Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្លាក់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខ្យល់ ( ន.នាមសព្ទ )
    សភាវៈ​ដែល​បក់, ដែល​ផាត់​ទៅ​មក​តាម​ធម្មតា​លោក គឺ​រំជួល​អាកាស ។
    - ខ្យល់​ចាប់ គឺ​ធាតុ​ក្នុង​ខ្លួន​មិន​ស្រួល​ស្លាក់​ខ្យល់​រត់​មិន​សព្វ​នាំ​ឲ្យ​វិល​មុខ​បែក​ញើស ត្រជាក់​ខ្លួន ។
    - ខ្យល់​គរ គឺ​ខ្យល់​ចាប់​ធ្ងន់​បាត់​ស្មារតី​ដូច​មនុស្ស​ស្លាប់ ។ ពាក្យ​នេះ​ស្រុក​ខ្លះ​ហៅ ខ្ចរ (អ. ថ. ខ្ចល់) ។ បើ​ហៅ​ដូច្នេះ ដូច​ជា​មាន​ន័យ​សម​ដែរ ព្រោះ​មក​ពី​ភាសា សំ. បា. “ខចរ ប្រែ​ថា សភាវៈ ឬ​ដំណើរ​ទៅ​តាម​អាកាស ” ប៉ុន្តែ​យើង​កែ​ឲ្យ​ហៅ ខ្ចរ វិញ​ពុំ​កើត​ទេ ព្រោះ​យើង​ប្រើ​ជា ខ្យល់ មក​យូរ​ហើយ ។
  2. រម្លូត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រលូត : ស្រី​ខូច​ចិត្ត​ខ្មៅ​ហ៊ាន​ផឹក​ថ្នាំ​ក្ដៅ រម្លូត​កូន​ចោល ។ ធ្វើ​ឲ្យ​របូត​ចុះ​ឬ​ឲ្យ​របូត​ចេញ : រំលូត​ឆ្អឹង (ចំពោះ​តែ​ឆ្អឹង​ដែល​ស្លាក់​ក្នុង​ក) ។
  3. របូត ( កិ.កិរិយាសព្ទ )
    រលូត, ឃ្លាត​ចេញ​ដូច​គេ​ចាប់​បូត : របូត​ខ្សែ​ពី​ដៃ, របូត​ឈ្នួត​ពី​ក្បាល ។
    - របូត​ដៃ ឃ្លាត​ដៃ​ផុត​ចេញ​ពី​ចំណាប់ ។ ព. ប្រ. របូត​ដៃ​ជើង (ស្លាប់) : អ្នក​ផ្ទះ​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់​យូរ​ថ្ងៃ ស្ទើរ​របូត​ដៃ​ជើង... ។
    - របូត​របាញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) របាញ) ។
    - របូត​មាត់ ឬ - របូត​សម្ដី ជ្រុល​មាត់ ឬ​ជ្រុល​សម្ដី​ចេញ​ថា​ទៅ ។
    - របូត​រលូត ! ពាក្យ​សម្រាប់​ពោល​អប​ទេស​ ឲ្យ​របូត​ឆ្អឹង​ដែល​ស្លាក់​ក្នុង​បំពង់​ក; តាម​ទំនៀម, គេ​តែង​រក​មនុស្ស​អ្នក​ធ្លាប់​ប្រសប់​ឬ​មនុស្ស​ដែល​សម្រាល​ច្រាស​ជើង ឲ្យ​មក​ធ្វើ​ទឹក​មន្ត​ឲ្យ​ផឹក​លាប-ក​ឬ​ឲ្យ​មក​ស្ទាប​បំពង់​ក​អ្នក​ស្លាក់​ឆ្អឹង​ថា : របូត​រលូត​ៗ !... ឬ​ថា របូត​រលូត​ចេញ​មក​ៗ !... ឬ​ពុំ​នោះ​ថា របូត​រលូត​ចុះ​ទៅ​ៗ ! ...; ចួន​កាល​ឆ្អឹង​នោះ​របូត​ចេញ​មក​ឬ​របូត​ធ្លាក់​ចុះ​ក្នុង​ក្រពះ​បាយ​ទៅ​ក៏​មាន (ទម្លាប់​បុរាណ) ។
  4. ស្ពឹក ( គុ.គុនសព្ទ )
    ដែល​មិន​រួស, មិន​រហ័ស; ដែល​ស្រពន់ វាយ, ដំ, ក្តិច មិន​ឈឺ :
    - គោ​ស្ពឹក គោ​មិន​រួស វាយ​មិន​សូវ​ឈឺ ។
    - រោគ​ស្ពឹក រោគ​ស្លាក់​ខ្យល់​ចុក​ស្រពន់ ។
    - សាច់​ស្ពឹក សាច់​ដែល​វាយ​ឬ​ក្តិច​មិន​សូវ​ឈឺ ។ សាប​ថ្នាំ​ឲ្យ​ស្ពឹក​សាច់ លាប​ថ្នាំ​ឲ្យ​ស្រពន់​សាច់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ពឹក ផង) ។
  5. សៀត ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​ៗ​ញាត់​ញៀត​ផ្ទាប់, ដាក់​ស៊ក​ផ្ទាប់ : សៀត​បារី, សៀតផ្កា ដាក់​បារី, ដាក់​ផ្កា បន្ទើរ​លើ​គល់​ត្រចៀក ។
    - សៀត​កាំបិត ស៊ក​ស្រោម​ឬ​ដង​កាំបិត​ក្នុង​ចន្លោះ​ខ្សែ​ក្រវាត់​ឬ​សំពត់​ដែល​ក្រវាត់ ។
    - សៀត​ពោះ ឆ្អល់​រឹង​ក្នុង​ពោះ​ដូច​ជា​មាន​អ្វី​សៀត (ព្រោះ​ស្លាក់​ខ្យល់) ។
    - ចុក​សៀត ចុក​ដូច​គេ​សៀត ។
    - សៀត​ស៊ក (ព. ប្រ.) សូកប៉ាន់ ។ល។
  6. ស្លាក់ ( កិ.កិរិយាសព្ទ )
    មុត​ជាប់​ឬ​ទើស​នៅ​បំពង់​ក លេប​មិន​ចូល​ទៅ ខាក​ខ្ជាក់​ក៏​មិន​ចេញ : ស្លាក់​ឆ្អឹង​ត្រី ។ ព. ប្រ. គាំង​ស្ងៀម​ក្រអឹម​ព្រោះ​ទាល់​ផ្លូវ​ទាល់​ដំណើរ : ដាក់​តែ​ពីរ​បី​ម៉ាត់​ទៅ ស្លាក់​ស្ដី​មិន​ចេញ ។
  7. ស្លាក់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​តូច ដើម​ស្រដៀង​នឹង​​ត្រប់​ជា​ឈើ​ពុល​បណ្ដាល​ឲ្យ​វង្វេង​ស្មារតី ក្លាយ​ទៅ​ជា​ឆ្កួត​ក៏​មាន; មាន ២ ប្រភេទ​គឺ ស្លាក់​ក្រហម ស្លាក់​ផ្កា​ក្រហម; ស្លាក់​ស ស្លាក់​ផ្កា-ស : ពុល​ស្លាក់ ។
    - ឆ្កួត​ស្លាក់ ឆ្កួត​ព្រោះ​លេប​គ្រាប់​ស្លាក់ ។
    - ស្លាក់​ស្លែង ឬ - ស្លែង​ស្លាក់ (ព. ប្រ.) ដែល​ទ្រគោះ​បោះ​បោក​ឬ​ដែល​កំហែង​គំហក; សម្ដី​ស្លាក់​ស្លែង ។
  8. ស្លែង ( គុ.គុនសព្ទ )
    ដែល​ឲ្យ​ទោស, ដែល​នាំ​ឲ្យ​ទាស់, ដែល​ជា​សត្រូវ​នឹង​រោគ : របស់​ស្លែង, ពាក្យ​ស្លែង, អាហារ​ស្លែង ។
    - ពាក្យ​ពិត​រែង​ស្លែង សម្ដី​ពិត​រមែង​តែ​ញ៉ាំង​អ្នក​ប្រកាន់​ខុស​ឲ្យ​ឈឺ​ចាប់​ចិត្ត​ឬ​ឲ្យ​ជ្រេញ​រអា​មិន​ចង់​ឮ​មិន​ចង់​ស្ដាប់ ។
    - សម្ដី​ស្លែង​ស្លាក់ ឬ - ស្លាក់​ស្លែង សម្ដី​អាក្រក់​នាំ​ឲ្យ​ឈឺ​ចិត្ត ។
Headley's Khmer-English Dictionary Full Text Search
  1. ស្លាក់ ( v ) [slak]   - detail »
    to choke (e.g. on a bone)
  2. ស្លាក់ ( adj ) [slak]   - detail »
    to be silenced, be unable to speak or reply (in a debate); to cease talking suddenly; to have a catch in one's voice; to be unable to swallow
  3. ស្លាក់ ( n ) [slak]   - detail »
    Datura (kind of plant, Datura Metel, D. stramonium, or D. bojeri, with large red or white trumpet-shaped flowers; the seeds produce a poison which in large doses can kill; in small doses it causes a stupor or kind of madness; the leaves are used to prepare an anti-asthmatic tea)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខ្យល់ស្លាក់ [kyɑl~kcɑl slak]
    rheumatism
  2. ឆ្កួតស្លាក់ [ckuət slak]
    to suffer the psychological effects of ingesting seeds of the Datura stramonium plant
  3. ស្លាក់ខ្យល់ចង្កេះ [slak kyɑl~kcɑl cɑŋkeh]
    to have lower back pain
  4. ស្លាក់ស្លែង [slak slaeŋ]
    to satirize; to be satirical; to threaten verbally
  5. ស្លែងស្លាក់ [slaeŋ slak]
    to be cruel, wicked, causing suffering ស្លាក់ស្លែង (esp. in សំដីស្លែងស្លាក់ `cruel words')


Prohok Solutions @2017 : Learn Khmer | Khmer Calendar