Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យាម

Chuon Nath's Khmer-Khmer Dictionary
  1. យាម ( ន.នាមសព្ទ )
    ប្រដាប់​របស់​នង្គ័ល​ដែល​ភ្ជាប់​ផ្នៀង​និង​ដង​មាន​សណ្ឋាន​រៀវ​ខាង​ចុង រាង​កោង​ស្រួច​មក​ខាង​ក្រោយ​សម្រាប់​កាន់​ភ្ជួរ : យាម​នង្គ័ល ។
  2. យាម ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វេលា​ដែល​បែង​ជា​សង្កាត់​ៗ ក្នុង​ថ្ងៃ​មួយ​ៗ, បើ​គិត​ជា​ម៉ោង ក្នុង​មួយ​យាម​មាន​បី​ម៉ោង ឬ​បួន​ម៉ោង, ក្នុង​ថ្ងៃ​មួយ​យប់​មួយ​មាន ៨ យាម ឬ​៦ យាម ត្រូវ​ថា ២៤​ម៉ោង ហៅ​រួម​ថា​មួយ​ថ្ងៃ ។ ក្នុង​សម័យ​បុរាណ ច្រើន​ប្រើ​ហៅ​ថា យាម តែ​ក្នុង​វេលា​យប់​ៗ​មួយ​មាន​បី​យាម​គឺ យាម ទី ១ ហៅ​បឋម​យាម ឬ ប្រថម​យាម, ទី ២ ហៅ មជ្ឈិម​យាម ឬ មធ្យម​យាម, ទី ៣ ហៅ មច្ឆិម​យាម ឬ បស្ចិម​យាម (ក្នុង​យាម​មួយ​ៗ បើ​គិត​ជា​ម៉ោង​មាន ៤ ម៉ោង) ។
    - យាម​យោគ ដំណើរ​ប្រកប​ផ្សំ​តាម​ពេល​យាម​គឺ​ការ​កំណត់​ពេល​យាម​ថា​មាន​ជោគ​ល្អ​ ឬ ការ​ទាយ​តាម​ពេល​យាម ។
    - យាម​យោគ​យាត្រា ដំណើរ​ចេញ​ចរ, តាម​យាម​យោគ គឺ​ការ​ពិនិត្យ​មើល​ពេល​តាម​ក្បួន​តម្រា​រួច​ទើប​ចេញ ដើរ ។
    - ចាប់​យាម សង្កេត​ពេល​យាម​តាម​ក្បួន​តម្រា​ ហើយ​ទាយ​តាម​ក្បួន​ប្រាប់​ពិត​ខ្លះ​ទេ​ខ្លះ ។ល។
  3. យាម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ថង់​សំពត់​មាន​ដៃ​ឬ​យោគ​ស្ពាយ​បាន : ស្ពាយ​យាម ។
  4. យាម ( កិ.កិរិយាសព្ទ )
    ចាំ​រក្សា​ឬ​ក្រវែល​ឃ្លាំ​មើល ដោយ​ការ​ប្រយ័ត្ន​ក្នុង​ពេល​មាន​កំណត់ : យាម​ឃ្លាំង, យាម​ផ្លូវ, យាម​គុក ។
    - យាម​ល្បា
    - ត ល្បាត​ឃ្លាំ​មើល ក្នុង​ពេល​មាន​កំណត់ ។
  5. យាមកាលិក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [យាមៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​ប្រព្រឹត្ត​ទៅ​បាន​តែ​ត្រឹម​មួយ​ថ្ងៃ​មួយ​យប់; ទឹក​ដែល​គួរ​ភិក្ខុ ពុទ្ធ​សាសនិក​ទទួល​ប្រគេន​ហើយ​ទុក​ដោយ​ខ្លួន​ឯង​ឆាន់​បាន​កំណត់ មួយ​ថ្ងៃ​មួយ​យប់ : អដ្ឋបាន​ជា​យាម​កាលិក​សម្រាប់​ពួក​ភិក្ខុ​ក្នុង ពុទ្ធ​សាសនា (ព. វិ. ពុ.) ។
  6. យាមឃោស ( ន.នាមសព្ទ ) [យាមៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យាម + ឃោស; យាម​ឃោឞ) សត្វ​រងាវ​តាម​កំណត់​យាម (មាន់​ឈ្មោល); គ្រឿង​ប្រើប្រាស់​សម្រាប់​បញ្ចេញ​សូរ​សព្ទ ប្រាប់​យាម (នាឡិកា​បណ្តែត​ទឹក ឬ នាឡិកា​វាយ) ។
  7. យាមនាលី ( ន.នាមសព្ទ ) [យាមៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    នាឡិកា; ស្គរ; គង​ធំ, ត្រដោក​ដែល​សម្រាប់​វាយ​ប្រាប់​យាម ឬ​ប្រាប់​ម៉ោង ។
  8. យាមវតី ( ន.នាមសព្ទ ) or យាមិកា, យាមិនី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    រាត្រី, វេលា​យប់; យប់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  9. យាមា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ពួក​ទេវតា​នៅ​ក្នុង​ឋាន​យាមៈ; ពួក​យាម​ទេព ។
  10. យាមិក ( ន.នាមសព្ទ ) [--មិក] or យាមិកៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យាមិក) ដែល​ត្រូវ​វេន​ចាំ​យាម; អ្នក​យាម, អ្នក​ចាំ​យាម, អ្នក​ត្រូវ​វេន​យាម, អ្នក​ល្បាត; បើ​ស្រ្តី​ជា យាមិកា ។

1   2   Next >>

Headley's Khmer-English Dictionary
  1. យាម ( v ) [yiem]   - detail »
    to guard, stand guard; to patrol.
  2. យាម ( n ) [yiem]   - detail »
    guard, watchman
  3. យាម ( n ) [yiem]   - detail »
    shift, watch (period of three or four hours; formerly a night was divided into three `watches' from 6:00 p.m.-10:00 p.m. bfmyam, 10:00 p.m. - 2:00 a.m. មជ្ឈិមយាម, and 2:00 a.m. to 6:00 a.m. បស្ចឹមយាម)
  4. យាម ( n ) [yiem]   - detail »
    pouch under the beaks of certain birds,(e.g. the ត្រដក់ )
  5. យាម ( n ) [yiem]   - detail »
    handle of a plow [plate 3]

    Reference: យាមនង្គ័ល
  6. យាម ( n ) [yiem]   - detail »
    cloth (shoulder) bag
  7. យាម ( n ) [yiem]   - detail »
    auspices, omens, signs of the future; prediction
  8. យាមកា ( n ) [yiemeaʔkaa]   - detail »
    ordinate
  9. យាមា ( n ) [yiemie]   - detail »
    Yāmā (god of the dead); name of a class of Indian divinities
  10. យាមិក ( n ) [yiemɨk]   - detail »
    watchman, guard

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar