Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧទ្ធរណ៍

Chuon Nath's Khmer-Khmer Dictionary
  1. ឧទ្ធរណ៍ ( ន.នាមសព្ទ ) [អ៊ុត-ធ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧទ្ធរណ) ការ​រើ​ឡើង; ការ​រើ​សើ, ការ​រើ​ធ្វើ​ជា​ថ្មី​ទៀត ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​សាលា​ឬ​សាល​តុលាការ​ទី ២ សម្រាប់​រើ​ជំនុំ​ជម្រះ​អធិករណ៍​ដែល​គូ​ក្តី​ម្ខាង​ពុំ​សុខ​ចិត្ត​នឹង​សេចក្ដី​វិនិច្ឆ័យ​នៃ​ចៅក្រម​សាលា​ដំបូង ហើយ​ប្តឹង​សុំ​ឲ្យ​រើ​ជំនុំ​កាត់​សេចក្ដី​ម្តង​ទៀត : សាលា​ឧទ្ធរណ៍, ប្តឹង​ឧទ្ធរណ៍ ។ ប្រើ​ជា កិ. ក៏​មាន “សើ​រើ, រើ​ប្តឹង​ជា​ថ្មី​ទៀត” : សុំ​ឧទ្ធរណ៍​ទៀត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សាលា​ដំបូង​វិនិច្ឆ័យ កាត់​ក្តី​ត្រឹមត្រូវ​ដោយ​យុត្តិធម៌ ប៉ុន្តែ​អ្នក​ចាញ់​ឡើង​ឧទ្ធរណ៍ នាំ​វរ​ឲ្យ​ខូច​ឈ្មោះ​ចៅក្រម ។ ឧទ្ធរណ៍​រើ​សើ​ជម្រះ​ទៅ ឃើញ​នៅ​ដូច​មុន​ឥត​ច្រឡំ ប៉ុន្តែ​អ្នក​ក្តី​ថា​ពុំ​សម ក៏​ខំ​ឡើង​សាល​វិនិច្ឆ័យ ។
Headley's Khmer-English Dictionary
  1. ឧទ្ធរណ៍ ( v ) [ʔuttʰɔɔ]
    to appeal
  2. ឧទ្ធរណ៍ ( n ) [ʔuttʰɔɔ]
    repetition, recurrence, relapse, set-back, rearrangement; appeal ; renewal, reorganizing
    1. ទុកផ្លូវឧទ្ធរណ៍ [----- pləv ʔuttʰɔɔ] : to leave the door open (e.g. to allow room for compromise); to appeal
    2. ប្ដឹងឧទ្ធរណ៍ [pdəŋ ʔuttʰɔɔ] : to appeal
    3. សាលាឧទ្ធរណ៍ [saalaa ʔuttʰɔɔ] : supreme court / court of appeals (appellate court created by a royal decree in 1897; this is the second appellate court; the first is the សាលាដំបូង )
    4. សុំឧទ្ធរណ៍ [som ʔuttʰɔɔ] : to appeal
    5. សាលឧទ្ធរណ៍ [saal ʔuttʰɔɔ] See: សាលាឧទ្ធរណ៍
    6. អ្នកឧទ្ធរណ៍ [neak ʔuttʰɔɔ] : appellant



Prohok Solutions @2017 : Learn Khmer | Khmer Calendar