Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាក្រក់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កណ្ដាល ( គុ.គុនសព្ទ )
    យ៉ាង​ល្មម, មិន​ល្អ​មិន​អាក្រក់, មិន​ធំ មិន​តូច ។ល។
  2. កុសល ( ន.នាមសព្ទ ) [កុសល់]
    កម្ម​ដែល​កម្ចាត់បង់​នូវ​អំពើ​អាក្រក់ (បុណ្យ) ។ ព. ផ្ទ. អកុសល ។
  3. កំបាប ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មនុស្ស​ដែល​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​លាមក​អាក្រក់ : មនុស្ស​កំបាប (ព. ទ្រ.) ។
  4. ក្លៀវក្លម ( កិ.កិរិយាសព្ទ )
    (ក្លៀក្ល្ចម “បបួល, ដឹក​នាំ”) បញ្ចុះ​បញ្ចូល​ក្នុង​បទ​អាក្រក់ : ដើរ​ក្លៀវក្លម ។
  5. កន្លាត ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ មាន​ក្លិន​ឆ្អេះ​អាក្រក់ ច្រើន​កើត​នៅ​នឹង​ទី​កៀន​កោះ​ក្នុង​ផ្ទះ​លំនៅ ជា​សត្វ​ឲ្យ​ទុក្ខម្នេញ​ដល់​មនុស្ស ដោយ​ហេតុ​កាត់​សំពត់​អាវ និង​ក្រដាស​ជាដើម ។ កន្លាត​មួយ​យ៉ាង​ទៀត មាន​ស្លាប ហៅ​ថា កន្លាត​ស្លាប ។
  6. កម្ម ( ន.នាមសព្ទ ) [កាំ ]
    (កម៌នំ) អំពើ; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅ​ថា កម្ម (កម្ម​ជា​កុសល, កម្ម​ជា​អកុសល) : ទទួល​កម្ម, រង​កម្ម តាម​កម្ម​ចុះ គឺ​ទទួល, រង តាម​អំពើ​ដែល​ខ្លួន​បាន​ធ្វើ បាន​សន្សំ​មក​ហើយ ។
    - កម្ម​ករ (កាំ-មៈ-ក) ន. (បា.) អ្នក​ធ្វើ​ការ​បម្រើ​ដោយ​ឈ្នួល (អ្នក​ស៊ី​ឈ្នួល) : ពួក​កម្មករ​កំពុង​ធ្វើ​ការ​ខ្ញៀវ ។
    - កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរ​អស់​កម្ម : គាត់​ស្លាប់​ដោយ​កម្មក្ខ័យ​របស់​គាត់ ។
    - កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់​កើត​អំពី​កម្ម គឺ​ខ្យល់​ដែល​បក់​ក្នុង​ឧទរ​មាតា​កាល​ប្រសូត​បុត្រ ខ្យល់​នេះ​ហើយ​ ដែល​បក់​នាំ​កូន​ឲ្យ​ប្រសូត​ចេញ​ចាក​ផ្ទៃ​មាតា ។
    - កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុ​ជា​ទី​តម្កល់​នៃ​បរិកម្ម : ចម្រើន​កម្មដ្ឋាន ។
    - កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយ​នៃ​ការងារ, ការ​វិនាស​ខូច ខាត​ការងារ; អន្តរាយ​ព្រោះ​កម្ម ។
    - កម្មន្តសាល (--តៈ--សាល) ន. (បា.) សាល​នៃ​ការងារ, រោង​សម្រាប់​ធ្វើ​ការ​របរ​ផ្សេង​ៗ ។
    - កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លង​នៃ​កម្ម គឺ​ដំណើរ​របស់​អំពើ​អាក្រក់ ឬ ល្អ​ដែល​សត្វ​លោក​ធ្វើ​ដោយ កាយ វាចា ចិត្ត; ខាង​អាក្រក់​ហៅ​ថា អកុសល​កម្មបថ មាន ១០ យ៉ាង, ខាង​ល្អ​ហៅ​ថា កុសល​កម្មបថ មាន ១០ យ៉ាង ។
    - កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការ​រវល់, កង្វល់​ដោយ​ការងារ, ការ​ជាប់​ចំពាក់​ដោយ​កិច្ច​ការ​ផ្សេង​ៗ ។
    - កម្ម​វត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿង​នៃ​ការងារ; សេចក្ដី​បំព្រួញ​រឿង​ក្នុង​សំបុត្រ​ស្នាម​ផ្សេង​ៗ ដើម្បី​ឲ្យ​ដឹង​ថា​ជា រឿង​នេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវ​ការ ច្រើន​តែ​មាន​កម្ម​វត្ថុ ។
    - កម្ម​វាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះ​វាចក​មួយ​ក្នុង​វេយ្យាករណ៍​បាលី។
    - កម្ម​វាចា ន. (បា.) ពាក្យ​សម្រាប់​សូត្រ​ប្រកាស​ជំនុំ​សង្ឃ ឲ្យ​ដឹង​ក្នុង​កិច្ច​ជា​សង្ឃ​កម្ម​ផេ្សង​ៗ តាម​វិនយប្ប-ញ្ញត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា : សូត្រ​កម្ម​វាចា ។
    - កម្ម​វាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្ម​វាចកាចរិយ, កម្ម​វាចាចរិយ) ភិក្ខុ​ជា​អាចារ្យ អ្នក​សូត្រ​នូវ​កម្ម​វាចា (លោក​គ្រូ​សូត្រ) ។ កម្ម​វិធី ន. (បា. --វិធី) របៀប ឬ​បែប​ផែន​នៃ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ : កម្ម​វិធី​បុណ្យ ។
    - កម្ម​វិបាក ន. (បា.) ផល​របស់​កម្ម : ទទួល​កម្ម​វិបាក ។
    - កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿ​ចំពោះ​កម្ម, សេចក្ដី​ជឿ​នូវ​អំពើ​ដែល​ត្រូវ​ធ្វើ ។
    - កម្ម​សិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុ​ដែល​សម្រេច​តាម​អំណាច​ច្បាប់​ថា​ជា​របស់​ខ្លួន​ដាច់​ស្រេច​ហើយ, មុខ​ការងារ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​សម្រេច​បាន​មក​លើ​ខ្លួន : ដី​នេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ ។
    - កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែង​ធ្វើ​ការងារ, ទី​ប្រជុំ​នៃ​ការងារ ។
  7. កុទិដ្ឋិ ( ន.នាមសព្ទ ) [កុ-ទិត-ថិ ]
    ទិដ្ឋិ​អាក្រក់, ការ​យល់​ឃើញ​ខុស​ចាក​សេចក្ដី​ពិត, សេចក្ដី​យល់​ឃ្វាង​ពី​គន្លង​ធម៌ (មិច្ឆា​ទិដ្ឋិ) ។ វេវ. ទុទ្ទិដ្ឋិ ។ ព. ផ្ទ. សុទិដ្ឋិ ។
  8. ក្រញូស ( គុ.គុនសព្ទ )
    អាក្រក់, មិន​ស្រស់បស់ : រាង​ក្រញូស, មុខ​ក្រញូស ។
  9. ខូច ( គុ.គុនសព្ទ )
    ដែល​មាន​កិរិយា​អាក្រក់, មាន​ពុតត្បុត : មនុស្ស​ខូច។ ព. ផ្ទ. ជា។
  10. ដំណៀល ( ន.នាមសព្ទ )
    សម្ដី​ដៀល, សម្ដី​រិះគន់, និន្ទា​ធ្ងន់​ៗ : គួរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ក្រែង​នឹង​មាន​ដំណៀល​ដល់​ខ្លួន រាល​ដាល​ដល់​ផៅពង្ស​វង្សត្រកូល​ផង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អាក្រក់ ( adj ) [ʔaakrɑk]   - detail »
    to be bad, wicked, mean; unattractive, ugly
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចិត្តអាក្រក់ [cət ʔaakrɑk]
    malevolence; to be malevolent, mean, bad, malignant
  2. មាត់អាក្រក់ [moat ʔaakrɑk]
    large and ugly mouth.
  3. មាត់អាក្រក់ [moat ʔaakrɑk]
    poisonous tongue, bad mouth; (of speech) to be malicious, spiteful; rude, vulgar, obscene
  4. អាក្រក់ជួជាតិ [ʔaakrɑk cuə ciet]
    very mean
  5. អារម្មណ៍អាក្រក់ [ʔaarɑm ʔaakrɑk]
    bad mood / humor


Prohok Solutions @2017 : Learn Khmer | Khmer Calendar