Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អវលោកិតេស្វរៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. នាគ​ព័ន្ធ ( ន.នាមសព្ទ ) [នាកព័ន ]
    (នាគ + ពន្ធ) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្ម នៅ​មហា​នគរ (នគរ​ធំ = អង្គរ​ធំ) ក្នុង​ខែត្រ​សៀមរាប មាន​លទ្ធិ​ពុទ្ធ​សាសនិក​អាចរិយវាទ (លទ្ធិ​មហា​យាន) ជា​ព័ស្ដុតាង ដោយ​មាន​រូប អវលោកិតេស្វរៈ និម្មិត​ខ្លួន​ជា​សេះ​វលាហក ស្រង់​មនុស្ស​ដែល​លង់​ទឹក​ក្នុង​មហា​សាគរ (ភព​វដ្ត​សំសារ) ឲ្យ​រួច​រស់​មាន​ជីវិត : ប្រាសាទ​នាគ​ព័ន្ធ ។ ឈ្មោះ​បទ​ភ្លេង​បុរាណ​របស់​ខ្មែរ​មួយ​មេ : ភ្លេង​នាគ​ព័ន្ធ ។
  2. អវលោកិតេស្វរ ( ន.នាមសព្ទ ) [អៈវៈលោក-កិតេ-ស្វៈរ៉ៈ]
    (--ឝ្វរ < អវលោកិត “ដែល​ប្រមើល​មើល” + ឦឝ្វរ “ជា​ធំ”; បា. ធៀប​នឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ប្រមើល​មើល​ឬ​ពិនិត្យ​មើល​សេចក្ដី​សុខ​ទុក្ខ​និង​ចរិយា​របស់​សត្វ​លោក ។ នាម​នៃ​ពោធិសត្វ ដែល​ពួក​ពុទ្ធ​សាសនិក​ខាង​មហា​យាន​សន្មត​ដោយ​ឧប្បត្តិ​កថា​ជា​ទេវតា​វិសេស​មួយ​អង្គ ជា​អ្នក​ពិនិត្យ​មើល​សុខ​ទុក្ខ​ជាដើម របស់​សត្វ​លោក ក្នុង​សាសនា​នៃ​ព្រះ​សក្យ​មុនី​គោតម​ព្រម​ទាំង​មើល​បីបាច់​រក្សា​សត្វ​លោក​ផង (ធៀប​គ្នា​នឹង​មហា​ព្រហ្ម​ឬ​វិស្ណុ​របស់​ពួក​ព្រាហ្មណ៍) ។ គេ​ច្រើន​ធ្វើ​មុខ ៤ នៅ​កំពូល​ប្រាសាទ​ឬ​កំពូល​ចេតិយ​សម្គាល់​ថា​ជា​ព្រះ​ភ័ក្រ្ត​​នៃ​អវលោកិតេស្វរៈ ដើម្បី​ការពារ​ភយន្តរាយ​ទាំងពួង, ប៉ុន្តែ​ហៅ​តាម​លទ្ធិ​ព្រាហ្មណ៍​ថា មុខ​ព្រហ្ម  ។ ហៅ អវលោកេស្វរៈ  ក៏​បាន លោកេស្វរៈ   ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ក្នុង​ពាក្យ លោក ១ ន. ទៀត​ផង) ។
  3. អវលោកេស្វរ ( ន.នាមសព្ទ ) [អៈវៈលោកេស្វៈរ៉ៈ]
    (--ឝ្វរ < អវលោក “ការ​ប្រមើល​មើល” + ឦឝ្វរ“ជា​ធំ”; បា. ធៀប​នឹង សំ. អវលោកិស្សរ ឬ ឱលោកិស្សរ) ដែល​ជា​ធំ​ក្នុង​ការ​ប្រមើល​មើល... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អវលោកិតេស្វរៈ និង លោកេស្វរៈ ក្នុង​ពាក្យ លោក ១ ន.) ។
Headley's Khmer-English Dictionary Full Text Search
  1. អវលោកិតេស្វរៈ ( n ) [ʔaʔveaʔloukeʔteesvaʔreaʔ]   - detail »
    Avalokiteshvara (one of the greatest of the `Enlightened beings' or Bodhisattivas according to Mahayana Buddhism)


Prohok Solutions @2017 : Learn Khmer | Khmer Calendar