Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទេព

Chuon Nath's Khmer-Khmer Dictionary
  1. ទេព ( ន.នាមសព្ទ ) [ទេប]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទេវ) ទេវតា ។
    - ទេពកញ្ញា (ទេពៈក័ញញ៉ា ឬ​ទេព--) ន. (ទេវកញ្ញា; ទេវកន្យា) ស្រី​ក្រមុំ​ទេពតា, ទេពធីតា​ក្រមុំ : នាង​ទេព​កញ្ញា, ស្រី​ទេពកញ្ញា ។
    - ទេពច្យុត (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត)​ទេវតា​ដែល​ឃ្លាត​ចាក​ទេវលោក, សត្វ​ដែល​ឃ្លាត​ចាក​ទេវលោក​មក គឺ​សត្វ​ដែល​ស្លាប់​អំពី​ទេវលោក​មក​កើត​ជា​មនុស្ស ។
    - ទេពច្យុតិ (ទេពៈចយ៉ុត ឬ​ទេព--) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរ​ឃ្លាត​ចាក​ទេវលោក គឺ​ដំណើរ​ទទួល​មរណ​ភាព​របស់​ទេវតា ។
    - ទេពជំនុំ (ទេព--) ន. ប្រជុំ​ទេវតា ឬ​ទេវតា​អ្នក​ជំនុំ​កិច្ចការ ។
    - ទេពតា (ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្ស​ដែល​ជា​ទិព្យ, អមរ ។
    - ទេពទារូ (ទេព--) ឬ - ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​មាន​ក្លិន​ក្រអូប, ច្រើន​ប្រើ​ជា​ថ្នាំ​ខ្យល់ ។
    - ទេពធីតា (ទេពៈធីតា ឬ ទេព--) ន. (បា. ទេវធីតា) កូន​ស្រី​នៃ​ទេពតា, ស្រី​ទេពតា : នាង​ទេពធីតា ។
    - ទេពនារី (ទេពៈ-ឬ​ទេប--) ន. (សំ. បា. ទេវនារី) ដូច​គ្នា​នឹង ទិព្វនារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
    - ទេពនិករ (ទេពៈនិ-ក ឬ ទេប--) ន. (សំ. បា. ទេវ + និករ) ពពួក​ទេវតា : សូម​ទេពនិករ​អមរមេឃ តាំង​ចិត្ត​ស្មោះ​ត្រេកអរ​សាទរ ប្រសិទ្ធិ៍​សព្ទ​សាធុការ​ពរ ដល់​អ្នក​នគរ​ទាំងអស់​គ្នា ។
    - ទេពនិកាយ (ទេពៈ--ឬ ទេប--) ន. (សំ. បា. ទេវ + និកាយ) ពួក​ទេវតា, ពពួក​ទេពតា ។
    - ទេពនិមន្ត (ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នក​ដែល​ពួក​ទេវតា​អញ្ជើញ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិមន្តន៍ (ទេបនិមន់) ន. (បា. ទេវ + និមន្តន) ដំណើរ​អញ្ជើញ​របស់​ពួក​ទេវតា ឬ​ដំណើរ​ដែល​ពួក​ទេពតា​អញ្ជើញ​ទេវតា​ណា​មួយ​ឲ្យ​ចុះ​មក​កើត​ជា​មនុស្ស ។
    - ទេពនិម្មិត (ទេប-និម-មិត) ន.ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរិ្មត “ដែល​ទេវតា​និម្មិត”) ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ងារ​មន្រ្តី​ជាង​គំនូរ​ដែល​មាន​ថ្វីដៃ​គូរ​ល្អ​ប្រដូច​នឹង​គំនូរ​ដែល​ទេវតា​និម្មិត : ឧកញ៉ា​ទេព​និម្មិត ។
    - ទេព​ប្រណម្យ (ទេបប្រណំ) ន. (សំ. ទេវ + ប្រណម្យ) រូប​ទេពតា​សំពះ; ច្រើន​ធ្វើ​ឲ្យ​ឃើញ​តែ​ពី​ត្រឹម​ផ្ចិត​ឡើង​ទៅ​លើ : រូប​ទេព​ប្រណម្យ ។
    - ទេព​របាំ (ទេប--) ន. ងារ​មន្រ្តី​ទី​ចាងហ្វាង​ពួក​របាំ​ព្រះ​រាជ​ទ្រព្យ​តាំង​ដោយ​សន្មតិ​លើក​ថា​មាន​ចំណេះ​ខាង​រាំ ប្រៀប​ដូច​ជា​របាំ​របស់​ទេព្តា ។
    - ទេព​រំដួល (ទេប--) ន. ឈ្មោះ​មន្ត​ស្នេហ៍​មុខ​មួយ​ប្រភេទ ដែល​អ្នក​ប្រកាន់​ជឿ​ខាង​របៀន​ស្នេហ៍ សន្មត​ហៅ​ដោយ​អំនួត​ថា កាល​បើ​ប្រសិទ្ធី ឬ​សូត្រ​កាល​ណា សូម្បី​ទេពតា​ក៏​រំជួល​ចិត្ត​ស្រឡាញ់​តែ​រាល់​គ្នា​ដែរ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្កា​ក្លិន​ពិដោរ​ឈ្ងប់, ច្រើន​មាន​តែ​នៅ​ភ្នំ​ខ្លះ​ដោយ​អន្លើ គេ​ថា​ច្រើន​មាន​ក្នុង​ស្រុក​កំពង់សោម ខេត្ត​កោះកុង ។ ឈ្មោះ​បទ​ភ្លេង​មួយ​ប្រភេទ ។
    - ទេព​លេខា (ទេពៈ--ឬ​ទេប--) ន. (សំ. បា. ទេវ + លេខា “គំនូរ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ជាង​គំនូរ តាំង​ដោយ​សន្មតិ​ថា​ជា​អ្នក​ចេះ​គូរ​ល្អ ប្រៀប​ប្រដូច​នឹង​គំនូរ​ទេវតា ។
    - ទេព​វិមាន ន. (សំ. បា. ទេវ + វិមាន) វិមាន​របស់​ទេវតា, លំនៅ​ទេពតា (ហៅ ទេព​ពិមាន ក៏​បាន) ។
    - ទេព​សេនា ន. (សំ. បា. ទេវ + សេនា “សេនា​នៃ​ទេវតា”) ប្រើ​ជា​ងារ​មន្ត្រី​ក្នុង​ក្រុម​ព្រះ​រាជ​មន្ទីរ​តាំង​ដោយ​សន្មតិ​ថា​មាន​អានុភាព​អង់អាច ប្រៀប​ដូច​ជា​សេនា​នៃ​ទេពតា ។
    - ទេព​ស្រ្តី ន. (សំ. ទេវ​ស្រ្តី) ស្រី​ទេពតា, ស្រី​អប្សរ, ស្រី​សួគ៌ : នាង​ទេព​ស្រី្ត ។
    - ទេព​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព​អប្សរ) ។
    - ទេព​អប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា) ស្រ្តី​ទេពតា, ស្រី​សួគ៌ : ស្រី​ទេព​អប្សរ (ហៅ​ស្រី​ទេព​អប្សរា ក៏​បាន) ។ ប្រើ​ក្លាយ​ជា ទេព​អក្សរ ក៏​មាន ។
    - ទេពា ន. (បា. ទេវា) ទេវតា​ទាំងឡាយ, ពួក​ទេវតា ។
    - ទេពារក្ស (ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ) ទេពតា​អ្នក​រក្សា​មនុស្ស ឬ​រក្សា​អ្វី​ៗ; ប្រើ​ជា ទេព្រក្ស ក៏​មាន ។
  2. ទេព -- or ទេពា--
    (មើល​ក្នុង​ពាក្យ ទេព) ។
  3. ទេពី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទេវី, វ > ព = ទេពី) ភរិយា​ធំ​របស់​ព្រះ​សម្មតិ​ទេព គឺ​ស្ត្រី​​ជា​ភរិយា​នៃ​ក្សត្រ​ទ្រង់​រាជ្យ ដែល​ស្ដេច​បាន​អភិសេក​តាំង​ពេញ​ទី​ជា​មហេសី ឬ​ជា​អគ្គមហេសី ។
  4. ទេព្តា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពតា) ។
  5. ទេព្រក្ស ( ន.នាមសព្ទ ) [ទេព្រ័ក]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពារក្ស) ។
Headley's Khmer-English Dictionary
  1. ទេព ( n ) [teip]   - detail »
    deity, god, angel
  2. ទេពា ( n ) [teipie]   - detail »
    all the gods and angels
  3. ទេពាធិបតី ( n ) [teipietʰɨppaʔdəy]   - detail »
    epithet of Shiva (king of the gods)
  4. ទេពារក្ស ( n ) [teipiereak]   - detail »
    guardian angel
  5. ទេពី ( n ) [teipii]   - detail »
    goddess
  6. ទេពី ( n ) [teipii]   - detail »
    princess (official wife of a prince)
  7. ទេព្តា   - detail »
    See: ទេពតា , ទេវតា
  8. ទេព្រក្ស ( n ) [teipreak]   - detail »
    guardian angel(s)
  9. ទេព្វិរូ ( n ) [teipruu, teippiʔruu]   - detail »
    cinnamon tree (Cinnamomum cambodianum)


Prohok Solutions @2017 : Learn Khmer | Khmer Calendar