Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មិន

Chuon Nath's Khmer-Khmer Dictionary
  1. មិន ( និ.និបាតសព្ទ )
    ពាក្យ​និបាត​ជា​បដិសេធ​សម្រាប់​និយាយ​នាំ​មុខ កិ., គុ. ឬ កិ. វិ. មាន​សេចក្ដី​ថា “ពុំ, ឥត” : មិន​កើត, មិន​ឃើញ, មិន​ដឹង, មិន​ធំ, មិន​តូច, មិន​ល្អ, មិន​អាក្រក់; មិន​ឆាប់, មិន​យូរ, មិន​យឺត, មិន​លឿន ។ល។ មិន​ជា ពុំជា ។
    - មិន​ជាបើ, មិន​សម​បើ, មិន​សម​បី​បើ ពុំ​ជា​បើ, ពុំ​សម​បើ, ពុំ​សម​បី​បើ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុំ ផង) ។ ក្នុង​សង្កាត់​សេចក្ដី​ជា​បដិសេធ​នីមួយ, កាល​ណា​បើ​ប្រើ​ពាក្យ មិន, ពុំ ឬ ឥត នេះ​ជា​ខាង​ដើម​ហើយ​នឹង​ប្រើ​ពាក្យ​ថា ក៏​ទេ នេះ​ជា​ខាង​ចុង​ផង​ពុំ​បាន​ឡើយ, ដូច​ជា : ខ្ញុំ​មិន​ដែល​បាន​ឃើញ​ក៏​ទេ, ពុំ​ដែល​បាន​ឮ​ក៏​ទេ, ឥត​ដែល​បាន​ដឹង​ក៏​ទេ ប្រើ​យ៉ាង​នេះ​ពេញ​ជា​ខុស​ទាំងស្រុង ព្រោះ​ត្រឡប់​ក្លាយ​សេចក្ដី​មិន​មែន​ជា​បដិសេធ​ទៅ​វិញ; ត្រូវ​ប្រើ​ពាក្យ ទេ, ឡើយ ឬ សោះ នេះ​វិញ : ខ្ញុំ​មិន​ដែល​បាន​ឃើញ​ទេ, ពុំ​ដែល​បាន​ឮ​ឡើយ, ឥត​ដែល​បាន​ដឹង​សោះ; ឯ​ពាក្យ ក៏​ទេ នេះ​ជា​សព្ទ​បដិសេធ​សម្រាប់​ប្រើ​បាន​តែ​ជាមួយ​នឹង​ពាក្យ​ថា នឹង រៀង​នៅ​ជា​ខាង​ដើម, ដូច​ជា : ខ្ញុំ​នឹង​ដែល​បាន​ឃើញ​ក៏​ទេ, នឹង​ដែល​បាន​ឮ​ក៏​ទេ​ដែរ, នឹង​ដែល​បាន​ដឹង​ក៏​ទេ​សោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ទេ, ... , ...។
Headley's Khmer-English Dictionary
  1. មិន [mɨn]   - detail »
    negative particle not, non- (usually requires the final particle ទេ ) Pronounced /man/ in Cambodian dialects of Surin and Buriram in Thailand


Prohok Solutions @2017 : Learn Khmer | Khmer Calendar