហម​ក្រមៅ ។
  3. ត្រីវិស័យ ( ន.នាមសព្ទ )
    ប្រដាប់​មួយ​ប្រភេទ រង្វង់​មុខ​ស្រដៀង​នឹង​នាឡិកា មាន​ទ្រនិច​វិល​ចង្អុល​ទៅ​ទិស​ខាង​ជើង​ជា​និច្ច​សម្រាប់​អ្នក​ដំណើរ​ប្រើ​មើល​កុំ​ឲ្យ​វង្វេង​ច្រឡំ​ទិស : ត្រី​វិស័យ​ជា​វត្ថុ​ចាំបាច់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឬ តាម​តំបន់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់ (ចិន​ជា​អ្នក​បង្កើត​ត្រីវិស័យ​នេះ​មុន​គេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនង​ជា​មក​ពី​មាន​អាការ​ដូច​ត្រី​ទេ​ដឹង ? ព្រោះ​ទ្រនិច​សម្រាប់​ចង្អុល​ទិស​កាល​ណា​គេ​ចាប់​កាន់​ប៉ះ​ត្រូវ​តួ​របស់​វា, វា​តែង​កម្រើក​រលាស់​ញ័រ​ៗ ដូច​អាការ​ត្រី​បង្រះ​ឬ​ហែល​ទឹក ។
  4. ទិដ្ឋមត្ត ( ន.នាមសព្ទ ) [ទិត-ឋៈមុ័ត]
    (ឬ—មត្តក; ទ្ឫស្ដ + មាត្រ ឬ មាត្រក) អ្នក​ដែល​ទើប​ជួប​ឃើញ​ស្គាល់​រាប់​រក​គ្នា​ជា​មិត្រ ក្នុង​គ្រា​ដំបូង​បំផុត; អ្វី​ៗ ដែល​ទើប​បាន​ឃើញ​ម្ដង​ដំបូង : មនុស្ស​ហ្នឹង​ជា​ទិដ្ឋមត្តក៍​របស់​យើង​សោះ​ទេ​ប៉ុន្តែ​មើល​ទៅ​អាការ​កិរិយា​របស់​គាត់​គួរ​ឲ្យ​យើង​ទុក​ចិត្ត​បាន; របស់​ហ្នឹង​ប្លែក​ណាស់​ជា​ទិដ្ឋមត្ត​របស់​ខ្ញុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : គួរ​តែ​ប្រយ័ត្ន កុំ​ជឿ​ទិដ្ឋមត្តក៍ ដោយ​ឥត​ទំនង ត្រូវ​តែ​ពិនិត្យ សិន​សឹម​ទាក់ទង ជា​មិត្ត​ភ័ក្តិ​ផង តាម​ហេតុ​ហុច​ឲ្យ ។
  5. ទោសញ្ញូ ( ន.នាមសព្ទ ) [ទោស័ញ-ញូ]
    អ្នក​ស្គាល់​ទោស, អ្នក​ស្គាល់​ខុស​ត្រូវ (អ្នក​ប្រាជ្ញ) ។
  6. ត្រលាំង ( ន.នាមសព្ទ ) [--ល៉ាំង ]
    មែន​ពិត, ប្រាដក, ជាក់​ស្ដែង : កូន​ប្រុស​ត្រលាំង មិន​សម​បើ​ធ្វើ​ការ​ប៉ុណ្ណឹង​មិន​កើត !; ជាតិ​ខ្មែរ​ត្រឡាំង​មិន​សម​បី បើ​មិន​ស្គាល់​ពុទ្ធ​សាសនា​សោះ !; កើត​មក​ជា​ខ្មែរ​ដូច​គេ​ដែរ មាន​ប្រាជ្ញា​ស្មារតី​ត្រលាំង ពុំ​សម​បើ​ពុំ​ចេះ​អក្សរ​ខ្មែរ​សោះ !
  7. ទទួល ( កិ.កិរិយាសព្ទ )
    ព្រម​តាម, ព្រម​យក, ព្រម​ស្គាល់, ព្រមព្រៀង​រាក់ទាក់ : គេ​ព្រម​ទទួល​ពាក្យ​នោះ​ហើយ, ទទួល​ភ្ញៀវ; លូក​ដៃ​ទៅ​ទ្រ ទៅ​យក​របស់​អ្វី​ៗ​ដែល​គេ​ហុច​មក : បាន​ទទួល​ប្រាក់​ពី​គេ ៥០ រៀល ។
  8. ទន្លេ​សាប ( ន.នាមសព្ទ )
    ឈ្មោះ​បឹង​ធំ​សម្បើម​សន្លឹម​បាត់​ត្រើយ​ស្រដៀង​នឹង​សមុទ្រ តែ​មាន​ទឹក​សាប ។ ក្នុង​កម្ពុជ​រដ្ឋ​យើង​មាន​ទន្លេ​សាប​មួយ​នៅ​ខាង​ទិស​ពាយព្យ​ក្រុង​ភ្នំពេញ ជា​ទី​សម្បូរ​មច្ឆជាតិ​បំផុត​ជាង​បឹង​ជាង​ទន្លេ​ឯ​ទៀត​ក្នុង​លោក ។ បើ​ស្រាវជ្រាវ​រក​ដើម​កំណើត​ពាក្យ ទន្លេ​សាប នេះ គួរ​យល់​ថា សៀម​ហៅ​សមុទ្រ​ថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរ​ថា “មិន​ប្រៃ”, សៀម​ថា ចឺត (អ.ថ. ជឺត “មិន​ប្រៃ”), គួរ​តែ​សៀម​ហៅ​បឹង​ធំ​ស្រដៀង​នឹង​សមុទ្រ​នេះ​ថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រ​សាប”, មិន​ដូច្នោះ​ទៅ​ជា ទះលេសាប , ទះលេ ជា​ពាក្យ​សៀម, សាប ជា​ពាក្យ​ខ្មែរ, សៀម​ថា ទះលេ “សមុទ្រ”, ខ្មែរ​ថា ទន្លេ “មហានទី”, ទន្លេ​សាប ថា “ទន្លេ​មិន​ប្រៃ” គឺ​ទន្លេ​មាន​ទឹក​សាប, តើ​មាន ទន្លេ​ប្រៃ នៅ​ឯណា​ដែរ​ឬ​ទេ​?--គ្មាន​ទេ, បើ​គ្មាន​ទន្លេ​ប្រៃ​ទេ ម៉េច​ក៏​មាន ទន្លេ​សាប ? --បើ​ខ្មែរ​ហៅ​បឹង​ធំ​នោះ​ថា សមុទ្រ​សាប, សៀម​ថា ទះល៉េចឺត យ៉ាង​នេះ​វិញ​ទើប​សម ។ ប៉ុន្តែ​យើង​កែ​ពាក្យ​នេះ​ឲ្យ​ទៅ​ជា សមុទ្រ​សាប ឬ ទះលេចឺត វិញ​ពុំ​កើត​ទេ ព្រោះ​ពាក្យ​ថា ទន្លេ​សាប នេះ​មាន​ចុះ​ក្នុង​ផែន​ទី​លោក​រួច​ទៅ​ហើយ, ក្នុង​សកល​លោក​គេ​ស្គាល់​ថា ទន្លេ​សាប ឬ ទះលេសាប អស់​ទៅ​ហើយ, ត្រូវ​តែ​ទុក​ឲ្យ​នៅ​ដូច​ដដែល ពុំ​គួរ​កែ​ឡើយ ។
  9. ទើស ( កិ.កិរិយាសព្ទ )
    ប៉ះ, ទល់; លូក​មិន​ចុះ : ចូរ​កាប់​មែក​ឈើ​ដែល​ទោរ​មក​លើ​ផ្លូវ​នេះ​ ចោល​ចេញ​ទៅ កុំ​ឲ្យ​ទើស​ក្បាល, លើក​ទូ​ចូល​មិន​រួច ព្រោះ​ទើស នឹង​ទ្វារ ។
    - ទើស​ទាល់ ទើស​ផង​ទាល់​ផង គឺ​ទើស​ដំណើរ​ទាល់​ទំនង​ដោយ​ស្គាល់​យោគ​យល់​គ្នា​ជាដើម : សូម​អ្នក​មាន​ប្រសាសន៍​មក​ចុះ កុំ​ទើស​ទាល់​អ្វី ! គេ​លក់​អីវ៉ាន់​ឲ្យ​ទាំង​ទើស​ទាល់ ។
    - ទើស​ទាល់ ទើស​ផង​ទាល់​ផង,... ។
    - ទើស​មេឃ ព. ប្រ. លើក​កម្ពស់​ហួស​ពេក ។ល។
  10. គាំទ្រ ( កិ.កិរិយាសព្ទ )
    ជួយ​ទល់​ទ្រ, ទំនុក​បម្រុង, ជួយ​ឧបត្ថម្ភ, ជួយ​គាំពារ, ទទួល​ស្គាល់ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្គាល់ ( v ) [skoal]   - detail »
    to know (someone), recognize, have seen before.
  2. ស្គាល់ ( adj ) [skoal]   - detail »
    to be familiar with
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទទួលស្គាល់ [tɔtuəl skoal]
    to accept, recognize; to endorse, acknowledge
  2. ទៅជាប្លែកមើលពុំស្គាល់ [tɨv~toh cie plaek məəl pum skoal]
    to change beyond recognition
  3. ធ្លាប់ស្គាល់ [tloap skoal]
    to be familiar with, know well
  4. មិនស្គាល់ដើមមិនស្គាល់ចុង [mɨn skoal daəm mɨn skoal coŋ]
    to be completely ignorant; not to know someone's background
  5. មិនស្គាល់បន្ទាត់ខ្មៅ [mɨn skoal bɑntoat kmav]
    abysmally ignorant
  6. មើលលែងស្គាល់ [məəl lɛɛŋ skoal]
    to be unable to recognize (due to a completely changed appearance)
  7. សន្មតស្គាល់ [sɑnnǝmɑt skoal]
    to recognize / acknowledge (something as something)
  8. ស្គាល់ក្រយៅ [skoal krɑyav]
    to know someone well
    Eg. កុំនិយាយ​ធ្វើជាល្អ​អញ្ចឹងនោះ គេស្គាល់ក្រយៅលោក អស់ហើយ: You don't have to sell yourself; they already know all about you.
  9. ស្គាល់ខ្មាស [skoal kmaah]
    See:ដឹងខ្មាស
  10. ស្គាល់ចិត្ត [skoal cət]
    to know someone very well (as a result of a long period of association)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar