Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្នូល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាំជ្រួច ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​នឹង​បំពង់​ទម្លុះ​បាត មាន​ស្នូល​ត្រសាល់​ជាប់​នឹង​ដង​សម្រាប់​ស្រូប, សម្រាប់​បាញ់​ទឹក : បាញ់​កាំជ្រួច (ហៅ​ក្លាយ​មក​ជា កញ្ជ្រួច) ។
  2. កណ្ដប ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​អប, ស្នូល​សម្រាប់​ធ្វើ​ជា​មេ​ក្រង​ស្បូវ, សម្រាប់​ដេរ​ស្លឹក​ប្រក់ : ដង​កណ្ដប ។ ស្បូវ ឬ​ស្លឹក​ដែល​ក្រង ដែល​ដេរ​ហើយ​ក៏​ហៅ កណ្ដប ដែរ : ស្បូវ, ស្លឹក​មួយ​កណ្ដប ។
  3. ក្រឡោជី ( ន.នាមសព្ទ )
    ឈ្មោះ​នំ​មួយ​យ៉ាង​ធ្វើ​ពី​ម្សៅ​ដំណើប​ដាក់​ស្នូល​សណ្ដែក​បាយ ទំហំ​ប៉ុន​ផ្លែ​អង្គញ់ ឬ​ធំ​ជាង បរិភោគ​លាយ​ជាមួយ​នឹង​ទឹក​ស្ករ : នំ​ក្រឡោជី ។
  4. ខ្លុយ ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ភ្លេង​មហោស្រព​សម្រាប់​ផ្លុំ មាន​អណ្តាត​ជា​ស្នូល​ មាន​ហែប ។
  5. ធរណី​ដងគោម ( ន.នាមសព្ទ ) [ធរៈនី-- ]
    បង្គោល​មួយ​គូ​មាន​រន្ធ​មូល​ពីរ ឬ​បី​ម្ខាង​ដែល​ដាំ​បញ្ឈរ​ទន្ទឹម​គ្នា​ សម្រាប់​ស៊ក​ស្នូល​កោះ​ភ្ជាប់​ដង​គោម​ឲ្យ​មាំ ។
  6. ធូប ( ន.នាមសព្ទ )
    គ្រឿង​ក្រអូប​ធ្វើ​ដោយ​លម្អិត​សំបក​ឈើ, ខ្លឹម​ឈើ​ឬ​ជ័រ​ឈើ​មាន​ក្លិន​ក្រអូប​ប្រហើរ, លញ់​សូន​ដោយ​បន្ទោះ​ជា​ស្នូល​ឬ​ឥត​ស្នូល​ក៏​មាន​ខ្លះ សម្រាប់​អុជ​បង្ហុយ​ផ្សែង​ជា​គ្រឿង​បូជា (ជា​គូ​គ្នា​នឹង​ទៀន) ។
  7. គម ( ន.នាមសព្ទ )
    ឈ្មោះ​នំ ១ យ៉ាង មាន​សណ្ឋាន​ដូច​ខ្នង​គម ធ្វើ​ពី​ម្សៅ​ដំណើប​មាន​ស្នូល​ដូង ឬ ស្នូល​សណ្ដែក​ស្បាត់​ស្ករ ខ្ចប់​ដោយ​ស្លឹក ចម្អិន​ដោយ​ចំហុយ : នំ​គម ។
  8. បន្លួញ ( ន.នាមសព្ទ ) [បន់-លួញ]
    ស្នូល​ដំណាប់​សម្រាប់​បញ្ចុះ ឬ​ដែល​បញ្ចុះ​ហើយ : បន្លួញ​កាំ​រទេះ ។
  9. បន្សាក់ ( ន.នាមសព្ទ )
    រន្ធ​ដែល​ស្វាន សម្រាប់​ស្ទង់​កម្រាស់​ទូក ។ ស្នូល​សម្រាប់​ស្លង់​បន្សាក់​ទុក​នោះ ក៏​ហៅ បន្សាក់ ដែរ ។
  10. បណ្ដូល ( ន.នាមសព្ទ )
    សាច់​ជា​ស្នូល​នៃ​ឈើ​ជាដើម ដែល​នៅ​ខាង​ក្នុង​ត្រង់​ពាក់​កណ្ដាល : បណ្ដូល​ឈើ, បណ្ដូល​ចេក, បណ្ដូល​ពោត ។
    - បណ្ដូល​ចិត្ត ដែល​ជា​ខ្លឹម​ចិត្ត គឺ​ដែល​ជា​ទី​ស្រឡាញ់​ស្មើ​ដួង​ចិត្ត ឬ​ស្មើ​ជីវិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រូល ផង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្នូល ( n ) [snool]   - detail »
    middle (part), center, filler, stuffing, filling (e.g. of a pie); axis, axle; pivot; core (member - esp. in comm. usage), pith, xylem; nucleus
  2. ស្នូល ( v ) [snool]   - detail »
    (of a tree) to wither, wilt.
  3. ស្នូល ( adj ) [snool]   - detail »
    to be withered, wilted Surin
Headley's Khmer-English Dictionary Subentry Full Text Search
  1. គណៈរដ្ឋមន្ត្រីស្នូល [keaʔnaʔ roat~roattʰaʔ mʊəntrəy snool]
    inner cabinet
  2. ឈើស្នូល [cʰəə snool]
    roller or shaft of a រហាត់ on which the bobbins are wound
    See:ស្នូលរហាត់
  3. ភារកិច្ចស្នូល [pʰie kəc snool]
    main duty
  4. ស្នូលកង់រទេះ [snool kaŋ rɔteh]
    axle of a car
  5. ស្នូលកែប [snool kaep]
    saddle-bow
  6. ស្នូលត្រៀម [snool triəm]
    alternate core member
  7. ស្នូលប្រទេស [snool prɑteeh]
    country that is surrounded by other countries
  8. ស្នូលរហាត់ [snool rɔhat]
    See:ឈើស្នូល


Prohok Solutions @2017 : Learn Khmer | Khmer Calendar