Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ថាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កន្លែង ( ន.នាមសព្ទ )
    ស្ថាន, ទី, តំបន់ : កន្លែង​ធ្វើ​ការ, កន្លែង​ផ្ទះ, កន្លែង​ដេក ។
  2. ឋានបទ្ម ( ន.នាមសព្ទ ) [ឋាន៉ៈបត់ ]
    (ឋាន + បទុម; ស្ថាន “ទី, ទី​តម្កល់ + បទ្ម “ឈូក”) ពាក្យ​នេះ​ខ្មែរ​យើង​ពី​បុរាណ ប្រើ​ជា​ឈ្មោះ​ក្បាច់​ត្របក​ឈូក​ផ្កាប់​ផ្ងារ ដែល​រចនា​ធ្វើ​ជា​ជើង​, ជា​ទ្រនាប់ ទ្រ​ព្រះ​ពុទ្ធ​រូប​ឬ​ទេវរូប; ត្របក​ឈូក​ដែល​សំយុង​ចុះ​មក​ក្រោម ហៅ​ថា ឈូក​ផ្កាប់; ដែល​ផ្ងារ​ឡើង ហៅ​ថា ឈូក​ផ្ងារ; ទោះ​មាន​តែ​ឈូក​ផ្កាប់ ឬ​មាន​តែ​ឈូក​ផ្ងារ​ក្ដី​ ឬ​ក៏​មាន​គ្រប់​ទាំង​ផ្កាប់​ទាំង​ផ្ងារ​ក្ដី ហៅ​ថា ឋានបទ្ម បាន​ដូច​គ្នា : ឋានបទ្ម​ទ្រ​ព្រះ​ពុទ្ធ​រូប, ឋានបទ្ម​ទេវរូប ។
  3. ឋានប្បភេទ ( ន.នាមសព្ទ ) [ឋាន៉ាប់-ប៉ៈ ភេត ]
    (ស្ថាន​ប្រភេទ) សេចក្ដី​ផ្សេង​នៃ​ទី, នៃ​ហេតុ, នៃ​ដំណើរ; ការ​ចែក, បំបែក​ហេតុ​ឬ​ដំណើរ រាប់​ជា​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម៌​នេះ​មាន​ឋានប្បភេទ ១០ យ៉ាង ។
  4. ឋានសួគ៌ ( ន.នាមសព្ទ ) [ឋាន-សួ]
    ស្ថាន​ដែល​បរិបូណ៌​ដោយ​កាមគុណ ៥ មាន​រូប​ជាដើម, ទី​ដែល​បរិបូណ៌​ដោយ​សេចក្ដី​សុខ, ច្រើន​ហៅ ឋាន​របស់​ទេវតា​មាន ៦ ជាន់​គឺ ឋាន​ចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និង​ឋាន​បរនិម្មិតវសវតី ។
  5. ឋានានុក្រម ( ន.នាមសព្ទ ) [ឋា ន៉ា នុ ក្រំ ]
    (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់​ឬ​របៀប នៃ​ទី, នៃ​ងារ, នៃ​មុខងារ, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើ​ពាក្យ​នេះ​ជា​តំណែង​នៃ​សមណ​ស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា​គណៈ តាម​លំដាប់​ចុះ​មក : និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជា​គណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។
  6. ឋានៈ ( ន.នាមសព្ទ ) [--ន៉ៈ ]
    (ឋាន; ស្ថាន) ហេតុ, ដំណើរ, ទំនង : សេចក្ដី​នេះ​មាន​ឋានៈ​គួរ​ឲ្យ​ជឿ​បាន ។ ងារ, មុខងារ, ថ្នាក់​ងារ, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានៈ​ជា​អ្វី ? --មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច; គួរ​កុំ​ប្រកាន់​ឋានៈ​ពេក ។
  7. ឋាន ( ន.នាមសព្ទ )
    (ស្ថាន) ទី, កន្លែង, តំបន់, ប្រទេស, ទី​តាំង, ទី​តម្កល់ ។ល។ : ឋាន​មនុស្ស, ឋាន​សួគ៌, ឋាន​ព្រហ្ម; នៅ​ឋាន​ណា ? មក​ពី​ឋាន​ណា ? ។ តួ​ផ្ទៃ​រាប​ដែល​លាប​ថ្នាំ​ឆ្លាស់​ពណ៌ : ឋាន​ស, ឋាន​លឿង...។ តួ​ផ្ទៃ​គ្រឿង​រចនា ត្រង់​ដែល​រាប ដែល​រលីង : ក្រោម​ក្បាច់​ត្របក​ឈូក ត្រូវ​ទុក​ឲ្យ​មាន​ឋាន​ទំហំ ៤ ឆ្នាប់ ។
  8. ទេវ ( ន.នាមសព្ទ ) [ទេវៈ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិ​ទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ ! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥត​មាន​ទុក្ខ​ភ័យ ទាំង​នេះ​ក៏​ដោយសារ​ព្រះ​តេជះ​សម្ភារ​បារមី​ទសពិធ​រាជធម៌​នៃ​ព្រះ​អង្គ ! (ព. ទេ. ប្រែ​រយ​បុរាណ) ។
    - ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
    - ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
    - ទេវតា​ពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតា​ពលី​មាន ២ យ៉ាង គឺ ១- ខាង​ពុទ្ធ​សាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅ​ពី ពុទ្ធ​សាសនា ប្រើ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀត​ផង) ។
    - ទេវទូត ន. (សំ. បា.) បម្រើ​របស់​ទេវតា, ទេវតា​អ្នក​ទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី​ម្យ៉ាង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
    - ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ព្រហ្ម) ។
    - ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​បាន​ជា​ទេវតា; ទេវធម៌​មាន ២ យ៉ាង គឺ ហិរិ សេចក្ដី​ខ្មាស​អំពើ​អាក្រក់; ឱត្តប្បៈ សេចក្ដី​រាង​ចាល​រអា​នឹង​អំពើ​អាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅ​ថា អ្នក​មាន​ទេវធម៌ ។
    - ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
    - ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រី​អ្នក​ក្រុង; ស្រ្តី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង...”) ឈ្មោះ​អក្សរ​មួយ​បែប​របស់​ពួក​ព្រាហ្មណ៍​ក្នុង​ប្រទេស​ឥណ្ឌា មាន​តាំង​ពី​យូរ​អង្វែង​ហើយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ, សម្រាប់​កត់ត្រា​ភាសា​សំស្ក្រឹត : អក្សរ​ទេវនាគរី ។
    - ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
    - ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
    - ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
    - ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះ​ឥន្ទ្រ​ទ្រង់​មាន​ទេវបញ្ជា​ទៅ​នឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះ​មក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្តរ ។
    - ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតា​ប្រុស ។
    - ទេវបុត្រ (ទេវៈបុត) ន. ដូច​គ្នា​នឹង ទេវបុត្ត ដែរ ។
    - ទេវភូត (ទេវៈ--) ន. (បា.) ពួក​ភូត (សត្វ) គឺ​ទេព្តា; ទេព្តា​ទុក​ដូច​ជា​ពួក​ភូត ។
    - ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច; ព្រះ​ឥន្រ្ទ ។
    - ទេវរូប (ទេវៈ--) ន. (សំ.បា.) រូប​ទេវតា; រូប​ប្រៀប​ដោយ​រូប​ទេពតា ។
    - ទេវលោក (ទេវៈ--) ន. (សំ. បា.) លោក​ជា​ទីនៅ​នៃ​ពួក​ទេវតា, ស្ថាន​សួគ៌ ។
    - ទេវវិមាន (ទេវៈ--) ន. ដូច​គ្នា​នឹង ទេពវិមាន ។
    - ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅ​របស់​ទេវតា ។ ប្រាសាទ, អាស្រម, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។
    - ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិ​របស់​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
    - ទេវា ដូច​គ្នា​នឹង
    - ទេពា ។
    - ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាព​នៃ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅ​ទេវតា (ដូច​គ្នា​នឹង ទេវស្ថាន ដែរ) ។
    - ទេវាយុធ (--យុត) ន. (សំ.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។
    - ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការ​វិនិច្ឆ័យ​របស់​ទេវតា”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេត្រឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ឬ​ប្រាសាទ​ទេវាវិនិច្ឆ័យ ។
  9. ទេវិន្ទ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [-វិន ]
    (ទេវេន្ទ្រ) ព្រះ​ឥន្ទ្រ; ព្រះ​ឥន្ទ្រ​បាន​ជា​ព្រះ​នាម​ថា​ទេវិន្ទ​នេះ ពី​ព្រោះ​ព្រះ​អង្គ​ធំ​ជាង​អស់​ទេវតា​ក្នុង​ស្ថាន​សួគ៌​ពីរ​ជាន់ គឺ​ជាន់​ចាតុម្មហារាជិកា​និង​ត្រៃត្រិង្ស ។
  10. និម្មានរតី ( ន.នាមសព្ទ ) [និម-មានៈរៈ តី ឬ-ដី]
    ឈ្មោះ​ស្ថាន​សួគ៌​ក្នុង​ឆកាមាវចរ​ជាន់​ទី​ប្រាំ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ថាន   - detail »
    See:ឋាន , ស្ថាន
  2. ស្ថាន ( n ) [stʰaan, satʰaan, tʰaan]   - detail »
    location, place; station; public square, marketplace
  3. ស្ថាន ( n ) [stʰaan, satʰaan, tʰaan]   - detail »
    position, situation; degree, level
  4. ស្ថាន ( n ) [stʰaan, satʰaan, tʰaan]   - detail »
    institution; bureau; organization
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រដាសសំរាប់វច្ចនស្ថាន [krɑdaah sɑmrap vaccaʔ nɔɔ stʰaan]
    sanitary paper
  2. គ្រឹះស្ថាន [krɨh stʰaan]
    establishment, building, place of business; institution; company; residence
  3. ចាកស្ថាន [caak stʰaan]
    to die
  4. ដោយស្ថាន [daoy stʰaan]
    aside
    Eg. រឿងនេះ​ ត្រូវលើកទុកដោយ​ស្ថាន​សិន​: This matter must be put aside first.
  5. ទីស្ថាន [tii stʰaan]
    place, location; establishment, premises, building
  6. ទុគ្គតស្ថាន [tukkʊət~tukkeaʔtaʔ stʰaan]
    point for rendering aid to victims
  7. ទេវស្ថាន [teiveaʔ stʰaan]
    place of the gods; paradise; palace or temple where statues of gods are kept
  8. ប្រតិភូស្ថាន [prɑteʔpʰuu stʰaan]
    office of a delegate; delegation
  9. ពេស្យាស្ថាន [peehsyaa stʰaan]
    brothel, house of prostitution
  10. ពេទ្យស្ថាន [pɛɛt stʰaan]
    medical center, medical arts building

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar