Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លេង

Chuon Nath's Khmer-Khmer Dictionary
  1. លេង ( កិ.កិរិយាសព្ទ )
    ប្រព្រឹត្ត​អំពើ​ជា​ល្បែង, ប្រព្រឹត្ត​ក្នុង​ល្បែង​កម្សាន្ត​ចិត្ត; ប្រព្រឹត្ត​ក្នុង​ល្បែង​ភ្នាល់​ឬ​ប្រណាំង : លេង​សី, លេង​អង្គញ់, លេង​ចត្រង្គ, លេង​ចំបាប់; លេង​បៀ ។ សម្រេច​កិច្ច​ឬ​ប្រព្រឹត្ត​បែប​បទ ដោយ​កម្សាន្ត​សប្បាយ មិន​យក​ជា​ការ​មែន : និយាយ​លេង; ដើរ​លេង, ដេក​លេង, អង្គុយ​លេង; ស៊ី​លេង ។
    - លេង​កល ប្រើ​កល​ឧបាយ​ជន្លជន្លេញ, ចេញ​កល​ឧបាយ ។
    - លេង​កាព្យ ញៀន​ជាប់​ចិត្ត​ក្នុង​ការ​តែង​កាព្យ ។
    - លេង​កំណាព្យ ធ្វើ​សំបុត្រ​ស្នាម​ជា​កំណាព្យ​ឆ្លើយ​ឆ្លង​ផ្ញើ​ទៅ​វិញ​ទៅ​មក​រឿយ​ៗ ។
    - លេង​ខ្លួន ស្អិតស្អាង​តែង​ខ្លួន ឬ​ធ្វើ​ខ្លួន​មិន​សូវ​ស្រាក ។
    - លេង​ភ្លេង វាយ​ដេញ​ដំ​ផ្លុំ​កូត​ភ្លេង​តន្រ្តី​ព្រម​មូល​គ្នា ។
    - លេង​សម្ដី ប្រើ​សម្ដី​ម៉េតប្រាយ​ឬ​លែបខាយ ។
    - លេង​សំនួន ប្រើ​សំនួន ។
    - លេង​ឫក ប្រើ​ឫកពា​ខ្ពស់​ហួស​បែប​ភាព ។
    - លេង​ឲ្យ​ពេញ​ដៃ ទរ​ឲ្យ​ពេញ​ដៃ, ឲ្យ​អស់​យ៉ាង ។ល។
Headley's Khmer-English Dictionary
  1. លេង ( v ) [leiŋ]   - detail »
    to visit
  2. លេង ( v ) [leiŋ]   - detail »
    to play; to do something for fun or pleasure; to act in a play; to joke, flirt; to show off; to deceive; to act rashly.
  3. លេង [leiŋ]   - detail »
    to happen, occur
    Eg. ហេតុអ្វីលេងអញ្ចឹង: ? How did this happen?


Prohok Solutions @2017 : Learn Khmer | Khmer Calendar