Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាធារណៈ

Chuon Nath's Khmer-Khmer Dictionary
  1. សាធារណៈ ( គុ.គុនសព្ទ ) [--រៈណៈ ] or សាធារណ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សាធារណ) ដែល​ទួទៅ; ដែល​ទុក​ជា​កណ្ដាល, ដែល​ប្រើ​បាន​ទាំងអស់​គ្នា, ដែល​មិន​ចំពោះ​មួយ​ៗ; សាមញ្ញ, ដែល​រាប់​រយ​រាប់​ពាន់ : ការ​សាធារណៈ ការ​ដែល​ត្រូវ​ធ្វើ​ទាំងអស់​គ្នា ។
    - បង្គន់​សាធារណៈ បង្គន់​សម្រាប់​សាធារណ​ជន ។
    - ផ្លូវ​សាធារណៈ ផ្លូវ​សម្រាប់​ប្រជាជន​ទួទៅ ។
    - របស់​សាធារណៈ របស់​ដែល​ត្រូវ​ប្រើ​បាន​ទាំងអស់​គ្នា ឬ​របស់​សាមញ្ញ, របស់​រយ ។
    - ស្រី​សាធារណ៍ ស្រី​ពេស្យា (តាម​ទម្លាប់, ពុំ​ដែល​ប្រើ​ថា ស្រី​សាធារណៈ ទេ, ធ្លាប់​ប្រើ​តែ សាធារណ៍ ដូច្នេះ​ឯង) ។ ព. ផ្ទ. អសាធារណៈ ឬ --ធារណ៍ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សាធារណ (--រៈណៈ), ដូច​ជា
    - សាធារណ​ការ ការ​ជា​សាធារណៈ, ការ​ដែល​ត្រូវ​តែ​ធ្វើ​ទួទៅ មិន​ចេះ​អស់​មិន​ចេះ​ហើយ ។ ហៅ​ដោយ​សន្មតិ សំដៅ​ការ​លើក​ថ្នល់, សង់​ស្ពាន, សង់​ផ្ទះ​ជាដើម របស់​រាជការ : ក្រសួង​សាធារណ​ការ  ក្រសួង​មេ​ការ​សម្រាប់​រាជការ ។
    - សាធារណ​ជន ប្រជាជន​ទួទៅ, ជន​ទាំងពួង ។
    - សាធារណដ្ឋាន ឬ
    - --ស្ថាន ទី​ដែល​ទៅ​មក​ឬ​ប្រើ​ប្រាស់​បាន​ទាំងអស់​គ្នា ។
    - សាធារណ​ទាន ទាន​ដែល​ឲ្យ​ដល់​ជន​ទួទៅ​មិន​រើស​មុខ (ព. ផ្ទ. អសាធារណ​ទាន ឬ បុគ្គលិក​ទាន) ។
    - សាធារណ​ទ្រព្យ ទ្រព្យ​សាមញ្ញ, របស់​រាយ ។
    - សាធារណ​នាម (ព. វ.) នាម​នាម​ដែល​នៅ​ទួទៅ​ទៀត​បាន (សាមញ្ញ​នាម) ។ ព. ផ្ទ. អសាធារណ​នាម ឬ វិសាមញ្ញ​នាម ។
    - សាធារណ​ប្រយោជន៍ ប្រយោជន៍​សម្រាប់​សាធារណ​ជន ។
    - សាធារណ​រដ្ឋ រដ្ឋ​ដែល​បណ្តា​រាស្រ្ត​ជ្រើស​រើស​តំណាង​របស់​ខ្លួន ហើយ​ចាត់​តាំង​ឲ្យ​កាន់​កាប់​ការ​ផែន​ដី ដូច​ជា​ប្រទេស​បារាំងសែស​ជាដើម : សាធារណ​រដ្ឋ​បារាំងសែស ។
    - សាធារណ​សុខ សេចក្ដី​សុខ​របស់​ប្រជាជន​ទួទៅ ។ល។
Headley's Khmer-English Dictionary
  1. សាធារណៈ ( adj ) [saatʰiereaʔnaʔ]   - detail »
    to be public, common, communal


Prohok Solutions @2017 : Learn Khmer | Khmer Calendar