Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទាន

Chuon Nath's Khmer-Khmer Dictionary
  1. ទាន ( និ.និបាតសព្ទ )
    ពាក្យ​គោរព​សម្រាប់​អ្នក​តូច​និយាយ​ទៅ​រក​អ្នក​ធំ (ក្រៅ​ពី​ក្សត្រិយ៍), ប្រើ​ជា​ពាក្យ​ផ្ដើម​ក៏​បាន រៀង​ឲ្យ​នៅ​ខាង​ចុង​បំផុត​ក៏​បាន រៀង​ឲ្យ​ខាង​ដើម​បន្ទាត់​កិរិយា​សព្ទ ឬ​នាម​សព្ទ​ណា​មួយ​ដែល​គួរ​ប្រកប​ក៏​បាន : ទាន, លោក​អញ្ជើញ​ទៅ​ណា ? ឬ​ថា លោក​អញ្ជីញ​ទៅ​ណា​ទាន ?; ទាន​បាន​ហើយ ឬ​ថា បាន​ហើយ​ទាន; ទាន​ប្រោស, ការ​នេះ​សូម​ឲ្យ​ស្រេច​លើ​ព្រះ​តេជ​ព្រះ​គុណ ...; សូម​ទាន​មេត្តា​ប្រោស; សូម​ទាន​ជ្រាប; សូម​ទាន​អភ័យ​ទោស ។ល។
  2. ទាន ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អំណោយ, ការ​ឲ្យ, អ្វី​ៗ​ដែល​គួរ​ឲ្យ ។ ខ្មែរ​យើង​ច្រើន​និយាយ​ថា​ ឲ្យ​ទាន, ធ្វើ​ទាន, បរិច្ចាគ​ទាន, ចែក​ទាន, សូម​ទាន ឬ សុំ​ទាន, ទទួល​ទាន ឬ ទទួល​យក​ទាន...។ ប្រើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ​ខ្លះ អ. ថ. ទានៈ ដូច​ជា ទាន​កណ្ឌ (--ក័ន) ន. (បា.) ឈ្មោះ​កណ្ឌ​ទី ៣ ក្នុង​មហា​វេស្សន្តរ​ជាតក ។
    - ទាន​កាម (--កាមៈ ឬ--កាម) ន. (សំ. បា.) អ្នក​ពេញ​ចិត្ត​ឬ​អ្នក​មាន​ចំណង​ក្នុង​ការ​ធ្វើ​ទាន គឺ​អ្នក​ដែល​ចូល​ចិត្ត​ខាង​ធ្វើ​ទាន​ឥត​មាន​ធុញទ្រាន់ ។ បើ​ស្ត្រី​ជា ទាន​កាមា ។
    - ទាន​បតី (--ប៉ៈដី) ន. (សំ. បា. ទាន​បតិ) អ្នក​ដែល​ជា​ធំ​ក្នុង​ទាន គឺ​ម្ចាស់​ទាន ឬ​អ្នក​ដើម​បុណ្យ, អ្នក​ដើម​ការ ។
    - ទាន​បារមី (--បារ៉ៈម៉ី) ន. (បា.) ឈ្មោះ​បារមី​ទី ១ ក្នុង​បារមី​ទាំង ១០ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​បារមី និង បារមី ផង) ។
    - ទាន​មយៈ ឬ - ទាន​ម័យ (--មៈយៈ ឬ--មៃ) គុ. ឬ ន. (បា.) ដែល​សម្រេច​ដោយ​ទាន; បុណ្យ​ដែល​សម្រេច ឬ​ដែល​កើត​ឡើង​ដោយ​សារ​ធ្វើ​ទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញ​កិរិយា​វត្ថុ ផង) ។
    - ទាន​វត្ថុ (--វ័តថុ) ន. (បា.; សំ. ទាន​វស្ដុ) វត្ថុ, ភ័ស្ដុភារ, របស់​សម្រាប់​ធ្វើ​ទាន ឬ​វត្ថុ​ដែល​ជា​អំណោយ ។
    - ទាន​សាលា (--សល៉ា) ន. (បា.) សាលា​សម្រាប់​ប្រជុំ​គ្នា​ធ្វើ​ទាន, រោង​ទាន ។
    - ទានាធិបតី (--ប៉ៈដី) ន. (សំ. បា. --បតិ) ដូច​គ្នា​នឹង ទានបតី, ប៉ុន្តែ​ខ្មែរ​យើង​ច្រើន​តែ​ប្រើ​ជា​ពាក្យ​ទេស្នា សម្រាប់​ហៅ​ឥស្សជន​អ្នក​មាន​បណ្ដា​ស័ក្តិ​ដែល​ជា​ម្ចាស់​ទាន (ជា​វេវចនៈ​នឹង​ពាក្យ ទានិស្សរៈ) ។
    - ទានានិសង្ស (--សង់) ន. (សំ. បា.--សំស) អានិសង្សទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានិសង្ស) ។
    - ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូច​គ្នា​នឹង ទានបតី, ប៉ុន្តែ​ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ សម្រាប់​ឥស្សរ​ជន​អ្នក​មាន​ស័ក្តិ​ធំ​មាន​សេនាបតី​ជាដើម ដែល​ជា​ម្ចាស់​ទាន (ច្រើន​ប្រើ​ក្នុង​ពាក្យ​ទេស្នា) ។
    - ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតី > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ > ទានេស្វរាធិបតិ) អ្នក​ដែល​ជា​ម្ចាស់​ធំ​ចម្បង​ក្នុង​ទាន ឬ​ដែល​ជា​ម្ចាស់​ចម្បង​លើស​លែង អ្នក​ឲ្យ​ទាន​ទាំងអស់ ។ ពាក្យ​នេះ​ខ្មែរ​យើង​ច្រើន​ប្រើ​ជា​ពាក្យ​ទេស្នា សម្រាប់​ហៅ​ឥស្សរជន​ជា​ក្សត្រិយ៍​ដែល​ជា​ម្ចាស់​ទាន, ហៅ​បាន​តាំង​ពី​ព្រះ​រាជា​ចុះ​រៀង​មក​ដល់​ព្រះ​រាជ​វង្សានុវង្ស ធំ​តូច​តាម​លំដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥស្សរ និង អធិបតី ផង) ។
  3. ទាន -- or ទានា--ទានិ--
    (មើល​ក្នុង​ពាក្យ ទាន) ។
  4. ទាន់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
    ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បាន​សម្រេច : ធ្វើ​ឲ្យ​ទាន់​ពេល; ដើរ​ឲ្យ​ទាន់​គេ​ទៅ, ដេញ​ទាន់​ជាន់​កែង; ធ្វើ​ទាន់​ឬ​មិន​ទាន់, មិន​ទាន់​ទេ, មិន​ទាន់​បាន​នៅ​ឡើយ​ទេ ។ល។
  5. ទាន់ហន់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ទាន់​ភ្លាម​ៗ, ដែល​ឆុតឆាប់, ដែល​រួសរាន់​ទាន់​ភ្នែក​ភ្លាម​ៗ : បាប​ឲ្យ​ផល​ទាន់ហន់, ស្លាប់​ទាន់ហន់ (ច្រើន​ប្រើ​តែ​ខាង​អកុសល, ខាង​បាប​គ្រោះ) ។
  6. ទាន់​ទិន ( កិ.កិរិយាសព្ទ )
    ជំពាក់​ទាក់​ទិន, ទាក់​ទង, ពាក់​ព័ន្ធ ។ ឧ. បុរស​នេះ​មាន​ការ​ទាក់​ទិន​នឹង​ស្ត្រី​ម្នាក់​រួច​ទៅ​ហើយ មុន​នឹង​មក​ស្ដី​ដណ្ដឹង​ស្ត្រី​ម្នាក់​ថ្មី​ទៀត​នេះ ។
Headley's Khmer-English Dictionary
  1. ទាន (១) ( n ) [tieneaʔ]   - detail »
    giving; gift, donation; alms, charity; favor (2) tien polite or respectful particle often occurs in sentence final position.
    Eg. លោកអញ្ជើញទៅណាទាន​?: Permit (me) to ask, where are you going?
  2. ទាន់ ( v ) [toan]   - detail »
    to reach, attain; to catch up with, overtake; to be timely, appropriate.
  3. ទាន់ ( covb ) [toan]   - detail »
    to be on / in time.
  4. ទាន់ ( adv ) [toan]   - detail »
    on time
  5. ទាន់ ( conj ) [toan]   - detail »
    while


Prohok Solutions @2017 : Learn Khmer | Khmer Calendar