Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥដ្ឋ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កំពែង ( ន.នាមសព្ទ )
    របង​ធ្វើ​ដោយ​ឥដ្ឋ, ដោយ​ថ្ម ឬ ភ្លឺ​ដែល​លើក​ព័ទ្ធ​ជុំ​វិញ​ទី​ណាមួយ​ដើម្បី​ឲ្យ​ដក់​ទឹក ។
    - កំពែង​ខ្សៀ គឺ​គែម​ក្បាល​ខ្សៀ ។ កាល​ពី​ក្នុង​សម័យ​បុរាណ ជន​ជាតិ​ថៃ បាន​យក​ពាក្យ​ខ្មែរ​ថា កំពែង នេះ​ទៅ​ប្រើ​ថា កាំពែង ថៃ​អាន​ថា កាំផែង ព្រោះ​អក្សរ "ព" ថៃ​មាន​ខ្យល់​ជា "ផ" ខ្មែរ, លុះ​ដល់​សម័យ​ត​មក ខ្មែរ​ខ្លះ​យក​សំដី​នេះ​មក​ប្រើ​ថា កំផែង ឃ្លាត​ក្លាយ​ពី​សំដី​ថៃ ដែល​ថា​តាម​សំដី​ខ្មែរ​ពុំ​ច្បាស់​នោះ​ក៏​មាន ។
  2. ខឿន ( ន.នាមសព្ទ )
    ថ្នាក់, ជាន់​រង​គេហដ្ឋាន ឬ ដី​ដែល​លើក​ហើយ​មាន​ឈើ​ច្រុះ ឬ​រៀប​ឥដ្ឋ, ថ្ម​រាំង​ពី​ខាង​ជុំ​វិញ ដើម្បី​មិន​ឲ្យ​លិច​ទឹក : ខឿន​វិហារ, ខឿន​ពោធិព្រឹក្ស ។
  3. ខ្វាង ( ន.នាមសព្ទ )
    ថ្លាង-ក​ទាល់ មាត់​តូច ធ្វើ​ដោយ​ដី​ឥដ្ឋ​ស្រុក​អាយ អ្នក​ស្រុក​ច្រើន​ប្រើ​ដាក់​អង្ករ, ដាក់​ម្លូ​ជាដើម ។
  4. ខ្លោងទ្វារ ( ន.នាមសព្ទ )
    បង្គោល​មួយ​គូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ​ឬ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរ​ចេញ​ចូល​បាន : ខ្លោង​ទ្វារ​វត្ត, ខ្លោង​ទ្វារ​ផ្ទះ ។
  5. ដុំ ( ន.នាមសព្ទ )
    កំណាត់, បំណែក, កង់; ភាគ​ឬ​ប៉ែក ដែល​ជាប់​មូល​គ្នា, ដែល​រួម​គ្នា : ដុំ​ឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរ​ដោយ​ដុំ, នៅ​ដោយ​ដុំ, ចង​ជា​ដុំ ។ ឈើ​មូល​មាន​ដំណាប់​បញ្ចុះ​គល់​កាំ​មាន​ប្រហោង​សម្រាប់​ស៊ក​ភ្លៅ : ដុំ​រទេះ ។
  6. ដី​ស្អិត ( ន.នាមសព្ទ )
    ដី​ដែល​ស្អិត​ល្មួត​បៀម​ទឹក​ឬ​ដី​ដែល​ម៉ដ្ឋ​ទន់​ល្មួត សម្រាប់​ធ្វើ​ក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿង​ជាដើម ។
  7. តឹក ( ន.នាមសព្ទ )
    (តឹក អ. ថ. ទឹក “ផ្ទះ​ដែល​សង់​ដោយ​ឥដ្ឋ ដោយ​បាយ​អ”) ខ្មែរ​យើង​ប្រើ​ហៅ​ជង្រុក​សម្រាប់​ដាក់​ស្រូវ : តឹក​ស្រូវ ។
  8. គោល ( ន.នាមសព្ទ )
    (គោល ឬ គោលក “ដុំ, ដុំ​មូល, មណ្ឌល; កូន​គ្លី ...”) ដុំ​ថ្ម, ដុំ​ដែក, ដុំ ឬ កំណាត់​ឈើ, ឬ​ក៏​ដុំ​ផ្ទាំង​ដែល​រៀប​ឥដ្ឋ ទោះ​មាន​ចារឹក​អក្សរ​ក្ដី មិន​មាន​អក្សរ​ក្ដី ដែល​គេ​ជីក​ដាំ ឬ បោះ​ទុក​ជា​គ្រឿង​សំគាល់​ឲ្យ​ដឹង​ព្រំ​ប្រទល់​ជាដើម : បោះ​គោល, គោល​វត្ត, គោល​ចម្ការ, គោល​ខេត្ត, គោល​ព្រំ​ប្រទល់​ដែន ។ រូប​ពាក្យ, រូប​សេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី : គោល​ពាក្យ, គោល​សេចក្ដី, និយាយ​ឲ្យ​មាន​គោល ។ វាយ​កូន​គោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូន​គោល; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលិកា និង គុលី ផង) ។
  9. គោល​ចារឹក ( ន.នាមសព្ទ )
    ដុំ​ដែក, ដុំ​ថ្ម ឬ​កំណាត់​ឈើ ឬ​ក៏​ដុំ​ផ្ទាំង​ដែល​រៀប​ឥដ្ឋ ហើយ​មាន​សរសេរ​អក្សរ​ផង ដែល​គេ​ជីក​ដាំ​ឬ​បោះ​ទុក​ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​ព្រំ​ប្រទល់​ជា​ដើម ។ គោល​កំណត់​ព្រំ​ដែន ។
  10. បាយអ ( ន.នាមសព្ទ )
    ចំណុះ​ធាតុ ២ យ៉ាង​គឺ កំបោរ, ខ្សាច់​លាយ​នឹង​ទឹក សម្រាប់​បូក​ការ​ដែល​ធ្វើ​ដោយ​ឥដ្ឋ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ឥដ្ឋ ( adj ) [ʔət]   - detail »
    to be desirable; pleasing, likable, preferable, satisfying; necessary; ideal; dear, beloved, favorite
  2. ឥដ្ឋ ( n ) [ʔət]   - detail »
    brick, tile (2) ʔɯt, ʔətthaʔ-
Headley's Khmer-English Dictionary Subentry Full Text Search
  1. កំរាលឥដ្ឋ [kɑmraal ʔǝt]
    tile / stone floor
  2. គុកថ្មឥដ្ឋ [kuk tmɑɑ ʔǝt]
    brick kiln
  3. ជាន់ឥដ្ឋ [coan ʔǝt]
    to mix clay for making bricks
  4. ដីឥដ្ឋ [dəy ʔǝt]
    clay
  5. ដុំឥដ្ឋ [dom ʔǝt]
    piece of brick, brickbat
  6. បោះឥដ្ឋ [bɑh ʔǝt]
    to put clay into molds to make bricks
  7. ឡឥដ្ឋ [laa ʔǝt]
    brick kiln
  8. ឥដ្ឋកម្ម [ʔǝt kam~kammeaʔ or kammaʔ]
    satisfying deed
  9. ឥដ្ឋកំរាល [ʔǝt kɑmraal]
    tile / brick to make floors
  10. ឥដ្ឋចាន [ʔǝt caan]
    porcelain, China clay

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar