Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥដ្ឋ

Chuon Nath's Khmer-Khmer Dictionary
  1. ឥដ្ឋ ( ន.នាមសព្ទ ) [អិត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥដ្ឋកា; ឥឞ្តកា ឬ ឥឞ្ដិកា) ដី​ស្អិត​ដែល​ធ្វើ​ជា​រាង​សណ្ឋាន​ផ្សេង​ៗ ហើយ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​រួច​ដុត​ឲ្យ​ឆ្អិន សម្រាប់​ប្រើ​ការ​រៀប​ក​ជា​ផ្ទះ​លំនៅ​ជាដើម : ផ្ទះ​ឥដ្ឋ, កំពែង​ឥដ្ឋ; ឥដ្ឋ​កម្រាល ។ បន្ទះ​កម្រាល​ដែល​ធ្វើ​ដោយ​ស៊ីម៉ងត៍ ឬ​ដោយ​ដី​មាន​ចាន​ជាដើម មាន​ព័ណ៌​ផ្សេង​ៗ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ក៏​ហៅ ឥដ្ឋ ដែរ : ឥដ្ឋ​ព័ណ៌, ឥដ្ឋ​ស, ឥដ្ឋ​ខ្មៅ, ឥដ្ឋ​ចាន ។
    - ជាន់​ឥដ្ឋ ជាន់​ដី​ស្អិត​ក្នុង​ពុម្ព​ឲ្យ​កើត​បាន​ជា​ឥដ្ឋ ។
    - បោះ​ឥដ្ឋ បោះ​ពុម្ព​ឥដ្ឋ​ស៊ីម៉ងត៍ ។
    - ដី​ឥដ្ឋ ដី​ស្អិត​ដែល​ប្រើ​ការ​ធ្វើ​ឥដ្ឋ​កើត ។
    - ឡ​ឥដ្ឋ ឡ​សម្រាប់​ដុត​ឥដ្ឋ ។ល។
  2. ឥដ្ឋ ( គុ.គុនសព្ទ ) [អ៊ិត ឬ អិត-ឋៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥឞ្ត) ដែល​គួរ​ប្រាថ្នា, គួរ​ត្រូវ​ការ, ជា​ទី​ពេញ​ចិត្ត, ដែល​ត្រូវ​ចិត្ត​ឬ​គាប់​ចិត្ត, ដែល​គួរ​ស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែល​មិន​គួរ​ប្រាថ្នា, ដែល​មិន​ត្រូវ​ចិត្ត”) ។
    - ឥដ្ឋ​កម្ម អំពើ ឬ កិច្ច​ការ​ដែល​ត្រូវ​ចិត្ត (ព.ផ្ទ. អនិដ្ឋ​កម្ម) ។
    - ឥដ្ឋ​ផល ផល​ជា​ទី​ពេញ​ចិត្ត ។
    - ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផល​ជា​ទី​ពេញ​ចិត្ត​ដែល​បាន​សម្រេច​ដូច​បំណង ។
    - ឥដ្ឋានុកូល អនុកូល​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុមោទនា សេចក្ដី​រីករាយ​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុលោម អនុលោម​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការ​នឹក​ឃើញ​ដល់​អ្វី​មួយ​ដែល​ត្រូវ​ចិត្ត ។ល។
  3. ឥដ្ឋ -- or ឥដ្ឋា--
    (មើល​ក្នុង​ពាក្យ ឥដ្ឋ ២ គុ.) ។
  4. ឥដ្ឋារម្មណ៍ ( ន.នាមសព្ទ ) [អ៊ិត-ឋារ៉ម់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឥដ្ឋារម្មណ; ឥស្តារម្មណ, ឥស្តាលម្ពល) អារម្មណ៍​ដែល​គួរ​ប្រាថ្នា, អារម្មណ៍​ដែល​ត្រូវ​ចិត្ត​ឬ​ដែល​ចាប់​ចិត្ត : ក្លិន​ក្រអូប​ឆ្ងាញ់​ជា​ឥដ្ឋារ-ម្មណ៍, ផ្កា​ដែល​មាន​ក្លិន​ក្រអូប​ឆ្ងាញ់​មាន​ផ្កា​ម្លិះ​ជាដើម​ជា​ឥដ្ឋារម្មណ៍ ។ ព. ផ្ទ. អនិដ្ឋារម្មណ៍ ។
Headley's Khmer-English Dictionary
  1. ឥដ្ឋ ( adj ) [ʔət]   - detail »
    to be desirable; pleasing, likable, preferable, satisfying; necessary; ideal; dear, beloved, favorite
  2. ឥដ្ឋ ( n ) [ʔət]   - detail »
    brick, tile (2) ʔɯt, ʔətthaʔ-
  3. ឥដ្ឋានុមោទនា ( n ) [ʔəttʰaanuʔmouteaʔnie]   - detail »
    enthusiasm
  4. ឥដ្ឋានុលោម ( n ) [ʔəttʰaanuʔloum]   - detail »
    agreeing, conforming
  5. ឥដ្ឋានុស្សរណ៍ ( n ) [ʔəttʰaanuhsɑɑ]   - detail »
    remembering with pleasure
  6. ឥដ្ឋារម្មណ៍ ( n ) [ʔəttʰaarɑm]   - detail »
    pleasant impression / sensation


Prohok Solutions @2017 : Learn Khmer | Khmer Calendar