Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អព្យាក្រឹត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្ពុជ ( ន.នាមសព្ទ )
    (កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណ​ភូមិ “ទី​កើត​មាស, ភូមិ​ប្រទេស​ជា​ទី​កើត​នៃ​មាស”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង, យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន, ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន, ថា ប្រទេស​ខ្មែរ ក៏​បាន, ថា ខេមរ​ប្រទេស ក៏​បាន, ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ, យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ, ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ ប្រទេស​កម្ពុជា​យើង តាំង​ពី​ត្រឡប់​បាន​ឋានៈ​ជា​ប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធ​សាសនិក កើត​មាន​សង្គម​រាស្រ្ត​និយម ដោយ​ព្រះ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វាងវៃ​ភ្លឺ​ថ្លា​នៃ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ របស់​យើង​រៀង​មក យើង​មាន សាមគ្គី ស្រុះ​គ្នា​ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​មាំមួន​រឹងប៉ឹង យើង​បាន​ប្រកប​ដោយ​សន្តិសុខ សន្តិភាព វឌ្ឍនភាព លូត​លាស់ ចម្រុងចម្រើន កើតកើន​ឡើង​ជានិច្ច ស្ទើរ​តែ​នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​មាន​កិត្តិ​នាម​ថា ខ្មែរ​ជួយ​ខ្មែរ​គ្នា​ឯង​ដោយ​ពេញ​សមត្ថភាព, ខ្មែរ​បង្កើត​ជីវភាព​ខ្លួន​ឯង, បង្កើត​សុខ​សន្តិភាព​ខ្លួន​ឯង, បង្កើត​វឌ្ឍនភាព​ខ្លួន​ឯង, ខ្មែរ​មាន​កល្យាណ​មិត្រ​ច្រើន​ក្នុង​សកល​លោក ។ល។ ។ល។
  2. និន្នាការ ( ន.នាមសព្ទ ) [និន-នាកា ]
    (និន្ន + អាការ) អាការ​ដែល​ទ្រេត​ទេរ​ទៅ ឬ​ដែល​លម្អៀង​ទៅ​ម្ខាង​ៗ : ប្រទេស​នេះ​មាន​និន្នាការ​ទៅ​ខាង​ឆ្វេង, ប្រទេស​នោះ​មាន​និន្នាការ​ទៅ​ខាង​ស្ដាំ, ប្រទេស​អព្យាក្រឹត​ឋិត​នៅ​ត្រង់​កណ្ដាល ឥត​មាន​និន្នាការ​ទៅ​ខាង​ឆ្វេង​ឬ​ទៅ​ខាង​ស្ដាំ​ឡើយ ។
  3. ពញា ( ន.នាមសព្ទ ) [ព្ញា]
    (ប្រើ​ពាក្យ​នេះ​ជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”) ពាក្យ ពញា នេះ​ជា អញ្ញត្រ​សព្ទ ពី​ព្រោះ​ត្រូវ​សរសេរ​ផ្ញើ​ជើង ញ ជា ញ បែរ​ជា​សរសេរ​រាយ​តួ​ជា ពញា វិញ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង ឭ (ឭ ឮ); កាល​ពី​បុរាណ​ព្រេង​នាយ ហៅ​ព្រះ​រាជ​បុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ថា ពញា ដូច​ជា ពញា​យ៉ាត, ពញា​តូ ជាដើម, លុះ​ចំណេរ​កាល​ត​មក, លែង​ហៅ ពញា បែរ​ជា​ហៅ អង្គ វិញ ដូច​ជា អង្គ​អិម, អង្គ​អេង, អង្គ​តន់, អង្គ​ដួង ជាដើម, ចំណេរ​កាល​ត​ពី​នោះ​មក ប្រែ​ហៅ​ថា ព្រះ​អង្គ​ម្ចាស់ វិញ ដរាប​ដល់​មក​សម័យ​បច្ចុប្បន្ន​នេះ ។ ក្នុង​សម័យ​បន្ទាប់​ពី​ប្រែ​ ពញា ជា អង្គ វិញ​នោះ ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​យក​ពាក្យ ពញា នេះ​មក​ប្រើ​ជា​ឋានន្តរ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​វិញ ប្រើ​ជា ៣ ថ្នាក់​គឺ ពញា, ចៅ​ពញា, សម្ដេច​ចៅ​ពញា; លុះ​ចំណេរ​កាល​ត​ពី​នោះ​មក​ទៀត ប្រើ​ពាក្យ ឲកញ៉ា, អ្នក​ឲកញ៉ា, លោក​អ្នក​ឲកញ៉ា ជា​ជំនួស​ពាក្យ ពញា វិញ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ; ឯ​ពាក្យ ពញា បែរ​ប្រើ​ជា​ឋានន្តរ មេ​ឃុំ វិញ​ថា ពញា​រក្សា​ភិបាល​ឃុំ...; មក​ដល់​សម័យ​រាជការ​សង្គម​រាស្ត្រ​និយម​ព្រះ​ពុទ្ធ​សាសនា​ឯករាជ​អព្យាក្រឹត ផ្លាស់​ពាក្យ មេ​ឃុំ ជា នាយ​សង្កាត់ វិញ​ថា នាយ​សង្កាត់...; ទាំង​ពាក្យ ឃុំ ក៏​ហៅ​ថា សង្កាត់ ដែរ ហៅ​ថា សង្កាត់​នេះ សង្កាត់​នោះ តាម​ឈ្មោះ​សង្កាត់​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងមូល, ឯ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ​ហៅ​សង្កាត់​តាម​លំដាប់​លេខ​រៀង​ថា សង្កាត់​លេខ ១; សង្កាត់​លេខ ២; សង្កាត់​លេខ ៣ ។ល។ (នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ ពញា) ។
  4. មាតិកា ( ន.នាមសព្ទ )
    (មាត្ឫកា) ប្រឡាយ, ផ្លូវ​ទឹក ។ ឧទ្ទេស, មេ​បទ គឺ​មេ​សេចក្ដី​ដែល​ឱប​ក្រសោប​ចំនួន​និទ្ទេស​បទ​ឲ្យ​ឋិត​នៅ​ក្នុង​អំណាច​ខ្លួន (ទុក​ដូច​ជា​មាតា​ដែល​ជា​មេ​បន្ទុក​របស់​កូន) ខ​សំខាន់, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេស​បទ ៤, ទី ២ មាន ៥...; មាតិកា​រឿង, មាតិតា​ធម៌; ចូរ​លើក​យក​មាតិកា​ធម៌​មួយ​ៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ។ តាម​ក្នុង​គម្ពីរ​បាលី មាតិកា​មាន​ពីរ គឺ
    - អភិធម្ម​មាតិកា (--ធ័ម-មៈ--) មាតិកា​នៃ​អភិ​ធម្ម គឺ​គោល​ខ្លី​ៗ​របស់​ធម៌​ផ្នែក​ខាង​អភិ​ធម្ម ដូច​ជា​ពាក្យ​ថា កុសលា ធម្មា​អកុសលា ធម្មា អព្យាកតា ធម្មា “ធម៌​ជា​កុសល, ធម៌​ជា​អកុសល, ធម៌​ជា​អព្យាក្រឹត” ។ល។
    - សុត្តន្ត​មាតិកា (សុត-ត័ន-តៈ--) មាតិកា​នៃ​សុត្តន្តៈ គឺ​គោល​សង្ខេប​នៃ​ធម៌​ផ្នែក​ខាង​ព្រះ​សូត្រ​ដូច​ជា​ពាក្យ​ថា វិជ្ជា​ភាគិនោ ធម្មា, អវិជ្ជា​ភាគ​គិនោ​ធម្មា “ធម៌​ដែល​ចែក​នូវ​វិជ្ជា​ឬ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចំណែក​នៃ​អវិជ្ជា” ។ល។ តាម​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​ដង្ហែ​សព, គេ​តែង​និមន្ត​ភិក្ខុ​សង្ឃ​ជា​មហា​ថេរ ១ អង្គ​ឲ្យ​សូត្រ​ធម៌ “អភិ​ធម្ម​មាតិកា” នាំ​មុខ​សព ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​កាត់​ខ្លី​យក​តែ​បទ​ខាង​ដើម​ថា“ ព្រះ​អភិ​ធម្ម” : និមន្ត​លោក​ព្រះ​អភិ​ធម្ម ១ អង្គ ។ និមន្ត​ភិក្ខុ​សង្ឃ ៤ អង្គ​ទៀត ឲ្យ​គង់​អម​មឈូស​សព​សម្រាប់​សូត្រ​ធម៌ “សុត្តន្ត​មាតិកា” ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​កាត់​ខ្លី​យក​តែ​បទ​ខាង​ចុង​ថា “មាតិកា” : និមន្ត​លោក​មាតិកា ៤ អង្គ (ប្រតិបត្តិ​តាម​លទ្ធិ​មហា​យាន) ។
  5. សង្គមរាស្ត្រនិយម ( ន.នាមសព្ទ ) [សង់-គំរាស-និយំ]
    ពាក្យ​សំស្រ្កឹត​សន្មត មាន​អត្ថន័យ​ថា សង្គម​និយម​រាស្រ្ត​ប្រជា​ពលរដ្ឋ​ទួទៅ​ទាំង​ប្រទេស ប្រកប​ដោយ​លក្ខណ​ការណ៍​មាន​សាមគ្គី​ជា​មូល​ជា​ប្រភព រួប​រួម​គ្នា​ដោយ​លទ្ធិ​តែ​មួយ ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​គ្នា មិន​ឲ្យ​មាន​ការ​ប្រេះឆា​បែក​កន្ធែក​ញែក​ចេញ​ពី​គ្នា​ឡើយ ។ល។
    - សង្គម​រាស្រ្ត​និយម នេះ​ជា​ឈ្មោះ​លទ្ធិ​មួយ​នៃ​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គម​និយម​ព្រះ​ពុទ្ធ​សាសនា ដ៏​បរិសុទ្ធ​ស្អាត ។ល។ សង្គម​នេះ​កើត​មាន​ប្រាកដ​ឡើង​ក្នុង​កាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេច​ព្រះ​ឧបយុវរាជ​ នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​កម្ពុជា ព្រះ​អង្គ​ជា​ព្រះ​អគ្គ​មហា​ប្រធាន ដែល​ព្រះ​រាជ​រដ្ឋាភិបាល (រាល់​រយៈ​កាល) បាន​ទទួល​គោរព​យ៉ាង​ក្រៃលែង​ជា​និច្ច​និរន្តរ៍​ត​រៀង​មក; ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ក៏​ពេញ​ចិត្ត​ឥត​រង្កៀស ។ ចាប់​ផ្តើម​តាំង​ពី សង្គម​រាស្រ្ត​និយម នេះ​កើត​មាន​ឡើង ប្រទេស​កម្ពុជា ក៏​មាន​ការ​លូត​លាស់​ចម្រើន​កើត​កើន​រាល់​ទិវា​រាត្រី ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សួស្ដី​សិរី​សុខ​ស្ងប់​ជា​មួយ​នឹង​កិរិយា ស្វាមី​ភ័ក្តិ ឥត​រអាក់រអួល វឌ្ឍនាការ​ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​ជឿនលឿន​ទៅ​មុខ​គគុក ឥត​ថយ​ក្រោយ សូម្បី​មួយ​ជំហាន​ឡើយ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ អនុស្សាវរីយ៍​ជា​ទី​រលឹក​នឹក​គោរព​ចំពោះ សង្គម​រាស្រ្ត​និយម ថា : រាជការ​សង្គម រដ្ឋ​រាស្រ្ត​និយម នៃ​កម្ពុជា ដើរ​លឿន​គគុក ទៅ​មុខ​ឥត​រា រាស្រ្ត​ទាំងអស់​គ្នា បាន​សុខ​ចម្រើន ! សមិទ្ធិ​ភាព ទាំង​ខ្ពស់​ទាំង​ទាប ចេះ​តែ​កើត​កើន ប្រៀប​ដូច​ជា​ផ្សិត ត្រូវ​ភ្លៀង​ដុះ​ច្រើន ខ្មែរ​ប្រឹង​ក្រវើន តាម​បែប​សង្គម ! ខ្មែរ​ក្មេង​ខ្មែរ​ចាស់ រឹត​រីករាយ​ណាស់ ឆ្ពោះ​រាស្រ្ត​និយម បើ​ដូច​សព្វ​ថ្ងៃ​ រដ្ឋ​មិន​រលំ-ទេ​ព្រោះ​មាន​ភ្នំ បាំង​ខ្យល់​ព្យុះ​ហើយ ! រដ្ឋ​ខ្មែរ​មាឌ​តូច ប៉ុន្តែ​ប្រដូច នឹង​កោះ​រំហើយ ហៅ​កោះ​សន្តិភាព ដី​រាប​ដូច​ត្រើយ ពលរដ្ឋ​សុខ​ជើយ ក្នុង​អាស៊ី​ទ្វីប ! ។ល។
  6. ស៊ីញេ ( កិ.កិរិយាសព្ទ ) [--ញ៉េ]
    ចុះ​ហត្ថ​លេខា គឺ​សរសេរ​ឈ្មោះ​ខ្លួន​ដោយ​ដៃ​ខ្លួន​ឯង តាម​ចំណាំ​ដែល​ធ្លាប់​តែ​សរសេរ​រៀង​មក​យ៉ាង​ណា​ក៏​ឲ្យ​នៅ​ជា​យ៉ាង​នោះ (បារ. Signer) : គាត់​មិន​ព្រម​ស៊ីញេ... (សព្វ​ថ្ងៃ​នេះ​ប្រើ​ពាក្យ​ថា ចុះ​ហត្ថ​លេខា តាម​សម័យ​និយម) ។ ន. ហត្ថ​លេខា គឺ​ឈ្មោះ​របស់​ខ្លួន​ដែល​ខ្លួន​បាន​សរសេរ​រួច​ហើយ ដោយ​ដៃ​ខ្លួន​ឯង​តាម​ចំណាំ​រៀង​មក (បារ. Signature ស៊ីញ៉ាតួរ); សព្វ​ថ្ងៃ​នេះ​ប្រើ​ពាក្យ ហត្ថ​លេខា តាម​សម័យ​និយម​របស់​ប្រទេស​កម្ពុជា​ឯករាជ្យ អព្យាក្រឹត​ទៅ​ហើយ; រ. ស. ជា ព្រះ​ហស្ដ​លេខា; ទ្រង់​ឡាយ​ព្រះ​ហស្ដ​លេខា ។ល។ (គួរ​កុំ​ច្រឡំ ហស្ដ ជា ហស្ថ) ។
  7. អព្យាកត ( គុ.គុនសព្ទ ) [អ័ប-ព្យា កត់ ]
    (--កត; អព្យក្ត, អវ្យក្ត ឬ អវ្យាក្ឫត) ដែល​មិន​ច្បាស់; ពុំ​ប្រាកដ, មិន​ដាច់​ស្រេច, មិន​ស្រេច​ជា​ទៅ​ខាង​ណា; ដែល​ជា​កណ្តាល : ធម៌​អព្យាក្រឹត, ចិត្ត​អព្យាក្រឹត (ប្រើ​ជា អព្យាកត​ធម៌, អព្យាកត​ចិត្ត ក៏​បាន) ។
    - អព្យាកត​ភាព ឬ - អព្យាក្រឹត​ភាព (--កៈតៈ--ឬ​ក្រឹតៈ--) ភាព​ជា​អ្នក​កណ្តាល​ៗ, ភាព​នៃ​បុគ្គល​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្តាល, ដែល​មិន​ចូល​ក្នុង​បក្ស​ពួក​ខាង​ណា : ប្រទេស​អព្យាក្រឹត ប្រទេស​មាន​ភាព​ជា​កណ្តាល ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ប្រកាសអព្យាក្រឹត [prɑkaah ʔapyie -----]
    to declare neutrality
  2. អព្យាក្រឹត្យ [ʔapyie krət]
    See:អព្យាក្រឹត
  3. អព្យាកត [ʔapyie kɑɑt]
    See:អព្យាក្រឹត
  4. អព្យាក្រឹត [ʔapyie -----]
    to be neutral; undecided, uncertain, unclear
  5. កាន់អព្យាក្រឹត [kan ʔapyie -----]
    to be neutral


Prohok Solutions @2017 : Learn Khmer | Khmer Calendar