Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អំពើ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ករណនាម ( ន.នាមសព្ទ ) [កៈ-រៈ-ណៈ-នាម]
    នាម​សព្ទ​ដែល​ជា​អំពើ ឬ​ដែល​ជា​កិច្ច​ការ ដូច​ជា​ពាក្យ ការ​ធ្វើ; ការ​ឲ្យ, អំណោយ; ការ​កាន់ ឬ សេចក្ដី​ប្រកាន់ ។ល។
  2. ករណី ( ន.នាមសព្ទ ) [កៈរ៉ៈ--]
    រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍​ដែល​កើត​មាន​ឡើង : ករណី​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ; កើត​មាន​ករណី​ប្លែក; ចុះ​មាន​ករណី​អ្វី​ហ្នឹង​?
  3. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  4. ការ ( ន.នាមសព្ទ )
    (កាយ៌ ឬ ការ្យ) កិច្ច ឬ អំពើ​ដែល​ត្រូវ​ធ្វើ : ធ្វើ​ការ, មាន​ការ, ការ​អ្វី​ខ្លះ ?
  5. កិរិយា ( ន.នាមសព្ទ )
    អំពើ; លំនាំ; ឫកពា : កិរិយា​ថ្វាយ​បង្គំ; ក្មេង​នេះ​មាន​កិរិយា​ល្អ ។
  6. កិរិយាសព្ទ ( ន.នាមសព្ទ ) [--សាប់]
    សំដី​សំដែង​កិរិយា គឺ​ប្រាប់​អំពើ, លំនាំ ឬ សំដែង​ហេតុ​ឲ្យ​សម្រេច​កិច្ច​នោះ​ៗ ដូច​ពាក្យ​ថា : ដើរ, ឈរ, អង្គុយ, ដេក, ទៅ, មក, និយាយ, ឃើញ, ឮ, ស្ដាប់ ជាដើម ។
  7. កិច្ច ( ន.នាមសព្ទ )
    (ក្ឫត្យ) ការ​ដែល​ត្រូវ​ធ្វើ, អំពើ, ការ​រវល់ : ខ្ញុំ​មាន​កិច្ច​ច្រើន​ណាស់, ត្រូវ​សម្រេច​កិច្ច​ដែល​យើង​និយាយ​គ្នា​នោះ​ឲ្យ​ហើយ​ទៅ ។
    - កិច្ច​សន្យា កិច្ច​ដែល​បាន​ណាត់​គ្នា, ដែល​បាន​សន្មត​គ្នា ។
  8. កុសល ( ន.នាមសព្ទ ) [កុសល់]
    កម្ម​ដែល​កម្ចាត់បង់​នូវ​អំពើ​អាក្រក់ (បុណ្យ) ។ ព. ផ្ទ. អកុសល ។
  9. កំបាប ( គុ.គុនសព្ទ, ន.នាមសព្ទ )
    មនុស្ស​ដែល​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​លាមក​អាក្រក់ : មនុស្ស​កំបាប (ព. ទ្រ.) ។
  10. ខ្និច ( កិ.កិរិយាសព្ទ )
    ធ្វើ​អំពើ​ដោយ​កិច្ចកល​មាយា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អំពើ ( n ) [ʔɑmpəə]   - detail »
    act, action, deed, effect, result; practice, duty; often used as a nominalizing element
    Eg. អំពើទៀងទាត់ : `regularization' <
  2. អំពើ ( n ) [ʔɑmpəə]   - detail »
    benefit, advantage, profit, interest, gain, importance
  3. អំពើ ( n ) [ʔɑmpəə]   - detail »
    evil spell / incantation, witchcraft, sorcery, magic
Headley's Khmer-English Dictionary Subentry Full Text Search
  1. ដោះអំពើ [dɑh ʔɑmpǝǝ]
    to be freed from a spell; to break a magic spell
  2. តាមអំណាចចិត្ត [taam ʔɑmnaac cət]
    according to one's wish / will / desire; freely; arbitrarily
    See:តាម​អំពើ​ចិត្ត
  3. ត្រូវអំពើគេ [trəv ʔɑmpǝǝ kee]
    to be under someone's spell, bewitched
  4. ធ្វើអំពើ [tvəə ʔɑmpǝǝ]
    to cast a spell, put a curse on, make someone ill using sorcery
  5. មានអំពើ [mien ʔɑmpǝǝ]
    to be important, useful
    See:មាន​ប្រយោជន៍
  6. អំពើភ្លីភ្លើ [ʔɑmpǝǝ plii-pləə]
    silliness, foolishness, nonsense
  7. អំពើមុនបញ្ញត្តិ [ʔɑmpǝǝ mun baɲɲat]
    retroactive effect
  8. អំពើយង់ឃ្នង [ʔɑmpǝǝ yʊəŋ knɔɔŋ]
    atrocity
  9. អំពើលាមក [ʔɑmpǝǝ liemʊək~liemeaʔkaʔ]
    bad deed
  10. អំពើល្អ [ʔɑmpǝǝ lʔɑɑ]
    good deed

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar