Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្ការ

Chuon Nath's Khmer-Khmer Dictionary
  1. សង្ការ ( ន.នាមសព្ទ ) [សង់-កា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សំស្ការ; សង្ខារ) សង្ខារ; ... ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ការ​លើក​សព​ធ្វើ​ឈាបន​កិច្ច, ការ​គាស់​ខ្មោច​ដុត, ការ​លើក​ខ្មោច​ស្រោច​ឆ្អឹង” និយាយ​បាន​តែ​ជា​មួយ​នឹង​ពាក្យ​ថា “លើក​សព” : លើក​សព​សង្ការ (លើក​សព​សង្ខារ); បើ​ឲ្យ​ត្រឹម​ត្រូវ គួរ​និយាយ​ថា លើក​សព​សំស្ការ ។
  2. សង្ការ ( ន.នាមសព្ទ ) [សង់-ការ៉ៈ ឬ --កា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំករ ឬ សង្ការ) សំរាម ។
    - សង្ការ​កូដ (សង់ការ៉ៈកូត) គំនរ​ឬ​ពំនូក​សំរាម ។
    - សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈឬ--ទក់) អ្នក​ចាក់​សំរាម, អ្នក​ស៊ី​ឈ្នួល​ចាក់​សំរាម; បើ​ស្ត្រី​ជា សង្ការច្ឆទ្ទិកា ។
    - សង្ការដ្ឋាន ឬ
    - សង្ការធាន (សង់ការុ័ត-ឋាន ឬ--រ៉ៈធាន) កន្លែង​ចាក់​សំរាម ។ កាព្យ​ធៀប​ពុទ្ធ​ភាសិត​ថា : ឧប្បល​បទុម ដើម​តូច​ដើម​ធំ ផ្កា​រីក​ក៏​មាន ដែល​ដុះ​នៅ​ក្នុង សង្ការ​ធាន ផ្កា​នោះ​ពុំ​បាន ច្រឡំ​នឹង​គល់ ។ សុមេធ​កុល​បុត្ត មាន​ប្រាជ្ញា​មុត ឈ្លាស​ធ្លុះ​យង់​យល់ កើត​ក្នុង​ត្រកូល ងងឹត​ងងល់ រែង​ជា​បុគ្គល ភ្លឺ​ស្វាង​ខុស​គេ ។
  3. សង្ការី ( ន.នាមសព្ទ ) [សង់-ការ៉ី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្ត្រី​ដែល​ទើប​រៀប​ការ​ហើយ​ថ្មី​ៗ; កញ្ញា​ដែល​អន់​ល្អ​ហើយ, ក្រមុំ​ចាស់​ឬ​ចាស់​ក្រមុំ : នាង​សង្ការី ។
Headley's Khmer-English Dictionary
  1. សង្ការ ( n ) [sɑŋkaa]   - detail »
    waste product, rubbish, garbage
  2. សង្ការ [sɑŋkaa]   - detail »
    See: សង្ខារ
  3. សង្ការី ( n ) [sɑŋkaarəy, saŋkaarəy]   - detail »
    newlywed (woman), bride
  4. សង្ការី ( n ) [sɑŋkaarəy, saŋkaarəy]   - detail »
    old maid, spinster


Prohok Solutions @2017 : Learn Khmer | Khmer Calendar