Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ្កួត

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្កួត ( គុ.គុនសព្ទ )
    ដែល​ខូច​សតិ, ខូច​ចរិត វិល​វក់​ឥត​ដឹង​ខុស​ត្រូវ : មនុស្ស​ឆ្កួត, ឆ្កែ​ឆ្កួត ។
    - ឆ្កួត​កញ្ឆា ដែល​ងេងងោង ឡេះឡោះ រម៉េះរម៉ោះ​ព្រោះ​ស្រវឹង​កញ្ឆា ។
    - ឆ្កួត​កាម ដែល​ស៊ប់​ចិត្ត​ក្នុង​សេចក្ដី​ត្រេក​ត្រអាល​រីករាយ សប្បាយ​នឹង​កាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥត​ដែល​មាន​ភ្នក​នឹក​នា​ដល់ ជរា ព្យាធិ មរណៈ និង​សេចក្ដី​ព្រាត់​ប្រាស​និរាស​ដែល​ខ្លួន​មុខ​ជា​នឹង​ត្រូវ​បាន​ពុំខាន​នោះ​ឡើយ ។
    - ឆ្កួត​ចិត្ត ដែល​មាន​ចិត្ត​វិបរិត ប្រែប្រួល​វឹកវរ​ខុស​ប្រក្រតី ព្រោះ​ប្រច័ណ្ឌ​ឬ​សេចក្ដី​ព្រួយ​ខ្លាំង​អំពី​ហេតុ​ណា​មួយ ។
    - ឆ្កួត​ទឹក​មាត់ (ព. ប្រ.) ដែល​និយាយ​ពាក្យ​ឥត​ប្រយោជន៍​តាម​តែ​ប្រទះ​តាម​តែ​របូត​មាត់ ពីនេះ​ទៅ​នោះ ពី​នុ៎ះ​ទៅ​នោះ មិន​ចេះ​ចប់ ។
    - ឆ្កួត​មាត់ ដែល​រឥល​មាត់​ជេរ​ប្រទេច​ប៉ប៉ាច់ប៉ប៉ោច​មិន​សូវ​ស្រាក ។
    - ឆ្កួត​យស ដែល​តម្កើង​ខ្លួន, ដែល​ឆ្មើង​ខ្លួន​រពើតរពើង, លើក​ខ្លួន​ហួស​ហេតុ​ហួស​ទំនង ដោយ​ជោរ​ចិត្ត ព្រោះ​យសស័ក្ដិ​ងារ​ការ ... ។
    - ឆ្កួត​ល្បែង ដែល​វក់​នឹង​ល្បែង ។
    - ឆ្កួត​សព្ទ ដែល​រៀន​ប្រែ​ពី​ភាសា​ដទៃ​មក​ជា​ភាសា​របស់​ខ្លួន ភ័ន្ត​ច្រឡំ​សព្ទ ចេះ​តែ​ស្មាន​ៗ​ខុស​ខ្លះ​ត្រូវ​ខ្លះ ដោយ​ចេះ​វេយ្យាករណ៍​មិន​ស្ទាត់ ចាំ​សព្ទ​ក៏​មិន​​ប្រាកដ តែ​ហ៊ាន​ថា ហ៊ាន​ប្រែ​មិន​ញញើត : អ្នក​រៀន​ឆ្កួត​សព្ទ ។
    - ឆ្កួត​ស្រា ដែល​វឹកវរ​ប្រឡែប្រកោ​ព្រោះ​សេព​សុរា​ញៀន​ជាប់ ។
    - ឆ្កួត​ស្រី ដែល​វក់​ចិត្ត​ព្រោះ​ស្រឡាញ់​ស្រី, ដែល​ងងុល​ព្រោះ​ស្រឡាញ់​ស្រី ។
    - ឆ្កួត​ស្លាក់ ដែល​ភ្លាត់​ស្មារតី​ម្ដង​ៗ ប្លែក​ខុស​ពី​ប្រក្រតី ព្រោះ​លេប​គ្រាប់​ស្លាក់ ។
  2. ឆ្កួត ( ឧ.ឧទានសព្ទ )
    ពាក្យ​ពោល​បង្អាប់, បន្ទច់​បង្អាក់, ជេរ​បង្អាប់​ដោយ​ប្រដូច​នឹង​មនុស្ស​ឆ្កួត : គ្នា​ទើប​នឹង​និយាយ​បាន​ពីរ​បី​ម៉ាត់ គាត់​ស្រែក​គំហក​ឲ្យ​គ្នា​ថា ឆ្កួត ! (ព. ទ្រ. ម.) ។
  3. ឆ្កួតជ្រូក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​ប្រភេទ បណ្ដាល​កើត​អំពី​ខ្យល់​កាច​ក្នុង​សន្ដាន​ ឆក់​ឲ្យ​ដួល ឲ្យ​ប្រកាច់ បែក​ពពុះ​មាត់ (រោគ​នេះ​មិន​មែន​មាន​ជាប់​ជា​ប្រក្រតី​ទេ យូរ​ៗ​ទើប​ធ្វើ​ទុក​ម្ដង​ៗ) ។ ប្រើ​ជា​គុណ​នាម​ក៏​បាន : រោគ​ឆ្កួត​ជ្រូក, មនុស្ស​ឆ្កួត​ជ្រូក ។
Headley's Khmer-English Dictionary
  1. ឆ្កួត ( adj ) [ckuət]   - detail »
    to be crazy, insane; drunk, intoxicated; foolish; rabid; in a frenzy; to have a passion for, be crazy about.
  2. ឆ្កួត ( n ) [ckuət]   - detail »
    insanity, mental illness; rabies


Prohok Solutions @2017 : Learn Khmer | Khmer Calendar