Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហត្ថិលិង្គ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ហត្ថិលិង្គ ( ន.នាមសព្ទ ) [ហ័ត-ថិលឹង]
    (< ហត្ថី “ដំរី” + លិង្គ “ភេទ, បែប​ភាព”; ហស្តិន៑ > ហស្តី + លិង្គ) សត្វ​បក្សី​មួយ​ប្រភេទ មាឌ​ធំ​សម្បើម មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​ដំរី មាន​ចំពុះ មាន​ក្រញាំ​ជើង​ធំ​មាំ មាន​ចំអេង​ស្លាប​ធំ​វែង អាច​ឆាប​ឆក់​សត្វ​ធំ​ៗ មាន​ម្រឹគ​ជាដើម យក​ធ្វើ​ជា​ចំណី​របស់​វា​បាន មាន​កំណើត​និង​លំនៅ​នា​ទ្រូង​ព្រៃ​ហិមពាន្ត វា​តែង​ហើរ​ចេញ​មក​រក​ឆាប​ឆក់​ចំណី​ឯ​ប្រទេស​ជិត​ៗ ព្រៃ​ហិមពាន្ត​មួយ​ដង​មួយ​កាល; មាន​រឿង​តំណាល​ថា សត្វ​ហត្ថិ​លិង្គ​នេះ​ឯង​វា​បាន​ឆាប​ឆក់​ព្រះ​នាង​ទេវី​ជា​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ បរន្តបៈ វា​នាំ​យក​ព្រះ​នាង​ទៅ​ដាក់​លើ​ប្រគាប​ឈើ ព្រះ​នាង​ទេវី​ក៏​ប្រសូត​ព្រះ​រាជ​បុត្រ គឺ ឧទេន​កុមារ ដែល​ត​មក បាន​សោយ​រាជ្យ​ត​សន្តតិ​វង្ស​ពី​ព្រះ​វរ​បិតា មាន​ព្រះ​កិត្តិ​នាម​ថា ព្រះ​បាទ​ឧទេន ទ្រង់​ជ្រាប​មន្ត​វិជ្ជា​ខាង​ការ​ហៅ​ដំរី​ព្រៃ មាន​ល្បី​ក្នុង​ផ្ទៃ​រឿង​និទាន​ជាប់​មាន​ជា​ប្រពៃណី ឲ្យ​ព្រះ​មហា​ក្សត្រិយ៍​ពុទ្ធ​សាសនិក យក​ព្រះ​បរម​នាម​នោះ​មក​តាំង​ជា​ឋានន្តរ​គឺ​ងារ​នៃ​ពួក​មន្រ្តី​ដែល​មាន​មុខ​ងារ​នាទី​ជា​អ្នក​រក្សា​ដំរី​ព្រះ​រាជ​ទ្រព្យ ក្នុង​រជ្ជកាល​សម័យ​បុរាណ មាន​ពាក្យ​ថា ឧទេន​ៗ  មាន ភក្តី​ឧទេន, ជំនិត​ឧទេន, ឧទេន​ស្នេហា ជាដើម ។ ឃើញ​ថា ក្នុង​សម័យ​ព្រេង​នាយ​នោះ​មាន​មហា​បក្សី​ហត្ថិ​លិង្គ​នេះ​ពិត​មែន (ប្រើ​ជា ហត្ថី​លិង្គ ឲ្យ​មាន​សំឡេង​វែង​តាម​ការ​ស្រួល​មាត់​ហៅ​ក៏​បាន) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar