Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាត្ម័ន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទណ្ឌឃាដ ( ន.នាមសព្ទ ) [ទ័នឌៈ-ឃាត ]
    ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសា​សំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (៑) សម្រាប់​ដាក់​ពី​លើ​តួ​អក្សរ​ក្រោយ​បង្អស់​នោះ​ៗ ដែល​គ្រាន់​តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូច​គ្នា​ដែរ​ដូច​ជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។
  2. បុរស ( ន.នាមសព្ទ ) [បុរ៉ស់ ]
    (បា. សំ.) (បុរិស; បុរឞ ឬ បុរូឞ) អ្នក​បំពេញ​ចិត្ត​មាតា​បិតា, អ្នក​បំពេញ​ចិត្ត​ស្ត្រី; អ្នក​បំពេញ​កិច្ចការ​ក្នុង​ប្រទេស​ដែល​ខ្លួន​នៅ (ប្រុស) អាត្ម័ន (អាត្មា), ចិត្ត ។ល។
  3. វិរាម ( ន.នាមសព្ទ )
    ការ​ឃាត់; ការ​បញ្ឈប់; បដិសេធ ។ ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ (^) នេះ, ប្រើ​ក្នុង​ភាសា​សំស្រ្កឹត (ចំពោះ​តែ​អក្សរ​ទេវនាគរី) សម្រាប់​ដាក់​ក្រោម​ព្យញ្ជនៈ ឃាត់​មិន​ឲ្យ​ចេញ​សំឡេង ឲ្យ​គ្រាន់​តែ​ជា​តួ​ប្រកប, ដូច​ជា តបស, តេជស, អត្មន (អ. ថ. តៈបុ័ស, តេជ័ស, អាត្ម័ន) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទណ្ឌឃាដ ឬ ទណ្ឌឃាត ផង) ។
  4. អត្តា [អ័ត-តា]
    (< អត្ត) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។ ព. ផ្ទ. អនត្តា ។
  5. អត្ត ( ន.នាមសព្ទ ) [អ័ត-តៈ ]
    (អាត្មន៑) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។
    - អត្តកិលមថានុយោគ (--កិ-ល៉ៈម៉ៈ--) ការ​ប្រកប​ព្យាយាម​តឹង​ហួស​ពេក​ឲ្យ​នឿយ​លំបាក​ខ្លួន​ផល​ប្រយោជន៍ (ជា​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​តិរ្ថិយ​ពួក​ខ្លះ) ។
    - អត្ត​ឃាត ការ​សម្លាប់​ខ្លួន​ឯង (ហៅ អត្ត​ឃាត​កម្ម ឬ អត្តវិនិបាត​កម្ម អ. ថ. --ប៉ាតៈ-- “ការ​ធ្វើ​ខ្លួន​ឲ្យ​ឃ្លាត​ចាក​ជីវិត” ក៏​បាន) ។
    - អត្ត​ទត្ថ (--ទ័ត) ប្រយោជន៍​ចំពោះ​ខ្លួន, ប្រយោជន៍​ផ្ទាល់​ខ្លួន ។
    - អត្ត​ទត្ថ​បុគ្គល (--ទ័ត-ថៈ--) បុគ្គល​ដែល​ខ្វល់ខ្វាយ​ឬ​ដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ។
    - អត្ត​ទត្ថ​ភាព ភាព​នៃ​ប្រយោជន៍​ចំពោះ​ខ្លួន, ការ​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ។
    - អត្ត​ទន្ត (--ទ័ន-តៈ ឬ--ទ័ន) អ្នក​ទូន្មាន​ខ្លួន, អ្នក​បង្វឹក​ចិត្ត បើ​ស្ត្រី​ជា អត្ត​ទន្តី) ។
    - អត្ត​បរិហារ ឬ--ព្យាបាល ការ​រក្សា​ឬ​ថែទាំ​ខ្លួន ។
    - អត្ត​ពល​កម្ម ឬ --កិច្ច (--ពៈលៈ --) អំពើ​ឬ​កិច្ច​ការ​ដែល​កើត​អំពី​កម្លាំង​ខ្លួន ។
    - អត្ត​ភាព ភាវៈ​របស់​ខ្លួន; ខ្លួន​ទាំង​មូល; ធម្មតា​របស់​ខ្លួន; និស្ស័យ​នៃ​ខ្លួន; អាត្មា​ភាព ។
    - អត្ត​លេខ លេខ​ប្រចាំ​ខ្លួន, លេខ​សម្គាល់​ខ្លួន​នៃ​ទាហាន​ជាដើម ។
    - អត្ត​សន្និយាតន៍ (--សន់-ន៉ិយ៉ាត) ការ​ប្រគល់​ខ្លួន​ឲ្យ​នៅ​ក្នុង​អំណាច​គេ ។
    - អត្ត​សញ្ញាណ (--ស័ញ-ញ៉ាន) គ្រឿង​សម្គាល់​ខ្លួន; សញ្ញា​ដែល​អាច​សម្គាល់​បាន​ថា​ពត៌មាន​នោះ​ៗ​ពិត​ជា​មាន ឬ​ត្រូវ​ចំ​លើ​រូប​បុគ្គល ឬ​ក៏​វត្ថុ​ណា​មួយ : មនុស្ស​និង​សត្វ តែង​មាន​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ជា​ដរាប ។ (បារ. Identité) ។
    - អត្ត​សញ្ញាណ​ប័ណ្ណ ឬ--បត្រ លិខិត​ជា​ផ្លូវ​ការ​នៃ​អត្ត​សញ្ញាណ, សំបុត្រ​ជា​គ្រឿង​សម្គាល់​ខ្លួន​មនុស្ស​សត្វ​និង​វត្ថុ​ផ្សេង​ៗ ។
    - អត្ត​សម្មា​បណិធិ (-ស័ម-ម៉ា-ប៉ៈណិ-ធិ) ការ​តាំង​ខ្លួន​ឲ្យ​ល្អ គឺ​ការ​តាំង​ចិត្ត​ប្រតិបត្តិ​តាម​ធម៌ តាម​ច្បាប់ ។
    - អត្ត​ហេតុ ព្រោះ​ហេតុ​ខ្លួន; ការ​ឃើញ​ប្រយោជន៍​ផ្ទាល់​ខ្លួន ។
    - អត្តាធីន (បា. < អត្ត + អធីន “ការ​ឋិត​នៅ​ក្នុង​អំណាច​ខ្លួន; ការ​ពឹង​ផ្អែក​ខ្លួន;...”) អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន​ឯង (សេរី​ឬ​ស្វៃរិន, ស្វៃរី) ។
    - អត្តាធីន​ភាព (--នៈ--) សេរី​ភាព​ឬ​ស្វៃរី​ភាព ។
    - អត្តានុវាទ​ភ័យ (--ទៈ--; បា. < អត្ត + អនុវាទ “ការ​ពោល​ទោស; ការ​តិះ​ដៀល” + ភយ) ភ័យ​អំពី​ការ​តិះ​ដៀល​ខ្លួន​ឯង គឺ​ការ​ខ្លាច​ក្រែង​ខ្លួ​ន​ធ្វើ​អំពើ​អាក្រក់​ហើយ នឹង​កើត​ក្ដៅ​ក្រហាយ​នឹក​ស្តាយ​ក្រោយ​ស្រឡេត​ចិត្ត ។
    - អត្តាភិបាល (បា. < អត្ត + អភិបាល “ការ​រក្សា, ថែទាំ”) ដូច​គ្នា​នឹង អត្ត​បរិហារ, អត្ត​ព្យាបាល ដែរ ។
    - អត្តុក្កង្សន​កថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការ​លើក​សរសើរ” + កថា) សម្ដី​លើក​ខ្លួន ។
    - អត្តុក្កង្សន​ភាព ភាវៈ​ឬ​ការ​លើក​តម្កើង​ខ្លួន ។ល។
  6. អាត្ម័ន ( ន.នាមសព្ទ )
    (អាត្មន៑; អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ តាម​លទ្ធិ​ខ្លះ​ប្រែ​ថា “ព្រលឹង” ក៏​មាន, គេ​និយាយ​ថា : ក្នុង​រូប​យើង​មាន​អាត្ម័ន, កាល​ណា​យើង​ដេក​លក់​ស៊ប់, ចួន​កាល​អាត្ម័ន​ចេញ​ពី​រូប ត្រាច់​ចរ​ទៅ​ខាង​ក្រៅ, លុះ​ដល់​វេលា ទើប​វិល​ត្រឡប់​ចូល​មក​ក្នុង​រូប​វិញ (គេ​ថា ព្រលឹង​តូច ព្រលឹង​ធំ តាម​ទម្លាប់​ជឿ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់​ឲ្យ​ងាយ​ចាំ​ថា : អាត្ម័ន​អាត្មា ទោះ​ប្រើ​ពាក្យ​ណា ក៏​បាន​ដូច​គ្នា ទាំង​ពាក្យ​អត្តា នេះ​ឯង​ក៏​ជា​ ពាក្យ​មាន​ន័យ​ថា ចិត្ត​ឬ​ខ្លួន​ប្រាណ ។ តាម​ពិត​សម្ដី ទាំង​ពីរ​ទាំង​បី នេះ​មាន​សន្តាន ប្រភព​កំណើត កើត​ពី​ដើម​ធាន អទ៑-ធាតុ​ដែល​មាន ន័យ​ប្រែ​ថា​ស៊ី ។ ស៊ី​សុខ​ស៊ី​ទុក ស៊ី​អ្វី​គ្រប់​មុខ ស៊ី​ឥត​រើស​ទី អត្តា​ហ្នឹង​ឯង ចេញ​ទែង​ខាង​ស៊ី ដែល​ហៅ​ថា​ស៊ី គឺ​រង​អារម្មណ៍ ។ អារម្មណ៍​គ្រប់​មុខ ទោះ​សុខ​ទោះ​ទុក្ខ ចេះ​តែ​សន្សំ ទោះ​អរ​ទោះ​ខឹង​ ទោះ​ខ្ជិល​ទោះ​ខំ ត្រជាក់​ក្ដៅ​ងំ ចេះ​តែ​ទទួល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្ត, អាត្ម, អាត្មា ផង) ។
  7. ចៃដន់ ( កិ.កិរិយាសព្ទ, ន.នាមសព្ទ ) [ចៃដន់]
    (ចៃតន្យ ន. “អាត្ម័ន (អាត្មា), ព្រលឹង; ចិត្ត; ទេវតា​ដែល​ជា​អ្នក​នាំ​បណ្ដាល​ចិត្ត, ជា​អ្នក​បញ្ចូល​ចិត្ត ...” ។ (ស. ដលចៃ អ. ថ. ដុនចៃ កិ.) បណ្ដាល​ឲ្យ​គិត, ឲ្យ​នឹក​ភ្នក​ឃើញ; ដំណើរ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឡើង ហាក់​ដូច​ជា​មាន​ទេវតា​នាំ​បណ្ដាល : ការណ៍​ហ្នឹង​វា​ជា​ចៃដន្យ ... ។
Headley's Khmer-English Dictionary Full Text Search
  1. អាត្ម័ន ( n ) [ʔaatman]   - detail »
    soul, self


Prohok Solutions @2017 : Learn Khmer | Khmer Calendar