Khmer Dictionary: ចែ
Chuon Nath's Khmer-Khmer Dictionary
-
ចែ
( ន.នាមសព្ទ )
ឈ្មោះមាន់មានមាឌតូច, បើឈ្មោល មានសិរ្សខ្ពស់ សម្បុរក្រហម : មាន់ចែរងាវពីរោះជាងមាន់គក ។ ប្រដាប់ធ្វើដោយដែកមានមុខខុបខ្វេរ សម្រាប់កាវមែកឈើតូចៗ ជាដើម : យកចែកាវដៃទំពាំងឫស្សី ។ ភ្លុកមេដំរី ឬភ្លុកដំរីស្ដរ តូចៗ ខ្លីៗ ទីទៃពីភ្លុកធម្មតា : កាំបិតស្លាដងចែ ។
- ចែកាច់ គឺចែដែលមេដំរីកាច់ចោលខ្លួនវា នៅជាប់នឹងដើមឈើរស់ (ខ្មែរសម័យបុរាណខ្លះ សន្មតថាជារបស់មានតម្លៃ ព្រោះគេជឿថាជារបស់ត្រជាក់ត្រជំ) ។
-
ចែ
( ន.នាមសព្ទ ) ( ចិ.ចិន (ភាសាចិន) )
(ចេ) បងស្រី : សុំចែអញ្ជើញអង្គុយ !
-
ចែ
( គុ.គុនសព្ទ )
តូច, ទាប, កន្តិល : មនុស្សចែ និងមនុស្សតឿដើរជាមួយគ្នា ។
-
ចែក
( កិ.កិរិយាសព្ទ )
បែង, រំលែក, លៃជាចំណែក : ចែកទ្រព្យ ។
- ចែកចាយ គឺចែកឲ្យចាយ ។
- ចែកប៉ាន់ គឺចែកដោយបូកប៉ាន់ ។
- ចែករលែក ចែកឲ្យបានគ្រប់គ្នា ។
- ចែករំលែក ចែកដោយរំលែកឲ្យខ្លះ ។
-
ចែង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកតូចឈ្លមស្រួចៗ ស្រដៀងនឹងស្លឹករៃទឹក : ដើមចែង ។
-
ចែង
( កិ.កិរិយាសព្ទ )
ថ្លែង, សំដែង, ប្រាប់, ឲ្យដឹងឲ្យដំណឹងច្បាស់ : ចែងសេចក្ដី, ចែងច្បាប់ ។
-
ចែង
( ន.នាមសព្ទ )
ជ្រុង ឬញោចខាងឆ្វេងនិងខាងស្ដាំ នៃដំបូលផ្ទះ : ចែងផ្ទះ ។
-
ចែងចា
( កិ.កិរិយាសព្ទ ) or ចាចែង
ថ្លាថ្លែង, សំដែង, ពោលពេញសំឡេងឮខ្លាំងៗ ច្បាស់លាស់ (ប្រើតែក្នុងកាព្យនិងពំនោលល្ខោន, ពំនោលរឿងរាមកេរ្តិ៍ ) ។
-
ចែងម៉ែង
( ន.នាមសព្ទ )
ឈ្មោះស្មៅកក់មួយប្រភេទ ដើមមូលប្រើធ្វើកន្ទេលបាន : កក់ចែងម៉ែង ។
-
ចែងម៉ែង
( គុ.គុនសព្ទ )
វៀចត្រមែង, វៀចលយត្របាំងបះ : វៀចចែងម៉ែង ។
Headley's Khmer-English Dictionary
-
ចែ
( n ) [cae] - detail »
older sister (term of address or reference for Chinese or Vietnamese women, esp. shopkeepers)
-
ចែ
( adj ) [cae] - detail »
to be small, dwarf, petite
-
ចែ
( n ) [cae] - detail »
stump of a tusk, small tusk (of a wild boar, female elephant, and certain bull elephants); horn (of a rhinoceros)
-
ចែ
( n ) [cae] - detail »
iron hook (for picking fruit)
-
ចែ
( n ) [cae] - detail »
comb / crest (of a chicken)
-
ចែក
( v ) [caek] - detail »
to divide, distribute, allot, dispense, issue
Eg. អគ្គសេនាធិការដ្ឋានកងទ័ពសាធារណរដ័ចែកកងទ័ពជាអ្វីខ្លះ?: Into what divisions does the General Staff Headquarters of the Army of the Republic divide the armed forces? -
ចែង
( v ) [caeŋ] - detail »
to inscribe, write (down); to set out
-
ចែង
( v ) [caeŋ] - detail »
to urinate
-
ចែង
( adj ) [caeŋ] - detail »
to be bright, clear, distinct
-
ចែង
( n ) [caeŋ] - detail »
kind of tree (Niebuhria decandra)