Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ដេច

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ករុណាវិសេស ( ន.នាមសព្ទ )
    ពាក្យ​សម្រាប់​មន្រ្តី ឬ​បណ្តា​រាស្រ្ត​ទាំងពួង​ឆ្លើយ​ស្ដេច បើ​ឆ្លើយ​ស្ដេច​ទ្រង់​រាជ្យ​ថា : ព្រះ​ករុណា​វិសេស ឬ ព្រះ​ករុណា​ថ្លៃ​វិសេស ។
  2. កាណ៌ ( ន.នាមសព្ទ ) [ការ ]
    (កណ៌ “ត្រចៀក”) សព្វ​ថ្ងៃ​ប្រើ​ជា​រាជ​សព្ទ : ព្រះ​កាណ៌ “ត្រចៀក​ស្ដេច” ។
  3. កេសរ​សីហៈ ( ន.នាមសព្ទ ) [--សីហៈ ]
    សីហៈ​ដែល​មាន​កេសរ គឺ​សំណុំ​រោម​វែង​ៗ ត្រង់​ក ហៅ កេសរ​រាជ​សីហ៍ ក៏​បាន គឺ​កេសរ​សីហៈ​ជា​ស្ដេច​នៃ​ម្រឹគ​ទាំងពួង ។
  4. ក្រសាល ( កិ.កិរិយាសព្ទ )
    លេង​លំហើយ (រ. ស.) : ស្ដេច​ទ្រង់​ក្រសាល ។
  5. ក្សត្រ ( ន.នាមសព្ទ ) [ក្ស័ត]
    (ក្សត្រ, ក្សត្រិយ) ស្ដេច; បើ​តាម​ន័យ​ខាង​ដើម​កប្ប​ប្រែ​ថា “មេ​ស្រែ” ។
  6. ក្សត្រា ( ន.នាមសព្ទ )
    ស្ដេច​ប្រុស​ដូច​ក្សត្រ​ដែរ ។
  7. ក្សត្រិយានី ( ន.នាមសព្ទ )
    ស្ត្រី​ដែល​មាន​ពូជពង្ស​ដ៏​ប្រសើរ, ស្ដេច​ស្រី​ដែល​មាន​ពូជពង្ស​ដ៏​ខ្ពង់ខ្ពស់ ។
  8. ក្សិណក្ស័យ ( ន.នាមសព្ទ ) [ក្សិណ+ក្ស័យ]
    ការ​បាត់បង់​សូន្យ​ទៅ​ក្នុង​មួយ​ស្របក់ គឺ​ការ​ស្លាប់​ភ្លាម ។ សព្វ​ថ្ងៃ​ប្រើ​ជា កិ. : ជីតា​ខ្ញុំ​ក្សិណក្ស័យ​ទៅ​ហើយ គឺ​ជីតា​ខ្ញុំ​ស្លាប់​ភ្លាម​ទៅ​ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្ស័យ ផង) ។
    - ក្សិណ​នោះ ន. (ក្សិណ+នោះ) ខណៈ​នោះ, ភ្លាម​នោះ, គ្រា​នោះ, ដង​នោះ, កាល​នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណៈ និង ក្សណៈ) ក្សិណ​នោះ​ព្រះ​យម​ពន្រាយ លើស​លែង​សព្វ​សាយ​ ស្ដេច​បើក​ព្រះ​នេត្រ​យល់​ជាក់ ... (សាស្រ្ដា​ពាក្យ​កាព្យ សុបិន​កុមារ) ។
  9. ក្រុម ( ន.នាមសព្ទ )
    (ក្រម; កម “លំដាប់”) លំដាប់; ប៉ែក​ដោយ​តំណែង, ដោយ​មុខ, ដោយ​សង្កាត់, ដោយ​ពួក : ក្រុម​រក្សា​ព្រះ​អង្គ, ក្រុម​រាជ​តម្រួត, ក្រុម​ទាហាន​ឆត្រ​យោង ។ល។
    - ក្រុម​មឿង (ក្រុម-ម៉ៈមឿង) ក្រុម​អ្នក​រាជការ​រក្សា​ក្រុង : រាជការ​ក្រុម​មឿង ។
    - ក្រុម​វាំង (ក្រុម-ម៉ៈ វាំង) ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង (មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។ល។ ឋានន្តរ​ស័ក្តិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាម​លំដាប់​ថ្នាក់​គឺ
    - ក្រុម​ម៉ឺន, ឬ - ក្រុម​ហ្មឺន,
    - ក្រុម​ឃុន,
    - ក្រុម​ហ្លួង,
    - ក្រុម​ព្រះ (សុទ្ធ​តែ​អាន​ថា ក្រុម-ម៉ៈ--), ហៅ​ថា ស្ដេច​តាំង​ក្រុម ឬ​ព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែង​តែ​និយាយ​ថា ព្រះ​អង្គ​ក្រុម​ម៉ឺន..., ព្រះ​អង្គ​ក្រុម​ឃុន..., ព្រះ​អង្គ​ក្រុម​ហ្លួង..., ព្រះ​អង្គ​ក្រុម​ព្រះ...; ជួន​កាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង ដូច​ជា ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស ជាដើម ។
  10. កុសិនារា ( ន.នាមសព្ទ ) [កុសិ-នារា]
    ឈ្មោះ​ក្រុង​ជា​ទី​នៅ​នៃ​ស្ដេច​មល្លរាជ​ក្នុង​មជ្ឈិម​ប្រទេស ក្នុង​ជាន់​ពុទ្ធ​សម័យ; ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ឱទ្យាន​ជិត​ក្រុង​នេះ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្ដេច ( n ) [sdac]   - detail »
    king, member of the royal family, royalty
  2. ស្ដេច ( pvp ) [sdac]   - detail »
    used before a verb of motion if the king is the subject.
  3. ស្ដេច ( v ) [sdac]   - detail »
    to go, come, depart, walk (3) + ADJ n the king / prince of ...
    Eg. ក្មេង​នេះចំជាស្តេចខូច : This child is very bad (lit. `...the king of naughtiness')
Headley's Khmer-English Dictionary Subentry Full Text Search
  1. ថ្ងៃស្ដេច [tŋay sdac]
    good day, lucky day (esp. used by fortunetellers)
  2. ព្រះស្ដេច [preah sdac]
    title given to an official of the royal household who is in charge of religious affairs; his full title is ឧកញ៉ាព្រះស្តេចសុរិន្ទ្រាធិបតី
  3. ភ្លេងគំនាប់ស្ដេច [pleeŋ kumnoap sdac]
    royal national anthem
  4. ស្ដេចស្ដែង [sdac sdaeŋ]
    true / real king
  5. ស្ដេចស្រី [sdac srǝy]
    queen
  6. ស្ដែងស្ដេច [sdaeŋ sdac]
    See:ស្ដេចស្ដែង
  7. ស្ដេចគំលង់ [sdac kumlʊəŋ]
    The Leper King (Cambodian ruler during the Angkor Period)
  8. ស្ដេចចង់ [sdac cɑŋ]
    The king desires .... (name of a traditional game which is played by two groups and a neutral player. In one version of this game a member of one group whispers the name of a member of the opposite group to the neutral player. If the person whose name was whispered is the next one who comes to whisper a name, his / her group loses)
  9. ស្ដេចដំរីសឹក [sdac dɑmrəy sǝk]
    royal war elephant
  10. ស្ដេចត្រាញ់ [sdac traɲ]
    former high-ranking Cambodian administrative and military official in charge of a ដី់ there were five of these who were responsible for the defense of the kingdom (col. ស្ដេចក្រាញ់ )

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar